ព័ត៌មានអចលនទ្រព្យ
វិភាគ៖ ក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា?
វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារអចលនទ្រព្យមួយកម្រិតធំកាលពីឆ្នាំ ២០២០ ហើយដោយសារតែមានព្រឹត្ដិការណ៍ឆ្លងក្នុងសហមគន៍ ២០ កុម្ភៈ ទីផ្សារនៅក្នុងឆ្នាំ ២០២១ បន្តរងសម្ពាធកាន់តែខ្លាំង។ បើយោងតាមការសង្កេតរបស់អ្នកជំនាញ ក្នុងប៉ុន្មានខែចុងក្រោយនេះ សកម្មភាពការទិញលក់មានការថមថយមួយកម្រិតធំ។ ជាមួយនឹងបញ្ហាដែលកើតឡើងដដែលៗនេះ មានសំណួរសំខាន់ៗ ២ ត្រូវបានចោទឡើងថា តើទីផ្សារទទួលបានមេរៀនអ្វីខ្លះ ហើយក្រោយឆ្លងផុតរលកទី៣ តើទីផ្សារអចនទ្រព្យកម្ពុជានឹងផ្លាស់ប្ដូរទ្រង់ទ្រាយទៅជាយ៉ាងណា? ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ បានធ្វើបទសម្ភាសន៍តាមប្រព័ន្ធអនឡាញជាមួយអ្នកជំនាញ ៣រូប រួមមាន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia និងលោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។ បើសរុបការវិភាគរបស់អ្នកជំនាញទាំង៣ មេរៀនសំខាន់ៗ ដែលទទួលបានមានដូចជា៖ ១) ត្រូវប្រុងប្រយ័ត្នខ្ពស់លើលំហូរសាច់ប្រាក់ មុនវិបត្តិកូវីដ ម្ចាស់គម្រោងអាចសាងសង់គម្រោងណាមួយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើកម្ចីធនាគារ និងការបង់រំលស់ពីអតិថិជន។ ប៉ុន្តែបញ្ហាកូវីដបានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់អ្នកទិញមួយចំនួនធំ ហើយធនាគារក៏រឹតបន្ដឹងកម្ចីជាងមុនផងដែរ។ កត្តាទាំងនេះ បានដាក់សម្ពាធលើស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់គម្រោងយ៉ាងធ្ងន់។ ដូច្នេះ ចាប់ពីពេលនេះតទៅ […]
អានបន្ថែមអភិបាលខេត្តមណ្ឌលគិរីព្រមានចាត់វិធានការធ្ងន់លើអ្នកយកដីព្រំដែនធ្វើជាកម្មសិទ្ធិខុសច្បាប់
រដ្ឋបាលខេត្តមណ្ឌលគិរី បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ជាបន្តបន្ទាប់ ពិសេសដីនៅតាមព្រំដែន ដោយព្រមានថានឹងចាត់វិធានការណ៍ធ្ងន់លើអ្នកដែលបន្តរំលោភដោយគ្មានករណីលើកលែង។ នេះបើយោងតាម ឯកឧត្តមអភិបាលខេត្ត សា្វយ សំអ៊ាង កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «មានប្រជាពលរដ្ឋមួយចំនួន បានកាប់រុករានទន្រ្ទានយកដីដែនជម្រកសត្វព្រៃភ្នំណាំលៀ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យើងបាន និងកំពុងឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តធ្វើការដកហូតមកជាកម្មសិទ្ធិរដ្ឋវិញ។ លើសពីនេះ អ្នកដែលបន្តរំលោភនឹងត្រូវទទួលទោសតាមច្បាប់ ដោយមិនលើកលែងឡើយ»។ ឯកឧត្តមបន្តទៀតថា៖ «យើងក៏នឹងចាត់វិធានការក្ដៅ លើការរំលោភដីដើមស្រស់ផងដែរ ដោយបច្ចុប្បន្នកំពុងសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីវាស់វែង ដកហូតដីប្រគល់ឱ្យម្ចាស់ដើមវិញ»។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តមណ្ឌលគិរី ទើបតែសម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំប្រមាណ ៤៧២ ហិកតា ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចំនួន២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុនហួលីង។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា