ព័ត៌មានអចលនទ្រព្យ
ក្រសួងនឹងចុះធ្វើតេស្តសេវាទូរសព្ទតាមបុរី បើសេវាមិនល្អទេ ក្រុមហ៊ុនត្រូវដោះស្រាយបន្ទាន់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញានឹងដោះស្រាយបញ្ហាគ្មានសេវាទូរស័ព្ទក្នុងបុរីនានាឱ្យបានឆាប់ៗនេះ ដោយនឹងចាប់ផ្ដើមចុះដាក់ឧបករណ៍ធ្វើតេស្តចាប់សេវា ហើយក្នុងករណីកន្លែងណាគ្មានសេវា នឹងបញ្ជាក្រុមហ៊ុនទូរស័ព្ទកែលម្អ និងដោះស្រាយជាបន្ទាន់។ នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំថា ឱ្យតែចូលក្នុងបុរីទូរស័ព្ទគឺគ្មានសេវា ហើយក្រុមហ៊ុនតែងតែឆ្លើយដោះសារមិនព្រមដោះស្រាយបញ្ហា។ ដូច្នេះ ក្រសួងនឹងមានវិធានការណ៍ថ្មី ចុះដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ដើម្បីឱ្យក្រុមហ៊ុនឃើញជាក់ស្ដែងថា គ្មានសេវាពិតមែន ហើយត្រូវតែកែលម្អ និងដោះស្រាយ។ ក្រៅពីដោះស្រាយបញ្ហាគ្មានសេវាក្នុងបុរី ក្រសួងក៏បានបង្ហាញផែនការចង់ពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក ទាំងអស់ទូទាំងប្រទេស ត្រឹមឆ្នាំ២០២៧ នេះផង។ ការពង្រីកអង់តែន នឹងអាចជួយឱ្យមានស្ថិរភាពប្រព័ន្ធសេវាសម្រាប់ពលរដ្ឋ ពិសេសអ្នកប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីធឺណេតផងដែរ៕
អានបន្ថែមខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី ១២ សីហា
រដ្ឋបាលខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាភិបាលនៃក្រុងថ្មីនេះ បានបញ្ចប់កាលពីចុងខែកក្កដា។ ក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតកាលពីថ្មីៗនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងក៏បានធ្វើឡើងជាស្ថាពរកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែសីហា រដ្ឋបាលក្រុងបូកគោ នឹងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្រាប់ការបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលបានកាត់ឃុំ ៣ ពីស្រុកទឹកឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីធ្វើជាសង្កាត់នៃក្រុងបូកគោ។ ជាក់ស្ដែង រដ្ឋាភិបាលធ្លាប់បានបង្ហើបពីផែនការក្រុងបូកគោនេះ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់អភិវឌ្ឍន៍ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម)
អានបន្ថែមក្រសួងមហាផ្ទៃបើកភ្លើងខៀវលើសំណើសុំបង្កើត ឃុំសង្កាតថ្មីចំនួន ៦
ក្រសួងមហាផ្ទៃបានផ្តល់ភ្លើងខៀវដល់រដ្ឋបាលខេត្តចំនួន ៦ សម្រាប់ការស្នើសុំបង្កើតឃុំថ្មីចំនួន ៦ ក៏ដូចជាសុំកែប្រែព្រំប្រទល់រដ្ឋបាលមួយចំនួននៅក្នុងខេត្ត។ យោងតាមលិខិតលេខ ១៤៦ សជណ/អរប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឃុំសង្កាត់ ដែលបានស្នើបង្កើតថ្មីរួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និង សង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងបន្ទាយមានជ័យរៀងៗគ្នា។ (២ សង្កាត់ចុងក្រោយស្ថិតក្នុងខេត្តបន្ទាយមានជ័យ) ដោយឡែក សំណើសុំកែប្រែព្រំប្រទល់វិញ គឺមកពីខេត្តក្រចេះ និងខេត្តកំពង់ធំ ដែលនឹងកែព្រំប្រទល់ឃុំសំបូរ ជាមួយនឹងឃុំវឌ្ឍនៈ សម្រាប់ខេត្តក្រចេះ និង ព្រំប្រទល់ឃុំបឹងល្វា ជាមួយនឹងឃុំកំពង់ថ្ម និងឃុំប្រាសាទ សម្រាប់ខេត្តកំពង់ធំ។ បន្ទាប់ពីការពិចារណា ក្រសួងមហាផ្ទៃបានណែនាំរដ្ឋបាលខេត្តទាំង ៦ នេះ ឱ្យបង្កើតក្រុមការងារដើម្បីសិក្សាលម្អិត រៀបចំផែនទី និងធ្វើរបាយការណ៍ពេញលេញ រួចបញ្ជូនមកក្រសួងមកនឹងឈានទៅ នីតិវិធីបន្តបន្ទាប់។
អានបន្ថែមតម្លៃលំនៅដ្ឋានក្នុងទីក្រុងបាងកក ដាំក្បាលចុះខ្លាំង ខណៈវិបត្តិកូវីដ១៩ ក្នុងស្រុកកំពុងក្ដៅគគុក
