ប្រេនលក់សំលៀកបំពាក់ល្បី H&M គ្រោងបើកសាខានៅកម្ពុជាជាលើកដំបូងនៅឆ្នាំក្រោយ

ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត H&M (Hennes & Mauritz AB) បានប្រកាសថា នឹងពង្រីកសាខាមកប្រទេសកម្ពុជា ជាលើកដំបូងនៅឆ្នាំក្រោយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីដើមខែកក្កដា។ យ៉ាងណាក្ដី សេចក្តីប្រកាសមិនបានបញ្ជាក់ ពីកាលបរិច្ឆេទនៃការបើក និងទីតាំងច្បាស់លាស់នៃសាខាថ្មីនេះនៅឡើយទេ។ ការសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា គឺដោយសារតែក្រុមហ៊ុនមើលឃើញពីសក្ដានុពលនៃលទ្ធភាពទិញរបស់ប្រជាពលរដ្ឋក្នុងស្រុក នេះក៏ដោយសារតែក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់ ពោលគឺតាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ ទីតាំងនៅប្រទេសវៀតណាម និង ៤៣ទីតាំង នៅប្រទេសថៃ។

អាន​បន្ថែម

ផ្សារទំនើបអ៊ីអន១ ពង្រីកទំហំជាន់ផ្ទាល់ដីបន្ថែម ដើម្បីទាក់ទាញអ្នកអាជីវកម្ម

ផ្សារទំនើបអីអន សាខាទី១ នៅលើផ្លូវសម្តេចសុធារស សម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដី ប្រមាណ ២៧ ០០០ ម៉ែត្រការ៉េបន្ថែម ដោយក្រោយពង្រីកជាន់ផ្ទាល់ដីនឹងទំហំសរុប ១៦២ ០០០ ម៉ែត្រការ៉េ។ ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន ៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង ២៤០ តូប។ ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្តឡើងដល់ ២ ៣៧០ គ្រឿង។ គួរបញ្ជាក់ថា ក្រុមហ៊ុន អីអនម៉ល ខេមបូឌា បានដាក់ក្តីរំពឹងថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយអាចទាក់ទាញហាងល្បីៗបន្ថែមទៀត។

អាន​បន្ថែម

ក្រុមហ៊ុនអចលនទ្រព្យថៃ ចាប់ផ្ដើមទទួលយកការទូទាត់លុយឌីជីថល ឬ Cryptocurrency

ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួននៅប្រទេសថៃ បានសម្រេចអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់លុយឌីជីថល ឬហៅថាលុយ Cryptocurrency ដើម្បីទូទាត់ទិញផ្ទះក្នុងគម្រោងរបស់ខ្លួន។ នេះជាការវិវត្តថ្មីមួយនៅវិស័យអចលនទ្រព្យនៅប្រទេសថៃ ដើម្បីសម្របខ្លួនទៅនឹងភាពជឿនលឿន ក៏ដូចជាដើម្បីយកឈ្នះវិបត្តិកូវីដផងដែរ។ ក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលអនុញ្ញាតប្រើប្រាស់លុយឌីជីថល មានដូចជាក្រុមហ៊ុន AssetWise, SC Asset Corporation Plc និង Sansiri Plc។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ចុះផ្សាយកាលខែមិថុនាកន្លងទៅ។ ដោយមានការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងឧបសគ្គក្នុងការធ្វើដំណើរ អ្នកអភិវឌ្ឍន៍ កំពុងអនុញ្ញាតទទួលយកលុយឌីជីថលដើម្បីជំរុញការលក់លំនៅដ្ឋានពីតម្រូវការក្នុងស្រុកនិងបរទេស ក៏ដូចជាការចាប់យកអ្នកទិញជំនាន់ថ្មី លោក Kromchet Vipanpong នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីផ្សារមូលបត្រ AssetWise ត្រូវបានកាសែតនេះស្រង់សម្តី ថា ក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុនលុយឌីជីថលថៃ Bitkub Capital Group Holdings លើការដាក់ដំណើរការសេវាប្តូរប្រាក់លុយឌីជីថលសម្រាប់ការទិញផ្ទះ។ លោកមានប្រសាសន៍ថា៖ «យើងចង់មានបណ្តាញផ្ទេរប្រាក់ជាច្រើនប្រភេទបន្ថែមលើការផ្ទេរប្រាក់តាមធនាគារនិងកាតឥណទាន (credit card)។ អតិថិជនរបស់យើងអាចប្រើលុយឌីជីថលសម្រាប់ការទូទាត់ ហើយថ្លៃសេវាគឺទាបជាងកាតឥណទានដែលមានត្រឹមតែ ០,២៥% បើប្រៀបធៀបជាមួយ ២-៣%»។ លោកបន្តថា ភាពជាដៃគូជាមួយក្រុមហ៊ុន Bitkub Capital Group […]