បើយោងតាមទិន្នន័យបង្ហើបដោយឯកឧត្តមអភិបាលខេត្ត កាលពីឆ្នាំមុន អាជ្ញាធរខេត្តមណ្ឌលគិរីបានដកហូតដីកាន់កាប់ខុសច្បាប់យ៉ាងហោច ២ពាន់ហិចតា ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥ តម្លៃ ១,៣ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន HERBA (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣,៦លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន Y.T PLASTIC CO., LTD ដែលនឹងវិនិយោគ ៥,៨ […]
អានបន្ថែមរដ្ឋស្នើឱ្យម្ចាស់អគារទាំងអស់ បន្ធូរបន្ថយ ឬពន្យារពេលយកថ្លៃជួល ក្នុងអំឡុងវិបត្តិកូវីដ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអំពាវនាវដល់ម្ចាស់អគារទាំងអស់ កុំបញ្ឈប់កិច្ចសន្យា ឬបណ្ដេញអ្នកជួលចេញ ក្នុងករណីពួកគេមិនមានលទ្ធភាពបង់ថ្លៃជួល ក្នុងពេលមានវិបត្តិនៃជំងឺកូវីដ១៩។ នេះបើតាម សេចក្តីប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងមកនេះ។ សំណូមពរនេះ ក៏សំដៅលើអគារទីតាំងអាជីវកម្ម និងរោងចក្រផងដែរ ដោយរដ្ឋាភិបាលជំរុញឱ្យភាគីម្ចាស់ទីតាំង និងភាគីអ្នកជួលធ្វើការចរចា សម្របសម្រួលគ្នាពន្យារពេលបង់ថ្លៃសេវាជួលឡើងវិញ ហើយបើទៅរួច ក៏គួរបញ្ចុះតម្លៃជួលផងដែរ។ ការដាក់ចេញនៅវិធានការនេះ គឺដៅសម្រួលបន្ទុកដល់អ្នករងគ្រោះពីវិបត្តិកូវី ក៏ដូចជាសំដៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងអំឡុង និងក្រោយពីវិបត្តិកូវីដ-១៩។ ក្នុងសេចក្ដីប្រកាសនេះ រាជរដ្ឋាភិបាលក៏បានអំពាវនាវសារជាថ្មីម្ដងទៀត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ ឱ្យចូលរួមអនុវត្តតាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃ២២ ខែ មីនា ក្នុងការបន្ធូរបន្ថយការបង់រំលស់ និងលើកលែងការប្រាក់ដល់អ្នកទិញ។ (អានបន្ថែម)
អានបន្ថែមរដ្ឋបន្តលើកលែងការបង់ពន្ធ ៣ខែទៀត ដល់អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍
អាជីវកម្មទេសចរណ៍ សណ្ឋាគារ និងអាកាសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងខេត្តក្រុងគោលដៅចំនួន៧ នឹងត្រូវបានលើកលែងពន្ធប្រចាំខែ រយៈពេល ៣ខែ ទៀត ពោលគឺរហូតដល់ខែមិថុនា។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលដែលចេញផ្សាយថ្ងៃទី ២៥ ខែមីនា កន្លងមកនេះ បានឱ្យដឹងថា ខេត្តក្រុងគោលដៅទាំង ៧ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ ទោះជាយ៉ាងណា អាជីវកម្មទាំងនេះត្រូវតែដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រង់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំឡុងពេលនៃការលើកលែងនេះ។ គួរបញ្ជាក់ផងដែរថា ការលើកលែងនេះ បានធ្វើជាច្រើនលើកមកហើយ ក្នុងគោលបំណងដើម្បីជួយសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខាងលើពីវិបត្តិកូវីដ-១៩៕ (អានបន្ថែម)
អានបន្ថែមចំណូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ធ្លាក់ចុះជាង៥០%ដោយសារវិបត្តិកូវីដ១៩
ការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូ ក្នងឆ្នាំ ២០២០ សម្រេចបានថវិកាប្រមាណ ៤០ លានដុល្លារ ដែលធ្លាក់ចុះជាង ៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលកាលនោះសម្រេចបានរហូតដល់ទៅជា ៨៥ លានដុល្លារ។ លោក រស់ ភិរុណ អគ្គនាយរងនៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី ២៤ មីនានេះ ថា ការធ្លាក់ចុះនៃការប្រមូលចំណូលពន្ធលើវិស័យកាស៊ីណូឆ្នាំ ២០២០ គឺដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ចំនួនអាជ្ញាបណ្ណក្នុងវិស័យកាស៊ីណូមានសរុបជាង ១៩៥ អាជ្ញាបណ្ណ ហើយមកទល់បច្ចុប្បន្នមានត្រឹមតែ ១០០ កាស៊ីណូប៉ុណ្ណោះ ដែលបានមកស្នើសុំបន្តអាជ្ញាបណ្ណឡើងវិញ។ លោក ថ្លែងទៀតថា៖ «សម្រាប់ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណថ្មី គឺមិនមានទេ។ សូមបីតែអ្នកចាស់ៗ ក៏មិនទាន់មកសុំបន្តគ្រប់គ្នានៅឡើយទេ ព្រោះគាត់អត់អាចដំណើរការបានក្នុងពេលកូវីដ»។ ជាក់ស្ដែងដូចជាក្រុមហ៊ុនកាស៊ីណូយក្ស Naga World កាលពីថ្មីៗនេះ ក៏បានបង្ហាញថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ មានត្រឹម១០២,៣ លានដុល្លារប៉ុណ្ណោះ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩។ (អានបន្ថែម) […]
អានបន្ថែមក្រុមហ៊ុន PPSP សម្រេចទិញផ្ដាច់ក្រុមហ៊ុនសំណង់ក្នុងស្រុកធំមួយ ដើម្បីពង្រីកមហិច្ឆតាអាជីវកម្មរបស់ខ្លួន
ក្រុមហ៊ុន PPSP ដែលជាក្រុមហ៊ុនគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្រេចទិញផ្ដាច់ក្រុមហ៊ុនសំណង់ក្នុងស្រុកមួយឈ្មោះថា Sahas E & C Co., Ltd. ក្នុងតម្លៃជាង ១,១ លានដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីពង្រីកមហិច្ឆតាអាជីវកម្មរបស់ខ្លួននៅកម្ពុជា ក្រោយទទួលបានការអនុញ្ញាតពីគណៈកម្មការមូលត្រកម្ពុជា។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ២២ មីនា កន្លងមកនេះ PPSP មានភាគហ៊ុន ៦០% រួចមកហើយក្នុងក្រុមហ៊ុន Sahas E & C Co., Ltd. ដូច្នេះការទិញនេះ គឺជាការទិញផ្ដាច់ភាគហ៊ុន ៤០% ទៀតពីម្ចាស់ដើម (LCH Investment Group)។ ដោយឡែកតម្លៃលក់ភាគហ៊ុន ៤០% នេះ គឺប្រមាណ ១,១ លានដុល្លារអាមេរិក ដោយបានទូទាត់រួចហើយ ៥ សែនដុល្លារ ក្នុងអំឡុងព្រមព្រៀងទិញលក់កាលពីថ្ងៃទី ១៨ ខែមីនា ហើយនឹងទូទាត់ទឹកលុយដែលនៅសល់មុនថ្ងៃទី ១៤ ខែមេសា។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Sahas E […]
អានបន្ថែមរដ្ឋដកហូតដីខុសច្បាប់ជាង ៤៧០ ហិកតានៅមណ្ឌលគិរី ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនចិន ២ កាន់កាប់វិញ
រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចដកហូតដីដែលប្រជាជនកាន់កាប់ខុសច្បាប់ទំហំសរុបប្រមាណ ៤៧២ ហិកតា នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ជូនទៅម្ចាស់ដើមវិញ ដែលជាក្រុមហ៊ុនឯកជនចិនចំនួន ២ គឺក្រុមហ៊ុនអ៊ូជីសាន អិលអេសគ្រុប ខូអិលធីឌី និងក្រុមហ៊ុន ហួលីង ។ សេចក្ដីសម្រេចនេះធ្វើឡើងក្រោយ រដ្ឋបាលខេត្តនឹងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យ និងផ្ទៀងផ្ទាត់លើទីតាំងដីផ្ទាល់ កាលពីថ្ងៃទី ២២ ខែមីនា កន្លងមកនេះ។ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោយចុះពិនិត្យទីតាំងជាច្រើនលើក ក្រុមការងារបានរកឃើញថា មានដីធ្លីមួយចំនួនគឺគ្រប់គ្រងដោយខុសច្បាប់ពិតមែន ប៉ុន្តែ ដីខ្លះទៀតជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រឹមត្រូវ។ ដូច្នេះ រដ្ឋបាលខេត្តបានចាត់ចែងរួចរាល់ហើយថា ដីកន្លែងណាខ្លះជារបស់ក្រុមហ៊ុន និងដីកន្លែងណាខ្លះដែលរដ្ឋបាលនឹងកាត់ជ្វៀលជូនប្រជាជនមូលដ្ឋានដែលកាន់កាប់ត្រឹមត្រូវ។ ក្រៅពីប្រគល់ដីជូនក្រុមហ៊ុនទាំង ២ វិញ រដ្ឋបាលខេត្ត ក៏បានណែនាំឱ្យក្រុមហ៊ុនថែរក្សាការពារ និងគោរពលក្ខខណ្ឌដូចជា ការកាយប្រឡាយក្រវ៉ាត់ព្រំជុំវិញដីលើផ្ទៃដី ៤៧២ ហិកតា លើកស្លាកប៉ាណូផ្សព្វផ្សាយពីព្រំដី ដកបង្គោលចាស់ដាំបង្គោលថ្មី ទទួលខុសត្រូវ និងធ្វើស្វ័យការពារលើផ្ទៃដីរបស់ខ្លួនផងដែរ ពោលគឺដើម្បីជៀសវាងមានបញ្ហានានាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា បញ្ហាដីនេះ មិនមែនជារឿងថ្មីនោះទេ […]
អានបន្ថែមសាលាក្រុងកំពុងសម្រុកបញ្ចប់ការដ្ឋានផ្លូវស្ពាននិងប្រឡាយនានាដើម្បីត្រៀមការពារទឹកជំនន់ក្នុងរដូវវស្សា
អាជ្ញាធររាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើងក្ដី ការងារស្តារប្រឡាយ និងជួលជុលផ្លូវស្ពាននានាទូទាំងរាជធានីភ្នំពេញ ក៏នៅតែបន្ត ដើម្បីត្រៀមការពារទឹកជំនន់ ក្នុងរដូវវស្សាដែលខិតជិតមកដល់។ ជាក់ស្តែង កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារណការភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ ដែល មានទំហំ៨ម៉ែត្រ និងជម្រៅ២ម៉ែត្រ ហើយជាលទ្ធផលសម្រេចបាន ៩០ភាគរយ ហើយ។ ប្រឡាយទួលពង្រ១ នេះ ជាប្រឡាយបេតុងទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ បច្ចុប្បន្ន ក្រុមការងារកំពុងដាក់លូប្រអប់ (២,៦៥ម៉ែត្រ x២,៦៥ម៉ែត្រ) ចំនួន ៣ជួរ ចាប់ពីបុរីជីបម៉ុង ដល់ប្រឡាយបឹងហា។ ជាមួយគ្នានេះ ក៏នឹងមានការដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ (៦ម៉ែត្រx២ម៉ែត្រ) ប្រវែង១២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងការដាក់លូជ្រុងត្រង់ចំណុចផ្លូវឆ្លងកាត់ចំនួន៧ កន្លែង […]
អានបន្ថែមរដ្ឋស្នើឱ្យម្ចាស់គម្រោងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុជូនអ្នកទិញផ្ទះឬខុនដូរយៈពេល ១ឆ្នាំ
រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវឱ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ធ្វើការបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូ រយៈពេលមួយឆ្នាំ ខណៈការរីករាលដាលជំងឺកូវីដ-១៩ នៅតែបន្ដ។ សំណូមពរនេះ ស្នើឡើងដោយធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយស្ថាប័នទាំង ២ បានរៀបចំកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីថ្មីៗនេះ។ ក្រោយកិច្ចប្រជុំ ស្ថាប័នទាំង ២ សម្រេចចេញលិខិតអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ឱ្យពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន។ ជាពិសេស ក្រុមហ៊ុនគួរលើកលែងការផាកពិន័យ និងមិនត្រូវមានបន្ទុកការប្រាក់ចំពោះអ្នកទិញដែលយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់នោះឡើយ។ បន្ថែមពីលើនេះក្រុមហ៊ុនទាំងអស់គួរដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនលើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ហើយត្រូវអនុវត្តរហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២២។
អានបន្ថែម