តម្លៃលំនៅឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានដាំក្បាលចុះខ្លាំង បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត។ ការធ្លាក់ចុះតម្លៃអចលនទ្រព្យលំនៅឋាននេះ គឺស្របពេលដែលប្រទេសនេះកំពុងរួមរឹតដោយវិបត្តិជំងឺកូវីដ១៩ ខ្លាំងក្លា។ យោងតាមការសិក្សាដែលមានឈ្មោះថា Global Cities Q3 2021 ក្រុមហ៊ុនអលចនទ្រព្យ Juwai IQI តម្លៃលំនៅឋានក្នុងទីក្រុងបាងកក ធ្លាក់ចុះ ៦% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃនេះ គឺផ្តោតទៅលើខុនដូស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មប៉ុណ្ណោះ។ ខុសពីទីក្រុងបាងកក យោងតាមរបាយការណ៍ដដែលថា តម្លៃលំនៅឋាននៅទីក្រុងសិង្ហបុរី កើនឡើង ៧,៦% នៅទីក្រុងកូឡាឡាំពួរមានកំណើន ៥,៦% ខណៈទីក្រុងហូជីមិញកើន ០,៧%។ ការសិក្សាបានសន្មត់ថា ការកើនឡើងនេះ គឺដោយសារវិធានការជំរុញរូបិយវត្ថុ និងសារពើពន្ធរបស់រដ្ឋាភិបាល ការចំណេញដើមទុនពីផ្សារហ៊ុនដែលកំពុងកើនឡើង និងសាច់ប្រាក់លើសដែលប្រមូលបានក្នុងកំឡុងពេលជាប់គាំង។ ការសិក្សា បន្តទៀតថា ការធ្លាក់តម្លៃនេះ ក៏ដោយសារតែនិន្នាការតម្រូវការថ្មីរបស់អ្នកទិញ ពោលគឺអ្នកទិញយកកត្តាវិបត្តិកូវីដ មកបញ្ចូលក្នុងការប៉ាន់ប្រមាណថវិកា និងប្រភេទអចលនទ្រព្យដែលពួកគេចង់បាន។
អានបន្ថែមប៉េង ហួត រើសក្រុមហ៊ុនល្បី Almond Hospitality មកផ្ដល់សេវាម្ហូបអាហារនៅសាលពិព័រណ៍ច្បារអំពៅ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលេចធ្លាមួយនៅកម្ពុជា ប៉េង ហួត គ្រុប បានសម្រេចជ្រើសរើសក្រុមហ៊ុនល្បីក្នុងស្រុក Almond Hospitality Group ឱ្យមកផ្ដល់សេវាផ្គង់ផ្គត់ម្ហូបអាហារប្រចាំសាលពិព័រណ៌របស់ខ្លួននៅខណ្ឌច្បារអំពៅ។ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោក លូ ម៉េង ប្រធានក្រុមហ៊ុន Almond Hospitality Group បានចុះកិច្ចព្រមព្រៀងកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Khmer Times ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។ កិច្ចព្រមព្រៀងផ្នែកផ្គត់ផ្គង់សេវាម្ហូបអាហារនេះ ធ្វើឡើងនៅគ្រាដែលគម្រោងពិព័រណ៌របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២២ ខាងមុននេះ។ សាលពិព័រណ៌នេះ ជាផ្នែកមួយនៃគម្រោង Gold Star Platinum របស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលកំពុងកសាងឡើងលើផ្ទៃដីជាង ៤០០ហិកតា នៅលើផ្លូវជាតិលេខ១ ស្ថិតនៅខណ្ឌច្បារអំពៅ។ ក្រោយបញ្ចប់ការសាងសង់ សាលពិព័រណ៌នឹងអាចទទួលចំនួនមនុស្សរហូតដល់ទៅ ៣០០០ នាក់ សម្រាប់កម្មវិធីមង្គលការ […]
អានបន្ថែមរដ្ឋបាលខេត្តពោធិ៍សាត់សង់ផ្ទះជូនជនពិការនិងអតីតយុទ្ធជនជាង ៦០០គ្រួសារ
រដ្ឋលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅដីដំណាក់ត្រយឹង ត្រៀមសម្រាប់ ៦០០គ្រួសារ គោលដៅរដ្ឋបាលខេត្តពោធិ៍សាត់ កំពុងពន្លឿនការងារសាងសង់ផ្ទះសម្បែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន និងជនពិការប្រមាណ៦២៨គ្រួសារ នៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកទល់ពេលនេះ ក្រុមការងារសាងសង់ផ្ទះបានប្រមាណ ២០៥ខ្នងហើយ ខណៈកំពុងពន្លឿនការសាងសង់ជំហានទី២។ ក្រៅពីការងារសាងសង់ផ្ទះសម្បែង អាជ្ញាធរខេត្តក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញអគ្គិសនី សាងសង់មណ្ឌលសុខភាព សាលារៀន ស្នាក់ការភូមិ ឈូសឆាយផ្លូវ និងសំណង់ចាំបាច់នានាផងដែរ។ តាមផែនការ ដី និងផ្ទះនឹងត្រូវប្រគល់ឱ្យ ៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅឋាន និងដីកសិកម្ម) ទំហំ ៧០ម៉ែត្រ x១៥០ម៉ែត្រ។
អានបន្ថែមតើត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា?
