ព័ត៌មានអចលនទ្រព្យ
អ្នករំលោភដីរដ្ឋនៅកោះកុង ចេញមុខមកបកស្រាយហើយ ក្រោយរដ្ឋព្រមានថាចាត់វិធានការក្ដៅ
ទាក់ទិននឹងករណីចាក់អាចម៍ដីចូលចំណីព្រែកសាធារណ: ដែលស្ថិតនៅភូមិទួលគគីរក្រោម ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីពេលថ្មីៗនេះ អ្នកចាក់ដីបានចេញមុខមកដោះស្រាយតាមការកោះហៅរបស់រដ្ឋបាលខេត្តហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីពេលថ្មីៗនេះ។ សេចក្ដីថ្លែងការណ៍បានបន្តថា ផ្ទៃដីដែលត្រូវបានចាក់អាចម៍ដីចូល បានធ្វើឱ្យខូចខាតព្រៃកោងកាងរបស់រដ្ឋមានទំហំ ៤ ពាន់ម៉ែត្រការ៉ ដោយក្នុងនោះផ្ទៃដី ៣ ពាន់ម៉ែត្រការ៉េ ជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។ ទាក់ទិននឹងករណីនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យអ្នកចាក់ដី ត្រូវតែកាយអាចម៍ដី ដែលបានចាក់រំលោភចូលចំណីព្រែកចេញវិញ ដោយប្រើពេលយូរបំផុត ៧ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយត្រូវតែធ្វើការថែរក្សាស្ដារព្រៃកោងកាងរបស់រដ្ឋដែលបានខូចខាតឱ្យមានសភាពដូចដើមវិញ។ ដោយឡែក សម្រាប់ទីតាំងដី ដែលអ្នកចាក់ដីអះអាងថាបានទិញពីប្រជាពលរដ្ឋ ក្រុមការងារនឹងចុះសិក្សាលម្អិតថា តើដីនោះជាកម្មសិទ្ធិរបស់ពលរដ្ឋពិតប្រាកដមែន ឬយ៉ាងណា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៥ មីនា កន្លងទៅ រដ្ឋបាលខេត្តកោះកុងបានចេញ បានចេញលិខិតស្ដីអំពីការចាក់ដីចូលចំណីព្រែក ដោយគ្មានការអនុញ្ញាត ហើយកោះហៅអ្នកចាក់ដីចូលមកដោះស្រាយជាមួយនឹងរដ្ឋបាលខេត្តជាបន្ទាន់។ (អានបន្ថែម)
អានបន្ថែមមន្ទីររៀបចំដែនដី ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នពីគម្រោងដីឡូតិ៍មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាស ប្រាប់សារធារណៈជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមពីគម្រោងដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ សេចក្តីប្រកាសរបស់មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ បានលើកឡើងថា គម្រោងដីឡូតិ៍ខាងលើ ដែលកំពុងតែផ្សព្វផ្សាយលើហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” មិនមានលិខិតអនុញ្ញាតត្រឹមត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។ ទីតាំងដីឡូតិ៍នេះ ក៏ពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ផងដែរ។ លើសពីនេះ ទីតាំងនេះ ក៏ស្ថិតនៅក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណ៍ណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលផងដែរ។ ជាមួយនេះដែរ មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាឲ្យសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕
អានបន្ថែមតើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យបញ្ចាំ? អាចរឹបអូសទ្រព្យបញ្ចាំទៅលក់បានឬទេ?
