ព័ត៌មានអចលនទ្រព្យ
រដ្ឋអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត និងកន្លែងកម្សាន្តផ្សេងៗវិញហើយ តែត្រូវប្រយ័ត្នជាងមុន
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត សារមន្ទី រោងភាពយន្ត និងរៀបចំពិធីរៀបការវិញហើយ តែត្រូវមានវិធានការការពារប្រយ័ត្នជាងមុន។ បើយោងតាមសារសំឡេងពិសេសមួយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសារព័ត៌មាន Fresh News បានចេញផ្សាយពីថ្ងៃទី១៨ ខែវិច្ឆិកា ការអនុញ្ញាតិឱ្យកន្លែងដូចដែលរៀបរាប់ខាងលើបើកដំណើរការវិញគឺដើម្បីជំរុញដង្ហើមសេដ្ឋកិច្ច ក្រោយកន្លែងទាំងនេះត្រូវបានបិទក្រោយព្រឹត្តិការណ៍ «៣វិច្ឆិកា»។ (អានបន្ថែម) លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។ សម្តេចបានមានប្រសាសន៍ថា សាលារៀននឹងចាប់ផ្ដើមបើកឡើងវិញនៅថ្ងៃទី ២៣ វិច្ឆិកា ហើយក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្ដើមបើកកន្លែងផ្សេងៗទៀត តាមការគួរនិងគោរពតាមការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។ សម្តេច បន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕
អានបន្ថែមកម្ចីទិញអចលនទ្រព្យ កើនឡើងដល់ ជាង៤ពាន់លានដុលា្លរ ត្រឹម៩ខែឆ្នាំ២០២០
យោងតាមរបាយការណ៍ត្រីមាសទីបីរបស់ការិយាល័យឥណទានកម្ពុជា (CBC) កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនដល់ ៤,៦ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២០ នេះ ដែលកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងចុងឆ្នាំ ២០១៩ ដែលមានត្រឹមតែ ៣,៩ ពាន់លានដុល្លារ។ ការកើនឡើងនេះ សឱ្យឃើញថាតម្រូវការទិញផ្ទះ និងអចលនទ្រព្យនៅកម្ពុជា នៅតែបន្តកើនឡើងក្នុងឆ្នាំ២០២០នេះ ទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងវិបតិ្ត កូវីដ ១៩ ក្ដី។ របាយការណ៍ដដែល ក៏បានឱ្យដឹងទៀតថា បើរួមបញ្ចូលឥណទានទូទៅសរុបទាំងអស់ គិតត្រឹម៩ខែ ឆ្នាំ២០២០ កម្ចីផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានដល់ទៅ ៩,១១ ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនៃកម្ចីទិញអចលនទ្រព្យ គឺស្របនឹងកំណើនគម្រោងស្នើសុំសាងសង់លំនៅដ្ឋាន។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងស្នើសុំសាងសង់លំនៅដ្ឋាន ក្នុង៨ ខែដំបូងឆ្នាំ ២០២០ មានចំនួនសរុប ២ ៨១៩ គម្រោង ស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសំណង់សរុប ៣ ៣៥០ គម្រោង។ (អានបន្ថែម) ផ្អែកតាមរបាយការណ៍ខាងលើ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តកើនឡើង បើទោះបីការរីករាលដាលជំងឺកូវីដ១៩ […]
អានបន្ថែមតើអចលនទ្រព្យប្រភេទអ្វី ដែលវិនិយោគហើយចំណេញជាងខុនដូ?
