អាជ្ញាធរសៀមរាបគ្រោងសង់កន្លែងស្នាក់សមរម្យឱ្យជនអនាថានិងអ្នកសុំទាននៅតំបន់ភ្នំចង្រ្កានរយ

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងប្រមូលជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាបទាំងអស់ យកទៅរស់នៅក្នុងតំបន់ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិន ខណៈបច្ចុប្បន្នអាជ្ញាធរ និងភាគីពាក់ព័ន្ធ កំពុងត្រៀមសង់កន្លែងស្នាក់សមរម្យ ព្រមនឹងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមជីវិតសម្រាប់ពួកគាត់។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងសហគមន៍ព្រៃឈើចង្ក្រានរយ កាលពីម្សិលមិញថា៖ «យើងនឹងសង់កន្លែងស្នាក់នៅឱ្យពួកគាត់ រៀបចំប្រព័ន្ធទឹកសម្រាប់ពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន»។ «ប៉ុន្តែយើងមិនមែនចែកដីឱ្យពួកគាត់ទេ តែពួកគាត់អាចរស់នៅទីនោះបាន ដោយអាចសហការជាមួយសហគមន៍ រកចំណូលពីការដាំបន្លែ និងចិញ្ចឹមសត្វ នៅទីនេះ» ។ លោកបន្តថា ពួកគាត់នឹងមានជីវភាពសមរម្យនៅទីនោះ ព្រោះចប់កូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវតភ្ជាប់ទៅទីនោះផងដែរ។ ជាក់ស្ដែង ការរៀបចំទីតាំងសម្រាប់ជនអនាថា និង អ្នកសុំទាន នេះគឺជាជំហានមួយក្នុងការរៀបចំទីក្រុងក៏ឆ្លាតវៃ ពិសេសគឺស្របនឹងគោលដៅរបស់រដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ និងតំបន់ទេសចរណ៍លំដាន់អន្តរជាតិ។ (អានបន្ថែម) គួរបញ្ជាក់ថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយនេះ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩ ១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០។

អាន​បន្ថែម

កាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បន្តធ្លាក់ចំណូលខ្លាំង ក្នុងត្រីមាសទី២ នេះ

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សនៅប៉ោយប៉ែត Star Vegas បានប្រកាសថាខ្លួនខាតទុនប្រមាណ ៥៣ម៉ឺនដុល្លារអូស្រ្ដាលី ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលបណ្ដាលមកពីការបិទទ្វារកាស៊ីណូមួយរយៈចុងក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន Inside Asian Gaming។ ក្នុងត្រីមាសទី២ នេះ ចំណូលក្រុមហ៊ុនមានត្រឹម ១, លានដុល្លារអូស្រ្ដាលី ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៥៦% បើធៀបនឹងត្រីមាសទី១ ខណៈចំណាយគឺនៅតែមានខ្ពស់។ ក្រុមហ៊ុនបានបញ្ជាក់ថា ការខាតទុននេះគឺបណ្ដាលមកពីក្រុមហ៊ុនបានប្រកាសបិទទ្វារកាស៊ីណូបណ្តោះអាសន្ន តាំងពីចុងខែមេសា។ លោក Paul Porntat នាយកប្រតិបត្តិក្រុមហ៊ុនបានលើកឡើងថា៖ «ការបិទទ្វារ ដោយសារវិបត្តិកូវីដ១៩ បានប៉ះពាល់ខ្លាំងដល់ឧស្សាហកម្មនេះទាំងមូល ប៉ុន្តែវិធានការសុខភាពសាធារណៈ និងសុវត្ថិភាពបុគ្គលិកនៅតែគឺជារឿងអទិភាពបំផុត»។

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់ ចាប់ផ្តើមងើបឡើងវិញក្នុងឆមាសទី១

