មន្ទីរដែនដីខេត្តកណ្ដាលផ្អាកចែកប័ណ្ណកម្មសិទ្ធិដី និងបញ្ជូនឯកសារទៅបង់ពន្ធរយៈពេល ៧ថ្ងៃ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានសម្រេចផ្អាកចែកប័ណ្ណកម្មសិទ្ធិ និងការបញ្ជូនឯកសារទៅបង់ពន្ធ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកាលពីពេលថ្មីៗនេះ។ ការផ្អាកសេវាកម្មបណ្ដោះអាសន្ននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅខេត្តកណ្ដាលទាំងមូល។ គួររំលឹកផងដែរថា បើតាមផែនការ មន្ទីរនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១៦ ខែមីនា ខាងមុននេះ តែបើមានស្ថានភាពប្រែប្រួលមន្ទីរនឹងផ្ដល់ដំណឹងបន្ថែមទៀត។

អាន​បន្ថែម

ប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%

NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ មានប្រមាណ ៨៧៨ លានដុល្លារ។ តួលេខនេះ ធ្លាក់ចុះ ៤៩,៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលប្រាក់ចំណូលមានដល់ ១,៧៦ ពាន់លានដុល្លារ។ បើគិតជាផ្នែក ចំណូលភាគច្រើនបានមកពីតុល្បែង (៧៨០ លានដុល្លារ) ចំណូលបន្ទាប់បានពីម៉ាស៊ីនលេងល្បែងអេឡិចត្រូនិច (៨២ លានដុល្លារ) ហើយចំណូលពីបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងចំណូលផ្សេងៗទៀតមាន ៩,១ លានដុល្លារ។ ទោះបីជាមានការធ្លាក់ចុះនៃប្រាក់ចំណេញក៏ដោយ NagaCorp ជឿជាក់ថាលទ្ធផលហិរញ្ញវត្ថុនៅឆ្នាំ ២០២០ គឺនៅតែល្អ ព្រោះជាឆ្នាំដែលគ្រប់គ្នារងសម្ពាធ។ នេះក៏ដោយសារតែក្រុមហ៊ុន អាចប្រតិបត្តិការដោយប្រក្រតីក្នុង ត្រីមាសទី ១ ក៏ដូចជារយៈពេលពី ខែកក្កដា […]

អាន​បន្ថែម

ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។ កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។ ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។ រូបភាព៖ TripSavvy

អាន​បន្ថែម

តើធានារ៉ាប់រងផ្ទះគឺជាអ្វី? ហើយខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងណា?

ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ធានារ៉ាប់រងផ្ទះមួយចំនួន ក៏ផ្ដល់សំណងទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតនៅក្នុងផ្ទះផងដែរ ពោលគឺអាស្រ័យទៅលើលក្ខខណ្ឌនៃកញ្ចប់ដែលអ្នកទិញ។ ជាទូទៅ ធានារ៉ាប់រងផ្ទះ ផ្ដល់សំណងទៅការខូចខាតដែលកើតពីហេតុដែលមិនរំពឹងទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា គ្រោះអគ្គិភ័យ និងខ្យល់ព្យុះជាដើម។ ប៉ុន្តែធានារ៉ាប់រងផ្ទះ មិនផ្ដល់សំណងលើគ្រោះរញ្ជួយដី និងទឹកជំនន់នោះទេ។ ដោយឡែក លក្ខខណ្ឌគឺអាចផ្លាស់ប្ដូរបាន អាស្រ័យទៅលើគោលការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាបរិបទរបស់ប្រទេសនីមួយៗ។ លើសពីនេះ ការផ្ដល់សំណងក៏មានកម្រិតកំណត់ ហើយទំហំគឺអាស្រ័យទៅកញ្ចប់ដែលអ្នកជ្រើសរើស។ ប៉ុន្តែធានារ៉ាប់រងផ្ទះ នៅមិនទាន់ពេញនិយមខ្លាំងនៅឡើយទេនៅប្រទេសកម្ពុជា ពោលគឺការផ្ដល់សេវាកម្មនេះ គឺនៅមានកម្រិត ហើយប្រជាជនភាគច្រើនទិញធានារ៉ាប់រងផ្ទះ ក្នុងករណីដែលប្រើកម្ចីធនាគារក្នុងការទិញផ្ទះប៉ុណ្ណោះ។ ហេតុអ្វីបានជាអ្នកសុំកម្ចីធនគារតម្រូវឱ្យទិញធានារ៉ាប់រងផ្ទះ? ជាទូទៅ រាល់ការសុំកម្ចីទិញផ្ទះ អ្នកសុំកម្ចីត្រូវតែទិញធានារ៉ាប់រងផ្ទះ ដើម្បីកាត់បន្ថយហានិភ័យ និងធានាថា ប្រសិនបើមានហេតុមិនរំពឹងទុកដូចជាភ្លើងឆាបឆេះកើតឡើងទៅលើផ្ទះរបស់អ្នក ទាំងម្ចាស់ផ្ទះ ក៏ដូចជាធនាគារ នឹងមិនខាតបង់ច្រើន ព្រោះការខូចខាតភាគច្រើននឹងត្រូវគ្របដណ្តប់ដោយក្រុមហ៊ុនធានារ៉ាប់រង។ តើធានារ៉ាប់រងផ្ទះ ខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងដូចម្ដេច? ធានារ៉ាប់រងផ្ទះ និងធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺខុសគ្នា។ ដូចដែលបានលើកឡើងខាងលើ ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ឬទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ដោយឡែក ធានារ៉ាប់រងកម្ចីអចលនទ្រព្យ គឺកញ្ចប់ដែលតម្រូវឱ្យអ្នកសុំកម្ចីធនាគារភាគច្រើនទិញ ដើម្បីធានាថាក្នុងករណីដែលម្ចាស់ផ្ទះ មានបញ្ហាហិរញ្ញវត្ថុ ឬគ្រោះថ្នាក់ជាយថាហេតុ […]

