ព័ត៌មានអចលនទ្រព្យ
អ្នកជំនាញ៖ តម្លៃអចលនទ្រព្យនៅតំបន់លិចទឹកនឹងធ្លាក់ខ្លាំងត្រឹមពីរឆ្នាំប៉ុណ្ណោះតែនឹងងើបវិញ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាគម្រោងអចលនទ្រព្យនៅជាយក្រុងភ្នំពេញដែលជួបគ្រោះទឹកជំនន់ខ្លាំង កាលពីខែតុលា ឆ្នាំមុននេះ នឹងធ្លាក់ថ្លៃលក់ក្នុងចន្លោះរយៈពី១ឆ្នាំ ទៅ ២ឆ្នាំ ក៏ប៉ុន្តែអាចនឹងងើបឡើងវិញក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី៥ មករា ថា៖ «ខ្ញុំគិតថាគម្រោងដែលអភិវឌ្ឍរួចហើយ គឹប៉ះពាល់ខ្លាំង ដោយឃើញជាក់ស្តែងថាវាលិចទឹក។ ហើយក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំ វាពិបាកនឹងលក់ចេញក្នុងតម្លៃមួយដែលពួកគេចង់បាន»។ លោកបានបន្ថែមថា ការទិញលក់គឺអាចនឹងទ្រឹងមួយរយៈ ហើយអ្នកវិនិយោគមួយចំនួនក៏ចាប់ផ្ដើមរារែកដែរ ដោយពួកគេមិនទាន់ចង់ទៅវិនិយោគលើតំបន់ដែលឆ្លាប់លិចទឹកទេ ព្រោះអាចធ្វើឱ្យគាត់ខាតបង់។ យ៉ាងណាមិញ លោក សន សៀប នៅតែមានសុទិដ្ឋិនិយមថា តំបន់ទាំងនោះ នឹងងើបឡើងវិញ ក្រោយរដ្ឋាភិបាលលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរួច។ លោកបានបន្តថា៖ «ចំពោះដី ខ្ញុំជឿថានៅតែមានសក្តានុពលដដែល ព្រោះថាតំបន់លិចទឹកទាំងអស់ភាគច្រើននៅក្នុងខណ្ឌដង្កោ ហើយខណ្ឌមួយនេះកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជាផ្លូវក្រវ៉ាតក្រុងទី២ និងទី៣ រួមមានព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង ជាដើម»។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះទឹកជំនន់ បានធ្វើឱ្យខូតខាតហេដ្ឋារចនាសម្ព័ន្ធនានា សរុបប្រមាណជិត ៣ពាន់គីឡូម៉ែត្រ […]
អានបន្ថែមCBRE៖ ឆ្នាំ ២០២១ ទីផ្សារអចលនទ្រព្យនឹងប្រសើរឡើង ៦០% តែមិនសូវល្អដូចឆ្នាំ ២០១៩ ទេ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថា នៅឆ្នាំ២០២១ ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងប្រសើរឡើងវិញ ៦០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ តែក៏នឹងមិនល្អប្រសើរដូចទៅនឹងឆ្នាំ ២០១៩ នោះទេ។ អ្នកនាង អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៨ មករា ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាឆ្នាំ ២០២១នេះ នឹងប្រសើរជាងឆ្នាំមុន ជាមួយនឹងការនាំមុខនៃទីផ្សារលំនៅដ្ឋាន ដែលមានសន្ទុះខ្លាំងជាងគេ ព្រោះទីផ្សារនេះភាគច្រើនផ្ដោតទៅលើប្រជាជនក្នុងស្រុក។ អ្នកនាង បាននិយាយថា ៖ « យើងគិតថា ឆ្នាំ២០២១ គឺជាឆ្នាំដែរមានភាពល្អប្រសើរ បើប្រៀបធៀបទៅឆ្នាំ២០២០ ដោយសារតែមានការព្យាបាល និងបង្ការចំពោះកូវីដ ១៩។ ប៉ុន្តែទោះបីមានភាពល្អប្រសើរយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថាវាមិនល្អប្រសើរដូចដើម ពោលគឺដូចឆ្នាំ២០១៩ ទេ ដោយសារទីផ្សារមួយផ្នែកធំរបស់ប្រទេសកម្ពុជា គឺផ្តោតទៅលើទីផ្សារក្រៅប្រទេស។» បើទោះជាមានភាពល្អប្រសើរយ៉ាងណាក្ដី អ្នកវិនិយោគបរទេស នៅតែត្រូវការពេលវេលាសម្រាប់រៀបចំខ្លួនឱ្យបានរួចរាល់ និងរងចាំស្ថានភាពនៅប្រទេសគាត់ប្រសើរឡើងវិញសិន មុននឹងគាត់ចាប់ផ្ដើមវិនិយោគនៅប្រទេសខ្មែរ។ បន្ថែមពីនេះ ទីផ្សារការិយាល័យត្រូវបានព្យាករថានឹងក្លាយជាទីផ្សារដែលងើបឡើងលឿនលំដាប់ទី ២ បន្ទាប់ពីលំនៅដ្ឋាន ហើយវិស័យឧស្សាហកម្មនៅលំដាប់ទី […]
អានបន្ថែមហេតុអ្វីត្រូវចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ពិសេសសម្រាប់កម្មសិទ្ធលើអចលនទ្រព្យ?