ទោះបីស្ថិតក្នុងអំឡុងពេលការនៃរីករាលដាលជំងឺកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិកជារួម ឃើញថាចាប់ផ្តើមងើបឡើងវិញ ខណៈទុនវិនិយោគមានដល់ ៨៣,៥ពាន់់លានដុល្លារ ពោលគឺកើន ៣៩% ឬជិតប្រហាក់ប្រហែលនឹងមុនពេលមានវិបត្តិកូវីដ១៩ ហើយ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនអចលនទ្រព្យ JLL ចេញផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា ផ្នែកដឹកជញ្ជូនឧស្សាហកម្ម ការិយាល័យ និងវិស័យលក់រាយ (ផ្សារទំនើប) កើនឡើងគួរឱ្យកត់សម្គាល់។ ទំហំវិនិយោគនៅប្រទេសចិន អូស្រ្តាលី និងកូរ៉េខាងត្បូង មានសកម្មភាពខ្លាំងជាង ពោលគឺ ៦៩% នៃការវិនិយោគសរុប ខណៈសកម្មភាពវិនិយោគនៅប្រទេសជប៉ុនរងគ្រោះខ្លាំងជាងគេ រងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ លោក Stuart Crow នាយកប្រតិបតិ្តការទីផ្សារមូលធុនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន JLL លើកឡើងថា៖ «ការវិនិយោគអចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វីក ងើបឡើងវិញ ស្របពេលដែល វិនិយោគិន បានបង្ហាញទស្សនៈវិជ្ជមានរបស់ពួកគេលើការវិនិយោគ ដែលធានាឱ្យមានការងើបឡើងនៃវិនិយោគនៅក្នុងឆមាសទី១ នេះ»។ ងាកមកកម្ពុជាវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ១១,៤% -៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ […]

អាន​បន្ថែម

កម្ពុជាសម្រេចដាក់វិធានការតឹងរឹងទូទាំងប្រទេស ១៤ថ្ងៃទៀត ដើម្បីបង្ការវីរុសកូវីដបំប្លែងថ្មី Delta

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃទី ២៨ កក្កដា នេះ សម្រេចចេញសារាចរឱ្យគ្រប់ខេត្តក្រុងអនុវត្តវិធានការតឹងរឹងថ្មី ខណៈកម្ពុជាមានឱកាសប្រឈមនឹងរលកថ្មី និងទ្រង់ទ្រាយធំពីមេរោគកូវីដ-១៩ បំប្លែងថ្មី Delta។ វិធានការថ្មីនេះ នឹងត្រូវអនុវត្តទាំងយប់ ថ្ងៃទី២៩ ដល់ថ្ងៃទី ១២ សីហា ដែលរួមមាន៖ -សម្រេចដាក់បម្រាមគោចរចាប់ពីម៉ោង៩ យប់ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់រាជធានីភ្នំពេញ និងទីរួមខេត្ត ប៉ុន្តែមានករណីលើកលែងមួយចំនួន ។ -បិទខ្ទប់ខេត្តព្រំដែនថៃទាំង៨ ដែលមានហានិភ័យឆ្លងកូវីដបំប្លែងថ្មី Delta ខេត្តទាំងនោះរួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ។ -ផ្អាកសកម្មភាពការងារ និងអាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាខេធីវី ក្លិបរាត្រី ក្លិបបៀរហ្គាឌិន កន្លែងកម្សាន្តផ្សេង ហាងផឹកស៊ី រោងភាពយន្ត រោងកុន សារមន្ទីរ ក្លិបកីឡា មជ្ឈមណ្ឌលហាត់ប្រាណ ការប្រមូលផ្តុំមនុស្សលើសពី ១០នាក់ -ផ្អាកការទទួលទានអាហារនៅហាងអាហារ លើកលែករណីមួយចំនួន […]

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីជាង ១៦០០ ហិកតា នៅស្រុកក្រូចឆ្មាទៅជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ សម្រេចឯកភាពកាត់ដីទំហំប្រមាណ ១៦៤៣ ហិកតា នៃតំបន់បឹងកាដេ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ទិសដៅដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សសេនេទិច។ យោងតាមសិក្ខាសាលាពិគ្រោះយោបល់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ដីជាង ១៦០០ ហិកតា នេះ ស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋដកហូតដីទំហំជាង ៧០០ហិកតា ពីការរំលោភខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ

