ព័ត៌មានអចលនទ្រព្យ
បច្ចុប្បន្នភាពតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ
ទោះជាមានវិបត្តិកូវីដ១៩ ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹង។ ថ្វើបើចំនួនការទិញលក់ថមថយប្រមាណពី ១៥% ទៅ ២០% ក្ដី ក្នុងឆ្នាំ ២០២០ តម្លៃដីធ្លីជាមធ្យមនៅតែរក្សាជំហររឹងមាំ ឬធ្លាក់ចុះបន្ដិតបន្ដួចទៅតាមតំបន់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate ក្នុងឆមាសទី ២ ឆ្នាំ ២០២០ តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាមធ្យមបានធ្លាក់ចុះប្រមាណ ១១,២% និង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ដោយឡែក តម្លៃដីទាំង ១៤ ខណ្ឌនៃរាជធានីភ្នំពេញ ឃើញថានៅតែរក្សាលំនឹង ពោលគឺជាមធ្យមកើនឡើងបន្តិចបន្តួចប្រមាណ ៤,៤% ទោះបើមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្ដី ។ ភ្នំពេញ សម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមខណ្ឌទាំងអស់ តម្លៃដីក្នុងខណ្ឌដង្កោកើនឡើងខ្ពស់ជាងគេគឺ ប្រមាណ ១៧,៩% បើធៀបនឹងឆមាសទី ២ ឆ្នាំ ២០១៩។ ខណ្ឌដែលតម្លៃដីកើនឡើងខ្ពស់បន្ទាប់គឺខណ្ឌកំបូល ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ដែលតម្លៃបានកើនឡើង ៨% ៧,៣% […]
អានបន្ថែមកូរ៉េនឹងជួយបង្កើតគម្រោងកសិដ្ឋានវៃឆ្លាតលើផ្ទៃដីជាង ១០០ ហិកតា នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានវៃឆ្លាត (Smart Farm Project) លើផ្ទៃដីជាង ១០០ ហិកតានៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្ម។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (CKEF)។ គម្រោងនេះ រួមមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥។ លើសពីនេះ គម្រោងក៏រួមបញ្ចូលការអភិវឌ្ឍផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ជាទីតាំងដាំដុះដំណាំ និងស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារផងដែរ។ យ៉ាងណាមិញ ភាគីទាំង ២ មិនទាន់សម្រេចជ្រើសរើសយកទីតាំងដែលនឹងត្រូវអនុវត្តគម្រោងនៅឡើយទេ ដោយ ឯកឧត្តមប្រតិភូនឹងត្រូវសុំការណែនាំបន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមុនសិន។
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បើកឱ្យដៃគូរពាណិជ្ជកម្ម ដាក់ពាក្យកក់ជួលយកទីតាំងហើយ
ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសបើកឱ្យដៃគូរពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយ មុននឹងផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខក៏នឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ខាងមុខនេះផងដែរ។ លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីបើកឱ្យកក់តូបជួលជាផ្លូវការកាលពីថ្ងៃទី ៥ កុម្ភៈ នេះថា៖ «ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលមានជីវភាពប្រសើរឡើងជាបន្តបន្ទាប់»។ លោកបន្តទៀតថា ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែង ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ […]