អ្នកជំនាញផ្នែកអចលនទ្រព្យ បានបង្ហើបឱ្យដឹងថា ការវិនិយោគលើអគារការិយាល័យសហកម្មសិទ្ធិ ឬ Strata-Title Office ចាត់ទុកថាជាឱកាសវិនិយោគថ្មីមួយប្រភេទទៀត ដែលអាចទទួលបានផលចំណេញច្រើនជាងវិនិយោគលើខុនដូ។ អគារការិយាល័យសហកម្មសិទ្ធិ គឺជាប្រភេទអចលនទ្រព្យថ្មីមួយប្រភេទដែលបុគ្គល ឬក្រុមហ៊ុនអាចទិញយូនីតការិយាល័យនៅក្នុងអគារខ្ពស់ៗផ្ដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនបាន ពោលគឺដូចទិញខុនដូអញ្ចឹង។ នាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានឱ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជា គឺចាប់ផ្ដើមចង្អៀត ដូច្នេះបើយើងអាចវិនិយោគលើអ្វីផ្សេងបាន គឺយើងអាចចំណេញច្រើន។ លោកបានបន្ថែមថា៖ «បើមើលតាមទីផ្សារ Office ជួលបានថ្លៃជាង ដូចនៅកន្លែងខ្លះយើងអាចទិញ ១ ម៉ែត្រការ៉េ ៣០០០ដុល្លារ តែជួលទៅវិញបាន ១ ម៉ែត្រការ៉េ ២៥ ដុល្លារ អញ្ចឹងបើយើងគុណទៅវាអាចក្នុងរង្វង់ ១០% ក្នុងមួយឆ្នាំ។ ផ្ទុយពីខុនដូ បើខុនដូយើងអាចជួលបានក្នុងរង្វង់ខ្ពស់បំផុត ៨%។ «លើសពីនេះ ផលចំណេញពីការជួល Office គឺបានរយៈពេលវែង ព្រោះអ្នកជួល Office គាត់អត់ដែលជួល ៦ ខែ ឬ ១ ឆ្នាំ ដូចខុនដូទេ ព្រោះគាត់ចង់មាន […]
អានបន្ថែមហេតុអ្វីបានជាទីផ្សារអចលនទ្រព្យកម្ពុជាមិនប៉ះពាល់ខ្លាំងពីកូវីដបើធៀបនឹងប្រទេសជិតខាង?
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានបង្ហើបឱ្យដឹងថា មានកត្ដា៣ សំខាន់ៗ ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាមិនសូវរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ បើប្រៀបធៀបនឹងប្រទេសជិតខាង។ កត្តាទី ១ អ្នកអភិវឌ្ឍអចលនទ្រព្យភាគច្រើននៅកម្ពុជាសុទ្ធសឹងតែមានទុនវិនិយោគក្នុងដៃច្រើន ឧទាហរណ៍ដូចជា បូរីប៉េង ហួត និងជីប ម៉ុង ជាដើម។ ដូច្នេះហើយពួកគេ មានទុនគ្រប់គ្រាន់ក្នុងការរក្សាលំនឹងអាជីវកម្ម ដោយនៅតែបន្តសាងសង់គម្រោងដែលកំពុងសាងសង់ ហើយបង្កើតគម្រោងថ្មីៗជាបន្តបន្ទាប់។ ខុសពីអ្នកអភិវឌ្ឍក្រៅប្រទេស ដែលភាគច្រើនសាងសង់គម្រោងនីមួយៗគឺ ពឹងផ្អែកច្រើនទៅលើកម្ចីធនាគារ។ ហើយក្នុងវិបត្តិកូវីដ ដូច្នេះ ធនាគារក៏បានរឹតបណ្តឹងលក្ខខណ្ឌក្នុងការខ្ចី ដែលធ្វើឱ្យចរន្តទីផ្សារមានភាពរអាក់រអួល។ កត្ដាទី ២ អ្នកទិញអចលនទ្រព្យភាគច្រើន ជាពិសេសអ្នកទិញនៅក្នុងបូរីធំៗ គឺមិនសូវទិញដោយប្រើកម្ចីធនាគារប៉ុន្មានទេ ពោលគឺពួកគាត់មានលុយដុំទៅទិញផ្ទះតែម្តង។ ដូច្នេះ ទោះជាកូវីដប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ហើយធ្វើឱ្យគាត់បាត់បង់ចំណូលក្ដី ផ្ទះរបស់គាត់គឺបង់ផ្ដាច់ដោយលុយដុំរួចហើយ ដែលមិនបង្កឱ្យមានបញ្ហាធនាគាររឹបអូសផ្ទះដូចនៅប្រទេសផ្សេងៗទៀតទេ ដែលទិញផ្ទះដោយប្រើកម្ចីធនគារ។ ក្រៅពីអ្នកមានលុយដុលបង់ ចំពោះអ្នកបង់រំលស់ផ្ទះ ឬ អចលនទ្រព្យប្រភេទផ្សេងៗជាច្រើនគឺបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ មានភាគតិចប៉ុណ្ណោះ ដែលសុំកម្ចីធនគារទិញផ្ទះ។ ដូច្នេះក្នុងពេលដែលសេដ្ឋកិច្ចមានបញ្ហា មនុស្សគ្មានលទ្ធភាពបង់ ការចរចាសុំពន្យារជាមួយម្ចាស់គម្រោង គឺងាយស្រួលជាងចរចាជាមួយធនាគារ ដែលមានប្រព័ន្ធស្មុគស្មាញ។ កត្តាទី […]
អានបន្ថែមល្វាឯមជាតំបន់ទាបងាយជនលិចក៏ពិតមែនតែមានសក្ដានុពលខ្ពស់ ដោយសារអ្វី?
