ព័ត៌មានអចលនទ្រព្យ
ក្រុមហ៊ុនធំៗ ១៦ មកពី៩ប្រទេស ចាប់អារម្មណ៍ដេញថ្លៃគម្រោងបណ្ដុំឧស្សាហកម្មតម្លៃ៨០០ លានដុល្លារ នៅមីយ៉ាន់ម៉ា
ក្រសួងវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៃប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា មានក្រុមហ៊ុនធំៗយ៉ាងហោច ១៦ ក្រុមហ៊ុន ដែលចាប់អារម្មណ៍ក្នុងការដេញថ្លៃអភិវឌ្ឍគម្រោងបណ្ដុំឧស្សាហកម្មក៏ធំសម្បើមនៅទីក្រុងយ៉ាំងហ្គូន។ ក្រុមហ៊ុនទាំងនោះគឺ មកពីប្រទេសចំនួន ៩ ផ្សេងៗ រួមមានប្រទេសជប៉ុន សិង្ហបុរី អ៊ីតាលី អេស្ប៉ាញនិងបារាំង។ បើតាមផែនការដំបូង គម្រោងនេះមានទីតាំងស្ថិតនៅច្រាំងខាងលិចនៃទន្លេយ៉ាំងហ្គោន ហើយត្រូវបានសម្រេចឱ្យអភិវឌ្ឍដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ក្នុងទំហំទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។ ប៉ុន្តែ បន្ទាប់ពីមានការរិះគន់ គម្រោងនេះត្រូវបានបើកឱ្យដេញថ្លៃជាសាធារណៈម្តងទៀត ហើយទំលាក់ទឹកប្រាក់មកត្រឹម ៨០០ លានដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលដំបូងនៃគម្រោងនេះ រួមមានការសាងសង់ស្ពាននៅលើដងទន្លេយ៉ាំងហ្គូន សួនឧស្សាហកម្ម ផ្ទះល្វែង លំនៅដ្ឋាន ស្ថានីយអគ្គិសនី ទីស្នាក់ការដឹកជញ្ជូន និងអាងស្តុកទឹកជាដើម។
អានបន្ថែមគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១
រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។ លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប់ផ្លូវចំនួន ៦ ដែលមានប្រវែងប្រមាណ ២០៨.៧ គីឡូម៉ែត្រ និងគម្រោងប្រព័ន្ធទឹកស្អាតផងដែរ។ ប្រសិនបើ គម្រោងដំណើរការទៅរលូន យើងអាចអនុវត្តដំណើរការសម្រាប់គម្រោង ផ្សេងៗទៀត ដែលបានដាក់ចូលក្នុងផែនការយើងទាំងអស់ដែរ»។ ក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូនេស៊ី បានព្យាករណ៍ថា ថវិការដ្ឋនឹងរ៉ាប់រងលើគម្រោងនេះស្ទើរតែ ៣០% នៃថវិកាអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០២៤។ ហើយគម្រោងទាំងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥៨ ដែលកំពុងដំណើរការ។ ទោះបីជាសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានការធ្លាក់ចុះដោយសារជំងឺកូវីដ ១៩ ក្ដី ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី នៅតែទាក់ទាញវិនិយោគិនឯកជន និងនៅតែរក្សាសុទិដ្ឋិនិយមរបស់ខ្លួនជានិច្ច។
អានបន្ថែមបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទ៖ តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?