អាន​បន្ថែម

ក្រសួងកាត់យកដីនៅបឹងព្រែកល្ពៅក្នុងខេត្តតាកែវដាក់ជាតំបន់ការពារអន្តរជាតិ Ramsar

ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ដោយសារតែតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប និងសត្វកម្រជាច្រើនប្រភេទ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមកនេះថា ការដាក់តំបន់ដីសើមមួយជាតំបន់រ៉ាមសារ គឺត្រូវមានការសិក្សា និងប្រមូលទិន្ន័យពីជីវចម្រុះ សេវាកម្មអេកូឡូស៊ី និងសក្តានុពលនៃតំបន់ដីសើមនោះ។ ឯកឧត្តម បន្តថា ក្រោយសិក្សា ក្រុមការងារនឹងរៀបចំឯកសារព័ត៌មាន និងពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងនៅមូលដ្ឋានថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បន្តទៀត។ យ៉ាងណាមិញ ក្រសួងរំពឹងថា ការដាក់តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់រ៉ាមសារ នឹងធ្វើឡើងឆាប់ៗមុខនេះ។ បើតំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានដាក់តំបន់រ៉ាមសារ កម្ពុជានឹងមាន តំបន់រ៉ាមសារសរុបចំនួន ៦ ខណៈបច្ចុប្បន្នមានត្រឹម ៥ កន្លែងប៉ុណ្ណោះ រួមមាន តំបន់រ៉ាមសារស្ទឹងត្រែង កោះកាពិ បឹងទន្លេឆ្មារ ព្រែកទាល់ និងស្ទឹងសែន ដែលមានផ្ទៃដីសរុប ៤២ ២៥២ ហិកតា។ គួរបញ្ជាក់ផងដែរ តំបន់រ៉ាមសារគឺជាតំបន់ដីសើមដែលត្រូវបានទទួលស្គាល់ថាមានសារៈសំខាន់លំដាប់អន្តរជាតិ ដោយស្ទើរគ្រប់ប្រទេសទាំងអស់សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់។ ហើយការដាក់តំបន់មួយជាតំបន់រ៉ាមសារ តំបន់នោះនឹងត្រូវអភិរក្សជាពិសេស ដើម្បីរក្សាជាមរតកធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

អាន​បន្ថែម

Update: ខ្មែរមិនត្រឹមតែអាចទិញអចលនទ្រព្យនៅអាមេរិកបានទេ តែបច្ចុប្បន្នជម្រើសកើនដល់ ២១ រដ្ឋ

ក្រុមហ៊ុនក្នុងស្រុក Isaford នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសនៅទីក្រុង Tampa នៃរដ្ឋ Florida ដែលជាទីតាំងពេញនិយមបំផុត។ គម្រោងបូរីដែលកំពុងពេញនិយមពេលនេះ គឺគម្រោង Touchstone ដែលមានទីតាំងនៅច្រាំងភាគខាងកើតនៃឈូងសមុទ្រម៉ិកស៊ិកនៃទីក្រុង Tampa។ ទីតាំងនេះ គឺជាទីតាំងមាសសម្រាប់អ្នកវិនិយោគដើម្បីរស់នៅផ្ទាល់ ឬដើម្បីវិនិយោគទុកជួល ព្រោះជាទិសដៅទេសចរណ៍ឆ្នេរដ៏ស្រស់ស្អាត ដែលមានអាកាសធាតុល្អ ២៤៤ ថ្ងៃក្នុង ១ឆ្នាំ។ លើសពីនេះ គម្រោង Touchstone ក៏ជិតផ្លូវល្បឿនលឿនងាយស្រួលធ្វើដំណើរចេញចូលទៅក្រៅក្រុង និងហ៊ុមព័ទ្ធទៅដោយតំបន់ទេសចរណ៍ធំៗជាច្រើន ដូចជាកន្លែងកំសាន្ត អាហារដ្ឋាន ផ្សារទំនើប និងសួនកម្សាន្តជាដើម។ ក្រៅពីនេះ ក្នុងគម្រោងផ្ទាល់ ម្ចាស់ផ្ទះក៏អាចប្រើបរិក្ខារផ្សេងដូចជា អាងហែលទឹក ក្លឹបហាត់ប្រាណ និងសួនច្បារដ៏ធំទូលាយជាដើម។ គួរបញ្ជាក់ផងដែរថា យោងតាមតួលេខចុងក្រោយ ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោកក៏ដោយ […]

អាន​បន្ថែម

អ្វីជាការវិនិយោគអចលទ្រព្យបែប Timeshare? ខុសពីវិនិយោគធម្មតាដូចម្ដេច មានសក្ដានុពលទេ?

