ថៃគ្រោងកែប្រែច្បាប់ឱ្យបរទេសអាចកាន់កាប់ដី និងផ្ទះបាន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ

រដ្ឋាភិបាលថៃកំពុងពិចារណាផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីផ្តល់សិទ្ធិឱ្យជនបរទេសគោលដៅមានសិទ្ធិទិញកាន់កាប់ដី និងផ្ទះបាន ព្រមជាមួយនឹងទិដ្ឋការរស់នៅរយៈពេលវែងដល់ទៅ ១០ឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យដែលនៅទ្រឹង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះ។ គោលនយោបាយអន្តោប្រវេសន៍ថ្មី គឺផ្ដោតលើបរទេសក្រុមអាទិភាពចំនួន ៤ រួមមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្ដិខ្ពស់ អ្នកមានទ្រព្យសម្បត្ដិខ្ពស់ទូទៅ អ្នកជំនាញធ្វើការនៅប្រទេសថៃដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភ និងអ្នកជំនាញខ្ពស់ទូទៅដែលធ្វើការនៅប្រទេសថៃ។ ក្រុមទាំង ៤ នឹងត្រូវមានលក្ខខណ្ឌផ្សេងៗគ្នាក្នុងការស្នើសុំ។ ជាក់ស្ដែងដូចជា អ្នកចូលនិវត្តន៍បរទេស ត្រូវមានអាយុលើសពី ៥០ ឆ្នាំ បានវិនិយោគយ៉ាងហោចណាស់ ២៥០ពាន់ដុល្លារអាមេរិក លើអចលនទ្រព្យ ឬមូលបត្របំណុលរដ្ឋាភិបាល។ អ្នកចូលនិវត្តន៍បរទេសទាំងនេះ ក៏នឹងអនុញ្ញាតឱ្យធ្វើការ ២០ម៉ោង ក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតធ្វើការងារទេ ប៉ុន្តែនឹងត្រូវជាប់លើប្រាក់ចំណូល ១៧%។ បើត្រូវបានអនុម័តមែន វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ ដែលអនុញ្ញាតឱ្យជនបរទេសទាំង ៤ ក្រុម ដែលមិនត្រឹមតែអាចទិញខុនដូបានទេ តែថែមទាំងទិញដី និងផ្ទះបានដូចជនជាតិថៃដូច្នោះដែរ។ ជុំវិញរឿងនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យថៃជាច្រើន បានសំដែងសុទិដ្ឋិនិយមថាការផ្ដាស់ប្ដូរនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យបានមួយកម្រិតធំ។

អាន​បន្ថែម

កិច្ចសន្យាទិញលក់ដីតំបន់ការពារនៅកោះកុង ដែលចុះហត្ថលេខាត្រឹមភូមិឃុំ ត្រូវមោយៈទាំងអស់

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង កាលពីថ្មីៗនេះ បានបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់លើឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។ លោកជំទាវ បញ្ជាទៀតថា ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្ថលេខារួចហើយ ក៏នឹងត្រូវបដិសេធ និងទុកជាមោឃៈទាំងអស់ផងដែរ។ លិខិតចុះថ្ងៃទី ២៤ មិថុនា ២០២១ បានបន្តទៀតថា អភិបាលក្រុង ស្រុក ក៏នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងមាត់ លើមន្រ្តីរដ្ឋបាលឃុំសង្កាត់ ពោលគឺហាមមិនឱ្យពួកគាត់បន្តចុះហត្ថលេខាលើឯកសារដូចដែលបានរៀបរាប់ខាងលើទៀតទេ។ លើសពីនេះ បើមន្រ្តីរដ្ឋបាលឃុំសង្កាត់នៅតែបន្ត រដ្ឋាភិបាលនឹងចាត់វិធានការធ្ងន់ធ្ងរតាមផ្លូវច្បាប់ទាំងលើម្ចាស់ដី និងលើមន្រ្តី។

អាន​បន្ថែម

ពេលរដ្ឋពង្រីកផ្លូវចូលដីឯកជន តើអ្នកនឹងទទួលបានសំណងឬទេ?