ជាទូទៅនៅក្នុងសង្គមខ្មែរយើង គេសង្កេតឃើញថា ក្រោយការលែងលះ ភាគីទាំងសងខាង ពិបាកក្នុងការបែងចែកទ្រព្យសម្បត្តិបានឱ្យស្មើគ្នា ជាពិសេសលើដីធ្លី និងផ្ទះសំបែង។ បញ្ហាទាំងនេះ កើតមានដោយសារ ប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិឱ្យបានត្រឹមត្រឹមត្រូវ? តើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជាអ្វី ហើយមានសារៈសំខាន់ដូចម្តេចខ្លះ? ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជា កិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងប្តី និងប្រពន្ធមុនពេលរៀបការ ដោយបញ្ជាក់ច្បាស់ពីទ្រព្យសម្បត្តិទាំងអស់របស់ភាគីទាំង២ មុនរៀប និងសិទ្ធិលើទ្រព្យសម្បត្តិនោះក្រោយរៀបការ។ ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យប្ដីប្រពន្ធ ឬ បុគ្គលដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អាចកំណត់យ៉ាងច្បាស់ពីទំនាក់ទំនងទ្រព្យសម្បត្តិនៅមុន ឬ ក្រោយការរៀបអាពាហ៍ពិពាហ៍។ លើសពីនេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនឹងបង្កភាពងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។ ទ្រព្យសម្បត្តិដែលលើកឡើងខាងលើ អាចមានជាច្រើនទម្រង់ ប៉ុន្តែទ្រព្យសម្បត្តិដែលអចលនទ្រព្យ ដូចជាដីធ្លី និងផ្ទះជាដើម គឺមានភាពស្មុគស្មាញខ្លាំងក្នុងការបែកចែក ដោយសារតែអចលនទ្រព្យភាគច្រើនតែងតែឡើងថ្លៃជានិច្ច។ ដូចនេះ ការចុះបញ្ជីបែងចែកទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធត្រូវធ្វើជាចាំបាច់ ដើម្បីជៀសវាងជម្លោះបែងចែកមិនដាច់ស្រេច។ មួយវិញទៀត កាតព្វកិច្ចសងបំណុលរបស់ភាគីប្តី ឬប្រពន្ធ ដែលមានលើទ្រព្យនោះ ក៏ចាំបាច់ណាស់ដែរ។ ឧទាហរណ៍ បំណុលបង់រំលស់ផ្ទះរួម ក្រោយតើក្រោយលែងលះ តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយប៉ុន្មានភាគរយ។ ដូច្នេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នឹងជួយកំណត់ឱ្យច្បាស់ពីទ្រព្យរួម ឬ ទ្រព្យដោយឡែកដែលភាគីណាមួយមានកាតព្វកិច្ចត្រូវចេញសង។ […]
អានបន្ថែមអ្នកជំនាញ៖ ខេត្តចំនួន២ នៅកម្ពុជានឹងមានសក្តានុពលខ្លាំងលើផ្នែករីសត ក្រោយចប់វិបត្តិកូវីដ
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានឱ្យដឹងថាខេត្តកំពត និងកែប នឹងមានសក្តានុពលខ្លាំងពិសេសសម្រាប់ការវិនិយោគលើរីសត ក្នុងឆ្នាំ ២០២១ ឬក្រោយវិបត្តិកូវីដ១៩ ពីព្រោះទីនោះជាកន្លែងស្ងប់ស្ងាត់ ទេសភាពស្អាត និងជាទិសដៅកំសាន្តពេញនិយមរបស់ភ្ញៀវក្នុងស្រុក។ លោក សន សៀប ស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីពេលថ្មីៗនេះថា៖ «ខ្ញុំឃើញថាកំពត និងកែបជាទីតាំងដែលត្រូវវិនិយោគ ដូចជាដីនៅជាយភ្នំ ឬមាត់សមុទ្រ ហើយកន្លែងទាំងអស់ហ្នឹងអាចធ្វើរីសតបែបច្នៃប្រឌិត ឬបែបអេកូទេសចរណ៍»។ លោកបានបន្ថែមថា៖ «ទីតាំងនៃខេត្តទាំងពីរ កំពុងមានសក្តានុពល ព្រោះដីនៅទីនោះនៅសល់ច្រើន ករណីដែលយើងទិញទុកវាមិនសូវជាមានសក្តានុពលទេ ក៏ប៉ុន្តែបើយើងទិញយកមកធ្វើរីសតបែបឆ្នៃប្រឌិត អាចទាក់ទាញភ្ញៀវទេសចរច្រើន»។ លោកបានបន្តទៀតថា ខេត្តកំពត និងកែប បច្ចុប្បន្នគឺជាទិសដៅកំសាន្តក៏ពេញនិយមមួយសម្រាប់អ្នកទេសចរក្នុងស្រុក ហើយក្រោយផ្លូវជាតិលេខ ៣ សាងសង់រួច ទិសដៅទី២ នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ព្រោះផ្លូវថ្មីនឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានមួយចំណែកធំ។ គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះខេត្តកែបកំពុងបើកការដ្ឋានសាងសង់ផ្លូវចំនួន៨ខ្សែ ដោយឡែកការស្ថាបនាផ្លូវជាតិលេខ ៣ ក៏សម្រេចបាន៩០% ហើយដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមអ្នកជំនាញ៖ ខេត្តព្រះសីហនុ ពិសេសរាម គឺជាទិសដៅវិនិយោគសក្ដានុពលខ្ពស់សម្រាប់ឆ្នាំ ២០២១
អ្នកជំនាញបានឱ្យដឹងថា ខេត្តព្រះសីហនុ ជាពិសេសតំបន់រាម គឺជាទិសដៅវិនិយោគ ដែលមានសក្ដានុពលបំផុតសម្រាប់ឆ្នាំ ២០២១ ប្រើប្រៀបធៀបទៅនឹងបណ្ដារាជធានីខេត្តផ្សេងៗ នៅកម្ពុជា។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យដ៏ល្បីល្បាញគឺ លោក សន សៀប ដែលជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Key Real Estate Co., Ltd. បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃ ៥ មករា ថា តំបន់រាម គឺជាតំបន់មិនទាន់មានគេអភិវឌ្ឍន៍ច្រើននៅឡើយ ហើយដីនៅមានតម្លៃសមរម្យ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ខ្នាតតូចបាន។ លោកបានឱ្យដឹងថា៖ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំនឹងសំឡឹងមើលតំបន់កៀកៗរាម។ តំបន់ហ្នឹងជាតំបន់សក្ដានុពលខ្ពស់ ព្រោះវានៅជាប់សមុទ្រ ហើយដីធំៗនៅហ្នឹងអត់ទាន់អភិវឌ្ឍន៍ទេ។ បើអភិវឌ្ឍន៍ខ្ញុំជឿថា ពេលអភិវឌ្ឍន៍ទៅ គឺស្អាត។ យើងអាចធ្វើជារីស៊ត ធ្វើជាតំបន់អភិវឌ្ឍន៍ចម្រុះ ស្អាតជាងកន្លែង ដែលគេអភិវឌ្ឍន៍រួចហើយទៀត»។ លោកបានបន្ថែមថា ចំពោះតម្លៃដីនៅតំបន់នេះទៀតសោត នៅមានតម្លៃទាបនៅឡើយ បើធៀបនឹងតម្លៃនៅក្នុងក្រុង។ ជារួម លោកមានសុទិដ្ឋិនិយមថា ខេត្តព្រះសីហនុនឹងមានសន្ទុះលឿនជាងគេក្រោយវិបត្តិកូវីដ ព្រោះ តំបន់នេះគឺជាតំបន់ប៉ូលសេដ្ឋកិច្ចធំជាងគេ បន្ទាប់ពីក្រុងភ្នំពេញ និងជាតំបន់អភិវឌ្ឍន៍ពហុវិស័យ ដែលផ្ដល់ឱកាសច្រើនយ៉ាងសម្រាប់អ្នកវិនិយោគ។
អានបន្ថែមក្រុមហ៊ុនខ្មែរមួយប្តេជ្ញានឹងអប់រំទីផ្សារឱ្យយល់ និងចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT ទៅប្រើក្នុងវិស័យសំណង់