តើអ្នកធ្លាប់ដឹងទេថា អ្នកអាចទិញបន្ទប់របស់សណ្ឋាគារ ឬរីសត ណាមួយត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមានឈ្មោះលើប្លង់រឹងនៃយូនីតមួយនោះ ហើយអាចទិញលក់យកចំណេញបានដូចភាគហ៊ុនដូច្នោះដែរ។ ការទិញបែបនេះហៅថា Timeshare តើការវិនិយោគបែបនេះ គឺជាអ្វី? ការវិនិយោគTimeshare គឺជាការបំបែកកម្មសិទ្ធនៃបន្ទប់ឬុយូនីតណាមួយរបស់សណ្ឋាគារ ឬរីសត ជាចំណែកតូចៗតាមពេលវេលា ដើម្បីឱ្យអ្នកវិនិយោគអាចទិញបានក្នុងតម្លៃសមរម្យ។ ភាគច្រើនការបំបែកកម្មសិទ្ធនៃបន្ទប់ ឬុយូនីតត្រូវបែងចែកជាសប្ដាហ៍ ដែល ១ សប្ដាហ៍ស្មើនឹង១ ភាគហ៊ុន។ ក្នុង១ឆ្នាំ ជាទូទៅគឺមាន ៥២សប្ដាហ៍ ដូច្នេះអចលនទ្រព្យទាំងមូលក៏ត្រូវបែងចែកជា ៥២ភាគហ៊ុន ដែរ។ ករណីអ្នកចង់ទិញ ២ ភាគហ៊ុន អ្នកនឹងមានសិទ្ធិស្នាក់នៅ ឬធ្វើជាម្ចាស់លើយូនីតនោះ ២សប្ដាហ៍ រៀងរាល់ឆ្នាំ។ ហើយនៅលើប្លង់រឹង អ្នកក៏ជាម្ចាស់កម្មសិទ្ធិ ២ភាគហ៊ុនលើយូនីតនោះដែរ។ លើសពីនេះ អ្នកក៏ទិញលក់ចំណែករបស់អ្នកដូចជាភាគហ៊ុនដូច្នោះដែរ។ ការវិនិយោគបែប Timeshare នេះទៀតសោត ភាគច្រើនគឺធ្វើឡើងនៅតាមសណ្ឋាគារ ឬរីសត ដែលស្ថិតនៅតំបន់ទេសចរណ៍ល្បីៗ។ អត្ថប្រយោជន៍នៃការវិនិយោគបែបនេះ ទី១ តម្លៃទុនវិនិយោគគឺសមរម្យ ទិញត្រឹមតែ ១ភាគហ៊ុន ប៉ុណ្ណោះ តែបានក្លាយជាម្ចាស់រីសតល្បីនៅតំបន់ទេសចរណ៍ ថែមទាំងអាចទៅប្រើសេវាកម្មស្ដង់ដាតាមរយៈពេលនៃចំនួនភាគហ៊ុនដែលអ្នកទិញទៀតរាល់ឆ្នាំទៀតផង។ […]

អាន​បន្ថែម

ខេត្តព្រះសីហនុ ស្វាគមន៍គម្រោងអេកូទេសចរណ៍ថ្មីមួយ ខណៈរដ្ឋកំពុងពិនិត្យផែនការលម្អិត

ក្រុមហ៊ុន Eco Beach Development រួមជាមួយនឹងសហគមន៍នេសាទបឹងជុំ ស្នើចង់វិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ថ្មីមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំធ្វើបទបង្ហាញគម្រោងរបស់ក្រុមហ៊ុន ទៅកាន់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៩ កក្កដា នេះ កន្លងទៅ។ គម្រោងដែលស្នើនេះ មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយការអភិវឌ្ឍន៍នឹងរួមមាន បឹងកាឡូ ខ្ចុសអង្គុយលេង ផែទេសចរណ៍ កន្លែងចិញ្ចឹមក្តាមបែបធម្មជាតិ កន្លែងជិះទូកកំសាន្ត និងផ្សារទេសចរណ៍ជាដើម។ លោក ឃាង សុភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យលើការស្នើគម្រោងនេះរួច អង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើផែនការមេឱ្យបានលម្អិតបន្ថែមទៀត ដើម្បីឱ្យរដ្ឋបាលពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ មុននឹងពិចារណាអនុម័ត។