អានបន្ថែមរដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ
រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមក្រុមហ៊ុនថៃគ្រោងបើកផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារិមខ្នាតធំមួយនៅ សែន សុខ
ក្រុមហ៊ុនថៃ SCG-Boonthavorn គ្រោងនឹងបើកដំណើរការផ្សារទំនើបលក់សម្ភារសំណង់ តុបតែងផ្ទះ និងគ្រឿងសង្ហារិម ខ្នាតធំមួយឈ្មោះថា Design Village នៅលើផ្លូវលេខ ១០០៣ នៃខណ្ឌសែនសុខ នៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ។ ផ្សារ Design Village គឺជាផ្សារដែលល្បីល្បាញមួយនៅប្រទេសថៃ ដែលចាត់ទុកថាជាផ្សារទំនើបពហុបំណងដែលមានលក់ទំនិញគ្រប់យ៉ាងទាក់ទងនឹងផ្ទះទាំងសម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅ home & living one-stop shop។ ផ្សារនេះនឹងមានដាក់លក់នៅផលិតផលម៉ាកល្បីៗជាច្រើន រួមមាន Grohe, Toto, Kohler, Cotto, American Standard និង Porcelanosa ជាដើម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សថៃនេះ ក៏បានជ្រើសរើសក្រុមហ៊ុន CBRE កម្ពុជា ជាភ្នាក់ងារទីប្រឹក្សា និងជាអ្នកគ្រប់គ្រងការជួលទីធ្លាសម្រាប់លក់រាយក្នុងគម្រោងនេះផងដែរ។ លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុន CBRE កម្ពុជា បានឱ្យដឹងថា៖ «ក្រុមហ៊ុន CBRE […]
អានបន្ថែមរដ្ឋាភិបាលត្រៀមបែងចែកកាត់ដីជិត ២ ពាន់ហិកតា នៅកំពង់ធំ ជូនដល់អតីតយុទ្ធជន
រដ្ឋបាលខេត្តកំពង់ធំ កំពុងរៀបចំបែងចែកក្បាលដីសម្បទានសង្គមកិច្ចទំហំជិត ២០០០ ហិកតា នៅភូមិត្រពាំងឬស្សី ស្រុកសន្ទុក ជូនដល់អតីតយុទ្ធជន។ នេះបើយោងតាមកិច្ចប្រជុំចុះពិនិត្យទីតាំងជាក់ស្តែង នៅថ្ងៃទី០២ ខែកុម្ភៈ កន្លងមកនេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចទំហំ ១៩៧៨ ហិកតា នឹងត្រូវរៀបចំបំបែកក្បាលដី ហើយបែងចែកជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងពេលឆាប់ៗនេះ តាមរយៈការចាប់ឆ្នោត។ ឯកឧត្តមបានបន្ថែមថា កន្លងមកមានប្រជាពលរដ្ឋ និងឈ្មួញមួយចំនួន បានរំលោភយកដីសម្បទានសង្គមកិច្ចដោយខុសច្បាប់។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ អជ្ញាធរនឹងចាប់ផ្ដើមបញ្ជូនគ្រឿងចក្រដើម្បីកាយព្រំដី នៅពេលឆាប់ៗនេះ។ លើសពីនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានបេ្តជ្ញាថានឹងរឹតបណ្តឹងការរំលោភយកដីសម្បទានសង្គមកិច្ចនេះ ដោយនឹងទាមទារមកជាសម្បត្តិរដ្ឋវិញ ដើម្បីរៀបចំបែងចែកជូនដល់អតីតយុទ្ធជន។
អានបន្ថែមខេត្តកំពត និងកែបគ្រោងធ្វើសៀវភៅមគ្គុទេសក៍វិនិយោគ ដើម្បីទាក់ទាញគម្រោងធំៗ ឱ្យបានច្រើនជាងមុន
