ក្រុមហ៊ុនអាមេរិក បើកឱ្យវិនិយោគិនខ្មែរទិញផ្ទះជាប់ឆ្នេរសមុទ្រនៅរដ្ឋផ្លរីដាបាន ក្នុងតម្លៃទាប

ក្រុមហ៊ុនអចលនទ្រព្យអាមេរិក Golden Gate Global សហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co. Ltd បានប្រកាសពង្រីកទីផ្សាររបស់ខ្លួន ដោយអនុញ្ញាត និងសម្របសម្រួលឱ្យវិនិយោគិនខ្មែរដែលមានបំណងចង់វិនិយោគនៅក្រៅប្រទេសអាចទិញផ្ទះជាប់ឆ្នេរសមុទ្របាននៅរដ្ឋផ្លរីដា។ ការទិញផ្ទះជាប់សមុទ្រនេះគឺជាជម្រើសថ្មី មិនធ្លាប់មានពីមុនមក ហើយក៏ជាជម្រើសដ៏ឆ្លាតវៃ ព្រោះកាលៈទេសៈនេះ តម្លៃផ្ទះគឺសមរម្យ ហើយមានឱកាសនឹងកើនឡើងខ្ពស់នៅពេលអនាគត ព្រោះជាទីតាំងឆ្នេរទេចរណ៍ពេញនិយម។ គម្រោងផ្ទះនេះ មានឈ្មោះថា Harbor Island Beach Club ដែលសាងសង់ដោយអ្នកអភិវឌ្ឍខ្នាតយក្សនៅអាមេរិក Lennar International។ បូរីនេះទៀតសោត មានទីតាំងស្ថិតនៅតាមបណ្ដោយឆ្នេរ Melbourne ដែលជាឆ្នេរស្អាតជាប់ចំណាត់ថ្នាក់ជា “ឆ្នេរល្អបំផុតសម្រាប់រស់នៅ” របស់ U.S. News & World Report។ ទីតាំងនេះស្ថិតនៅចម្ងាយប្រមាណ ៩០ នាទី ប៉ុណ្ណោះ ពីតំបន់ទេសចរណ៍ធំៗ ដូចជា Disney ជាដើម។ លើសពីនេះ គម្រោងផ្ទះក៏ហុំព័ទ្ធដោយធម្មជាតិភាពបៃតងងាយស្រួលក្នុងការរស់នៅ។ គួរបញ្ជាក់ផងដែរ សម្រាប់អ្នកវិនិយោគដែលចាប់អារម្មណ៍ចង់ទិញ គឺអាចធ្វើការទិញបានតាមប្រព័ន្ធអនឡាញ ដែលជាសេវាកម្មថ្មីរបស់ក្រុមហ៊ុន Golden Gate Global […]

អាន​បន្ថែម

ស្វែងយល់ពីកិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណីកម្ពុជា

ម្ចាស់អចលនទ្រព្យភាគច្រើនច្បាស់ជាធ្លាប់ជួលផ្ទះ ឬដី ដែលមានការធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ប៉ុន្តែបើការជួលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជួលឱ្យជនបរទេស ក្រៅពីកិច្ចសន្យា ក៏នៅមានលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀតដែលម្ចាស់ផ្ទះ និងអ្នកជួលត្រូវអនុវត្ត ដើម្បីបញ្ចៀសបញ្ហា និងវិវាទ។ មកស្វែងយល់ពី កិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណី ទាំងអស់នេះ។ តើអ្វីទៅជាកិច្ចសន្យាជួល? តាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាង ឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផល ពីវត្ថុណាមួយ ដោយយកកម្រៃ។ ជាទូទៅ កិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយលក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។ តាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើងដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង ២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន។ ប្រសិនបើឱ្យក្រុមហ៊ុន ឬជនបរទេស វិញ ភាគីទាំង ២ ត្រូវធ្វើយ៉ាងណា? ក្រមរដ្ឋប្បវេណី កិច្ចសន្យាជួលគឺមិនតម្រូវឱ្យមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចទេ។ ប៉ុន្តែ ដើម្បីជៀសវាងបញ្ហា […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ចាម ព្រមានចាត់វិធានការក្ដៅលើការរំលោភដីព្រៃលិចទឹកខុសច្បាប់