មានបុគ្គលច្រើនណាស់ បានចាញ់បោកទិញដីពួកឈ្មួញដែលបានឆ្លៀតឱកាសលក់ដីអប្សរា ដោយសារតម្លៃដីនោះថោក ឬងាយស្រួលក្នុងការកាត់ប្លង់ផ្ទេរកម្មសិទ្ធិ។ មកស្វែងយល់ទាំងអស់គ្នាថា តើត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា? ដីអប្សរា គឺដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារនានា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដូចជាតំបន់រមណីយដ្ឋានអង្គរ ឬតំបន់បុរាណដ្ឋាននានា។ ដូច្នេះដីនេះ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យទិញលក់ ឬសាងសង់សំណង់អ្វីទាំងអស់ លើកលែងករណីមួយចំនួន។ បើយោងតាមមន្ត្រីសុរិយោដីខេត្តសៀមរាបដែលសូមមិនបញ្ចេញឈ្មោះ ដើម្បីការពារកុំឱ្យលង់ខ្លួនទិញដីខុស មុននឹងទិញ អ្នកត្រូវចេះពិនិត្យលើស្ថានភាពមូលដ្ឋាន ៣ ចំណុចសំខាន់ៗ ដូចជា៖ ១. ប្លង់កម្មសិទ្ធ តាមធម្មតា ដីអប្សរាមិនមានប្លង់រឹងដូចដីធម្មតាទេ ព្រោះរដ្ឋហាមឃាត់មិនឱ្យមានការចុះបញ្ជីដីដោយរដ្ឋបាលសុរិយោដីឡើយ។ ប៉ុន្តែពេលខ្លះបើមានប្លង់ ប្លង់នោះគឺជាប្លង់ទន់ ដែលម្ចាស់ដីគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់ប៉ុណ្ណោះ។ ដូច្នេះគាត់មិនទាន់មានសិទ្ធិពេញលេញនៅឡើយនោះទេ ដោយមានសិទ្ធិត្រឹមរស់នៅនិងប្រើប្រាស់។ ចំណុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ កុំឃើញថាមានប្លង់ទន់ ហើយហ៊ានទិញ ព្រោះក្រោយទិញអ្នកក៏នឹងមិនមានសិទ្ធិពេញលេញលើដីនោះដែរ ហើយថែមទាំងមានហានិភ័យខ្ពស់ពីការដកហូតពីអាជ្ញាធរអប្សរាទៀតផង។ ២. ស្ថានភាពដី ក្រៅពីអាន និងពិនិត្យប្លង់កម្មសិទ្ធិ ចំណុចមួយទៀតដែលអ្នកសង្កេតបានគឺស្ថានភាពដីនោះ។ ជាទូទៅ នៅជុំវិញដីអប្សរា តែងមានប្រាសាទ ត្រពាំងបុរាណ តួប្រាសាទ ឬ គោកបុរាណជាដើម។ មួយវិញទៀត នៅក្នុងតំបន់អប្សរា នៅលើដីតែងមានលំនៅឋានលក្ខណៈតូចៗ ប៉ុណ្ណោះ […]
អានបន្ថែមហាងល្បីឈ្មោះរបស់អាមេរិក Pizza Hut នឹងបើកសាខាដំបូងនៅកម្ពុជាក្នុងខែសីហានេះ
ហាងភីហ្សា Pizza Hut របស់អាមេរិក សម្រេចឈានចូលក្នុងទីផ្សារប្រទេសកម្ពុជាលើកដំបូង ដោយគ្រោងនឹងបើកសាខាទី១ នៅជិតផ្សារទួលទំពួង ក្នុងខែសីហា នេះ ។ យោងតាមសេក្តីប្រកាសព័ត៌មានក្រុមហ៊ុន Pizza Hut International ការនាំចូលហាងភីហ្សានេះ គឺជាការសហការរវាង Pizza Hut International និងក្រុមហ៊ុនក្នុងស្រុក United Food Group ដែលម្ចាស់ហាងល្បីនៅកម្ពុជា Park Café ។ ហាងភីហ្សា Pizza Hut ដំបូងនេះ គ្រោងបើកនៅពាក់កណ្តាលខែសីហានេះ នៅជិតផ្សារទួលទំពូង ខណៈសាខាចំនួនពីរផ្សេងទៀត គ្រោងបើកនៅខែបន្តបន្ទាប់។ លើសពីនេះ ក្រុមហ៊ុនក៏គ្រោងពង្រីកសាខាឡើងដល់ ៣០សាខា ឯណោះ។ វត្តមាននៃហាងម៉ាកល្បីរបស់អាមេរិកនាពេលនេះគឺស្របពេលដែលនិន្នាការនៃទីផ្សារលក់រាយកំពុងកើនឡើង សឱ្យឃើញតាមរយៈការចូលមកនៃប្រេនធំៗ ជាបន្តបន្ទាប់ដូចជា 7 Eleven ហាងសំលៀកបំពាក់ H&M និងក៏ដូចជាគម្រោងពង្រីក និងបង្កើតផ្សារទំនិញធំៗ ជាច្រើនទៀត។