មួយរយៈពេលចុងក្រោយនេះ ឃើញថាមានគម្រោងស្ថាបនា និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន។ ស្របគ្នានេះ ក៏ឃើញថា មានផ្ទះសម្បែង និងសំណង់ជាច្រើន ត្រូវបានវាយកម្ទេច ឬបញ្ជាឱ្យរុះរើក្នុងអំឡុងពេលសាងសង់។ លើសពីនេះ ឃើញថាអ្នកខ្លះទទួលបានសំណងពីរដ្ឋ ឯអ្នកខ្លះទៀតមិនបានអ្វីទាំងអស់។ មកស្វែងយល់ថា មូលហេតុអ្វី? បើតាមផ្លូវច្បាប់ លោកអ្នកអាចនឹងទទួលបានសំណង ឬមិនបានសំណង គឺវាអាស្រ័យលើច្រើនកត្តា ដោយផ្អែកលើច្បាប់ ៣ ធំៗ គឺ៖ ១) ច្បាប់ភូមិបាលឆ្នាំ២០០១ ២) អនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ឆ្នាំ២០០៩ ៣) អនុក្រឹត្យលេខ ៨៦ អនក្រ.បក ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក្នុងករណីដែលរដ្ឋត្រួតពិនិត្យឃើញថា ការកាន់កាប់ដី ឬសំណង់របស់អ្នកផ្ទុយនឹងច្បាប់ទាំង ៣ខាងលើ ជាស្វ័យប្រវត្តិ អ្នកនឹងមិនទទួលបានសំណងឡើយ។ ប៉ុន្តែក្នុងករណីដែលការកាន់កាប់ដី ឬសំណង់របស់អ្នក ស្របតាមច្បាប់ទាំង ៣ខាងលើ អ្នកនឹងទទួលបានសំណងពីរដ្ឋទាំងសម្រាប់តម្លៃដី និងតម្លៃសំណង់លើដី។ ប៉ុន្តែករណីខ្លះវានឹងស្មុគស្មាញ ឧទាហរណ៍ដូចជានៅពេលដែលការកាន់កាប់ដី ឬសំណង់ របស់អ្នកគឺស្របតាមច្បាប់ណាមួយ តែបែរជាទៅផ្ទុយនឹងច្បាប់ណាមួយផ្សេងទៀតទៅវិញ។ ក្នុងករណីនេះ អ្នកអាចនឹងបានសំណងខ្លះ-អត់ខ្លះ […]

អាន​បន្ថែម

ពលរដ្ឋក្រីក្រជាង ១,៥ ម៉ឺនគ្រួសារ នឹងទទួលបានដីឥតគិតថ្លៃពីរដ្ឋក្រោយគម្រោង LASED បញ្ចប់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកមិញនេះ បានបើកសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ឬ LASED III ដោយរំពឹងថាពលរដ្ឋក្រីក្រប្រមាណ ១៥ ០០០ គ្រួសារ នឹងទទួលបានដីសម្រាប់រស់នៅ ក្រោយបញ្ចប់គម្រោងនៅឆ្នាំ ២០២៦។ សិក្ខាសាលានេះ ចូលរួមដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធប្រមាណជា ៥៥០នាក់។ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ (អានបន្ថែម) គម្រោងនេះ ចាប់អនុវត្តដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ (LASED-I ) ឆ្នាំ២០០៨-២០១៥ ដំណាក់កាលទី២ (LASED-II) […]