គិតត្រឹមចុងឆ្នាំ ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែរងសម្ពាធពីជំងឺកូវីដ១៩ ដោយវិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ យោងតាមការស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ដែលវិភាគពីវដ្តទីផ្សារត្រឹមដើមឆ្នាំ ២០២១ បានបង្ហាញ ទីផ្សារបុរីកំពុងស្ថិតនៅក្នុងដំណាក់កាលផ្គត់ផ្គង់ហួសកម្រិត។ ទន្ទឹមនឹងនេះ ទីផ្សារអាផាតមិន ខុនដូ និងការិយាល័យ គឺស្ថិតនៅដំណាក់កាលធ្លាក់ចុះ មានន័យថា មានយូនីតនៅទំនេរច្រើន បូកនឹងការផ្គត់ផ្គង់ដែលកើនឡើងជាបន្តបន្ទាប់។ ដោយឡែក វិស័យលក់រាយ ឬផ្សារទំនើប កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការងើបឡើងវិញ ដែលអត្រាទំនេរនៃទីធ្លាជួលចាប់ផ្តើមថយចុះ ហើយក៏គ្មានការបង្កើតគម្រោងថ្មីៗទៀតដែរ។ ទោះបីជាមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចក៏ដោយ វិបត្តិកូវីដ១៩ ក៏នឹងធ្វើឱ្យវិស័យ ២ ចាប់ផ្ដើមមានសន្ទុះ ពោលគឺអចលនទ្រព្យប្រភេទឧស្សាហកម្ម និងហាងលក់ទំនិញដែលនៅក្រៅផ្សារទំនើប។ វិស័យឧស្សាហកម្ម ត្រូវព្យាករថានឹងរីកដុះដាលខ្លាំងក្រោយវិបត្តិកូវីដ ព្រោះកូវីដបានបង្រៀនវិនិយោគិនឱ្យចេះដាក់ទីតាំងរោងចក្រនៅច្រើនកន្លែងខុសៗគ្នាដើម្បីការពារបញ្ហាដាច់សង្វាក់ផលិតកម្ម ហើយប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតមួយ។ ដោយឡែក មុនកូវីដ១៩ ហាងលក់ទំនិញនានាដែលនៅក្រៅផ្សារទំនើប កំពុងមាននិន្នាការថមថយ ព្រោះមនុស្សចូលចិត្តដើរផ្សារទំនើបជាង ដោយសារមានជម្រើសច្រើន។ តែក្រោយកូវីដ […]
អានបន្ថែមក្រុមហ៊ុនបដិសណ្ឋារកិច្ចយក្ស ២ សហការគ្នា លើកកម្ពស់សេវាកម្មក្នុងគម្រោងល្បីកណ្ដាលក្រុងមួយ
ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Meridian International Holding កាលពីថ្មីៗនេះ បានសម្រេចចាប់ដៃគូរជាមួយក្រុមហ៊ុនបដិសណ្ឋារកិច្ចក្នុងស្រុកដ៏ល្បីមួយ Thalias Hospitality Group ក្នុងគោលបំណងដើម្បីលើកកម្ពស់សេវាកម្មក្នុងអគារ Flatiron by Meridian។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កិច្ចសហការនេះ គឺនឹងអនុញ្ញាតិឱ្យ Thalias Hospitality Group ទទួលខុសត្រូវ និងគ្រប់គ្រងលើផ្នែកអាហារដ្ឋាន ឬ ស្គាល់ជាភាសាបច្ចេកទេសថា F&B ទាំងអស់នៅក្នុងអគារ Flatiron។ Thalias នឹងក្លាយជាអ្នកផ្គត់ផ្គង់ផ្ដាច់មុខទាក់ទងនឹងសេវាកម្មអាហារ និងភេសជ្ជៈ ដោយនឹងមានការបើកហាងល្បីៗរបស់ខ្លួននៅក្នុងអគារ Flatiro តួយ៉ាងដូចជា ហាងKhema ជាដើម។ ក្រៅពីនេះ ក្រុមហ៊ុននេះក៏បានបង្កើតគំនិតភោជនីយដ្ឋានថ្មីមួយទៀតផងដែរគឺ Siena Restaurant Wine & Bar ដែលត្រូវបានរៀបចំឡើងនៅក្នុងគម្រោងអភិវឌ្ឍន៍សំខាន់មួយនេះ។ គួរបញ្ជាក់ផងដែរ គម្រោង Flatiron by Meridian គឺជាគម្រោងអភិវឌ្ឍចំរុះ ដែលមានទីតាំងនៅក្នុង Phnom Penh City Center ឬស្គាល់ជាទូទៅថាតំបន់បឹងកក់។ ដោយឡែក […]
អានបន្ថែមវីឡាកូនកាត់បីសាសន៍ថ្មីរបស់ បុរី ជា រី បើកលក់ក្នុងតម្លៃពិសេស ជាមួយនឹងការបញ្ចុះតម្លៃ ១០%