ទោះបីល្វាឯមជាតំបន់ដែលជាទាបងាយជនលិចក៏ពិតមែន ប៉ុន្តែកត្តាតម្លៃ ភូមិសាស្ត្រ និងអាកាសធាតុ បានធ្វើឱ្យតំបន់នេះក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់សម្រាប់ទិញយកផលចំណេញនៅថ្ងៃអនាគត ក៏ដូចជាសាកសមនឹងគម្រោងអភិវឌ្ឍន៍អគារលំនៅដ្ឋានផងដែរ។ នេះបើយោងតាមការវិភាគរបស់អ្នកជំនាញអចលនទ្រព្យ។ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ «ល្វាឯម ជាតំបន់មួយ ដែលស្ថិតនៅចន្លោះក្រវាត់ក្រុងទី ២ និង ទី៣ អញ្ចឹងវាភ្ជាប់ម្ខាងម្នាក់ ដែលជាកត្តាធ្វើឱ្យដីនៅតំបន់ហ្នឹង វាងើបឡើងដែរ។» លោកបន្តថា៖ «ថ្វីបើតំបន់នេះត្រូវឆ្លងទឹកក៏ពិតមែន ប៉ុន្តែមានការទាក់ទាញអ្នកវិនិយោគច្រើន ព្រោះវានៅកៀកគ្នា ប្រសិនបើមានការសង់ស្ពានហើយ វាអាចតភ្ជាប់តំបន់ទាំងពីរឱ្យកាន់តែជិតគ្នា ហើយតម្លៃសមរម្យទៀតផង។ លោកក៏បានបន្ថែមទៀតថា តំបន់នេះគឺជាតំបន់ ដែលទាក់ទាញអ្នកទិញដីទុក រងចាំពេលណាឡើងថ្លៃ គេអាចលក់យកចំណេញ ឬអភិវឌ្ឍន៍បានតែម្តង។ បើយោងតាមអ្នកជំនាញខ្លះ ដីតំបន់នេះ គឺសាកសមជាងគេបំផុតសម្រាប់ អភិវឌ្ឍន៍ជាអគារលំនៅដ្ឋាន (Low rise building) ទាបៗ ព្រោះតំបន់នេះជាតំបន់ទំនាបទាប។ តែបើប្រសិនបើត្រូវសាងសង់ជាកម្ពស់ខ្ពស់ៗ ត្រូវបុកគ្រឹះឱ្យរឹងមាំ។ យ៉ាងណាមិញ ដោយសារអកាសធាតុនៅតំបន់នេះ ត្រជាក់ ដែលបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅតំបន់នេះផងដែរ។ អ្នកជំនាញបានបន្ថែមថា ក្រៅពីល្វាឯម […]
អានបន្ថែមបណ្តុំហាងលក់ទំនិញបែបប្លែកថ្មីមួយបើកដំណើរការនៅផ្លូវ៦០ម៉ែត្រ
គម្រោងខុនដូ Urban Village កាលពីចុងសប្ដាហ៍កន្លងទៅនេះ បានបើកសម្ពោធទីធ្លាហាងលក់ទំនិញថ្មីមួយឈ្មោះ “Retail Street” នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ក្នុងមជ្ឈមណ្ឌល Factory Phnom Penh ជាមួយពិធីជប់លៀងបែបប្រទេសអេស្ប៉ាញ Street Fiesta ។ Retail Street ជាទីធ្លាលក់ទំនិញបែបច្នៃប្រឌិតថ្មីមួយ ដែលមានទីតាំងស្ថិតរវាង Factory Phnom Penh និងគម្រោងខុនដូ Urban Village។ ទីធ្លាលក់ទំនិញនេះនឹងរួមមាន ហាងលក់សម្ភារកីឡា ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ កន្លែងលោតលេងដំបូងគេនៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។ លោកស្រី Catherine Chan ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់ ដោយសារយើងចង់ឱ្យអ្នករស់នៅទីនេះអាចរកទិញ និងទទួលបានសេវាកម្មផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់»។ លោកស្រី បានបន្តថា «មិនត្រឹមតែបើកដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នោះទេ យើងក៏បានធ្វើពិធីជប់លៀងបែប Street […]