អាជ្ញាធរខេត្តកំពត ថ្មីៗនេះបានសម្រេចដកហូតដីជាង ៧០០ហិកតា ពីការកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យទីតាំងផ្ទាល់ នៅតាមតំបន់ការពារ និងអភិរក្សធម្មជាតិនានាក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ កក្កដា កន្លងទៅនេះ។ អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានចេញលិខិតដកហូតដីរួចហើយ ដោយដីដែលដកហូតបានមកវិញ នឹងត្រូវដាក់ជាតំបន់ការពារ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ គួរបញ្ជាក់ថា រយៈពេល១ ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរកឃើញការរំលោភដីព្រៃខុសច្បាប់ ១៩២ ករណី ដែលមានផ្ទៃដីសរុប ៧០០ ហិកតា ស្ថិតក្នុងឃុំចំនួន ៨ នៃស្រុកឈូក និងស្រុកទឺកឈូ ដែលមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិខេត្តកំពត។

អាន​បន្ថែម

Meridian International Holding ជ្រើសរើស CBRE ជាភ្នាក់ងារលក់គម្រោងនៅភ្នំពេញ

ក្រុមហ៊ុនអន្តរជាតិល្បី Meridian International Holding កាលព្រឹកថ្ងៃអង្គារនេះ បានចុះហត្ថលេខាផ្ដល់សិទ្ធឱ្យក្រុមហ៊ុន CBRE Cambodia ក្លាយជាភ្នាក់ងារលក់ និងជួលផ្ដាច់មុខ លើគម្រោងអគារពាណិជ្ជកម្មកម្ពស់ ៤១ជាន់ កណ្ដាលក្រុង Flatiron by Meridian។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា រវាងលោក Gene Gong នាយកប្រតិបត្តិការ ក្រុមហ៊ុន Meridian International Holding និងលោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។ គម្រោង Flatiron by Meridian គឺជាការអភិវឌ្ឍន៍ចម្រុះកម្ពស់ ៤១ជាន់ ដែលសាងសង់លើផ្ទៃដីប្រមាណ ៣២០០ម៉ែត្រក្រឡា នៅក្នុងតំបន់បឹងកក់ ឬស្គាល់ទូទៅថា Phnom Penh City Centre ។ អគារទាំងមូល រួមមាន ការិយាល័យសហកម្មសិទ្ធ ឬ Strata-title office ចំនួន ៣០០ យូនីត […]

អាន​បន្ថែម

Forbes បង្ហាញបច្ចេកវិទ្យាថ្មី ៥ យ៉ាង ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យគួរស្វែងយល់

នៅពេលពិភពលោកកំពុងឈានឆ្ពោះរកពិភពឌីជីថល អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ក៏ត្រូវតែដើរឱ្យទាន់បច្ចេកវិទ្យាផងដែរ ដើម្បីរក្សាជំហរក្នុងទីផ្សារ។ ទស្សនាវដ្តីធុរកិច្ចដ៏ល្បី Forbes កាលពីថ្មីៗនេះ បានណែនាំបច្ចេកវិទ្យាថ្មីៗ៥ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមិនគួរមើលរំលង។ ១. Virtual Tours ឬ ការទស្សនាអចលនទ្រព្យពីចំងាយដោយម៉ាស៊ីននេត្រាទស្សន៍ តែដូចពិត១០០% ដោយសារវិបត្តិកូវីដ បានធ្វើឱ្យអ្នកទិញភាគច្រើនមិនសូវចង់ចេញទៅទស្សនាអចលនទ្រព្យដែលខ្លួនចង់ទិញដោយផ្ទាល់នោះទេ។ ដូច្នេះ Virtual Tours គឺជាដំណោះស្រាយ និងនិន្នាការថ្មីមួយ ដែលភ្នាក់ងារអចលនទ្រព្យ ឬម្ចាស់គម្រោងគួរតែអនុវត្ត។ Virtual Tours នឹងអាចឱ្យអតិថិជនមើលឃើញគ្រប់ជ្រុងទាំងអស់នៃអចលនទ្រព្យ ដូចពិតៗ តាមប្រព័ន្ធអនឡាញ។ ២. កម្មវិធី TRIMM កម្មវិធី TRIMM ឬ turns, renovations, inspections and maintenance management ជាកម្មវិធីអនឡាញ ដែលអាចឱ្យម្ចាស់គម្រោង ឬភ្នាក់ងារអចលនទ្រព្យត្រួតពិនិត្យ គ្រប់គ្រង ថែទាំ ឬជួសជុលកែលម្អអចលនទ្រព្យ ឬគម្រោងណាមួយបានដោយងាយស្រួលលើប្រព័ន្ធអនឡាញ។ នៅក្រៅប្រទេស កម្មវិធីនេះ កំពុងពេញនិយមយ៉ាងខ្លាំង ព្រោះវាជួយកាត់បន្ថយចំណាយ និងពេលវេលាចុះទៅពិនិត្យផ្ទាល់បានមួយកម្រិតធំ។ ៣. Smart […]