អត្ថបទផ្សព្វផ្សាយ៖ បុរី ជា រី នឹងបើកលក់វីឡាប្រភេទថ្មីមានឈ្មោះថា វីឡាកូនកាត់បីសាសន៍ នៅថ្ងៃទី១៧ ខែមករា នេះ នៅការិយាល័យលក់បុរី ជា រី ដោយមានការបញ្ចុះតម្លៃពិសេសដល់អតិថិជន។ សម្រាប់ការចូលរួមនៅថ្ងៃសម្ពោធវីឡាប្រភេទថ្មីនេះ អតិថិជននឹងមានឱកាសទទួលបានកាដូជាច្រើនដូចជា ទូរទស្សន៍ ៣២ អ៊ីញ ឆ្នំាងដំាបាយអគ្គិសនី ឆ្នំាងស៊ុបអគ្គិសនី ដបទឹកក្តៅទឹកត្រជាក់ សំបុត្រកុន និងរង្វាន់ជាច្រើនទៀត។ អ្វីដែលកាន់តែពិសេស សម្រាប់ការកក់នៅក្នុងថ្ងៃសម្ពោធនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ ។ វីឡាកូនកាត់បីសាសន៍ មានទីតាំងស្ថិតក្នុងគម្រោង ដឹ ចោមចៅ ២ ។ អត្ថន័យនៃពាក្យ “កូនកាត់បីសាសន៍” គឹកើតចេញពី ការច្នៃប្រឌិតរួមគ្នានៃម៉ូតវីឡាកូនកាត់ដែលលក់ដាច់បំផុតក្នុងឆ្នាំ ២០១៩ និង ២០២០ ក្នុងគម្រោង ដឹ ចោមចៅ ១ គម្រោង សមប្រាថ្នា និងគម្រោង ដឹ ហ្គ្រីន វីល បង្កើតចេញជាម៉ូដថ្មីនេះឡើង។ វីឡាប្រភេទថ្មីនេះរចនាឡើងដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់អតិថិជនប្រកបដោយផាសុកភាពនិងសុភមង្គល ដោយបានសិក្សាយ៉ាងលំអិតទៅលើបទពិសោធន៍ផ្ទាល់នៃការរស់នៅ […]
អានបន្ថែមគម្រោងដ៏ធំ ផាក លែន ៦A របស់ ជីប ម៉ុង លែន ប្រកាសថ្ងៃបើកលក់ជាផ្លូវការ
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ក្នុងសន្និសីទសាព័ត៌មាននៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោង ផាក លែន ៦A នេះ ទៅជាគម្រោងដ៏ពេញលេញ ដែលមានមណ្ឌលផ្សារទំនើប ជីប ម៉ុង 6A ធំជាងគេក្នុងតំបន់ មជ្ឈមណ្ឌលកីឡាដ៏ធំ និងសួនឧទ្យានធម្មជាតិដែលមានមុខងារពិសេសជាងគេនៅតំបន់នេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍បន្ថែមថា ជីប ម៉ុង […]
អានបន្ថែមរដ្ឋព្រមានលុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនចិនមួយ បើចម្រាញ់រ៉ែមាសមិនបានត្រឹមចុងឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម បានប្រមានទៅលើក្រុមហ៊ុន រង ឈីង អ៊ិនដាសស្រ្ទៀល អិនវេសមេន ខូអិលធីឌី ថាបើចម្រាញ់រ៉ែមាសចេញពីទីតាំងខេត្តមណ្ឌលគិរីមិនបាន ត្រឹមចុងឆ្នាំនេះទេ រដ្ឋអាចនឹងដកអាជ្ញាប័ណ្ណធ្វើអាជីវកម្មមកវិញ។ នេះបើយោងតាមក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។ ក្នុងការចុះទស្សនកិច្ច និងត្រួតពិនិត្យទីតាំងក្រុមហ៊ុនរ៉ែមាស កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុយ សែម មានប្រសាន៍ថា៖ « ក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនរយៈពេល ១០ឆ្នាំហើយ ប៉ុន្តែក្រុមហ៊ុននៅតែមិនមានដំណើរការអាជីវកម្មរ៉ែមាស។ ដូច្នេះ ក្រសួងនឹងដកយកអាជ្ញាប័ណ្ណមកវិញ ត្រឹមចុងឆ្នាំ២០២១នេះ។ ជាការឆ្លើយតប ក្រុមហ៊ុន រង់ ឈិន បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានផ្ទេរទីតាំងពីក្រុមហ៊ុនចាស់ដែលជាម្ចាស់អាជ្ញាប័ណ្ណ ទើបធ្វើឱ្យសង្វាក់ផលិតកម្ម មានភាពរអាក់រអួល។ ក្រុមហ៊ុនបានបន្ថែមថា៖ «ការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណ នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះបញ្ហាកូវីដ១៩ ដែលបានបណ្ដាលឱ្យក្រុមអ្នកជំនាញនៅប្រទេសចិន មិនអាចធ្វើដំណើរមកបំពេញការងារឱ្យក្រុមហ៊ុនបាន»។ គួររំលឹកថា ប្រទេសកម្ពុជារំពឹងទុកអាចទាញយករ៉ែមាសបានជិត១លានអោន ឬ ប្រមាណជិត ៧ សែនតម្លឹងតាមការសិក្សារស្រាវជ្រាវនៅតំបន់អណ្តូងរ៉ែទី១ នៅក្នុងតំបន់អូខ្វាវ […]
