ព័ត៌មានអចលនទ្រព្យ
ឯកជនត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើដីជិត៥០ហិកតា នៅភ្នំគូលែន
រដ្ឋបាលខេត្តសៀមរាប សម្រេចគាំទ្រឱ្យឯកជនវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច ៥ កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។ គម្រោងនីមួយៗ នឹងមានផ្ទៃដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លទ្ធផលនៃការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។ ក្រោយពិនិត្យ ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
អានបន្ថែមផ្សារទំនើប Mini Big C បើកដំណើរការនៅភ្នំពេញជាលើកដំបូង នៅជិតផ្សារដេប៉ូ
ក្រុមហ៊ុន Big C កាលពីថ្ងៃទី ១ ខែកញ្ញានេះ បានបើកដំណើរការផ្សារទំនើប Mini Big C នៅភ្នំពេញជាលើកដំបូង ដែលមានទីតាំងនៅជិតផ្សារដេប៉ូ បន្ទាប់ពីបានបើក Big C Supercenter នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ២០១៩។ ផ្សារទំនើបមីនីប៊ីកស៊ីនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Big C Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងក្រុមហ៊ុនផ្សារទំនើប Big C របស់ប្រទេសថៃ។ យោងតាមព័ត៌មាននៅក្នុងទំព័រហ្វេសប៊ុក Big C ផ្សារទំនើប Mini Big C ដំបូងនេះ មានទីតាំងស្ថិតនៅលើផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧ មករា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Big C Cambodia ក៏បានបន្តប្រកាសជ្រើសរើសបុគ្គលិកដើម្បីបំពេញមុខដំណែងជាច្រើនកន្លែងសម្រាប់ផ្សារទំនើបBig C Supercenter នៅក្រុងប៉ោយប៉ែត និងផ្សារទំនើប Mini Big C នៅភ្នំពេញ។ ជាក់ស្ដែង […]
អានបន្ថែមរដ្ឋបាលខេត្តកំពតសម្រេចកាត់ដី ៣០ ហិកតា នៅបូកគោ ឱ្យទៅក្រសួងការពារជាតិ
រដ្ឋបាលខេត្តកំពត សម្រេចកាត់ដីទំហំ៣០ ហិកតា នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ឱ្យទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពត ធ្វើជាទីតាំងហ្វឹកហ្វឺនបាញ់គ្រាប់ពិត ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពត។ បើតាមការចុះសិក្សាជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ដីតំបន់នោះមានទំហំត្រឹមតែ ២៤,៣៣ហិកតា ប៉ុណ្ណោះ ដូច្នេះត្រូវកាត់ចំណីអូរ និងផ្លូវទំហំ ៥,៦៧ ហិកតាបន្ថែម។ ម្យ៉ាងវិញទៀត ទីតាំងនេះ ជាតំបន់វាលរាប ខ្ពង់រាប អូរ ដោយបានឈូសឆាយកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមួយផ្នែកទៀតជាដីព្រៃរិចរឹល មានលក្ខណៈភូមិសាស្ត្រល្អក្នុងការយកមកធ្វើទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត។
អានបន្ថែមរដ្ឋាភិបាល បដិសេធសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម
រដ្ឋាភិបាល សម្រេចបដិសេធលើសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន លើផ្ទៃដីបឹង ១ ០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសម្រេចរក្សាបឹងធម្មជាតិនេះនៅដដែល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ បានស្នើសុំជាគោលការណ៍ពីរដ្ឋាភិបាល ចង់ទិញដីបឹង ១ ០០០ ហិកតា ក្នុងស្រុកល្វាឯម ដើម្បីសអភិវឌ្ឍនជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ប៉ុន្តែ ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទីស្តីគណៈរដ្ឋមន្រ្តី បានសម្រេចបដិសេធការវិនិយោគនេះ ដោយរក្សាទីតាំងនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈវិញ និងស្នើឱ្យអាជ្ញាធរ ត្រូវជីកបឹងឱ្យបានជ្រៅដើម្បីរក្សាទឹក។ បន្ថែមពីលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើរដីតំបន់នេះមកសុំអនុញ្ញាតជាគោលការណ៍ដល់រដ្ឋាភិបាលបន្តទៀត។
អានបន្ថែមក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ប្រកាសខាត ៧៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២១
ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp បានប្រកាសខាតទុន ៧៧,២លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទទ្វារតាំងពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ទោះជាក្រុមហ៊ុនខាតក្ដី ក្រុមហ៊ុនក៏នៅតែមានប្រាក់ចំណូលវិជ្ជមាន ជាមួយនឹងចំណូលដុលពីការលេងហ្គេមសរុប ១២៩,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនកាតកងចំណាយផ្សេងៗ (EBITDA) ១១,២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនចេញផ្សាយនៅថ្ងៃទី ៣០ ខែសីហា។ លើសពីនេះ ក្រុមហ៊ុននៅតែបន្តធ្វើតាមគោលនយោបាយរបស់រដ្ឋាភិបាល ដោយបានបង់ពន្ធសរុប ១១,៦ លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ នេះ។ យ៉ាងណាក្ដី ក្រុមហ៊ុនមិនបានប្រកាសពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនោះទេ។ ប៉ុន្តែយោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២១ ខែឧសភា កន្លងទៅ ក្រសួងនឹងពិភាក្សាធ្វើយ៉ាងណាឱ្យមានលទ្ធភាពបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចនៅត្រីមាសទី៤ឆ្នាំនេះ។