អាន​បន្ថែម

រដ្ឋចេញបទបញ្ជាថ្មី សម្រេចលែងឱ្យលក់ផ្តាច់ដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ ទៀតហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាថ្មីសម្រេចបិទបញ្ជប់លែងឱ្យមានការលក់ផ្តាច់ និងដោះដូរដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ* ទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង បែងចែក និងប្រើប្រាស់ដី។ នេះបើតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១។ ដោយឡែក បើយោងតាមប្រភពដដែល ក៏មានករណីលើកលែងមួយចំនួនផងដែរ។ ក្រុមហ៊ុនខ្លះក៏អាចទិញផ្តាច់ ឬដោះដូរសម្បទានដីសេដ្ឋកិច្ចបាន ប៉ុន្តែត្រូវផ្តល់សំណងសមស្របទៅនឹងទំហំដីជូនប្រជាពលរដ្ឋ និងត្រូវមានគម្រោងជាក់លាក់ក្នុងការប្រើប្រាស់ដីនោះ។ លើសពីនេះ ចំពោះការលក់ផ្តាច់ និងការដោះដូរ ដែលកើតឡើងមុនបទបញ្ជានេះចូលជាធរមាន រដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យក្រុមហ៊ុននោះមានសិទ្ធិលើដីដដែល។ ប៉ុន្តែ ក្រុមហ៊ុនទាំងនោះត្រូវតែគោរពតាមនីតិវិធី និងកិច្ចសន្យា បើពុំដូច្នេះទេ រាជរដ្ឋាភិបាលអាចនឹងដកហូតសម្បទានដីសេដ្ឋកិច្ចនោះមកវិញបាន។ *គួរបញ្ជាក់ថា ដីចំការកៅស៊ូអវិនិយោគ ជាប្រភេទដីចំការដែលរដ្ឋឈប់ធ្វើការវិនិយោគ ដោយផ្ទេរការវិនិយោគ ទៅឱ្យឯកជនជាអ្នកអភិវឌ្ឍដែលជាដៃគូរបស់រដ្ឋ ជាអ្នកវិនិយោគវិញ។  

អាន​បន្ថែម

រដ្ឋកាត់ដីតំបន់ការពារធម្មជាតិ ១២ម៉ឺនហិកតា នៅកោះកុង ដើម្បីចែកឱ្យប្រជាជន និងទុកជួលឱ្យឯកជន

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចកាត់ដីទំហំ ១២៦ ៩២៨,៣៩ ហិកតា ចេញពីតំបន់ការពារធម្មជាតិចំនួន៨ ក្នុងខេត្តកោះកុង ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ និងទុកជាដីឯកជនរបស់រដ្ឋ (ឬដីដែលរដ្ឋមានសិទ្ធិអភិវឌ្ឍ ឬផ្ទេរទៅឱ្យឯកជនតាមរយៈការធ្វើសម្បទាននានាបានដោយសេរី)។ បើតាមអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០២១ តំបន់ការពារធម្មជាតិទាំង ៨ ដែលរដ្ឋបានធ្វើអនុប្បយោគ រួមមាន៖ -ដែនជម្រកសត្វព្រៃភ្នំសំកុស កាត់ដី ៥១៥៩ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង កាត់ដីប្រមាណ ២៩ ០៥៩,៣៥ ហិកតា -ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល កាត់ដីប្រមាណ ៣៣៧៥,៨១ ហិកតា -ដែនជម្រកសត្វព្រៃតាតៃ កាត់ដីប្រមាណ ២៦១០៣,០៣ ហិកតា -ដែនជម្រកសត្វព្រៃពាមក្រសោប កាត់ដីប្រមាណ ៧២៣៥,១៤ ហិកតា -ឧទ្យានជាតិបទុមសាគរ កាត់ដីប្រមាណ ៣០០៦៤,៥១ ហិកតា -តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កាត់ដី ១៩៦៥១,២៩ ហិកតា -តំបន់របៀងអភិរក្សចម្រុះជួរភ្នំក្រវាញ កាត់ដីប្រមាណ […]

អាន​បន្ថែម

ឆ្នាំនេះកាស៊ីណូយក្សនៅកោះកុងប្រកាសថាខ្លួនអាចនឹងខាតទុនជាង ៤០លានដុល្លារហុងកុង

ក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់ហុងកុង Century Entertainment បានព្យាករថាខ្លួននឹងខាតទុនយ៉ាងហោចណាស់ ៤០លានដុល្លារហុងកុង (ឬ ៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២១ នេះ។ បើយោងតាមសារព័ត៌មាន IAG ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងចំណោមមូលហេតុផ្សេងៗ មូលហេតុចម្បងនៃការខាតទុននេះ គឺដោយសារតែចំណាយខ្ពស់លើការរំលស់អចលនទ្រព្យ ក៏ដូចជាឱនភាពនៃតម្លៃអចលនទ្រព្យ។ លើសពីនេះ មូលហេតុសំខាន់មួយទៀតគឺការពន្យារបើកកាស៊ីណូថ្មីនៅតំបន់ តារាសាគរ ក្នុងខេត្តកោះកុង។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានសម្រេចផ្លាស់ប្តូរទីតាំងពីក្រុងព្រះសីហនុ ទៅតារាសាគរ ហើយរំពឹងថានឹងបើកដំណើរការនៅដើមឆ្នាំនេះ ប៉ុន្តែត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិកូវីដ ។ (អានបន្ថែម) ទីតាំងកាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប ១០ ៥០០ ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន ៨០ម៉ាស៊ីន តុហ្គេមធំៗចំនួន ៤០ និងតុលេងល្បែង VIP ចំនួន ៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម។

