ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុនអូស្រ្តាលីគ្រោងសាងសង់ អគារបន្ទះសូឡារូបរាងដូចដើមឈើពិត នៅទីក្រុងសៀងហៃ
ក្រុមហ៊ុនស្ថាបត្យកម្មអូស្រ្តាលី Koichi Takada កាលពីថ្មីៗនេះ បានបង្ហាញការររចនាប្លង់គម្រោងអគារបន្ទះសូឡារូបរាងដូចដើមឈើពិតមួយហៅថា solar trees marketplace ដែលគ្រោងនឹងសាងសង់ក្នុងស្រុកមីនហាង ចម្ងាយ ២០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសៀងហៃ។ គម្រោងនេះមានផ្ទៃក្រឡាសរុប ៣ ៤៥០ ម៉ែត្រការ៉េ ដែលមានអគារចំនួន ៣២ អគារ ដោយអគារនីមួយៗ នឹងត្រូវបានររចនាជារាងកោង មានដំបូងសំប៉ែតបែកមែកសាខាដូចជាដើមឈើដុះចេញពីដីពិតៗ ដូច្នោះ។ តួរអគារនឹងត្រូវសាង់សង់ពីឈើ ហើយនៅផ្នែកខាងលើ និង សងខាងអគារក៏នឹងមានការដាំដើមឈើពិតដើម្បីជាម្លប់ដល់អ្នកដើរ។ លើសពីនេះ ចំណុចពិសេសដែលសំខាន់បំផុតគឺការបំពាក់បន្ទះសូឡាតាមតួអគារ និងដំបូលផ្លូវដើរ ដើម្បីបង្កើតថាមពលបៃតងផ្គត់ផ្គង់អគារ។ នៅពេលបញ្ចប់ការសាងសង់នៅចុងឆ្នាំ គម្រោងនេះនឹងក្លាយជាចំណុចលេចធ្លោនៃតំបន់លំនៅដ្ឋានដែសក្ដានុពលថ្មីរបស់ទីក្រុងសៀងហៃ ឬហៅថា Tian An Caobao Road។ រូបថត៖ Koichi Takada / Doug & Wolf
អានបន្ថែមអាមេរិកផ្ដល់សេវាកម្មថ្មី៖ ជនជាតិខ្មែរអាចទិញអចលនទ្រព្យនៅអាមេរិកបាន តាមប្រព័ន្ធអនឡាញ
ក្រុមហ៊ុនអចលនទ្រព្យអាមេរិច Golden Gate Global និងក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd កាលពីថ្មីៗនេះ បានសហការគ្នាបង្កើតសេវាកម្មថ្មីមួយ ពោលគឺសម្របសម្រួលឱ្យវិនិយោគិនខ្មែរអាចទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានដោយរលូន តាមប្រព័ន្ធអនឡាញ។ សេវាកម្មនេះនឹងជួយឱ្យការប្រតិបត្តិការទិញលក់ចប់សព្វគ្រប់ជាស្ថាពរក្នុងអំឡុងពេល ៣០ ថ្ងៃប៉ុណ្ណោះ ដោយអ្នកទិញមិនបាច់ស្មុគស្មាញរឿងបញ្ហារត់ឯកសារដោយខ្លួនឯងនោះទេ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មី អ្នកទិញអាចសិក្សា និងមើលឃើញភូមិសាស្ត្រផ្ទះ ទំរង់ផ្ទះ ការតុបតែងផ្នែកខាងក្នុងនិងខាងក្រៅ ក៏ដូចជាសក្ដានុពលតំបន់ជុំវិញផ្ទះ បានដោយគ្រប់ជ្រុងជ្រោយ ៣៦០ អង់ស្សា បានប្រព័ន្ធអនឡាញផ្ទាល់តែម្ដង ដោយមិនបាច់ធ្វើដំណើរទៅប្រទេសអាមេរិកនោះទេ។ បន្ទាប់មកក្រុមហ៊ុនទាំង២ នឹងបន្តរត់ឯកសារទិញលក់ និងជួយសម្របសម្រួលគ្រប់ដំណាក់កាលរហូតដល់អ្នកក្លាយជាម្ចាស់ផ្ទះ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងបន្តផ្ដល់សេវាកម្មក្រោយការទិញផងដែរ ឧទាហរណ៍ដូចជា ជំនួយក្នុងការស្វែងរកអ្នកគ្រប់គ្រងអចលនទ្រព្យ និងការគ្រប់គ្រងរឿងទឹកភ្លើងជាដើម។ សេវាកម្មនេះទៀតសោត គឺបង្កើតឡើងដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់វិនិយោគិនដែលចង់វិនិយោគតែ មិនអាចធ្វើដំណើរបាន ដោយសារតែវិបត្តិកូវីដ។ គួរបញ្ជាក់ផងដែរ ការទិញជាមួយក្រុមហ៊ុនទាំង ២ នេះគឺអាចជឿទុកចិត្តបានដោយសារ Golden Gate Global គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីនៅអាមេរិក។ លើសពីនេះ អតិថិជនអាចជ្រើសរើសផ្ទះបានច្រើនប្រភេទ និងច្រើនកន្លែងចេញពី ១ ៣០០ គម្រោង ទូទាំងសហរដ្ឋអាមេរិក។ […]
អានបន្ថែមក្រសួងពាណិជ្ជកម្មថៃ៖ 7-Eleven ដំបូងនៅកម្ពុជានឹងបើកខែកក្កដានេះ ត្រង់ស្ថានីយប្រេងPTT ព្រែកព្នៅ
ផ្សារមីនីម៉ាតល្បី 7-Eleven សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការហើយនៅខែកក្កដានេះ ត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃ។ សេចក្ដីប្រកាសបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ បានបញ្ជូនបុគ្គលិកជាន់ខ្ពស់ពីប្រទេសថៃមកកម្ពុជាហើយ ខណៈនេះកំពុងជ្រើសរើសបុគ្គលិកក្នុងស្រុកបន្ថែមទៀតជាច្រើនអ្នក។ ក្នុងនោះនិសិត្សខ្មែរដែរធ្លាប់បានអាហារូបករណ៍ទៅរៀននៅប្រទេសថៃ ក៏ជាផ្នែកមួយនៃបុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏សង្ឃឹមថានឹងនាំចូលផលិតផលពីប្រទេសថៃជាច្រើនមកលក់នៅក្នុងផ្សារមីនីម៉ាតមួយនេះ។ ក្រុមហ៊ុន CP All (Cambodia) Plc បានបញ្ជាក់ទៀតថា ការឈានជើងចូលមកទីផ្សារកម្ពុជាពេលនេះគឺជាពេលដ៏ល្អ ខណៈតម្រូវការផ្សារមីនីម៉ាតកំពុងកើនឡើង តែការផ្គត់ផ្គង់មិនសូវមានច្រើននោះទេ។ បច្ចុប្បន្ន កម្ពុជាមានផ្សារមីនីម៉ាតមួយចំនួនដូចជា Circle K ២២ សាខា, Kiwi Mart ២០សាខា, Aoen MaxValue ១២សាខា, Smile Mini Mart ១១សាខា, […]
អានបន្ថែមបច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?
មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងនោះរួមមាន៖ ១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦០ យូនីត ហើយជារួម ដំណាក់កាលទី១ សម្រេចបានប្រមាណ ៩៧% ខណៈដំណាក់កាលទី២ សម្រេចបាន ៤៥%។ ដោយឡែក សម្រាប់ការលក់វិញ ក្រុមហ៊ុនបានលក់ដាក់អស់ជាង ១៨០០ យូនីតហើយ។ ២) គម្រោងលំនៅឋានតម្លៃសមរម្យ ហ្រ្កេនផាក ដែលស្ថិតនៅភូមិទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះមានផ្ទះសរុប ២១៤ខ្នង ហើយជារួម ដំណាក់កាលទី១ សម្រេចបាន ១០០% ខណៈដំណាក់កាលទី២ សម្រេចបាន ១%។ […]
អានបន្ថែមតើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា បើគ្រប់គ្នាធ្វើការពីផ្ទះដូច្នេះ?