អានបន្ថែមក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រុមហ៊ុន Urban Hub Cambodia គឺជាអ្នកអភិវឌ្ឍដែលត្រូវអ្នកទិញទទួលស្គាល់ច្រើនបំផុតតាំងពីក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងសមិទ្ធិផលជោគជ័យជាច្រើននៅកម្ពុជាដូចជាគម្រោង Urban Loft, Factory Phnom Penh និង Urban Village Phase 1 ជាដើម។ យោងតាមលោកស្រី Catherine Chasn និងលោកបណ្ឌិត Ben Li ដែលជាស្ថាបនិកក្រុមហ៊ុន បច្ចុប្បន្ន Urban Hub Cambodia កំពុងផ្តោតបញ្ចាប់ការសាងសង់គម្រោងចុងក្រោយរបស់ខ្លួនគឺ Urban Village […]
អានបន្ថែមផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា សាខាជ្រោយចង្វារបើកដំណើរការហើយ
នៅទីបំផុត ផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា បើកដំណើរការហើយ ចាប់ពីថ្ងៃទី ៣០ សីហា នេះ តទៅ ដោយសាខាដំបូងមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ 7-Eleven កម្ពុជា។ ក្រៅពីសាខានេះ កុ្រមហ៊ុន CPAll Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ក៏មានផែនការបើកនៅច្រើនកន្លែងទៀត រួមមានសាខាប្រេង PTT ព្រែកព្នៅ ជាដើម។ គួរបញ្ជាក់ថា ការប្រកាសចង់មកបើកផ្សារ 7-Eleven ធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ ដោយ ពេលនេះបានបង្ហាញរូបរាងជាក់ពិតហើយ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមកម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្តិ កូវីដ១៩។ «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិននៅស្ងៀមទេ។ ក្រសួងក៏កំពុងធ្វើការជាមួយមន្ត្រីកម្ពុជានៅស្រុកស្រះកែវ និងស្ថានទូតកម្ពុជានៅទីក្រុងបាងកក ដូច្នេះយើងអាចបន្តកិច្ចសហប្រតិបត្តិការ និងបញ្ចប់គម្រោងនេះបាន» ឯកឧត្តម បានបន្ត។ ជាក់ស្ដែង កាលពីដើមខែសីហា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ក៏បានជួបនឹងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដើម្បីពិភាក្សាលើរឿងនេះផងដែរ ដោយបានស្នើផ្ទាល់ទៅអគ្គរាជទូតឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ (អានបន្ថែម) គួររំឭកថា រឿងនេះបានផ្ទុះក្នុងបណ្ដាញសង្គមតាំងពីចុងខែមិថុនា មកម្ល៉េះ ដោយភាគីថៃធ្លាប់អះអាងថា ការកសាងប្រាសាទនៅខេត្តបុរីរាំ មិនបានលួចចម្លងប្លង់តាមប្រាសាទអង្គរវត្តឡើយ តែជាគំរូប្លង់គូរដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។ នេះបើយោងតាមព័ត៌មានបឋមដែលមន្រ្តីស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ទទួលបានក្នុងកិច្ចចុះស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធ។ (អានបន្ថែម)
អានបន្ថែមតើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖ -ឆ្នេរ និងពាមសមុទ្រ៖ ចម្ងាយលើសពី១០០ ម៉ែត្រ គិតពីមាត់ឆ្នេរ និងមាត់ពាម (ពេលទឹកជោរអតិបរមា) -ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ -ស្ទឹង៖ ចម្ងាយលើសពី៣០ ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង -ព្រែក៖ ចម្ងាយលើសពី២០ ម៉ែត្រ គិតពីមាត់ច្រាំងព្រែក -អូរ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីមាត់ច្រាំងអូរ -ប្រឡាយមេ៖ ចម្ងាយលើសពី១០ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយរង៖ ចម្ងាយលើសពី៥ ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ -ប្រឡាយស្រោចស្រព៖ ចម្ងាយលើសពី៣ ម៉ែត្រ […]
អានបន្ថែមការដោះស្រាយផលប៉ះពាល់ដីធ្លីនៅព្រលានយន្តហោះភ្នំពេញថ្មីនៅមិនទាន់ចប់ សល់ ១១ក្បាលដី មិនព្រមចេញ
ក្រុមហ៊ុនអ្នកអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី Cambodia Airport Investment Co Ltd (CAIC) កាលពីព្រឹកថ្ងៃទី ២៥ ខែសីហា បានប្រគល់ប្លង់កម្មសិទ្ធិដីនៅទីតាំងថ្មី ដល់ពលរដ្ឋ ១៦នាក់ ឬស្មើនឹង៣១ក្បាលដី ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងសាងសង់ព្រលានថ្មីនេះ។ ពិធីប្រគល់ប្លង់ដីនេះធ្វើឡើង ក្រោមវត្តមានរបស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវការដីទំហំ ២៦០០ហិកតា ខណៈការដោះស្រាយផលប៉ះពាល់ដល់អ្នកដែលធ្លាប់រស់នៅទីតាំងនោះ ត្រូវបាន និងកំពុងធ្វើឡើងជាបន្តបន្ទាប់។ ជាក់ស្ដែង កាលពីខែឧសភា កន្លងទៅ ពលរដ្ឋសរុបចំនួន ១៧១គ្រួសារ ដែលធ្លាប់មានផ្ទះនៅក្នុងទីតាំងគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ទទួលបានលំនៅឋានថ្មី នៅទីតាំងថ្មី ជាផ្លូវការហើយ។ (អានបន្ថែម) បច្ចុប្បន្ននេះ នៅមានប្រជាពលរដ្ឋ ១១ ក្បាលដីទៀត ដែលមិនទាន់យល់ព្រម ទទួលយកការដូរដី ឬការលក់ដីជូនក្រុមហ៊ុន។ ហេតុនេះ ឯកឧត្តមបានស្នើបងប្អូនដែលមានក្បាលដីក្នុងទីតាំងព្រលាន សូមចូលរួមជាមួយរដ្ឋាភិបាល […]
អានបន្ថែម