អាន​បន្ថែម

Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ផ្តល់កម្ចីការប្រាក់ទាប សម្រាប់គម្រោងបុរីចន្ទគីរី

ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យជើងចាស់ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន Urbanland កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយ ធនាគារ BRED Bank ធនាគារ CIMB Bank និងធនាគារ J Trust Royal សម្រាប់គម្រោងបុរីថ្មីរបស់ខ្លួន «បុរីចន្ទគីរី»។ ការសហការនេះនឹងជួយឱ្យអតិថិជនរបស់បុរីចន្ទគីរីទទួលបានកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន។ អតិថិជនអាចទទួលបាលកម្ចីដល់ទៅ ៧០% ទៅ ៨០% នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ៦,៦៦% ទៅ ៧,៨៨% ក្នុងមួយឆ្នាំ។ ការចុះហត្ថលេខាប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃបុរីចន្ទគីរី ក្រោមអធិបតីភាពលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំង៣។ លោក កាំង ហុក បានមានប្រសាសន៍ថា÷ «ក្រុមហ៊ុនរបស់យើងតែងតែផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដូច្នេះការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង»។ គួរបញ្ជាក់ផងដែរថា បុរីចន្ទគីរីមានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពី មហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អ៊ីអន […]

អាន​បន្ថែម

កម្ពុជាកំពុងជ្រើសរើសភូមិ ៣ ទៅប្រកួតយក«ពានភូមិទេសចរណ៍ឆ្នើម»នៃអង្គការទេសចរណ៍លោក

កម្ពុជាកំពុងជ្រើសរើសភូមិគំរូចំនួន៣ ក្នុងចំណោមភូមិចំនួន ១០០ ទូទាំងប្រទេស ដើម្បីដាក់ចូលរួមការក្រកួតយកពាន «ភូមិទេសចរណ៍ឆ្នើម« របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ យោងតាមលិខិតនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើម ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត។ តាមរយៈការចូលរួមប្រណាំងនេះ កម្ពុជានឹងមានឱកាសបង្ហាញពីការរៀបចំភូមិតាមជនបទរបស់ខ្លួន ស្របតាមស្តង់ដារតម្រូវ និងបានរៀនសូត្របន្ថែមពីការរៀបចំភូមិទេសចរណ៍ពីប្រទេសចូលរួមផងដែរ។ យោងតាមក្រសួងទេសចរណ៍ ភូមិដែលរដ្ឋនឹងជ្រើសរើស នឹងជាភូមិដែលមានសក្ដានុពលទេសចរណ៍ និង ភូមិដែលអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបាន។ ក្រសួងបន្តថា ភូមិជ័យលាភីមិនត្រឹមតែអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោកទេ ថែមទាំងអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជាទៀតផង។ UNWTO ថា ភូមិគំរូទេសចរណ៍ឆ្នើម ត្រូវមានចំនុចលក្ខណៈពិសេសមួយចំនួនដូចជា ភូមិដែលការអភិវឌ្ឍផ្ដោតសំខាន់លើសុខាមាលភាពរបស់អ្នករស់ និងអ្នកទេសចរណ៍ ក៏ដូចជាជាភូមិដែលមានចក្ខុវិស័យទេសចរណ៍វែងឆ្ងាយ និងមាននិរន្តរភាព។

អាន​បន្ថែម

ឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ចកម្មកម្ពុជា កាលពីថ្ងៃពុធកន្លងទៅ។ ក្នុងជំនួបនេះ គឺផ្តោតលើការពិភាក្សាការងារ វិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ (ថាមពលស្អាត) វិស័យសាងសង់ និងអចលនទ្រព្យនៅកម្ពុជា។ ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ឥណ្ឌូនេស៊ីចង់ស្វែងយល់ពីសក្តានុពលរបស់កម្ពុជាសិន។ ដូចគ្នានេះ កម្ពុជាយើងក៏ចង់ដឹងពីសក្ដានុពលរបស់ឥណ្ឌូនេស៊ីផងដែរ។ លោកឧកញ៉ា បន្តថា «ជាក់ស្ដែងគេចាប់អារម្មណ៍លើច្រើនវិស័យនៅកម្ពុជាដូចជាកសិឧស្សាហកម្ម ថាមពល សាធារណការ និងអចលនទ្រព្យ។ ដូច្នេះ អ្នកវិនិយោគិនឥណ្ឌូនេស៊ី នឹងមកពិនិត្យឱកាសនៅកម្ពុជាផ្ទាល់ ក្រោយស្ថានភាពនៃជំងឺកូវីដ១៩ ធូរស្បើយ»។

អាន​បន្ថែម