ព័ត៌មានអចលនទ្រព្យ
ក្រសួង ២ រួមដៃគ្នាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧ ឱ្យទៅជាតំបន់និរន្តភាពទេសចរណ៍
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន ៧។ យោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ដោយឡែក តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង ៧ នោះ រួមមាន តំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបជាដើម។ តាមផែនការ គម្រោងទាំងមូលនឹងរួមមាន ការបោះបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន ៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន ៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែច្រវាក់អនុផលព្រៃឈើផងដែរ។ មកទល់បច្ចុប្បន្ន ក្រសួងបានកំណត់ផែនការវិនិយោគ និងកំណត់ទិសដៅការងារជាមួយនឹងក្រុមហ៊ុនឯកជន Emerging 360 រួចហើយ។ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា៖ « តាមរយៈការរៀបចំពង្រីក […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន
អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា៖ «គោលដៅសំខាន់ៗនៃកិច្ចប្រជុំរួមមាន ការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានយកទៅអនុវត្តដោយមានប្រសិទ្ធភាព»។ «អាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្តល់សេវាដោយមានតម្លាភាព គុណភាព និងភាពស្របច្បាប់ សម្រាប់ទាំងអ្នកអភិវឌ្ឍ និងអតិថិជន។ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវមានទិន្នន័យក្នុងដៃគ្រប់គ្រាន់»។ លើសពីនេះ ឯកឧត្តមក៏បាន ជំរុញឱ្យមន្រ្តីត្រូវគោរពរតាមប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕
អានបន្ថែមវិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ
ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។ យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រព្យ ការវិនិយោគរួម ហិរញ្ញវត្ថុ និងធនាគារ និងពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ ជាដើម។ លោកបន្តថា ក្នុងចំណោម វិវាទទាំងនោះ មានវិវាទផ្នែកអចលនវត្ថុ មាន ៤៥% ចំណែកវិវាទផ្នែកសំណង់ មាន១២% ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺ ជាភ្នាក់ងារដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។
អានបន្ថែមការវិនិយោគអចលនទ្រព្យបែប Timeshares លើប្រព័ន្ធBlockchain នឹងចូលទីផ្សារកម្ពុជាឆាប់ៗ
ក្រុមហ៊ុនផ្ដល់សេវាវិនិយោគអចលនទ្រព្យលើប្រព័ន្ធ Blockchain ល្បីល្បាញ LABS Group នឹងបើកឱ្យសាធារណៈជនដេញថ្លៃ រីសតប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ឬហៅ RTS-NTF នៅថ្ងៃទី ១៥ ខែកក្កដា នេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថានឹងបង្កើតឱ្យមានការដេញថ្លៃវិនិយោគអចលនទ្រព្យប្រភេទ RTS-NFT នេះ នៅកម្ពុជា ១ កន្លែង នៅជប៉ុន ៣កន្លែង និងនៅឥណ្ឌូនេស៊ី ២កន្លែងទៀត ក្នុងពេល ២ ឆ្នាំខាងមុខ។ គួរបញ្ជាក់ថា រីសតដែលនឹងដាក់ដេញថ្លៃនៅថ្ងៃស្អែកនេះ មានឈ្មោះថា Kunang Kunang Glamping ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Banyuwangi នៃប្រទេសឥណ្ឌូនេស៊ី។ គម្រោងនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង LABS Group និងក្រុមហ៊ុនអ្នកអភិវឌ្ឍល្បីល្បាញផ្នែករីសត Gravity Resorts។ គម្រោងនេះជាការវិនិយោគបែបថ្មី មិនធ្លាប់មានពីមុនមក ដែលហៅថា Timeshares Non-Fungible Token ឬ RTS-NFT។ និយាយឱ្យងាយយល់តម្លៃរីសតទាំងមូលត្រូវបានបំបែកជាង ៣៦៥ ភាគហ៊ុន RTS-NFT ដែលវិនិយោគិនអាចដេញថ្លៃទិញភាគហ៊ុនហើយក្លាយជាម្ចាស់នៃរីសតបាន។ […]
