ព័ត៌មានអចលនទ្រព្យ
ក្នុងនាមជាវិនិយោគិនខ្មែរ បើចង់ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងដូចម្ដេច?
អត្ថបទផ្សព្វផ្សាយ៖ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមិនសូវរឹងមាំ ទើបធ្វើឱ្យអ្នកវិនិយោគខ្លះកំពុងសម្លឹងមើលឱកាសវិនិយោគទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ក្នុងនាមជាវិនិយោគិនខ្មែរ តើអាចទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានឬទេ និងត្រូវធ្វើយ៉ាងដូចម្ដេច? ការវិនិយោគលើគេហដ្ឋាននៅអាមេរិកមិនមែនជារឿងលំបាកដូចមុននោះទេ បើអ្នកមានថវិកាគ្រប់គ្រាន់គឺអាចធ្វើបានដោយងាយស្រួល ដោយមិនចាំបាច់គិតគូរស្មុគស្មាញរឿងផ្លូវច្បាប់ច្រើននោះទេ។ ក្រុមហ៊ុនអាមេរិកធំៗ ២ កាលពីថ្មីៗនេះ ទើបតែបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់សេវាកម្មសម្របសម្រួល និងប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់វិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាមេរិកទាំង ២ នេះរួមមាន ក្រុមហ៊ុន Golden Gate Global ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុន Lennar International ដែលជាអ្នកអភិវឌ្ឍគម្រោង។ ក្រុមហ៊ុនទាំង ២ សុទ្ធសឹងតែក្រុមហ៊ុនដែលល្បីល្បាញនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីថ្មីៗនេះ Lennar International ទើបតែជាប់ឈ្មោះជាអ្នកអភិវឌ្ឍគេហដ្ឋានល្អបំផុតលើពិភពលោក ដែលចាត់លំដាប់ដោយ FORTUNE Magazine ឆ្នាំ២០២១។ លោក Stuart Miller នាយកប្រតិបត្តិក្រុមហ៊ុន Lennar បានមានប្រសាសន៍ថា៖ «ការទទួលបានចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍល្អបំផុតនេះ គឺជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំ ដើម្បីផ្តល់នូវគេហដ្ឋានដែលមានគុណភាពល្អបំផុតដល់អតិថិជន»។ លោក […]
អានបន្ថែមColliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ
វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិស័យកាស៊ីណូ ខណៈវិស័យនេះនៅសិង្ហបូរី ហ្វីលីពីន និងវៀតណាមនឹងថមថយបន្តិច។ ការព្យាករណ៍វិជ្ជមាននេះ គឺដោយសារប្រទេសកម្ពុជា កន្លងមកបានចាប់យកទីផ្សារមួយចំណែកធំ ពិសេសជនជាតិចិន ហើយទីផ្សារនេះរំពឹងថានឹងត្រឡប់មកវិញក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ លើសពីនេះ គេសង្កេតឃើញថា កាស៊ីណូជាច្រើនបានផ្លាស់ខ្លួន ពីត្រឹមតែជាកាស៊ីណូទៅជារីសតចម្រុះ ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ ភោជណីយដ្ឋាន សួនកម្សាន្ត បារ និងក្លឹបជាដើម។ ការផ្លាស់ប្ដូរនេះគឺជាយុទ្ធសាស្រ្តឆ្លាតវៃមួយ ហើយនឹងក្លាយជានិន្នាការនាពេលអនាគត ដើម្បីចាប់យកចំណែកទីផ្សារឱ្យបានច្រើនជាងមុន។ គួរបញ្ជាក់ផងដែរ កម្ពុជាជាម្ចាស់ផ្ទះរបស់កាស៊ីណូជាច្រើនកន្លែង។ បើគិតត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានកាស៊ីណូយ៉ាងហោចជាង ១៩៥ កន្លែង ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលសុំអាជ្ញាបណ្ណកកាស៊ីណូរបស់ក្រសួងសេដ្ឋកិច្ច។ (អានបន្ថែម) តួយ៉ាងដូចជា Naga ដែលមាន ២សាខារួចមកហើយនៅភ្នំពេញ ហើយសាខាទី៣ […]
អានបន្ថែមគម្រោងអគារពាណិជ្ជកម្មនិងលំនៅឋានថ្មីមួយកន្លែងនឹងបង្ហាញខ្លួននៅភាគខាងជើងភ្នំពេញឆាប់ៗ
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន នៅជាប់នឹងគម្រោងពហុកីឡដ្ឋានមរតកតេជោ បានបើកលក់ជាផ្លូវការហើយ ដោយនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន ៣៥ ០០០ ហិចតា នៅភាគខាងជើងនៃទីក្រុងភ្នំពេញ ។ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ នេះនឹងរួមមាន ខុនដូ១២ អាគារ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប និង សារមន្ទីរកីឡាជាដើម។ គម្រោងនេះ ជាការវិនិយោគរបស់ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group)។ គួរបញ្ជាក់ផងដែរ កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ […]
អានបន្ថែមអាជ្ងាធរជាតិអប្សរាព្រមានឱ្យបញ្ឈប់ការទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ
អាជ្ងាធរជាតិអប្សរាបានប្រកាសដាក់កំហិតម្ដងហើយម្ដងទៀត ឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសទិញលក់ដីធ្លីក្នុងតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក បើមិនដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់។ អាជ្ញាធរជាតិអប្សរាបានប្រកាសព្រមានដូច្នេះ ក្រោយរកឃើញមានការបង្ហោះក្នុងហ្វេសប៊ុកអំពីការលក់ដីក្នុងតំបន់អង្គរកាលពីថ្មីៗនេះ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពទិញលក់ដីក្នុងតំបន់អង្គរ គឺផ្ទុយនឹងច្បាប់ក្នុងព្រះរាជក្រឹត្យស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២។ «សម្រាប់តំបន់១ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត ដោយឡែក តំបន់២ ជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារមិនឱ្យប្រើប្រាស់ដីធ្លីផ្តេសផ្តាស»។ «ដូច្នេះ អ្នកដែលកំពុងទិញលក់ដីនៅក្នុងតំបន់ការពារទាំងនោះ ត្រូវឈប់ជាបន្ទាប់ ដើម្បីឱ្យអាជ្ញាធរងាយស្រួលអនុវត្តការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព»។ គួរបញ្ជាក់ផងដែរថា ដើម្បីបានដឹងអំពីទីតាំងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរជាក់លាក់ សូមទាញយកផែនទីតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដាក់ចូលក្នុងកម្មវិធី Google Earth ក្នុងទូរសព្ទដៃឬ កុំព្យូទ័ររបស់លោកអ្នក។ ក្នុងករណីមានចម្ងល់ សូមទាក់ទងតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦ ឬគណនីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា Apsara National Authority ៕
អានបន្ថែមក្រសួងបើកឱ្យប្រើសេវាស្កេន QR Code លើប្លង់រឹងឡើងវិញ ក្រោយផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមកនេះ បានប្រកាសបើកដំណើរប្រព័ន្ធស្កេន QR Code លើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឡើងវិញហើយ បន្ទាប់ពីបានផ្អាកមួយរយៈដើម្បីដំឡើងប្រព័ន្ធថ្មី។ សេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានដំឡើងប្រព័ន្ធថ្មីឡើងវិញរួចរាល់ហើយ ដូច្នេះការប្រើប្រាស់នឹងងាយស្រួល និងរលូនជាងប្រព័ន្ធចាស់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ។ ប្រព័ន្ធនេះធ្វើឡើងដើម្បីឱ្យសាធារណជនអាចស្វែងរកព័ត៌មានរបស់អចលនទ្រព្យបានដោយខ្លួនឯង ពោលគឺដើម្បីជៀសវាងបញ្ហាក្ដីក្ដាំពេលទិញលក់។ (អានបន្ថែម) តាមរយៈទូរស័ព្ទស្មាតហ្វូន លោកអ្នកនឹងអាចដឹងពីព័ត៌មាននៃដី ដូចជា ថ្ងៃខែឆ្នាំធ្វើបច្ចុប្បន្នភាព ទីតាំងក្បាលដី លេខក្បាលដី ទំហំដី រូបភាពប្រើប្រាស់ដី លក្ខណៈនៃការប្រើប្រាស់ដី ប្រភេទទ្រព្យ ម្ចាស់កម្មសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក សិទ្ធិជួលអចិន្រ្តៃយ៍ សេវភាព ការរឹបអូស និងព័ត៌មានជាច្រើនទៀត។
អានបន្ថែមរដ្ឋាភិបាលត្រៀមកាត់ដីសរុបជាង ១០០០ ហិកតា ជូនប្រជាជនក្រីក្រនៅខេត្តបាត់ដំបង
រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំដីដីសម្បទានសង្គមកិច្ចប្រមាណជាង ១០០០ហិកតា ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ នេះបើយោងតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ២៩ មីនា។ លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងចុះវាយតម្លៃដី ដែលស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ទំហំជាង ១០០០ហិកតា ដើម្បីធ្វើសំណើរស្នើសុំដីពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ធ្លាប់បានប្រាប់អាជ្ញាធរមូលដ្ឋានឱ្យ គ្រប់គ្រងដីតំបន់នេះឱ្យបានជាដាច់ខាត ចៀសវាងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ មុនពេលចែកជូនប្រជាជន។ គួរបញ្ជាក់ថា ដីដែលត្រៀមធ្វើជាសម្បទានសង្គមកិច្ចនេះ ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រ មានទីតាំងស្ថិតនៅជិតផ្លូវជាតិលេខ ១០ ផងដែរ។
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន […]
អានបន្ថែមវិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?
វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។ ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា? ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ បានធ្វើបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយអ្នកជំនាញ ៣រូប រួមមាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។ បើសរុបការវិភាគរបស់អ្នកជំនាញទាំង៣ មេរៀនសំខាន់ៗ ដែលទទួលបានមានដូចជា៖ ១) ត្រូវប្រុងប្រយ័ត្នខ្ពស់លើលំហូរសាច់ប្រាក់ មុនវិបត្តិកូវីដ ម្ចាស់គម្រោងអាចសាងសង់គម្រោងណាមួយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកម្ចីធនាគារ និងការបង់រំលស់ពីអតិថិជន។ ប៉ុន្តែបញ្ហាកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់អ្នកទិញមួយចំនួនធំ ហើយធនាគារក៏រឹតបន្ដឹងកម្ចីជាងមុនផងដែរ។ កត្តាទាំងនេះ បានដាក់សម្ពាធលើស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងយ៉ាងធ្ងន់។ ដូច្នេះ ចាប់ពីពេលនេះតទៅ […]
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់
រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។ ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥ តម្លៃ ១,៣ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន HERBA (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣,៦លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន Y.T PLASTIC CO., LTD ដែលនឹងវិនិយោគ ៥,៨ […]
អានបន្ថែម