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទប់ស្កាត់រាល់សកម្មភាពរំលោភយកដីព្រៃលិចទឹកដោយខុសច្បាប់ ហើយព្រមានចាត់វិធានការក្ដៅលើអ្នកបំពាន។ នេះបើយោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៧ ខែឧសភានេះ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ដោះស្រាយករណីទន្រ្ទានឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដីព្រៃលិចទឹកគឺជាជម្រកត្រីពង នៅរដូវទឹកលិច និងជាតំបន់ជីវចម្រុះ ដែលត្រូវអភិរក្ស។ ដូច្នេះ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ រាល់ការរំលោភ ការឈូសឆាយ ការដុតរាន និងការលក់ដូរ ដោយខុសច្បាប់ឱ្យបានទាន់ពេលវេលា។ គួររម្លឹកថា កន្លងមករដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ និងផ្សព្វផ្សាយ ព្រមទាំងបានចុះត្រួតពិនិត្យជាប់ជាប្រចាំ ប៉ុន្តែក៏នៅតែមានជនខិលខូចមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រែក្លាយដីតំបន់នោះមកជាកម្មសិទ្ធិឯកជនទៅវិញ៕

អាន​បន្ថែម

រដ្ឋបាលខេត្តកោះកុងចេញវិធានការថ្មី ៦ ចំណុចឱ្យអាជីវកម្មបូមរ៉ែខ្សាច់នៅស្រុកគិរីសាគរ

រដ្ឋបាលខេត្តកោះកុង បានអនុញ្ញាតឱ្យក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក ធ្វើអាជីវកម្មរ៉ែខ្សាច់ស នៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ធំៗ ចំនួន ៦។ នេះបើតាមកិច្ចប្រជុំតាមតាមកម្មវិធីគ្រុបតេលេក្រាម (ONLINE) កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំស្តីពីការវាយតម្លៃបរិស្ថាន និងសង្គមពេញលេញ បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះមិនមានផលប៉ះពាល់ច្រើនទេ ព្រោះបានទទួលសិទ្ធបន្តពីក្រុមហ៊ុន SIBELCO (Cambodia) Company Limited ដែលជាក្រុមហ៊ុនចាស់។ បើទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត បានស្នើដល់ក្រុមហ៊ុនឱ្យគោរពតាមការវិធានការណែនាំ ៦ចំនុច រួមមាន៖ ១- ក្រុមហ៊ុនត្រូវសិក្សាឱ្យបានច្បាស់លាស់ អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវ ដើម្បីកុំឱ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការកាត់បន្ថយធូលីហុយ និងរំខានដោយសំឡេងពេលដឹកខ្សាច់ ២- សិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ និងរៀបចំបច្ចេកទេសគ្រប់គ្រងសំរាម និងសំណល់រឹង រាវប្រកបដោយប្រសិទ្ធភាព ជៀសវាងការបង្ហូរចូលប្រភពទឹកប្រើប្រាស់របស់ប្រជាជន ៣- ដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន ៤- ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្ត […]

អាន​បន្ថែម

ពលរដ្ឋជាង ៤០០គ្រួសារ នៅខេត្តសៀមរាបសាទរចំពោះដីលំនៅឋានថ្មី

ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ ដែលរស់នៅលើដីចំណីស្ទឹងតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអង្គរដែលស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានឱ្យរុះរើសំណង់របស់ខ្លួន ហើយប្តូរទៅរស់នៅទីតាំងថ្មីដែលផ្ដល់ជូនដោយរដ្ឋាភិបាល។ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងកាលពីថ្ងៃទី ១១ ខែឧសភា នេះថា ប្រជាពលរដ្ឋនឹងទទួលបានដីថ្មីមួយគ្រួសារមួយឡូតិ៍ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ លោកបន្តថា តំបន់ថ្មីនេះ ក៏នឹងមានប្រព័ន្ធទឹកប្រើប្រាស់ និងប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងនៅរដូវវស្សាផងដែរដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋទាំងនោះ។ លោក ង៉ាន់ ភិរុណ ពន្យល់ទៀតថា ការផ្ដល់ដីថ្មីដល់ប្រជាពលរដ្ឋប្រមាណ ៤៣១គ្រួសារ គឺដោយសារពួកគាត់រស់នៅលើដីចំណីស្ទឹង ដែលប៉ះពាល់ដល់ការអភិវឌ្ឍខេត្តសៀមរាប ពោលគឺគម្រោងកែលម្អដងស្ទឹងសៀមរាប គម្រោងផ្លូវ ៣៨ខ្សែ និងការលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបជារួម។ គួរបញ្ជាក់ផងដែរថា ត្រឹមខែមីនា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបសម្រេចបានប្រមាណជាង ៣០%ហើយ ដែលក្នុងនោះរួមមានការចាក់បេតុង ការដាក់ប្រព័ន្ធលូទឹក ប្រព័ន្ធអគ្គិសនីក្រោមដី ព្រមទាំងប្រព័ន្ធខ្សែកាបផ្សេងៗទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ចំនួនពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យក្នុងត្រីមាសទី១ កើន១៥%