អ្នកធ្លាប់ដឹងហើយថា ដើម្បីសុំកម្ចីបាន ជាទូទៅអ្នកត្រូវយកទ្រព្យដូចជាដី ផ្ទះ ឡាន ឬម៉ូតូជាដើម ទៅបញ្ចាំនៅភ្នាក់ងារបញ្ចាំណាមួយ។ ប៉ុន្តែក្នុងនាមជាកូនបំណុល តើអ្នកដឹងទេថាតើម្ចាស់បំណុលមានសិទ្ធិអ្វីខ្លះលើអចលនទ្រព្យដែលដាក់បញ្ចាំនោះ? ហើយតើម្ចាស់បំណុលអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីកូនបំណុលមិនអាចសងបំណុល? ការបញ្ចាំអចលនទ្រព្យ គឺជាកិច្ចសន្យាដែលកូនបំណុលប្រគល់អចលនវត្ថុឲ្យទៅម្ចាស់បំណុល ធ្វើការកាន់កាប់ដើម្បីធានាការសងបំណុល។ ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក្នុងករណីហ៊ីប៉ូតែកវិញ ម្ចាស់បំណុលគ្មានសិទ្ធកាន់កាប់ និងប្រើប្រាស់ទ្រព្យទេ (មាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ ការយកផ្ទះទៅធានាបំណុលជាមួយធនាគារ ភាគច្រើនគឺជាហ៊ីប៉ូតែក មិនមែនជាការបញ្ចាំទេ ព្រោះធនាគារគ្មានសិទ្ធិកាន់កាប់ ឬប្រើប្រាស់ផ្ទះអ្នកឡើយ ក្នុងអំឡុងពេលសងបំណុល។ (អានបន្ថែម និងបន្ថែម) ចំពោះការបញ្ចាំ៖ ក្រោយពេលដែលយើងយកដី ឬផ្ទះ ទៅដាក់បញ្ចាំហើយ កូនបំណុលត្រូវតែប្រគល់បណ្ណកម្មសិទ្ធិទៅអោយម្ចាស់បំណុល។ ក្រៅពីនេះ ក្នុងអំឡុងពេលកាន់កាប់ ម្ចាស់បំណុលក៏មានសិទ្ធិមួយចំនួនទៀតលើអចលនវត្ថុនោះផងដែរដូចជា៖ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់អចលនវត្ថុបញ្ចាំនោះ ម្ចាស់បំណុលមានសិទ្ធិឃាត់ទុកអចលនវត្ថុបញ្ចាំនោះ ក្នុងករណីដល់ពេលកំណត់សង កូនបំណុលមិនអាចសងបំណុល ម្ចាស់បំណុលមានសិទ្ធិទទួលផលដែលកើត ឬផលប្រយោជន៍ដែលបានពីអចលនវត្ថុបញ្ចាំនោះ និងអាចយកផលនោះមកកាត់កងលើបំណុលនោះបានថែមទៀតផង។ ម្ចាស់បំណុលមានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន តែត្រូវមានការយល់ព្រមពីម្ចាស់អចលនវត្ថុជាមុនសិន ម្យ៉ាងទៀតម្ចាស់បំណុលក៏មានសិទ្ធិយកអចលនវត្ថុដែលដាក់បញ្ចាំនោះទៅដាក់បញ្ចាំបន្តទៀតបាន ដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុល […]
អានបន្ថែមក្រុមហ៊ុនអន្ដរជាតិ ២ សហការជាមួយក្រុមហ៊ុនកម្ពុជាផ្ដល់សេវាប្រឹក្សាឱកាសវិនិយោគនៅអាមេរិក
ក្រុមហ៊ុនអាមេរិក Golden Gate Global និង Lennar International បានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់សេវាកម្មសម្របសម្រួល និងប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់វិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក ខណៈនិន្នាការវិនិយោគក្រៅប្រទេសបានក្លាយជាជម្រើសថ្មីមួយសម្រាប់ជនជាតិខ្មែរអ្នកមាន។ របាយការណ៍ក្រុមហ៊ុនអាមេរិក Golden Gate Global បានឱ្យដឹង ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស គឺជម្រើសដ៏ប្រសើរមួយ ពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចមិននឹងនរបែបនេះ ព្រោះវាជាការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជាការធ្វើពិពិធកម្មវិនិយោគ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមប្រទេស ដែលអភិវឌ្ឍន៍រួចនានា ប្រទេសអាមេរិកជាប្រទេសមួយដែលមានសេដ្ឋកិច្ចនឹងនរ ហើយជាពិសេសតម្លៃអចលនទ្រព្យនៅបន្តកើនឡើង។ ដូច្នេះ ប្រទេសអាមេរិកគឺជាទិសដៅក៏ពេញនិយមមួយ។ គួរបញ្ជាក់ផងដែរថា តម្រូវការទិញអចលនទ្រព្យនៅអាមេរិក មានការពេញនិយម និងកើនឡើងជាលំដាប់ពីសំណាក់វិនិយោគិនអាស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ម៉្យាងវិញទៀត Golden Gate Global ក៏បានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសទទួលបានឱកាសទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាបជាងមុនផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Isaford Co Ltd ដែលដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។