វិបត្តិកូវីដបានដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការិយាល័យ ពិសេសលើអត្រាជួល និងតម្លៃជួល ដែលឃើញថាធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ ឆ្នាំ កន្លងមកនេះ។ ក្នុងអំឡុងពេលបិទខ្ទប់ បុគ្គលិកជាច្រើនត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យសកម្មភាពទីផ្សារការិយាល័យរឹតតែធ្លាក់ចុះ។ បើយោងតាម Google Mobility Tracker សកម្មភាពក្នុងទីផ្សារការិយាល័យនៅកម្ពុជាសម្រាប់ខែមេសាស្ថិតនៅ -៨០% ក្រោមបន្ទាត់គោលមុនថ្ងៃ ២០ កុម្ភៈ។ បើស្ថានភាពនៅតែដូច្នេះ តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា? ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានវិភាគថា ការធ្វើការពីផ្ទះ គឺមិនសូវសមស្របនឹងបរបទនៃប្រទេសកម្ពុជាឡើយ ដោយសារកត្តាច្រើនយ៉ាង។ ទី១) របៀបនៃការធ្វើការនៅកម្ពុជា នៅមិនទាន់ទាន់សម័យ ពិសេសបុគ្គលិកស្ថាប័នរដ្ឋ ផ្នែកបម្រើអតិថិជន និងផ្នែកគ្រប់គ្រង ដែលត្រូវការជួបគ្នាដើម្បីធ្វើឱ្យការងារដើរទៅមុខ។ ទី ២) បញ្ហាបច្ចេកវិទ្យាដែលនៅមានកម្រិត បូកផ្សំនិងបរិយាកាសនៅផ្ទះដែលមិនសូវមានផាសុខភាព បញ្ហាអិនធើណែត និងបញ្ហាអគ្គិសនីរអាក់រអួលជាដើម។ ដូច្នេះ មិនយូរមិនឆាប់ ក្រោយកូវីដធូរស្បើយបន្តិច បុគ្គលិកនឹងត្រឡប់មកធ្វើការនៅការិយាល័យវិញ។ ប៉ុន្តែ ការត្រឡប់មកវិញនេះ គ្រប់ការិយាល័យនឹងប្រុងប្រយ័ត្នជាងមុន។ ក្រៅពីការវាស់កម្តៅ ពាក់ម៉ាស់ និងសម្អាតញឹកញាប់ បរិយាកាសនីមួយៗ នឹងចាប់ផ្ដើមបណ្ដុះបណ្ដាលបច្ចេកវិទ្យាថ្មីដល់បុគ្គលិកជាបន្តបន្ទាប់ ផ្លាស់ប្តូរទីធ្លាធ្វើការងារឱ្យទូលាយជាងមុន និងការប្ដូរវេនគ្នាធ្វើការនៅការិយាល័យជាដើម។ ដោយសារតែកម្ពុជាតម្រូវឲ្យបុគ្គលិកទាំងត្រូវវិលត្រឡប់មកធ្វើការនៅការិយាល័យវិញដូច្នេះ […]
អានបន្ថែមកាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។ (អានបន្ថែម) យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមក ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។ ប៉ុន្តែក្រុមហ៊ុននឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។ គួរបញ្ជាក់ផងដែរថា កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ (អានបន្ថែម) ទីតាំងថ្មីកាស៊ីណូថ្មីនេះ […]
អានបន្ថែមអាជ្ងាធរសម្រេចផ្អាករោងចក្រមួយចំនួននៅខេត្តតាកែវ ខណៈករណីវិជ្ជមាននៅតែបន្តកើនឡើង
បន្ទាប់ពីរកឃើញកម្មកររោងចក្រមានផ្ទុកកូវីដ១៩ រដ្ឋបាលខេត្តតាកែវបានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ជាបណ្តោះអាសន្ន ហើយកម្មករជាង១២០០នាក់ ក៏តម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៣ ខែឧសភា។ សេចក្តីប្រកាសបញ្ជាក់ថារោងចក្រទាំង៤ នេះ នឹងត្រូវផ្អាកចង្វាក់ផលិតកម្មចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ រោងចក្រទាំង៤ នេះ រួមមាន៖ ១៖ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន ៧៦៤នាក់ ២៖ ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ដែលមានកម្មករសរុបចំនួន១៤០នាក់ ៣៖ ក្រុមហ៊ុនលូន វៃ ថេកស្តាយ ដែលមានកម្មករ សរុបចំនួន១៩នាក់ និង ៤៖ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីងដែលមានកម្មករសរុបចំនួន ២៧៨ នាក់។ រដ្ឋបាលខេត្តតាកែវ ក៏បានណែនាំឱ្យនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត។ ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើន រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក៏ទើបសម្រេចបិទខ្ទប់ភូមិមួយចំនួន និងបានផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម និងការលក់ដូរនៅក្នុងផ្សារត្រាំខ្នាផងដែរ។
អានបន្ថែមចង់ទិញផ្ទះដំបូង គួរទិញនៅភាគខាងណានៃរាជធានីភ្នំពេញ? គួរជ្រើសរើសដូចម្ដេច?