អាន​បន្ថែម

ក្រសួងដែនដីនឹងប្តូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ មីនានេះ ទោះមិនទាន់បើកសម្ពោធផ្លូវការក្ដី

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទៅទីតាំងថ្មី នៅខណ្ឌសែន សុខ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ ខណៈពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៣ មីនា។ សេចក្តីប្រកាសបានឱ្យដឹងថា ទីស្ដីការក្រសួងនឹងប្តូរទីតាំងចាស់ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទៅទីតាំងថ្មី ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ វិញ។ គួររម្លឹកថាទីស្ដីការក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ សមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍។ (អានបន្ថែម) សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សម្តេចបានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ (អានបន្ថែម)

អាន​បន្ថែម

ADB ណែនាំថារដ្ឋគួរបង្កើនពន្ធលើអចលនទ្រព្យ ក្រោយវិបត្តិកូវីដចប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

អត្ថបទវិភាគមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានណែនាំថា ប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក គួរបង្កើនការប្រមូលពន្ធ ជាពិសេសពន្ធលើអចលនទ្រព្យ និងទ្រព្យសម្បត្តិ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច នៅពេលវិបត្តិកូវីដបានធូរស្បើយ។ អត្ថបទដែលមានចំណងជើងថា“ តើរដ្ឋាភិបាលអាចប្រើគោលនយោបាយពន្ធដើម្បីពន្លឿនការស្ដារសេដ្ឋកិច្ចបានយ៉ាងដូចម្តេច?” បានលើកឡើងថា ការយកពន្ធលើអ្នកមាន (ពន្ធទ្រព្យសម្បត្តិ) គឺវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល។ ដោយសារតែអ្នកមានភាគច្រើនមិនសូវរងផលប៉ះពាល់ខ្លាំងពីកូវីដទេ ដូច្នេះការប្រមូលពន្ធលើទ្រព្យសម្បត្តិរបស់ពួកគេ មិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចនោះទេ តែក៏ជួយកាត់បន្ថយវិសមភាពប្រាក់ចំណូល និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ប្រភពដដែលបានឱ្យដឹងទៀតថា ពន្ធសំខាន់ផ្សេងៗទៀតដែលនឹងជួយជំរុញការងើបឡើងនៃសេដ្ឋកកិច្ចរួមមាន ពន្ធលើអចលនទ្រព្យ ពន្ធលើមរតក និងអំណោយ ក៏ដូចជាពន្ធលើប្រាក់ចំណូល។ ហើយរដ្ឋាភិបាល គួរតែគិតគូរបន្ថែមពន្ធទាំងនេះ ក្នុងគោលនយោបាយរយៈពេលមធ្យម និងវែង។ ដោយឡែក សម្រាប់ប្រទេសកម្ពុជាផ្ទាល់ ធនាគារអភិវឌ្ឍន៍អាស៊ី បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រមូលពន្ធគឺកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយបង្ហាញថារដ្ឋាភិបាលកំពុងឆ្ពោះទៅរកទិសដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។ គួរបញ្ជាក់ផងដែរថា ត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ បណ្តាប្រទេសនៅតំបន់អាស៊ី បានចំណាយសរុបជាង ២៥ ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ការប្រមូលពន្ធបែជាធ្លាក់ចុះទៅវិញ។ ADB ក៏បានវិភាគទៀតថា បើការប្រមូលពន្ធនៅតែបន្តធ្លាក់ចុះ ប្រជាជនរាប់សិបលាននាក់នៅក្នុងតំបន់ នឹងធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។ […]