អានបន្ថែមត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្នើសុំឥណទានសរុប ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមត្រីមាសទី២នេះ ទំហំកម្ចីទិញអចលនទ្រព្យ មានទឹកប្រាក់សរុបប្រមាណ ៥,៦ ពាន់លានដុល្លារ ឬស្មើនឹង ៥២,៤៧% ទំហំទឹកប្រាក់កម្ចីសរុប ១០,៧៥ ប៊ីលានដុល្លារ។ ក្រៅពីបូកសរុបកម្ចីទិញអចលនទ្រព្យ របាយការណ៍បានបង្ហាញថា ចំនួនគណនីកម្ចីសរុបរបស់អតិថិជនសរុបលើគ្រប់វិស័យ ក៏ធ្លាក់ចុះ ៣៤% ដែរ។ គួរបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជានៅតែបន្តរងសម្ពាធពីវិបត្តិកូវីដ។ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង […]
អានបន្ថែមកំណើនទីផ្សារអចលនទ្រព្យមិនចំណេញសេដ្ឋកិច្ច និងធ្វើឱ្យដីផ្ទះឡើងថ្លៃហួសសមត្ថភាពទិញ ពិតឬ?
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះ បានលើកឡើងថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន RFI ដោយណែនាំថា ខណៈពេលដែលកម្ពុជាកំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចលនទ្រព្យឱ្យជាប់ ហើយគួរងាកមក ផ្ដោតនិងជំរុញលើវិស័យកសិកកម្ម និងផលិតកម្មវិញ។ លោក គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា៖ «យើងត្រូវព្យាយាមកាត់បន្ថយវិស័យអចលនទ្រព្យ ទប់ឱ្យជាប់ ព្រោះការលូតលាស់នៃវិស័យអចលនទ្រព្យ គឺមិនបានចំណេញដល់ប្រទេសកម្ពុជាទេ តែវាធ្វើឱ្យតម្លៃនៃទ្រព្យសម្បតិ្តកើន ដែលមិនបានជំរុញឱ្យមានផលិតកម្ម ឬបង្កើតប្រាក់ចំណូលទេ»។ «ការដែលអ្នកមានលុយពីក្រៅប្រទេសមកទិញ នឹងធ្វើឱ្យបាត់បង់វប្បធម៌ផលិតកម្មក្នុងស្រុកទាំងអស់ ថ្ងៃក្រោយទៅដី ផ្ទះសម្បែងឡើងថ្លៃដល់កម្រិតកំពូលមួយ ហើយឈប់ឡើងទៅទៀត យើងនឹងអស់អីទិញ ហើយយើងគ្មានផលិតកម្ម ដូច្នេះយើងនឹងគ្មានអីទទួលទាន» លោកបានបន្ដ។ ការវិភាគរបស់សេដ្ឋកិច្ចវិទូម្នាក់នេះ បានធ្វើឱ្យសារធាណជនមានមន្ទិលសង្ស័យថា តើកំណើនវិស័យអចលនទ្រព្យពិតជាបង្កបញ្ហា មែនឬយ៉ាងណា? អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង សូមមិនបញ្ចេញយោបល់លើការវិភាគរបស់លោកបណ្ឌិត គី សេរីវឌ្ឍ ប៉ុន្តែលោកបានបញ្ជាក់ថា វិស័យអចលនទ្រព្យដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ […]
អានបន្ថែម