ទីតាំង និងកាលៈទេសៈ គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលអ្នកត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។ បើទិញនៅទីតាំងល្អ ហើយចំពេលវេលាល្អទៀត អ្នកអាចនឹងចំណេញកប់ក្ដោង។ ចុះបើនេះជាលើកទីមួយដែលអ្នកចង់ទិញផ្ទះវិញ អ្នកនឹងមានជាសំណួរដែលត្រូវចោទឡើងជាច្រើនដូចជា គួរទិញនៅម្ដុំណា? ភាគខាងណានៃទីក្រុងភ្នំពេញ? ទិញពេលណា? ហើយជ្រើសរើសយ៉ាងដូចម្ដេច? យោងតាម លោក David Pen អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia ភាគខាងត្បូងនៃទីក្រុង គឺជាទីសក្ដានុពលដែលអ្នកមិនមើលគួររំលង។ លោកបានមានប្រសាសន៍ថា៖ «ភាគខាងត្បូងហ៊ុមព័ន្ធដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ជាច្រើន ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោង Aeon 3 ផ្លូវក្រវាត់ក្រុងទី៣ និងវត្តមាននៃអាជីវកម្មធំៗ ជាច្រើនទៀត»។ «លើសពីនេះ ភាគខាងត្បូងនឹងមានសន្ទុះកាន់តែខ្លាំងនៅពេលអនាគត ព្រោះសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតក៏កំពុងឆ្ពោះទៅភាគខាងត្បូងនេះដែរ»។ ក្រោយពីដឹងពីទីតាំងហើយ លោកពន្យល់ថា របៀបជ្រើសរើសទិញផ្ទះសំខាន់បំផុតគឺអាស្រ័យលើចំណុចសំខាន់ៗទាំង៣នេះ ១) កញ្ចប់ថវិការបស់អ្នក ២) ការជ្រើសរើសម្ចាស់គម្រោងដែលជឿទុកចិត្ត និង ៣) ចំណង់ចំណូលចិត្ត។ បើថវិកាខ្ពស់ គួរទិញនៅចំណុចដែលជាប់នឹងផ្លូវធំៗ ព្រោះថ្ងៃអនាគតអាចនឹងលក់បានចំណេញច្រើន។ ដោយឡែកទាក់ទិននឹងពេលវេលាថាគួរទិញពេលណាវិញ លោកសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជាឱកាសទិញអចលនទ្រព្យបានក្នុងតម្លៃទាប។ អ្នកអភិវឌ្ឍន៍ខ្លះអាចឱ្យអ្នកបង់រំលស់គ្មានការប្រាក់បានរយៈពេលវែង ដូចគ្នានេះ ធនាគារក៏កំពុងផ្តល់កម្ចីអត្រាទាបផងដែរ។ លោកពន្យល់ថា៖ […]
អានបន្ថែមកាស៊ីណូល្បីនៅប៉ោយប៉ែត Star Vegas ធ្លាក់ចំណូលជាង ៥៤% នៅត្រីមាសទី ១ នេះ