អានបន្ថែមក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុមហ៊ុន Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត គឺការពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden Gate Global ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Isaford Co. Ltd ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មសម្របសម្រួលវិនិយោគិននៅកម្ពុជាក្នុងការទិញលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិកឱ្យកាន់តែរលូន។
អានបន្ថែមឆ្នាំ ២០២០ ចំនួនរោងចក្របើកថ្មី មានទ្វេដងនៃរោងចក្របិទទ្វារ សឱ្យឃើញថាសេដ្ឋកិច្ចនៅរឹងមាំទោះមានវិបត្តិកូវីដ
ក្នុងអំឡុងឆ្នាំ ២០២០ ដែលជាឆ្នាំរងសម្ពាធខ្លាំងពីវិបត្តិកូវីដ សង្កេតឃើញថាកម្ពុជាមានរោងចក្រធុនធំបង្កើតថ្មីសរុបចំនួន ២២១ រោងចក្រ ចំណែករោងចក្របិតទ្វារមានត្រឹមប្រមាណ ១០០ រោងចក្រ ប៉ុណ្ណោះ។ នេះសឱ្យឃើញថាវិនិយោគិននៅមានភាពជឿជាក់លើសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្ដម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ ២០២០ នេះ កម្ពុជាមានរោងចក្រសរុបជាង ១ ៨៥៣ រោងចក្រ និងផ្តល់ការងារធ្វើជាង ៩០ម៉ឺនកន្លែង។ ឯកឧត្តមបញ្ជាក់ថា ក្នុងនោះ រោងចក្របើកថ្មីមានជាង ២០០ រោងចក្រ ដែលភាគច្រើនជារោងចក្រធន់ធំ និង បំពាក់បច្ចេកវិទ្យាទំនើប។ ដោយលែករោងចក្របិតទ្វារ ភាគច្រើនជារោងចក្រវាយនភណ្ឌ និងរោងចក្រផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្មឱ្យរោងចក្រវាយនភណ្ឌ។ «រោងចក្របើកមានកំណើនច្រើនជាងការបិត ទោះបីជាក្នុងដំណាក់កាលកូវីដក្ដី។ នេះជាសញ្ញាល្អមួយដែលបង្ហាញថាវិនិយោគិន ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា» ឯកឧត្តមបានបន្ត។ ទោះបីមិនបានបញ្ជាក់ពីតួលេខកំណើននៃចំនួនរោងចក្របើកថ្មីក្នុងឆ្នាំ២០២០ ឯកឧត្តម បញ្ជាក់ថា ចំនួនរោងចក្របើកថ្មីក្នុងឆ្នាំ២០២០ មានកំណើនទាបជាង ចំនួនរោងចក្របើកថ្មី ក្នុងឆ្នាំ២០១៩៕
អានបន្ថែមជីប ម៉ុង លែន នឹងរួមចំណែកលើកកម្ពស់មុខមាត់តំបន់ជ្រោយចង្វាឱ្យក្លាយជាតំបន់ស៊ីវីល័យ
ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។ តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។ គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោងអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។ សម្រាប់តំបន់ជ្រោយចង្វានេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយនៅគម្រោងថ្មីមួយនេះផងដែរ។ រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជានៅ […]
អានបន្ថែម