ព័ត៌មានអចលនទ្រព្យ
វិនិយោគិនអន្តរជាតិជាច្រើនកំពុងចាប់ឱកាសទិញអចលនទ្រព្យតម្លៃទាបនៅសហរដ្ឋអាមេរិក
អត្ថបទផ្សព្វផ្សាយ៖ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Golden Gate Global ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកំពុងទទួលបានឱកាសទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាប ពោលគឺជាមធ្យមត្រឹមតែ ៣០០,០០០ ដុល្លារប៉ុណ្ណោះ ដែលនេះចាត់ទុកថាជាតម្លៃមួយដែលល្អ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅប្រទេសធំៗផ្សេងទៀតលើពិភពលោក។ កត្តានេះ សឱ្យឃើញថា ការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក គឺជាសក្ដានុពលមួយសម្រាប់អ្នកមានថវិកាវិនិយោគ ហើយចង់បានភាពនឹងនរ និងភាពប្រាកដប្រជា។ ប្រភពដដែលបានឱ្យដឹង ការវិនិយោគទិញគេហដ្ឋាននៅសហរដ្ឋអាមេរិកបានក្លាយជានិន្នាការថ្មីមួយ ដែលមកទល់បច្ចុប្បន្នវិនិយោគិនបរទេសមានប្រមាណ ៥% នៃចំនួនការទិញលក់សរុប។ ហើយក្នុងនោះទីតាំងដែលពេញនិយមរួមមាន រដ្ឋផ្លរីដា រដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ និងញូវយ៉កជាដើម។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ « ក្រោយសហការជាមួយក្រុមហ៊ុនអ្នកអភិវឌ្ឍ Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត យើងក៏កំពុងពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ […]
អានបន្ថែមតំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ
អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភេទផ្ទះទាំងអស់នឹងផ្ដោតសំខាន់លើ គុណភាពសំណង់ ប្រណីតភាព ម៉ូតផ្ទះ និងពិសេសតម្លៃសមរម្យទៅតាមតម្រូវការរបស់ទីផ្សារ។ លើសពីនេះ បើយោងតាមអ្នកគ្រប់គ្រងបុរី លោក ប៉ែន ណាក់ តំបន់ព្រៃសដែលជាទីរបស់បូរីផ្ទាល់ គឺកំពុងតែសក្ដានុពលខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំ ជាពិសេសវិស័យលំនៅដ្ឋានដែលនឹងបន្តឡើងថ្លៃ។ ដូច្នេះ អត្រាចំណេញនៃការទិញអចលនទ្រព្យពិសេសក្នុងបុរី ប៉េង អ៊ីម គម្រោងទី២ […]
អានបន្ថែមម៉ាឡេស៊ី និងជប៉ុន គ្រោងវិនិយោគ ៤១ លានដុល្លារសាងសង់ខ្សែបញ្ចូនថាមពលក្រោមដីនៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd កាលពីថ្មីៗនេះ ទើបតែទទួលបានកិច្ចសន្យាពី អគ្គិសនីកម្ពុជា(EDC) ក្នុងការវិនិយោគសាងសង់ខ្សែបញ្ចូនថាមពលអគ្គិសនីក្រោមដីតម្លៃជាង ៤១ លានដុល្លាអាមេរិក នៅរាជធានីភ្នំពេញ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការងារបែងចែកចេញជា ២ ផ្នែក គឺ ទី១ គម្រោងពង្រីកខែ្សបញ្ចូន និងបណ្ដាញចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (ប្រើប្រាស់ថវិកាប្រមាណ ២១ លានដុល្លារ) និងទី ២ គម្រោងលទ្ធកម្មបណ្តាញបញ្ជូនអគ្គិសនីក្រោមដី (ប្រើប្រាស់ថវិកាប្រមាណ ២០ លានដុល្លារ)។ ខ្សែបណ្តាញអគ្គីសនីនេះ នឹងមានតង់ស្យុង ២៣០ គីឡូវ៉ុល និង ២២០ គីឡូវ៉ុល ដែលក្រុមហ៊ុន PESTECH នឹងមានតួនាទីរចនាប្លង់ ស្ទង់មតិ ធ្វើផលិតកម្ម ធ្វើតេស្ត៍ និងដំឡើងបង្គោលផងដែរ។ ដោយឡែក ក្រុមហ៊ុនក៏បានឱ្យដឹងថា ចំពោះកាលបរិច្ឆេទចាប់ផ្តើមសាងសង់ និងបញ្ចប់គម្រោង គឺនឹងត្រូវសម្រេចដោយអគ្គិសនីកម្ពុជា (EDC) នៅពេលចរចាកិច្ចសន្យាជាមួយក្រុមហ៊ុន។
អានបន្ថែមCBRE Cambodia រៀបចំព្រឹត្តិការណ៍ព្យាករណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២១
ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានធ្វើបទបង្ហាញស្ដីពីការព្យាករណ៍ទីផ្សារអចលទ្រព្យឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ HYATT Regency Hotel ភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ២០០ នាក់។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា៖ «វិស័យជាច្រើនក្នុងទីផ្សារអចលនទ្រព្យ កំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលធ្វើឱ្យតម្លៃជួល និងតម្លៃលក់ធ្លាកចុះ។ លើសពីនេះទៀត ការរឹតបន្តឹងការធ្វើដំណើរដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តដាក់សម្ពាធលើវិស័យទេសចរណ៍»។ លោកក៏បានព្យាករថា៖ «ទីផ្សារឧស្សាហកម្ម និងបូរីនៅតាមតំបន់ជាយក្រុង ទីផ្សារអគារការិយាល័យកម្រិត B និងផ្សារទំនើបបែបច្នៃប្រឌិតថ្មី អាចនឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ ២០២១នេះ»។ វាគ្មិនក្នុងកម្មវិធីនេះ ក៏បានការព្យាករចំណុចសំខាន់ៗ សម្រាប់ឆ្នាំ ២០២១ រួមមាន៖ • កម្រិតនៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺអាស្រ័យទៅលើស្ថានភាពវិបត្តិកូវីដនៅក្នុងតំបន់ និងពិភពលោក • ការផ្លាស់ប្តូរនិន្នាការតម្រូវការរបស់អ្នកទិញ នឹងជះឥទ្ធិពលលើការរចនា ការផ្គត់ផ្គត់ និងទីផ្សារអចលនទ្រព្យទាំងមូល • […]
អានបន្ថែមសភាពាណិជ្ជកម្មអឺរ៉ុបជំរុញឱ្យក្រុមហ៊ុនសំណង់ចូលរួមកម្មវិធីប្រកួតទំនួលខុសត្រូវសង្គម
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីចុងសប្តាហ៍មុន បានប្រកាសបើកជាផ្លូវការនូវ កម្មវិធីប្រកួតពានរង្វាន់ទំនួលខុសត្រូវសង្គម ឬ CSR Contest and Awards ប្រចាំឆ្នាំ ២០២១ ហើយជំរុញឱ្យក្រុមហ៊ុនទាំងអស់នៅកម្ពុជា ជាពិសេសក្រុមហ៊ុនសំណង់ និងអចលនទ្រព្យចូលរួម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៏នៅកម្ពុជាដើរទៅមុខដោយមាននិរន្តរភាព។ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ទី ១០ ខែកុម្ភៈ នេះ ថា គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីជំរុញឱ្យវិស័យឯកជនងាកមកចូលរួមធ្វើឱ្យសង្គមមានភាពប្រសើរជាងមុន។ លោកបន្តថា សម្រាប់ឆ្នាំនេះដែរ កម្មវិធីមិនមែនបើកត្រឹមតែសមាជិក EuroCham ឬក្រុមហ៊ុនធំៗ នោះទេ ប៉ុន្តែយើងក៏ផ្ដល់ឱកាសដល់ក្រុមហ៊ុនតូច និងមធ្យមចូលរួមផងដែរ។ ក្នុងឱកាសសន្និសីទកាសែតនេះ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានមានប្រសាសន៍ថា៖ «ផលចំណេញពីការចូលរួមកម្មវិធីនេះ គឺមិនមែនត្រឹមតែជាពានរង្វាន់ប៉ុណ្ណោះទេ តែគឺជាការលើកទឹកចិត្តដល់បុគ្គលិក ក៏ដូចជាការទាក់ទាញឱ្យធនធានមនុស្សល្អៗចង់ចូលមកធ្វើការក្នុងក្រុមហ៊ុនរបស់អ្នក»។ «លើសពីនេះ កម្មវិធីក៏ជាសញ្ញាសបញ្ជាក់ឱ្យអ្នកវិនិយោគិនពីបរទេសមើលឃើញថា កម្ពុជាក៏ផ្ដោត និងឱ្យតម្លៃទៅលើសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។ ហើយនេះ គឺនឹងជួយទាក់ទាញឱ្យមានវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត» ឯកឧត្តម បានបន្ថែម។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមឯកជនគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែងលើផ្ទៃដីសរុបជិត ៥០ ហិកតា នៅកោះកុង
ក្រុមហ៊ុនឯកជនមួយចំនួនកំពុងត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើផ្ទៃដីសរុបជិត ៥០ ហិកតា ក្នុងតំបន់ដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង។ នេះបើយោងតាម អាជ្ញាធរខេត្តកោះកុងដែលបានចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងទាំងនេះ កាលពីខែ ៩ ខែកុម្ភៈ កន្លងទៅនេះ។ គម្រោងទាំងនេះ ស្ថិតនៅក្នុង ‘តំបន់ប្រើប្រាស់ច្រើនយ៉ាងតាមដងពែង’ ឬស្គាល់ថាជាតំបន់ដែលសម្បូរដោយប្រព័ន្ធធម្មជាតិ ហើយរាល់ការអភិវឌ្ឍត្រូវតែរក្សាជីវៈចម្រុះ និងប្រព័ន្ធអូកូឡូស៊ី។ រមណីយដ្ឋានធម្មជាតិទាំង ៥ នេះ ត្រូវបានស្នើដោយ លោកស្រី ហៃ នរី (ផ្ទៃដី ៩,៣៥ ហិកតា) លោកស្រី ទី សារឹម (ផ្ទៃដីទំហំ ៩,៥៣ ហិកតា) លោក ហៃ ណង (ផ្ទៃដីទំហំ ៩,៥១ ហិកតា) លោក ហេង វឌ្ឍនៈ (ផ្ទៃដីទំហំ ៩,៥១ ហិកតា) និងលោកស្រី កេវ៉ាលី (ផ្ទៃដីទំហំ ៩,៥២ ហិកតា)។ ទោះជាអនុញ្ញាតឱ្យសាងសង់ហើយក្ដី […]
អានបន្ថែមឆ្នាំ២០២១ គួរវិនិយោគលើអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណា?
ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប្រមាណ ១៥% ទៅ ២០%។ វិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ (អានបន្ថែម) ចុះឆ្នាំ ២០២១ វិញ? អ្នកជំនាញក្នុងវិស័យនេះ មានសុទិដ្ឋិនិយមថា ឆ្នាំ ២០២១ ទីផ្សារមួយនេះនឹងងើបឡើងវិញម្ដងបន្តិចៗ តួយ៉ាង អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានព្យាករថាទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ (អានបន្ថែម) ទោះមានការព្យាករណ៍ពីកំណើនក្ដី ប្រជាជន ឬអ្នកវិនិយោគទូទៅ នៅតែមានមន្ទិលសង្ស័យថា តើគួរវិនិយោគលើអចលនទ្រព្យឬទេក្នុងឆ្នាំ ២០២១ ឬចាំឆ្នាំក្រោយ? បើវិនិយោគ តើគួរវិនិយោគលើអ្វី ហើយនៅកន្លែងណា? លិច កើត ជើង ត្បូង […]
អានបន្ថែមបច្ចុប្បន្នភាពតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ
ទោះជាមានវិបត្តិកូវីដ១៩ ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹង។ ថ្វើបើចំនួនការទិញលក់ថមថយប្រមាណពី ១៥% ទៅ ២០% ក្ដី ក្នុងឆ្នាំ ២០២០ តម្លៃដីធ្លីជាមធ្យមនៅតែរក្សាជំហររឹងមាំ ឬធ្លាក់ចុះបន្ដិតបន្ដួចទៅតាមតំបន់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate ក្នុងឆមាសទី ២ ឆ្នាំ ២០២០ តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាមធ្យមបានធ្លាក់ចុះប្រមាណ ១១,២% និង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ដោយឡែក តម្លៃដីទាំង ១៤ ខណ្ឌនៃរាជធានីភ្នំពេញ ឃើញថានៅតែរក្សាលំនឹង ពោលគឺជាមធ្យមកើនឡើងបន្តិចបន្តួចប្រមាណ ៤,៤% ទោះបើមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្ដី ។ ភ្នំពេញ សម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមខណ្ឌទាំងអស់ តម្លៃដីក្នុងខណ្ឌដង្កោកើនឡើងខ្ពស់ជាងគេគឺ ប្រមាណ ១៧,៩% បើធៀបនឹងឆមាសទី ២ ឆ្នាំ ២០១៩។ ខណ្ឌដែលតម្លៃដីកើនឡើងខ្ពស់បន្ទាប់គឺខណ្ឌកំបូល ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ដែលតម្លៃបានកើនឡើង ៨% ៧,៣% […]
អានបន្ថែមកូរ៉េនឹងជួយបង្កើតគម្រោងកសិដ្ឋានវៃឆ្លាតលើផ្ទៃដីជាង ១០០ ហិកតា នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានវៃឆ្លាត (Smart Farm Project) លើផ្ទៃដីជាង ១០០ ហិកតានៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្ម។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (CKEF)។ គម្រោងនេះ រួមមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥។ លើសពីនេះ គម្រោងក៏រួមបញ្ចូលការអភិវឌ្ឍផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ជាទីតាំងដាំដុះដំណាំ និងស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារផងដែរ។ យ៉ាងណាមិញ ភាគីទាំង ២ មិនទាន់សម្រេចជ្រើសរើសយកទីតាំងដែលនឹងត្រូវអនុវត្តគម្រោងនៅឡើយទេ ដោយ ឯកឧត្តមប្រតិភូនឹងត្រូវសុំការណែនាំបន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមុនសិន។
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បើកឱ្យដៃគូរពាណិជ្ជកម្ម ដាក់ពាក្យកក់ជួលយកទីតាំងហើយ
ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសបើកឱ្យដៃគូរពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយ មុននឹងផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខក៏នឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ខាងមុខនេះផងដែរ។ លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីបើកឱ្យកក់តូបជួលជាផ្លូវការកាលពីថ្ងៃទី ៥ កុម្ភៈ នេះថា៖ «ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានជីវភាពប្រសើរឡើងជាបន្តបន្ទាប់»។ លោកបន្តទៀតថា ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែង ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ […]
អានបន្ថែម