អានបន្ថែមមន្ទីរពេទ្យមួយកន្លែងទៀតនៅម្ដុំព្រៃសខណ្ឌដង្កោ នឹងក្លាយកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នឹងត្រូវយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសពិនិត្យទីតាំងផ្ទាល់កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា នេះ។ មន្ទីរពេទ្យស្រ្ដីនគរទេពនេះ មានផ្ទៃដីទំហំជាង ១ហិកតា មានអគារទំហំ ២៥,០០០ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់ និងអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ។ ជាងនេះទៀត មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដា ផងដែរ។ យ៉ាងណាមិញ សម្ដេច ហ៊ុន សែន មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិត ក៏ដូចជាបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តផែនការនេះទេ។ គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះ សម្ដេចក៏បានចុះពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋអតីតព្រះមហាក្សត្រនៃកម្ពុជាផងដែរ។ ស្ដូបនេះ បច្ចុប្បន្នសម្រេចប្រមាណ៩៥% ហើយ ដោយ គ្រោងនឹងបញ្ចប់នៅចុងខែមីនាឆ្នាំ ២០២១ នេះ៕
អានបន្ថែមពន្ធដារបើកឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ [មានវីដេអូ]
អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្ដាហ៍មុន បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីបង់ពន្ធអចលនទ្រព្យតាមទូរស័ព្ទ ឬ GDT Taxpayer App បានហើយ ក្នុងគោលបំណងដើម្បីសម្រួលដល់ការបង់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាជួយរក្សាគម្លាតសង្គមនៅក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
អានបន្ថែមCBRE: តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង ពិសេសក្នុងអំឡុងវិបត្តិកូវីដ
តម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ហើយតម្រូវការនេះទៀតសោតគឺមានសន្ទុះកាន់តែខ្លាំង ក្នុងអំឡុងវិបត្តិកូវីដ ដោយសារអគារពាណិជ្ជកម្មនានាទាមទារឱ្យគោរពទៅតាមស្ដង់ដារការពារសុវត្ថិភាពខ្ពស់ជាងមុន។ នេះបើយោងតាមទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ១៦ មីនា កន្លងមកនេះ។ ក្នុងកាលៈទេសៈបែបនេះ ម្ចាស់គម្រោង ឬក្រុមហ៊ុននានាដែលកំពុងជួលអគារពាណិជ្ជកម្មជាការិយាល័យ កំពុងសម្រុកផ្ដោតធ្វើយ៉ាងណាឱ្យអាជីវកម្មគោលរបស់ពួកគេរីកចម្រើន។ ពួកគេមិនមានពេលវេលា មកគិតគូរលើការងារមើលថែទាំ និងគ្រប់គ្រងអគារនោះទេ។ នេះគឺជាមូលហេតុទីមួយ ដែលធ្វើឱ្យតម្រូវការសេវាកម្មគ្រប់គ្រងអចលនទ្រព្យកើនឡើង។ ប្រភពដដែលបានបន្ថែមថា កំណើនតម្រូវការនេះកើនឡើង ក៏ដោយសារតែ ក្នុងស្ថានភាពវិបត្តិកូវីដដូចនេះ ម្ចាស់អចលទ្រព្យនានា ជួបប្រទះបញ្ហាកង្វះអ្នកថែទាំជំនាញ ដើម្បីមកគ្រប់គ្រងអគារឱ្យស្របទៅតាមស្ដង់ដារបានទៀងទាត់។ លើសពីនេះ ក៏នៅមានកត្តាផ្សេងៗទៀតដែលជំរុញតម្រូវការ ដូចជា កំណើននៃការផ្គត់ផ្គង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋានបែបទាន់សម័យ ទំនើបកម្មទីផ្សារ និងការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់ម្ចាស់លំនៅដ្ឋានទៅរកសេវាកម្មគ្រប់គ្រងអគារដែលមានស្ដង់ដារ ជាដើម។ អ្នកស្រី Shivali Chaman ប្រធានផ្នែកគ្រប់គ្រងផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា៖ «សង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវតម្រូវការគ្រប់គ្រង និងថែទាំអចលនទ្រព្យ។ ការសិក្សារបស់យើងបង្ហាញថា អ្នកជួល ឬអ្នកទិញភាគច្រើន តែងតែសួរពីសេវាកម្មថែទាំអគារ មុននឹងជ្រើសរើសទិញ ឬជួលអចលនទ្រព្យណាមួយ»។ អ្នកស្រី បានបន្ថែមថា […]
អានបន្ថែមគម្រោងបែងចែកដី LASED គឺជាអ្វី? មានអត្ថប្រយោជន៍ដូចម្ដេច ពិសេសក្នុងអំឡុងវិបត្តិកូវីដ?