អានបន្ថែមអ្នកជំនាញ៖ ផ្លូវជាតិលេខ ៤១ ៤៤ និង ៥១ ជាសសៃឈាមសេដ្ឋកិច្ចសំខាន់នៅខេត្តកំពង់ស្ពឺ
ក្រៅពីផ្លូវជាតិលេខ ៤ ផ្លូវថ្មីសំខាន់ៗ ៣ ខ្សែទៀត រួមមាន ផ្លូវជាតិលេខ ៤១ លេខ ៤៤ និង លេខ ៥១ កំពុងតែទាក់ទាញគម្រោងវិនិយោគឧស្សាហកម្មរោងចក្រ នឹងក្លាយជាសសៃឈាមសេដ្ឋកិច្ចសំខាន់ក្នុងការបង្កើនសក្ដានុពលវិស័យអចលនទ្រព្យក្នុងខេត្តកំពង់ស្ពឺ។ លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុន Key Real Estate និងជាអ្នកជំនាញអចលនទ្រព្យល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជាបាន ប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «សម្រាប់ផ្លូវ ៥១ យើងឃើញមានគម្រោង ៥០០ ហិកតា របស់ក្រុមហ៊ុន OCIC ទាក់ទាញច្រើនណាស់ ហ្នឹងបើយើងរាប់តែផ្លូវ ៥១ សម្រាប់គម្រោងថ្មី បើគម្រោងចាស់ៗវិញមានច្រើនណាស់លើផ្លូវ ៥១ ហ្នឹង តាំងពីថ្នល់ទទឹងរហូតដល់ឧត្តុង។» លោកបានបន្តថា៖ «ផ្លូវ ៤១ ក៏កំពុងតែងើបដែរ តពីថ្នល់ទទឹងទៅខាងកំពត។ មួយទៀតពីផ្លូវ ៤៤ ចាប់ពីទីរួមខេត្ត កំពង់ស្ពឺទៅកាន់ភ្នំឪរ៉ាល់។ នៅលើផ្លូវ ៤៤ ហ្នឹងមានគម្រោងអភិវឌ្ឍឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុនវិនិយោគចិនប្រមាណ ៦៦ […]
អានបន្ថែមរដ្ឋាភិបាលចេញវិធានការបន្ទាន់ ៣សំខាន់ៗ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ កាលពីថ្ងៃទី ៨ វិច្ឆិកា នេះ បានដាក់ចេញវិធានការបន្ទាន់សំខាន់ៗចំនួន ៣ ឡើងវិញរួមមាន ការបិតកន្លែងកម្សាន្តជាបណ្ដោះអាសន្ន ការផ្អាកគ្រឹះស្ថានអប់រំ និងការហាមមិនឱ្យមានការប្រមូលផ្ដុំនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ កន្លែងកម្សាន្ទាំងនោះរួមមាន ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំណែកឯ គ្រឹះស្ថានអប់រំ ដែលមានដូចជា សាលារដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ត្រូវបានក្រសួងអប់រំប្រកាសបិទ ជាបណ្ដោះអាសន្នចំនួន ២ សប្តាហ៍។ ជាមួយគ្នានេះដែរ ក្រសួងក៏សម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។
អានបន្ថែមតើកំណើនភ្ញៀវទេសចរក្នុងស្រុកអាចទ្រទ្រង់វិស័យសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត?