អាន​បន្ថែម

ក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា

ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

អាន​បន្ថែម

ពលរដ្ឋ ២៤គ្រួសាររស់នៅលើដីចំណីផ្លូវស្ម័គ្រចិត្តទទួលយកដំណោះស្រាយពីរដ្ឋបាលខេត្តកណ្តាល

ប្រជាពលរដ្ឋចំនួន២៤គ្រួសារ ដែលបានរស់នៅអាស្រ័យផលលើដីចំណីផ្លូវជាតិលេខ២១ នៅត្រង់ចំណុចចន្លោះ គ.ម ៨+៣៧៨ ដល់ គ.ម ៨+៧៣០ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានយល់ព្រមទទួលដំណោះស្រាយផលប៉ះពាល់ហើយ ពីរដ្ឋបាលខេត្តកណ្តាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ចំណីផ្លូវជាតិនេះ ក្រុមការងារបានធ្វើការប្រជុំសម្របសម្រួលជាច្រើនលើក-ច្រើនសារមកហើយ ខណៈពេលនេះពលរដ្ឋទាំង២៤គ្រួសារ បានចូលរួមសហការជាមួយ ក្រុមការងារជំនាញពាក់ព័ន្ធរបស់យើង រហូតបញ្ចប់វិវាទនេះ។ ជាមួយគ្នានេះ ឯកឧត្តមបន្តថា ពលរដ្ឋទាំង ២៤គ្រួសារ បានយល់ព្រមទទួលយកនូវសំណងនៃការដោះស្រាយផលប៉ះពាល់នេះ ដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ ទាំងអស់គ្នា។ យ៉ាងណា ទោះជាមិនបានបញ្ជាក់ពីចំនួនសំណង និងដំណោះស្រាយច្បាស់លាស់ ប៉ុន្តែអាជ្ញាធរខេត្តបានចាត់ទុកការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនេះ ជាគំរូមួយក្នុងការចូលរួមដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ២១ និងអភិវឌ្ឍន៍ខេត្តកណ្តាល៕ ជាមួយគ្នានេះដែរ ថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាថ្មីម្ដងទៀត ដើម្បីពន្លឿនរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ និងផ្លូវរថភ្លើង ឱ្យបញ្ចប់តាមការគ្រោងទុក។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាគ្រោងប្ដូរមុខមាត់ដី ៣ម៉ឺនហិកតានៅកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវពូជឈើខ្នាតធំ

ក្រសួងកសិកម្ម គម្រោងអភិវឌ្ឍប្ដូរមុខមាត់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ដែលមានទំហំដីជិត ៣ ម៉ឺនហិកតា នៅខេត្តកំពង់ឆ្នាំង ទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ខ្នាតធំ ពោលគឺជំរុញផលិតកូនឈើឱ្យបាន ១០លានដើមក្នុងមួយឆ្នាំ។ នេះបើយោង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ។ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន នេះមានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដែលបច្ចុប្បន្នកំពុងដាំដុះដើមមេពូជអាកាស្យា (Acacia hybrid) ១០ពាន់ដើម ប្រេងខ្យល់ពូជ K7 ៧ពាន់ដើម និងប្រេងខ្យល់ពូជG9 ២,៥ពាន់ដើម។ ទៅអនាគត ឯកឧត្តម វេង សាខុន បានឱ្យដឹងថាក្រសួងគ្រោងនឹងសាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបង្កើតជាថ្នាលបណ្តុះកូនឈើដែលមានស្ដង់ដារខ្ពស់ ផងដែរ។

អាន​បន្ថែម