អាន​បន្ថែម

ការសិក្សាអាមេរិក៖ តម្លៃផ្ទះជាមធ្យមនៅកម្ពុជា ខ្ពស់ជាងចំណូលប្រជាជនទូទៅ ដល់ទៅ ៣៩ ដង

តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅ ដល់ទៅ ៣៩ ដង បើគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Aetna កាលពីថ្មីៗនេះ។ របាយការណ៍បានឱ្យនិយមន័យអត្រានេះថា ជាសមាមាត្រតម្លៃផ្ទះធៀបនឹងប្រាក់ចំណូល (price-to-income ratio) ពោលគឺជាតួលេខប្រៀបធៀបតម្លៃផ្ទះសម្បែងទៅនឹងប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក។ មានន័យថា បើតួលេខនេះកាន់តែទាប គឺកាន់តែល្អ ព្រោះតម្លៃផ្ទះគឺទាបជាងមុន បើធៀបនឹងចំណូលដែលកើនឡើង។ ការសិក្សានេះ បានបន្តទៀតថា អត្រា ៣៩ ដង នេះ គឺខ្ពស់បំផុតលំដាប់ទី ២ បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត។ ឧទាហរណ៍ដូចជា ប្រទេសហ្វីលីពីនតម្លៃផ្ទះខ្ពស់ជាងចំណូលត្រឹមអត្រា ២៩ ដង ខណៈនៅឥណ្ឌូនេស៊ីនៅគឺត្រឹមតែ ២១ ដងប៉ុណ្ណោះ។ មានន័យថា តម្លៃផ្ទះនៅប្រទេសទាំង ២ បើធៀបនឹងចំណូលប្រជាជន គឺទាប។ យ៉ាងណាក្ដី សមាមាត្រតម្លៃផ្ទះធៀបនឹងប្រាក់ចំណូលនៅរំពឹងថានឹងបន្តធ្លាក់ចុះ ដោយសារតែវិបត្តិកូវីដ ដែលជាកត្តាជំរុញឱ្យតម្លៃអចលនទ្រព្យអាចនឹងធ្លាក់ចុះ។ ជាក់ស្ដែងសមាមាត្រ ៣៩ ដង នេះគឺជាការធ្លាក់ចុះរួចមកហើយប្រមាណ ៦.៥% ពោលគឺ ពីអត្រា ៤៦ ដងនៅឆ្នាំ […]

អាន​បន្ថែម

NagaWorld សម្រេចបិទទ្វារបណ្តោះអាសន្ន ក្រោយបុគ្គលិកចំនួន ១១ នាក់ ឆ្លងមេរោគកូវីដ១៩

ក្រុមហ៊ុន NagaCorp បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី ១ មីនា កន្លងមកនេះថា ក្រុមហ៊ុនសម្រេចផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន បន្ទាប់ពីបុគ្គលិកចំនួន ១១ ត្រូវបានធ្វើតេស្ត៍វិជ្ជមាន មេរោគកូវីដ១៩។ យោងតាមសេចក្តីប្រកាសដដែលនេះ បុគ្គលិកចំនួន ៣០០០ នាក់ ត្រូវបានធ្វើតេស្ត៍ អំឡុងថ្ងៃទី ២៧ ខែកុម្ភៈ ហើយ ១១ នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោកកូវីដ១៩។ ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចបិទទ្វារមួយរយៈពេលសិន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ការផ្អាកអាជីវកម្មក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យហ្មត់ចត់បន្ថែមទៀតអំពីវិធានការណ៍ការពារ បង្កា និងសម្អាតអគារទាំងមូល ដើម្បីសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក»។ ប្រភពដដែលបានឱ្យដឹង ក្រុមហ៊ុន NagaCorp នឹងបើកកាស៊ីណូរបស់ខ្លួនឡើងវិញ នៅពេលស្ថានភាពប្រសើរឡើង ដោយនឹងបន្តពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាល។ គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២ មីនា ចំនួនករណីឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ៨៤៤ ករណី ហើយមាន ២៤ ករណីថ្មី។

អាន​បន្ថែម

តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?