ដោយ Eric Wong Chon Lap ការដែលប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកច្រើន អាចជាចលករសំខាន់មួយក្នុងការជួយស្ដារឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចពីវិបត្តិកូវីដបានមួយចំណែកធំ តាមរយៈចរន្តភ្ញៀវទេសចរក្នុងស្រុក។ នេះចាត់ទុកថាជាសញ្ញាវិជ្ជមានដំបូងនៃការងើបឡើងវិញសម្រាប់ឧស្សាហកម្មទាំង ២ នេះ។ ប៉ុន្តែតើកំណើនភ្ញៀវទេសចរក្នុងស្រុក អាចទ្រទ្រង់អាជីវកម្មសណ្ឋាគារបានយូរកម្រិតណា បើកូវីដនៅតែបន្ត? វិស័យទាំង២ ស្ទើរតែផ្អាកទាំងស្រុង ក្នុងឆមាសទី ១ ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថាចរន្តភ្ញៀវទេសចរក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពជាងមុន ជាក់ស្ដែងដូចជា ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកកាលពីថ្មីៗនេះ។ ឧទាហរណ៍សម្រាប់ខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យអុំទូកនេះ ទទួលបានភ្ញៀវទេសចរជិត ១៥ម៉ឺននាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។ ទិសដៅផ្សេងទៀតដូចជា កំពត កែប និងព្រះសីហនុ ក៏កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែរ ព្រោះភ្ញៀវទេសចរតំបន់ទាំងនេះគឺមិនសូវឆ្ងាយពីទីក្រុងពេកទេ។ ដូច្នេះដើម្បីក្ដាប់យកឱកាសនេះ ម្ចាស់សណ្ឋាគារជាច្រើនបានបន្តផ្តល់ជូននូវតម្លៃ និងកញ្ចប់ពិសេស ដើម្បីទាក់ទាញភ្ញៀវ។ ក្រៅពីការបញ្ចុះតម្លៃ ម្ចាស់សណ្ឋាគារនីមួយៗ ក៏ផ្ដោតខ្លាំងលើការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីទាក់ទាញតម្រូវការក្នុងស្រុកផងដែរ។ ទោះបីនេះគឺជាសញ្ញាណវិជ្ជមានក្ដី ក៏វានៅតែមានឧបសគ្គ ពោលគឺតើវិស័យនេះនឹងពឹងផ្អែកលើភ្ញៀវទេសចរណ៍ក្នុងស្រុកបានយូរប៉ុណ្ណា? តើការកើនឡើងនៃភ្ញៀវទេសចរក្នុងស្រុកនេះនឹងបន្ត ឬគ្រាន់តែជាការកើនបណ្ដោះអាសន្នហើយនឹងធ្លាក់ចុះពេលក្រោយ? និងពិសេសតើពេលណាភ្ញៀវទេសចរណ៍នឹងត្រលប់មកវិញ? ចម្លើយអាចបានប៉ាន់ស្មានបានថា បើសេដ្ឋកិច្ចមិនងើបឡើងវិញទេ ស្ថានភាពហិរញ្ញវត្ថុរបស់ភ្ញៀវទេសចរណ៍ក្នុងស្រុកក៏នឹងធ្លាក់ចុះ ហើយការដើរសម្សាន្តក៏នឹងធ្លាក់ចុះផងដែរ ដែលធ្វើឱ្យវិស័យទាំង២ បាត់បង់លំនឹងម្ដងទៀត។ […]