ខេត្តកំពត និងកែបកំពុងចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ ក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបន្ថែម ក៏ដូចជាគ្រប់គ្រងគម្រោងវិនិយោគដែលបាន និងកំពុងអនុវត្តក្នុងខេត្តទាំង២នេះ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ។ ឯកឧត្ដម ជាវ តាយ បានថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប កាលពីថ្ងៃទី១ ខែកុម្ភៈ នេះ ថាសៀវភៅមគ្គុទេសនេះមានសារ:សំខាន់ណាស់សម្រាប់អ្នកវិនិយោគ ពោលគឺនឹងជួយឱ្យពួកគេងាយស្រួលក្នុងការសម្រេចចិត្ត។ បច្ចុប្បន្ន មន្រ្តីពាក់ព័ន្ធកំពុងសិក្សារចងក្រង ដោយក្រោយសម្រេចចេញជាលទ្ធផល សៀវភៅនឹងជួយជំរុញកំណើនទុនវិនិយោគក្នុងខេត្ត ឱ្យមានសន្ទុះកាន់តែខ្លាំង។ គួរបញ្ជាក់ផងដែរ ខេត្តកំពត និងកែបជាខេត្តដែលកំពុងមានសក្ដានុពលខ្ពស់។ តួយ៉ាងដូចជាង គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប កាលពីថ្មីនេះ។ (អានបន្ថែម) ដោយឡែកចំពោះខេត្តកំពតវិញ ក៏មានគម្រោងអភិវឌ្ឍធំៗ ជាច្រើនផងដែរ ដូចជា៖ -កំពង់ផែទេសចរណ៍តម្លៃជាង៨ លានដុល្លារ នៅស្រុកទឹកឈូ ដែលគ្រោងបើកដំណើការនៅឆ្នាំ២០២១នេះ ។ (អានបន្ថែម) -គម្រោងឆ្នេរខ្សាច់សិប្បនិមិត្តថ្មីនៅស្រុកទឹកឈូ ដែលកំពុងអភិវឌ្ឍលើផ្ទៃដី២៣៤ហិកតា ដោយរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុន (IGB) Cambodia CO.LTD។ (អានបន្ថែម) […]
អានបន្ថែមវិនិយោគិនអាស៊ីចាប់ផ្ដើមងាកមកវិនិយោគលើអចលនទ្រព្យនៅលោកខាងលិច ដោយសារទីផ្សារមានភាពនឹងនរ
អត្ថបទផ្សព្ធផ្សាយ៖ ក្នុងប៉ុន្មានចុងក្រោយនេះ ការរីកលូតលាស់នៃសេដ្ឋកិច្ចឥតឈប់ឈរ បានធ្វើឱ្យចំណូលរបស់ប្រជាជននៅទ្វីបអាស៊ីមានការកើនឡើងខ្លាំង។ កត្តានេះបាន និងកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើនមកពីប្រទេសនានានៃទ្វីបអាស៊ី ងាកទៅចាប់អារម្មណ៍ចង់វិនិយោគនៅសហរដ្ឋអាមេរិក ដោយយល់ឃើញថាទីនោះគឺជាទីតាំងសុវត្ថិភាពសម្រាប់ការបណ្ដាក់ទុន។ លោក Steven Kay ស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global បានឱ្យដឹងថា មានហេតុផលសំខាន់ៗ ជាច្រើនដែលធ្វើឱ្យអ្នកវិនិយោគអន្តរជាតិសម្រេចចិត្តមកទិញផ្ទះ ឬវិនិយោគលើអចលនទ្រព្យនានានៅសហរដ្ឋអាមេរិក។ ហេតុផលទាំងនោះរួមមាន៖ ១) ការបណ្ដាក់ទុននៅសហរដ្ឋអាមេរិកជាការវិនិយោគដែលមានសុវត្ថិភាពខ្ពស់ ពោលគឺមិនសូវមានហានិភ័យរឿងទីផ្សារដួលរលំ ២) តម្លៃជាមធ្យមកើនឡើងជាបន្តបន្ទាប់ ៣) ស្ថានភាពសេដ្ឋកិច្ចដែលស្ថេរភាពខ្ពស់ ៤) អត្រាដាក់ជួលវិញដែលមានតម្លៃខ្ពស់ ៥) សហរដ្ឋអាមេរិកជាទីតាំងល្អមួយសម្រាប់ការសិក្សា ប្រសិនបើអ្នកចង់វិនិយោគហើយទៅរស់នៅទីនោះ។ កត្តាទាំងនេះ ក៏បានជំរុញឱ្យទីផ្សារអចលនទ្រព្យនៅប្រទេសអាមេរិកមានសន្ទុះជាបន្តបន្ទាប់ ពិសេសគឺការកើនឡើងនៃតម្រូវការ។ គួរបញ្ជាក់ផងដែរ សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅអាមេរិក អាចធ្វើបានតាមរយៈក្រុមហ៊ុន Golden Gate Global និង ក្រុមហ៊ុន Isaford Co Ltd។ ក្រុមហ៊ុនទាំងពីរនេះ ដើរតួរជាអ្នកសម្របសម្រួល និងជួយជ្រើសរើសគេហដ្ឋានឱ្យស័ក្ដសមនឹងតម្រូវការរបស់អ្នក។
អានបន្ថែមគេថាវិបត្តិកូវីដជាឱកាសទិញអចលនទ្រព្យបានថោក តែហេតុអ្វីចំនួនការទិញលក់ធ្លាក់ចុះទៅវិញ?
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ។ ប៉ុន្តែគ្រប់ពេលដែលសួរទៅអ្នកវិភាគ ឬអ្នកជំនាញ ពួកគេតែងតែឆ្លើយថាជាឱកាសៗ ព្រោះអាចទិញអចលនទ្រព្យបានក្រោមតម្លៃទីផ្សារ។ ផ្ទុយទៅវិញ បើសង្កេតតាមភាពជាក់ស្ដែង គឺឃើញថាមានភាពស្ងប់ស្ងាត់ ហើយបើយោងតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ លោក ច្រឹក សុខនីម ចំនួនការទិញលក់នៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ១៥% ទៅ ២០% ឯណោះ។ តើហេតុអ្វីជាឱកាស តែការទិញលក់ធ្លាក់ចុះទៅវិញ? លោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ការពិតស្ថានភាពបែបនេះជាឱកាស តែមាន ២ កត្តាធំៗ ធ្វើឱ្យការទិញលក់ធ្លាក់ចុះ។ «កត្តា ទី១ អ្នកមានលុយ គឺគេមិនមែនឃើញថោកចេះតែទិញទេ គេគិតវិភាគមើលដែរ។ ជាឱកាសទិញបានថោកពិតមែន តែទិញហើយចំណេញឬអត់ មានឱកាសឡើងថ្លៃឬអត់ក្រោយចប់កូវីដ ពោលគឺគេទិញរើសអចលនទ្រព្យណាដែលល្អប៉ុណ្ណោះ។ ដូច្នេះ មិនមែនថាគ្មានអ្នកទិញលក់ទេ តែដោយសារគេទិញប្រយ័ត្នជាងមុន ទើបមើលទៅដូចជាស្ងាត់»។ «កត្ដាទី ២ ចរន្តទិញលក់នៅកម្ពុជាជិតពាក់កណ្ដាលពឹងផ្អែកលើជនបរទេស ហើយដោយសារតែវិបត្តិកូវីដ ទើបធ្វើឱ្យទីផ្សារបាត់បង់ការទិញលក់មួយចំណែកធំនេះទៅ»។ បើនិយាយឱ្យខ្លី កាលៈទេសៈនេះ […]
អានបន្ថែមវិភាគ៖ តើវិនិយោគលើអចលនទ្រព្យយ៉ាងដូចម្ដេចទើបមិនកប់លុយ ហើយចំណេញច្រើន?
អ្នកខ្លះប្រឡូកក្នុងទីផ្សារអចលនទ្រព្យចាប់ផ្ដើមពី ក្រក្លាយទៅជាមហាសេដ្ឋី អ្នកខ្លះពីមានលុយតិចក្លាយទៅជាមានលុយច្រើន។ ប៉ុន្តែអ្នកខ្លះទៀតវិនិយោគពីមាន ក្លាយទៅជាក្រ កប់លុយក្នុងផ្ទះ ក្នុងដី ជំពាក់ធនាគារវណ្ឌក។ តើអ្នកឆ្ងល់ទេថា ហេតុអ្វី? ហើយមានចំណុចអ្វីខ្លះ ដែលអ្នកត្រូវតែដឹង និងអនុវត្ត ដើម្បីវិនិយោគហើយចំណេញ? អ្នកជំនាញ និងអ្នកវិភាគក្នុងវិស័យអចលនទ្រព្យ ជាច្រើនរូប បានបង្ហើបចំណុចសំខាន់ជាច្រើនដូចខាងក្រោម៖ ១) ព័ត៌មានគឺជាបេះដូងនៃការវិនិយោគ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគត្រូវ សំខាន់បំផុតគឺ ត្រូវមានព័ត៌មាន ហើយត្រូវតែជាព័ត៌មានពិត។ បើព័ត៌មានច្រើនពេញដៃ វិនិយោគមិនខុសទេ។ ព័ត៌មាន មិនមែនមានន័យថា ត្រឹមតែដឹងទេ តែត្រូវតែស៊ីជម្រៅ។ «ឧទាហរណ៍ ដឹងថាកន្លែងមួយនឹងមានគម្រោងអភិវឌ្ឍន៍ធំៗ បើគ្រាន់តែដឹងហើយទៅទិញដី គឺអាចខុស។ ត្រូវសិក្សាថា គម្រោងចាប់ផ្ដើមពេលណា ប៉ុន្មានឆ្នាំធ្វើហើយ ហេដ្ឋារចនាសម្ព័ន្ធជុំរិញមានអ្វីខ្លះ។ បើដឹងច្បាស់ វិនិយោគទៅគឺ មិនកប់លុយទេ»។ លោកបន្តថា៖ «តែបើត្រឹមដឹងស្ដាប់តាមគេ កន្លែងខ្លះគម្រោងគេថាធ្វើ ប៉ុន្តែ ១០ ឆ្នាំមិនទាន់ធ្វើផង។ ប៉ុន្តែ បើអ្នកមានលុយច្រើនគឺ […]
អានបន្ថែម