ក្រុមហ៊ុនខ្មែរផ្គត់ផ្គង់សម្ភារបរិក្ខារបច្ចេកវិទ្យាបែបវៃឆ្លាត S-Era Automation បានប្តេជ្ញាថា និងជួយលើកកម្ពស់ ក៏ដូចជាជំរុញឱ្យកូនខ្មែរចេះទាញយកប្រយោជន៍ពីបច្ចេកវិទ្យា IoT និង Smart Technology ទៅប្រើប្រាស់ក្នុងវិស័យសំណង់ តាមរយៈការបន្តអប់រំទីផ្សារអំពីវិធីប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យត្រឹមត្រូវ និងដោយមានប្រសិទ្ធភាព។ ទោះបីវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្ដី និន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ឬបរិក្ខារ IoT នៅតែមានកម្រិតបើប្រៀបធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ ទោះទីផ្សារនៅមានកម្រិតក្ដី ស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន S-Era Automation លោក ហុក សុវណ្ណ មិនយល់ឃើញថានេះជាឧបសគ្គទេ តែផ្ទុយទៅវិញលោកយល់ថា នេះជាសក្តានុពល និងឱកាសចាប់យកទីផ្សារដ៏កម្រ ដោយជឿជាក់ថាប្រទេសកម្ពុជានឹងដើរតាមទាន់ពិភពលោក នៅពេលអនាគតដ៏ខ្លី។ លោកបានឱ្យដឹងថា៖ «ទីផ្សារ IoT និងបច្ចេកវិទ្យាវៃឆ្លាតនៅកម្ពជា គឺនៅថ្មីណាស់។ មូលហេតុគឺ ប្រជាជនភាគច្រើននៅមិនទាន់ឱ្យតម្លៃ និងមិនទាន់យល់ច្បាស់ពីរបៀបទាញយកប្រយោជន៍ពីបច្ចេកវិទ្យានេះ»។ «ហេតុផលសំខាន់មួយទៀត គឺការចំណាយនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងគម្រោងសាងសង់នីមួយៗគឺខ្ពស់ណាស់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មិនសូវចង់ឱ្យប្រើប្រាស់»។ លោកសុវណ្ណ បានពន្យល់ទៀតថា ខុសពីអ្នកអភិវឌ្ឍន៍បរទេស ពួកគេហ៊ានវិនិយោគខ្ពស់ ដោយសារគេដឹងថាផលចំណេញនៅពេលអនាគតគឺច្រើន និងយូរអង្វែង។ «ឧទាហរណ៍ផ្សារទំនើបអ៊ីអន គេប្រើបន្ទះសូឡារួមជាមួយឧបករណ៍គ្រប់គ្រងប្រព័ន្ធភ្លើងនិងប្រព័ន្ធត្រជាក់ដោយស្វ័យប្រវត្តិ។ ទោះចំណាយដំបូងខ្ពស់ពិតមែន ឥឡូវគេចំណេញច្រើនណាស់ ដោយសន្សំទាំងចំណាយថ្លៃភ្លើង […]
អានបន្ថែមរដ្ឋាភិបាល សម្រេចទុកជាមោឃៈការកាត់ដីបឹងតាមោកទំហំ ៣០ ហិកតា ដែលអនុម័តកាលពីឆ្នាំមុន
រាជរដ្ឋាភិបាលបានសម្រេចនរាករណ៍ ឬទុកជាមោឃៈការកាត់ដីបឹងតាមោក ៣០ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ និងអគារអង្គភាពចំនួន ៣ ទៀត ដែលធ្វើឡើងកាលពីឆ្នាំមុន ក៏ដូចជាប្រកាសឱ្យដោះដូរទីតាំងស្ថាប័នរដ្ឋមួយចំនួនផងដែរ។ យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៤ មករា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចទុកជាមោឃៈលើលិខិតលេខ ៧៩០ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទថ្មី កាលពីឆ្នាំមុន។ (អានបន្ថែម) សេចក្ដីប្រកាសដដែលក៏បានសម្រេចទុកជាមោឃៈលិខិតលេខ ៧៩១ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារអង្គភាពចំនួន ៣ រួមមាន ១) អគារគណៈកម្មការជាតិគ្រប់គ្រងមហន្តរាយ ២) អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ៣) អគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ លើសពីនេះ លិខិតដដែលក៏បានសម្រេចឱ្យដោះដូរអគាររដ្ឋមួយចំនួន ដូចតទៅ៖ – ប្រគល់អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បច្ចុប្បន្ន ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ – ប្រគល់អគារក្រសួងអភិវឌ្ឍន៍ បច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដីភ្នំពេញ […]