អាន​បន្ថែម

គម្រោងផ្សារទំនើបទាំង ៤ របស់ Chip Mong តម្លៃជាង ៥០០លានដុល្លារ នៅតែបន្តដោយរលូន

ក្រុមហ៊ុន ជីប ម៉ុង រីថេល (Chip Mong Retail) អះអាងថា ការដ្ឋានសាងសង់ផ្សារទំនើបចំនួន ៤ របស់ខ្លួន ក្រោមទុនវិនិយោគ ៥០០ លានដុល្លារអាមេរិក នៅតែបន្ដដោយរលូន ហើយគ្រោងបញ្ចប់តាមផែនការ ទោះបីវិបត្តិកូវីដ១៩ នៅតែបន្តក្ដី។ ប្រធានក្រុមហ៊ុនជីប ម៉ុង រីថេល លោក Arnaud Dufresne បានពន្យល់ថា មូលហេតុនៃភាពរឹងមាំនេះ គឺដោយសារតែ ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំ និងមានភាពនឹងនរផ្នែកហិរញ្ញវត្ថុ ឬអាចនិយាយបានថា ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បីក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។ លោក Arnaud បានឱ្យដឹងថា៖ «ទោះមានវិបតិ្តកូវីដក្ដី យើងសម្លឹងឃើញឱកាសវែងឆ្ងាយ។ យើងមានអតិថិជនសក្តានុពលប្រហែល ៣លាននាក់ ដែលនឹងមកប្រើសេវាផ្សារទំនើបរបស់យើង។ ភាគច្រើននៃអតិថិជនទាំងនោះ គឺមនុស្សជំនាន់ថ្មី ដែលមានតម្រូវខ្ពស់លើវិស័យនេះ»។ តាមផែនការ ក្រុមហ៊ុននឹងបើកដំណើរការផ្សារទំនើបជីបម៉ុង សែន សុខ នៅក្នុងឆ្នាំនេះ។ ហើយនៅឆ្នាំក្រោយ នឹងបើកដំណើរការផ្សារជីបម៉ុង […]

អាន​បន្ថែម

គណៈកម្មាធិការតំបន់ឆ្នេរ បើកភ្លើងខៀវលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់នៅកែប

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានសម្រេចគាំទ្រឱ្យឯកជនអនុវត្តគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែប ខណៈបន្តជំរុញឱ្យឯកជន និងរដ្ឋសហការគ្នាបង្កើតទីតាំងរមណីដ្ឋានទេសចរណ៍ថ្មីៗ បន្ថែមទៀត នៅក្នុងខេត្តនេះ។ ការពិនិត្យ និងវាយតម្លៃលើសំណើរគម្រោងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ គអឆក កាលពីថ្ងៃទី ២២ កន្លងទៅនេះ។ គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលនឹងមានប្រវែងបណ្តោយ ២ ៧០០ម៉ែត្រ។ យោងតាមប្រភពដដែល គម្រោងនឹងបង្កើតជាឆ្នេរធម្មជាតិសាធារណៈថ្មីតាមបណ្តោយសមុទ្រដែលមានទទឹងយ៉ាងតិចប្រវែង ៣០ម៉ែត្រ រៀបចំជាសួនសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរទទឹងប្រវែង ៥០ម៉ែត្រ។ គម្រោងនេះ គឺធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជនក្នុងគោលបំណងកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លំហសាធារណៈ និងផ្ទៃបៃតង។ យោងតាមរដ្ឋបាលខេត្តកែប ក្រៅពីគម្រោងនេះ ក៏នៅមានគម្រោងស្រដៀងគ្នាមួយទៀត គឺគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ ធម្មជាតិអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ៕ (អានបន្ថែម)  

អាន​បន្ថែម