សរសរដោយ  Eric Wong Chon Lap ជាទូទៅ តំបន់ទេសចរណ៍នឹងអាជីវកម្មសណ្ឋាគារ គឺជារឿងគូរគ្នា ទីណាមានតំបន់ទេសចរណ៍ ទីនោះមានសណ្ឋាគាររីកដូចផ្សិត។ ប៉ុន្តែវិបត្តិកូវីដ១៩ បានផ្ដល់មេរៀនដ៏សំខាន់មួយ និងដាស់ស្មារតីដល់ម្ចាស់អាជីវកម្មសណ្ឋាគារឱ្យសួរខ្លួនឯង តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ? ដើម្បីឱ្យឆ្លើយនឹងសំណួរនេះ ក្រឡេកមកមើល ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលធ្លាប់តែជាតំបន់កុះករ ពោរពេញដោយភ្ញៀវទេសចរណ៍ និងសណ្ឋាគារ។ បច្ចុប្បន្នតំបន់ទាំង ២ កំពុងប្រឈមនឹងបញ្ហាក៏ធ្ងន់។ សណ្ឋាគារ និងអាជីវកម្មផ្នែកទេសចរណ៍រាប់រយរាប់ពាន់កន្លែងត្រូវបានបិទទ្វារ។ សណ្ឋាគារខ្លះដែលនៅបន្តបើក មិនយូរមិនឆាប់នឹងអស់សាច់ប្រាក់បំរុង ហើយនឹងត្រូវបិទទ្វារ។ ចំណែកម្ចាស់សណ្ឋាគារខ្លះទៀត ក៏កំពុងលក់សណ្ឋាគាររបស់ខ្លូនក្នុងតម្លៃក្រោមទីផ្សារ។ ក្នុងអំឡុងដែលគ្មានការឆ្លងក្នុងសហគមន៍ អ្នកទេសចរក្នុងស្រុកបានជួយទប់លំនឹងវិស័យនេះ បានមួយចំណែក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន។ យ៉ាងណាក្ដី អ្នកទេសចរក្នុងស្រុកគឺមិនអាចទប់ទល់ទាំងស្រុង ទៅនឹងការបាត់បង់ភ្ញៀវទេសចរអន្តរជាតិបានទេ ព្រោះការផ្គត់ផ្គង់សណ្ឋាគារដ៏ច្រើននៅខេត្តទាំង ២ គឺសាងសង់ឡើងដើម្បីភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ទោះប្រទេសកម្ពុជា កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងហើយក្ដី អ្នកវិភាគភាគច្រើន ព្យាករថាស្ថានភាពនឹងមិនត្រឡប់នឹងមិនត្រឡប់មិនប្រសើរវិញទេ ក្នុងឆ្នាំ ២០២១ ឬអាចពន្យារដល់ឆ្នាំ២០២២។ ផ្ទុយទៅវិញ បើប្រឡេកមកមើល ទីក្រុងភ្នំពេញ សណ្ឋាគារមួយចំនួនបានបិទទ្វារ តែក៏នៅមានមួយចំនួនធំៗ […]

អាន​បន្ថែម

សណ្ឋាគារមួយចំនួននៅខេត្តព្រះសីហនុត្រូវបិតជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកឆ្លងកូវីដ

រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារ ៤ កន្លែង និងបិទមិនឱ្យចេញចូលនូវអគារស្នាក់នៅរួមរបស់បុគ្គលិកសណ្ឋាគារមួយកន្លែង ជាបណ្តោះអាសន្ន ក្រោយរកឃើញស្រ្តីជនជាតិចិន ២ នាក់ មានផ្ទុកជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ ២០ កុម្ភៈ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ២៣ កុម្ភៈ កន្លងទៅ ទីតាំង ៥ កន្លែងនោះរួមមាន សណ្ឋាគារជីនប៉ីទាំង ៣ សាខា អគារស្នាក់រួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ីក្រុងព្រះសីហនុ និងសណ្ឋាគារហ័ងហ្គ័នជាយី។ បច្ចុប្បន្ន ស្ដ្រីទាំង ២ នាក់នោះ ត្រូវបានដាក់នៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។ បន្ថែមពីនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់ប្រជាជន ដែលធ្លាប់ស្នាក់នៅសណ្ឋាគារខាងលើឱ្យមកធ្វើតេស្ត ក៏ដូចជាធ្វើចត្តាឡីសក្ដិ ចំនួន ១៤ ថ្ងៃផងដែរ។ គួរបញ្ជាក់ផងដែរថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៦៣៣ នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យចំនួន ១៤២ នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

អាន​បន្ថែម