អានបន្ថែមក្រសួងរ៉ែបើកឱ្យឯកជនដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង២ពាន់ហិកតានៅខេត្តពីរ
ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មល្បាយខ្សាច់នៅលើទីតាំងចំនួន ០៧កន្លែង លើផ្ទៃសរុបប្រមាណ ២១៤៣,២ ហិកតា ដោយក្នុងនោះ ៣ទីតាំងនៅខេត្តកោះកុង និង ៤ទីតាំងទៀតនៅខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលស្ថិតក្នុងខេត្តកោះកុង រួមមាន ទីតាំងទី១ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ មានទំហំ ១០៩ហិកតា ទីតាំងទី២ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ស្រុកបូទុមសាគរ មានទំហំ ៨៨២ហិកតា និងទីតាំងទី៣ ស្ថិតនៅឃុំដងពែង ឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានទំហំ ៤៦៤ហិកតា។ ចំណែកឯ ទីតាំងដែលស្ថិតក្នុងខេត្តព្រះសីហនុរួមមាន ទីតាំងទី១ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ ៣១៨,៧០ហិកតា ទីតាំង២ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទំហំ ៨១,៥០ហិកតា ទីតាំងទី៣ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ ៦០ហិកតា និងទីតាំងទី៤ ស្ថិតនៅឃុំរាម […]
អានបន្ថែមក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន
ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។ ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖ ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ […]
អានបន្ថែមសហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។ លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកស្រីគឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោងខុនដូល្បី Urban Village & Factory Phnom Penh និងជានាយិកាក្រុមហ៊ុន Goldfame Group ផងដែរ។ ទោះបីមានកំណើតនៅទីក្រុងហុងកុង និងទទួលបានការអប់រំពីចក្រភពអង់គ្លេសក្ដី លោកស្រី Catherine មានសញ្ជាតិជាខ្មែរហុងកុង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកស្រីតែងតែមានមោទនភាពថា ខ្លួនជាកូនខ្មែរ ធ្វើអាជីវកម្មនៅស្រុកខ្មែរ និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។ ភាពជោគជ័យ និងសមិទ្ធិផលក្នុងការធ្វើអាជីវកម្មរបស់លោកស្រីបានក្លាយជាកម្លាំងចលករ ជំរុញឲ្យស្ត្រីខ្មែរជាច្រើនរូបទៀតមិនខ្លាចនឹងឈានជើងចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមនុស្សភាគច្រើនគិតថាជាអាជីវកម្មដែលគ្រប់គ្រងដោយបុរស។ ទោះបីជាលោកស្រី Catherine […]
អានបន្ថែម