ចំនួនការដាក់ពាក្យសុំកម្ចីទិញអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២១ បានកើនឡើង ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ចេញផ្សាយកាលពីម្សិលមិញនេះ។ របាយការណ៍បានបន្ថែមទៀតថា ទោះបីមានការកើនឡើងនៃចំនួនពាក្យស្នើសុំក្ដី ទំហំទឹកប្រាក់កម្ចីដែលបានស្នើសុំសរុប បែរជាធ្លាក់ចុះប្រមាណ ៤% ទៅវិញ ។ ទន្ទឹមនឹងនេះ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១ ចំនួនគណនីកម្ចីទិញអចលនទ្រព្យ មានដល់ទៅជាង ១៤ម៉ឺនគណនី ឬស្មើនឹងប្រមាណ ១១% នៃគណនីឥណទានអតិថិជនសរុបចំនួន ១,៣លានគណនី។ ដូចគ្នានេះ គិតត្រឹមខែចុងមីនាឆ្នាំ២០២១ ទំហំកម្ចីទិញអចលនទ្រព្យប្រមាណជាង ៥,៣ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥១,៧២% នៅទំហំទឹកប្រាក់កម្ចីសរុបជាង ១០,៣ប៊ីលានដុល្លារ។ គួរបញ្ជាក់ផងដែរ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងរងសម្ពាធពីវិបត្តិកូវីដ ដោយសកម្មភាពការទិញលក់បានថមថយមួយកម្រិតធំ។ ជាក់ស្ដែង ទំហំនៃការវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១ មានសរុបជាង ១ ៦៦២ លានដុល្លារ ដែលធ្លាក់ចុះប្រមាណ ៣៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ (អានបន្ថែម)

អាន​បន្ថែម

អាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក

ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖ ១) អគារ Voll Arkitekter’s Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់ ដែលជាអាគារសង់ពីឈើសុទ្ធខ្ពស់បំផុតនៅលើពិភពលោក ក្រោយបញ្ចប់កាលពីខែមីនា ឆ្នាំ ២០១៩។ អគារ Mjøstårnet ត្រូវបានសាងសង់ ដោយប្រើឈើប្រណីតបូកផ្សំនឹងបច្ចេកវិទ្យា Cross-laminated timber និង Glued laminated timber (ឬវិធីសាស្រ្តវិស្វកម្មដោយប្រើឈើមាំ តខ្វែងគ្នា ដើម្បីបង្កើតជាគ្រោងអគារ)។ ២) អគារ Tall Wood Residence នៅទីក្រុងវ៉ាន់ខូវ័រ ប្រទេសកាណាដា អគារនេះមានកម្ពស់ […]

អាន​បន្ថែម

សៀមរាបត្រូវបានជ្រើសរើសជាខេត្តអាទិភាពដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម

ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។ យោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា សៀមរាប គឺជាខេត្តអាទិភាពជាងគេ ព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។ ក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កីឡាករ គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន គឺចេញពីខេត្តសៀមរាបនេះ។ ជារួម សៀមរាបជាខេត្តមានអំណោយផលគ្រប់យ៉ាង។ ដោយឡែក ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោវិញ បច្ចុប្បន្នសម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា […]