អានបន្ថែមប្លង់មេឆ្នាំ ២០៣៥ កំណត់យកតាខ្មៅ និងទីតាំងបណ្ដោយផ្លូវជាតិលេខ ៣&៤ ជាបណ្ដុំសេដ្ឋកិច្ច
បើតាមយោងតាមប្លង់មេប្រើប្រាស់ដីរាជធានីភ្នំពេញ ឆ្នាំ២០៣៥ ទីក្រុងតាខ្មៅ និងទីតាំងជាយក្រុងនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤ ត្រូវបានជ្រើសរើសជាតំបន់សក្ដានុពល សម្រាប់ធ្វើជាបណ្តុំនៃសេដ្ឋកិច្ច រោងចក្រ និងសហគ្រាសផលិតនានា។ ឯកសារដដែលបានបញ្ជាក់ថា ការជ្រើសយកទីតាំងទាំងនោះជាកន្លែងធ្វើរោងចក្រ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុង។ ការដាក់បណ្តុំរោងចក្រនានាឃ្លាតឆ្ងាយពីទីក្រុងនេះ នឹងជួយបង្កើនផាសុខភាពក្រុង កាត់បន្ថយការកកស្ទះចរាចរ និងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនរបស់រថយន្តធំៗដោយមិនចាំបាច់ចូលមកក្នុងក្រុងនោះទេ។ ជាក់ស្ដែង មកទល់បច្ចុប្បន្នឃើញថា ទីតាំងនៅអមផ្លូវជាតិលេខ៤ ទទួលបានរោងចក្រជាង៥០ នៅក្នុងចម្ងាញ ២០ គីឡូម៉ែត្រ ដែលរាប់ពីព្រំដែនរដ្ឋបាលនៃរាជធានីភ្នំពេញ។ លើសពីនេះ ដោយសារការគម្រោងលើកកម្ពស់គុណភាពផ្លូវ ទីតាំងផ្លូវជាតិលេខ៣ និងលេខ៤ នៅខេត្តកំពង់ស្ពឺ ជិតទាំងក្រុងភ្នំពេញ ក៏កំពុងមានភាពទាក់ទាញផងដែរ។ យោងតាមឯកសារដដែល នៅឆ្នាំ ២០៣១ ព្រំដែនរាជធានីភ្នំពេញ នឹងត្រូវពង្រីកក្នុងរង្វង់ទំហំ៣០គីឡូម៉ែត្រជុំវិញ ដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ នៅពេលនោះ ទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរទាំងអស់នៃខេត្តកណ្តាល។
អានបន្ថែមសាលាក្រុងរុះរើសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេបាន ៩៥%ហើយ
បន្ទាប់ពីចេញសេចក្ដីប្រកាសបានរយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ មកទល់បច្ចុប្បន្ន បានរុះរើបែរត្រី ផ្ទះបណ្ដែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់តាមដងទន្លេ នៅរាជធានីភ្នំពេញ ប្រមាណ ៩៥% ហើយ ។ លទ្ធផលនៃការអនុវត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ។ លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា មានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេទាំងអស់មាន ចំនួន ១៤៧២ទីតាំង ដែលក្នុងចំនួននេះមានបងប្អូនប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន ១២៤២ទីតាំង។ «នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ» លោកបានបន្ត។ គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ ជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមក្រសួងឧស្សាហកម្ម៖ ឆមាសទី១-២០២១ មានរោងចក្រចុះបញ្ជីថ្មី ៧៩ ខណៈបិទទ្វារមានដល់ ១៣៥
នៅក្នុងឆមាសទី១ នៃឆ្នាំ២០២១ នេះ ចំនួនគម្រោងវិនិយោគរោងចក្រឧស្សហកម្មដែលចុះបញ្ជីថ្មីមានប្រមាណ ៧៩រោងចក្រ ខណៈចំនួនរោងចក្របិទទ្វារមានដល់ទៅ ១៣៥ រោងចក្រ។ នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បានឱ្យដឹងកាលពីថ្ងៃទី ៨ កក្កដា នេះថា រោងចក្រចុះបញ្ជីថ្មី ភាគច្រើនជាប្រភេទរោងចក្រផ្តោតលើការផលិតសម្ភារៈវិជ្ជសាស្ត្រ រួមមានរោងចក្រផលិតម៉ាស់ អាល់កុល ខោអាវពេទ្យ និងរោងចក្រកែច្នៃម្ហូបអាហារជាដើម។ ឯកឧត្តមបន្តថា រោងចក្រថ្មីៗទាំងនេះ មានទុនវិនិយោគសរុប ប្រមាណ ៨០០លានដុល្លារ។ យ៉ាងណាមិញ បើយោងតាមឯកឧត្តមរដ្ឋលេខាធិការ ចំពោះរោងចក្រដែលបានបិទទ្វារវិញ គឺមានចំនួនប្រមាណ ១៣៥ ក្រុមហ៊ុន ដែលប្រកាសបិទដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។
អានបន្ថែមសមាគមធនាគារ៖ គ្មានការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនឡើយ ក្នុងអំឡុងវិបត្តិកូវីដនេះ
សមាគមធនាគារនៃកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះ ក្នុងអំឡុងវិបត្តិកូវីដនេះ មិនទាន់ការរឹបអូសទ្រព្យបញ្ចាំរបស់អតិថិជនណាមួយឡើយ ទោះមានការយឺតយ៉ាវក្នុងការសងបំណុលក្ដី ប៉ុន្តែផ្ទុយទៅវិញគ្រប់ធនាគារបាន និងកំពុងជួយសម្រាលការលំបាករបស់អតិថិជនយ៉ាងសកម្ម ដើម្បីឆ្លងផុតវិបត្តិនេះបានទាំងអស់នេះ។ លោក ហេង កូយ ប្រធានចាត់ការទូទៅ នៃសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៧ កក្កដា នេះថា ៖ «យើងមិនមានរបាយការណ៍ណាមួយលើការរឹបអូសវត្ថុបញ្ចាំឡើយ ហើយបើមានការកើតឡើង យើងនឹងធ្វើយ៉ាងណា សម្រួលស្ថានការណ៍កុំឱ្យបង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋមានបន្ទុកកូវីដ-១៩ រួចហើយ»។ លើសពីនេះ លោកបន្តថា ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃជំងឺកូវីដ១៩នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវគោលការណ៍ដូចជា លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញផងដែរ។ គួរបញ្ជាក់ថា ចំនួនកូនបំណុលដែលប៉ះពាល់ដោយវិបត្តិកូវីដ ហើយស្នើរៀបចំកម្ចីឡើងវិញ នៅឆ្នាំ ២០២០ (សុំសងតែការប្រាក់ មិនសងប្រាក់ដើមមួយរយៈ) មានជាង ២៤០,០០០ គណនី ដែលក្នុងនោះកូនបំណុលក្នុងវិស័យសំណង់ស្ថិតលំដាប់ទី ៣ ដែលមានគណនីសរុបចំនួន ២០ ៦០៩ គណនី។ នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។ របាយការណ៍ដដែលបានបន្ថែមថា […]
អានបន្ថែមCBRE៖ ទីផ្សារអចលនទ្រព្យបន្តមានហានិភ័យ និងស្រពិចស្រពិល ទោះការចាក់វ៉ាក់សាំងកើនឡើងក្ដី
ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តរងសម្ពាធ និងមានភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកើនឡើងជាបន្តបន្ទាប់ក្ដី។ កត្តានេះធ្វើឱ្យអ្នកជំនាញ បារម្ភថាទីផ្សារនឹងមិនទាន់អាចងើបឡើងក្នុងពេលឆាប់ៗនេះទេ។ យោងតាមសន្និសីទនៃបទបង្ហាញទិន្នន័យទីផ្សាររបស់ភ្នាក់ងារអចលនទ្រព្យ CBRE កាលពីម្សិលមិញ គិតត្រឹមឆមាសទី ១ វិស័យធំៗទាំង៤ នៃទីផ្សារអចលនទ្រព្យ នៅតែមាននិន្នាការធ្លាក់ចុះ។ សម្រាប់ទីផ្សារខុនដូ មានតែ ៥ ក្នុងចំណោម ១៧ គម្រោងប៉ុណ្ណោះ ដែលបានការបញ្ចប់ការដ្ឋានតាមផែនការសម្រាប់ឆ្នាំ ២០២១។ លើសពីនេះ ចំនួនខុនដូដែលគម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១០.៨២៥ យូនីត មកនៅត្រឹមតែ ៧.៩០៩ យូនីត ប៉ុណ្ណោះ ដោយសារគម្រោងមួយចំនួនផ្អាកការសាងសង់។ ឆមាសទី ១ នេះ តម្លៃលក់ខុនដូកម្រិតខ្ពស់ និងកម្រិតមធ្យមធ្លាក់ចុះ ៦,២% និង ៧,១%។ ដូចគ្នានេះ តម្លៃជួលក៏ធ្លាក់ចុះ ២,៧% និង ០,៧% បើធៀបនឹងឆមាសទី២ នៃឆ្នាំ២០២០។ សម្រាប់ទីផ្សារអាផាតមិនជួលវិញ ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ដែរ ដោយអត្រាជួលធ្លាក់ចុះ ៥,២% និង ៦,៧% សម្រាប់អាផាតមិន […]
អានបន្ថែមបុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ ១២%
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ ៤,៥ ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់ ១២% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់ ២៤ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត ៥០ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងដែលមានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូរបែបក្បែរកន្លែងដែលអ្នកចង់ទៅដល់ ដោយមានការរចនាម៉ូតដ៏ទាន់សម័យ។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក នឹងបងើ្កតបរិយាកាសរស់នៅថ្មីមួយ ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលម្ហែ និង ប្រណិតភាព។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កំពុងបង្កើតសហមគន៍ថ្មីដែលអ្នកនឹងហៅថាផ្ទះ ព្រោះអ្នកមិនត្រឹមតែត្រូវការកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវការទីកន្លែងដែល ស្រស់ ស្រឡះ ធម្មជាតិ។ បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព […]
អានបន្ថែម