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានលំនៅឋាន គម្រោងបែងចែកដី LASED ទី១ (២០០៨-២០១៣) បានប្រើប្រាស់ថវិកាអស់ ១១,៥ លានដុល្លារអាមេរិក ដោយចែកដីសរុប ១៤ ១២៦ ហិកតា ដល់ប្រជាពលរដ្ឋចំនួន ៤៦ ៩៧៦ គ្រួសារ។ ចំណែក គម្រោង LASED II (២០១៦-២០២១) វិញ បានប្រើប្រាស់ឥណទានធនាគារពិភពលោក ២៥ លានដុល្លារ និងថវិការដ្ឋ ១,៨ លាន ដើម្បីកាត់ដីសរុប […]
អានបន្ថែមរដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា យកមកធ្វើជាសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើជាង ២៦០ ហិកតា នៅក្នុងឃុំចំនួន២ ក្នុងស្រុកឱរ៉ាល់ យកមកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមការឱ្យដឹងពីអភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាដកហូតដីព្រៃឈើយកមកធ្វើជាសម្បត្តិរដ្ឋវិញចំនួន ២៦៦ ហិកតា នៅ ៩ ទីតាំង ក្នុងឃុំតាសាល និង ឃុំត្រពាំងជោ។ បើយោងតាមឯកសារ ដែលឯកឧត្តម ដែលបានបង្ហោះតាមរយៈហ្វេសប៊ុក ដីព្រៃឈើចំនួន ២៦៦ ហិកតា ដែលត្រូវបានដកហូតរួមមាន៖ ភូមជាំ ភូមិខ្ពេះ ភូមិតាសាល ភូមិអូរអញ្ខារ ភូមិស្រែកិន ភូមិល្ងីម និងភូមិត្រាង។ គួរបញ្ជាក់ផងដែរ គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បាន និងកំពុងដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ៣ កន្លែង ទំហំជាង ៤០០០ ហិកតា មកជាសម្បត្តិរដ្ឋវិញ។ (អានបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ […]
អានបន្ថែមតើឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ?
កន្លងមក អ្នកជំនាញជាច្រើនតែងលើកឡើងថា ក្នុងបរិបទកូវីដ ១៩ នេះ គឺជាពេលវេលាល្អក្នុងការវិនិយោគលើអចលនទ្រព្យ ព្រោះអ្នកអាចទិញអចលនទ្រព្យបានក្នុងតម្លៃក្រោមទីផ្សារនិងមានឱកាសលក់ចំណេញច្រើន ក្រោយចប់វិបត្តិកូវីដ ១៩។ នេះជាទស្សនៈទូទៅកាលពីឆ្នាំ ២០២០។ យ៉ាងណាមិញ វិបត្តិកូវីដ ១៩ មិនបានចប់នៅឆ្នាំ ២០២០ ទេ ហើយបន្តយាយីរហូតដល់ឆ្នាំ ២០២១ ដោយថ្មីៗនេះ អ្នកជំនាញបានព្យាករថា ការឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជារហូតដល់ត្រីមាសទី ៣ ឆ្នាំ ២០២១ ហើយបញ្ហានេះនឹងនៅតែបន្តធ្ងន់ធ្ងរជាងមុន បើស្ថានភាពឆ្លងក្នុងសហគមន៍មិនអាចគ្រប់គ្រងបាន។ (អានបន្ថែម) អញ្ចឹង ឆ្នាំ ២០២១ នៅតែជាឱកាសទិញអចលនទ្រព្យក្នុងតម្លៃទាបទៀតដែរឬទេ? ឬក៏ស្ថានភាពផ្លាស់ប្ដូរហើយ? អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia យល់ថា ការទិញអចលនទ្រព្យតម្លៃទាបក្នុងឆ្នាំ ២០២១ នៅតែជាឱកាស «តែត្រូវមានលុយសុទ្ធច្រើន យកទៅទិញមិនអាចខ្ចីធនាគារទិញបានទេប្រសិនបើចង់បានការបញ្ចុះតម្លៃ ៣០% ទៅ ៥០%»។ អ្នកស្រី បន្តថា លុយសុទ្ធ គឺជាអ្វីៗគ្រប់យ៉ាងក្នុងកាលៈទេសៈ […]
អានបន្ថែម