អាន​បន្ថែម

ស្វែងយល់ពីសិទ្ធិរបស់ម្ចាស់ហ៊ុនម្នាក់ៗ ក្នុងករណីចូលលុយគ្នាទិញដីឬផ្ទះ

ក្នុងករណីចូលលុយគ្នាទិញដី ឬផ្ទះ តើដឹងទេថា ម្ចាស់ភាគហ៊ុននីមួយៗ មានសិទ្ធិតាមផ្លូវច្បាប់ដូចម្ដេចលើទ្រព្យនោះ? ហើយតើប្លង់ដី ឬផ្ទះនោះត្រូវដាក់ឈ្មោះអ្នកណា? ចុះនៅពេលភាគីណាមួយចង់លក់វិញ ត្រូវធ្វើដូចម្ដេច? មកស្វែងយល់ទាំងអស់គ្នា។ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ ហើយប្រភេទដី ឬផ្ទះដែលទិញចូលលុយគ្នានេះ ហៅថា ទ្រព្យអវិភាគ។ ទ្រព្យអវិភាគ គឺអចលនទ្រព្យដូចជាដី ឬផ្ទះ ដែលមានម្ចាស់ច្រើនអ្នក ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានទេ។ និយាយឱ្យងាយយល់ ឧទាហរណ៍ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួន ១០នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា១០ បានទេ ហើយម្ចាស់ទាំង ១០ ក៏នឹងទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។ នៅផ្នែកខាងក្រោយនៃប្លង់រឹង (ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នឹងមានចារថា ជាទ្រព្យអវិភាគ ហើយនឹងមានរាយឈ្មោះម្ចាស់នីមួយៗ។ ក្នុងករណីដែលមានម្ចាស់ច្រើនអ្នក ឈ្មោះទាំងអស់នឹងមិនបង្ហាញលើប្លង់រឹងនោះទេ តែអាចបញ្ជាក់បានជាមួយនឹងអាជ្ញាធរសុរិយោដី។ ដូច្នេះ ពេលទិញអចលនទ្រព្យរួមគ្នា អ្នកចូលរួមហ៊ុនទាំងអស់ត្រូវទៅចុះបញ្ជីដាក់ឈ្មោះខ្លួននៅលើប្លង់ឱ្យបានត្រឹមត្រូវជាមួយនឹងអាជ្ញាធរសុរិយោដី ដើម្បីបញ្ចៀសបញ្ហា។ យ៉ាងណាមិញ ក្នុងករណីចង់លក់អចលនទ្រព្យវិញ គឺត្រូវមានការយល់ព្រមពីម្ចាស់គ្រប់រូប ទើបអាចលក់បាន។ ប៉ុន្តែ ម្ចាស់ម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបានដូចការលក់ភាគហ៊ុនដូច្នោះដែរ ដោយមានការយល់ស្របពីម្ចាស់ផ្សេងទៀត ហើយត្រូវយកប្លង់ទៅចុះឈ្មោះម្ចាស់ភាគហ៊ុនថ្មីឡើងវិញជាមួយអាជ្ញាធរ។ ក្រៅពីអ្នកចូលភាគហ៊ុនគ្នាទិញដីឬផ្ទះ […]

អាន​បន្ថែម

ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺជាអ្វី? អ្នកជំនាញថាវាជាឱកាសវិនិយោគចំណេញខ្លាំង

អ្នកជំនាញវិស័យអចលនទ្រព្យបានវិភាគថាទីផ្សារ គំរូអាជីវកម្មប្រភេទភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen នឹងក្លាយជានិន្នការវិនិយោគដែលមានសក្ដានុពលនាពេលអនាគត ខណៈវិបត្តិកូវីដនៅតែបន្ត ហើយគ្មាននរណាដឹងថានឹងបញ្ចប់នៅពេលណាឡើយ។ ប្រធានបទនេះត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសិលាអនឡាញរួមមួយ រវាងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនPointer លោក ងួន ឆាយលាង និងនាយកប្រតិបត្តិនៃក្រុមហ៊ុន International Property Advisor ពីប្រទេសសិង្ហបូរី លោក Ku Swee Yong កាលពីចុងសប្ដាហ៍កន្លងមកនេះ។ ភោជនីយដ្ឋានគ្មានទីតាំង ឬ Cloud Kitchen គឺភោជនីយដ្ឋានដែលផ្ដល់តែសេវាកម្មដឹកជញ្ជូនពីការកុម្ម៉ង់ទិញអនឡាញតែប៉ុណ្ណោះ ដោយមិនមានហាងឱ្យអតិថិជនទៅបរិភោគនោះឡើយ។ ភោជនីយដ្ឋានបែបនេះ ភាគច្រើនជាប្រភេទរោងចក្រខ្នាតធំ ដែលធ្វើម្ហូបក្រោយមានការកុម្ម៉ង់ប៉ុណ្ណោះ។ ចំណុចល្អរបស់ Cloud Kitchen គឺទី១ សាកសម្យបំផុតក្នុងកាលៈទេសៈកូវីដបែបនេះ ដោយសារការបិទខ្ទប់ និងការរក្សាគម្លាតសង្គម ដែលមនុស្សភាគច្រើនតែងតែកុម្ម៉ង់ម្ហូបតាមអនឡាញ។ ហើយដោយសារតែគ្មាននរណាដឹងថាស្ថានភាពកូវីដនឹងប្រសើរនៅពេលណា កាលៈទេសៈនេះគឺសាកសម្យបំផុតសម្រាប់ការបើកអាជីវកម្ម Cloud Kitchen ។ លើសពីនេះ គុណសម្បត្តិទី ២ របស់ Cloud Kitchen គឺការចំណាយទាប ព្រោះម្ចាស់ភោជនីយដ្ឋានមិនចាំបាច់មានចំណាយថ្លៃជួលទីតាំងភោជនីយដ្ឋាន ឬចំណាយលើបុគ្គលិកបម្រើសេវាកម្មឡើយ។ លើសពីនេះ […]

អាន​បន្ថែម