អានបន្ថែមវិភាគ៖ ម្ចាស់គម្រោងធំៗកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងគំហុក ដើម្បីពង្រឹងការលក់
ដោយ Eric Wong Chon Lap អ្នកអភិវឌ្ឍអចលនទ្រព្យជាច្រើននៅកម្ពុជាកំពុងសម្រុកដើរយុទ្ធសាស្រ្តទីផ្សារយ៉ាងខ្លាំង ដើម្បីរក្សាលំនឹងអាជីវកម្មរបស់ខ្លួន ក្រោយទីផ្សារប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីបញ្ហាជាច្រើន ដូចជាការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃការវិនិយោគពីបរទេស និងពិសេសការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ការបញ្ចុះតម្លៃ និងផ្ដល់ប្រូម៉ូសិនផ្សេងៗ គឺមិនសូវទទួលបានផលប៉ុន្មានទេក្នុងកាលៈទេសៈបែបនេះ ដូច្នេះអ្នកអភិវឌ្ឍបាន និងកំពុងរិះរក និងអនុវត្តយុទ្ធសាស្រ្តដែលមានភាពច្នៃប្រឌិតផ្សេងៗទៀតជាច្រើន ដើម្បីជំរុញអត្រាការលក់ដែលសល់ក្នុងស្ដុក។ ឧទាហរណ៍ដូចជា ម្ចាស់គម្រោងធំៗជាច្រើនកំពុងលក់យូនីតដែលសាងសង់រួចរាល់ក្នុងតម្លៃទាប ឬស្មើនឹងតម្លៃគម្រោងដែលទើបតែបុកគ្រឹះ។ អ្នកអភិវឌ្ឍន៍ខ្លះទៀតបានបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ដោយគ្មានការប្រាក់រហូតដល់ទៅ ២៤-៦០ ខែ។ លើសពីនេះ អ្នកអភិវឌ្ឍន៍ខ្លះទៀតលើកលែងថ្លៃចំណាយទូទៅផ្សេងៗនៅពេលរស់នៅក្នុងគម្រោងរយៈពេល ២ ទៅ ៣ ឆ្នាំដំបូង។ អ្នកអភិវឌ្ឍខ្លះទៀត អាចផ្តល់ជូនអ្នកទិញនូវកាដូពិសេស ឧទាហរណ៍ផ្ដល់ជូនឡានប្រណីត ឬប័ណ្ណទិញគ្រឿងសង្ហារិម ពេលអតិថិជនទិញយូនីតតម្លៃខ្ពស់។ យុទ្ធនាការផ្សព្វផ្សាយប្រកបដោយការច្នៃប្រឌិតទាំងនេះ ដើរតួយ៉ាងសំខាន់ដើម្បីទាក់ទាញអ្នកទិញ។ ទន្ទឹមនឹងនេះ ដោយសារអ្នកអភិវឌ្ឍនីមួយៗ ប្រកួតប្រជែងគ្នាអនុវត្តយុទ្ធនាការទីផ្សារថ្មីៗបែបនេះ ទីផ្សារនឹងមានភាពរស់រវើកជាងមុន។ ជាសរុបមក បើយោងតាមការវិភាគរបស់អ្នកជំនាញ ការអនុវត្តយុទ្ធសាស្រ្តទីផ្សារទាំងនេះ ចាត់ទុកថាជាយុទ្ធសាស្រ្តឈ្នះឈ្នះ ដោយគ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានអត្ថប្រយោជន៍។ ឧទាហរណ៍ អ្នកទិញទូទៅអាចទិញអចលនទ្រព្យក្នុងតម្លៃទាប ជាមួយនឹងលក្ខខណ្ឌពិសេសជាច្រើនទៀត ឈ្មួញកណ្ដាល និងភ្នាក់ងារទីផ្សារអាចមានឱកាសរកចំណូលបានច្រើនជាងមុន ហើយអ្នកអភិវឌ្ឍន៏នឹងពង្រឹងជំហរបានល្អជាងមុន ដែលចុងក្រោយនឹងជះឥទ្ធិពលវិជ្ជមានដល់ចរន្តទិញលក់អចលនទ្រព្យ […]
អានបន្ថែម