កាស៊ីណូដ៏ធំនៅប៉ោយប៉ែត Star Vegas របស់ក្រុមហ៊ុន Donaco International Ltd ធ្លាក់ចំណូលប្រមាណ ៥៤,៩% ក្នុងអំឡុង ៣ ខែដំបូងនៃឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសទី ៤ និង ត្រីមាសទី១ នៃឆ្នាំ ២០២០។ យោងតាមសារព័ត៌មាន IAG កាលពីថ្ងៃទី ៣ ឧសភាកន្លងមកនេះ ប្រាក់ចំណូលសរុបរបស់ Star Vegas ក្នុងត្រីមាសទី ១ មានត្រឹមតែ ១,៩៤ លានដុល្លារប៉ុណ្ណោះ។ ដូចគ្នានេះ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Donaco International Ltd ទាំងមូល ក៏បានធ្លាក់ចុះមកត្រឹមតែ ២,១៤ លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺធ្លាក់ពីប្រមាណ ៨,៣៣ លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ និងប្រមាណ ៤,៦៣ លានដុល្លារអាមេរិកនៅត្រីមាសទី៤ នៃឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងថា ការធ្លាក់ចុះនេះភាគច្រើន គឺបណ្តាលមកពីវិបត្តិកូវីដ១៩។ ដោយសារតែការឆ្លងក្នុងសហគមន៍ក្នុងខេត្តបន្ទាយមានជ័យបានហក់ឡើងខ្ពស់ […]
អានបន្ថែមNagaWorld នឹងបញ្ឈប់បុគ្គលិក ១៣០០ នាក់ ដោយសារចំណូលធ្លាក់ចុះបណ្ដាលពីវិបត្តិកូវីដ
ដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណេញយ៉ាងគំហុកដែលបណ្តាលមកវិបត្តិកូវីដ១៩ កាស៊ីណូធំបំផុតនៅកម្ពុជា NagaWorld នឹងបញ្ឈប់បុគ្គលិកសរុបជាង ១៣០០ នាក់ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី ១ ឧសភា កន្លងទៅ។ បុគ្គលិកចំនួន ១៣០០ នាក់នេះ គឺស្មើនឹងជាង ១៥% នៃបុគ្គលិកសរុប ហើយដំណើរបញ្ឈប់ការងារនឹងធ្វើឡើងក្នុង ២ ទៅ ៣ សប្តាហ៍ ខាងមុខនេះជាបន្តបន្ទាប់។ ប្រភពដដែលបានបន្ថែមទៀតថា NagaWorld នឹងគណនាប្រាក់សំណង ដោយផ្អែកលើប្រាក់ខែដែលត្រូវបានកាត់រួចកាលពីឆ្នាំ ២០២០ មិនមែនប្រាក់ខែមុនកាត់នោះទេ។ ការប្រើវិធីសាស្រ្តនេះ នឹងធ្វើឱ្យបុគ្គលិកទទួលបានប្រាក់សំណងតិចជាងអ្វីដែលពួកគេគួរតែបានរាប់សិបម៉ឺនដុល្លារ។ សកម្មភាពនេះបានទទួលការរិះគន់ពីក្រុមសហជីព ដោយពួកគេលើកឡើងថា វិបត្តិកូវីដបានធ្វើឱ្យប្រទេសមួយចំនួនធំលើពិភពលោក រួមទាំងកម្ពុជាល្មើសនឹងច្បាប់ការងារ ។ ប្រធានសហជីព អ្នកស្រី ឈឹម ស៊ីថា បានប្រាប់កាសែត South China Morning Post ថា៖ «បុគ្គលិកបានប្រថុយសុវត្ថិភាពរបស់ពួកគេដើម្បីរកប្រាក់ចំណេញសម្រាប់ណាហ្គាវើល កាលពីដើមឆ្នាំ២០២០ ទោះមានជំងឺរាតត្បាតក្ដី។ ហើយនៅពេលនេះ […]
អានបន្ថែម