ព័ត៌មានអចលនទ្រព្យ
គន្លឹះសំខាន់ៗធ្វើឱ្យបុរីទេសចរណ៍ជាជម្រើសវិនិយោគសក្ដានុពលក្នុងខេត្តសៀមរាប
គម្រោង បុរី ទេសចរណ៍ ខេត្តសៀមរាប ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន OCIC ដ៏ល្បីល្បាញនៅកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន ចាប់តាំងពីការបើកលក់គម្រោងដំណាក់កាលទី១ នាឆ្នាំ ២០១៧ រហូតដល់ដំណាក់កាលទី៩ នាពេលបច្ចុប្បន្ននេះ។ តើអ្វីទៅដែលជាយុទ្ធសាស្រ្តធ្វើឱ្យ បុរី ទេសចរណ៍ ក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគ និងការរស់នៅលំដាប់ទី១ ក្នុងខេត្តសៀមរាប? លោក ហង់ វិច្ចិដ្ត្រា ប្រធានផ្នែកលក់នៃគម្រោង បុរី ទេសចរណ៍ បានបង្ហើបឱ្យដឹងថា មានកត្តាសំខាន់ៗ ៤ យ៉ាង ដែលធ្វើឱ្យ បុរី ទេសចរណ៍ ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន និងក្លាយជាជម្រើសវិនិយោគដ៏ឆ្លាតវៃបំផុតសម្រាប់វិនិយោគគិននៅគ្រប់តំបន់ ។ កត្តាទី១៖ ទំនុកចិត្ត និងទំនួលខុសត្រូវ ។ គម្រោងមួយនេះត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC ដែលបានផ្តល់ភាពកក់ក្តៅដល់អតិថិជនក្នុងការសម្រេចចិត្តទិញអចលនទ្រព្យនៅ បុរី ទេសចរណ៍។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងអូឡាំព្យា ជាដើម។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនបុត្រសម្ព័ន្ធ OCIC […]
អានបន្ថែមតើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ?
អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានអ្នកកាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់ៗគ្នា។ ដោយសារតែមានម្ចាស់ច្រើននាក់ដូច្នេះ នីតិវិធីនៃចុះបញ្ជីចំណែកកម្មសិទ្ធិក៏ធ្វើឡើងខុសពីអចលនទ្រព្យធម្មតាដែរ។ តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ? អគាសហកម្មសិទ្ធិដែលចុះបញ្ជីចំណែកឯកជនបាន ត្រូវតែជាអគារដែលបញ្ចប់ការសាងសង់ ១០០% និងបានរៀបចំខណ្ឌជញ្ជាំងចំណែកឯកជនរួចរាល់តាមប្លង់អនុញ្ញាត។ សហកម្មសិទ្ធករដែលកំពុងកាន់កាប់ ឬជួលអចិន្ត្រៃយ៍នៅលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច តាមនីតិវិធីដូចខាងក្រោមនេះ៖ ក. ឯកសារពាក់ព័ន្ធ នៅពេលធ្វើការស្នើសុំ ម្ចាស់ចំណែកឯកជននៃអគាសហកម្មសិទ្ធិត្រូវភ្ជាប់មកជាមួយនូវឯកសារចំាំបាច់ ដូចជា៖ – លិខិតអនុញ្ញាតសាងសង់ – វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ ឬលិខិតបិទការដ្ឋានសំណង់ ឬលិខិតបញ្ជាក់ការសាងសង់ – ឯកសារប្លង់ស្ថាបត្យកម្មលម្អិតនៃអគារសហកម្មសិទ្ធិដោយបញ្ជាក់ពីចំនួនជាន់ ចំនួនចំណែកឯកជនដោយមានលេខយោង និងពត៌មានអំពីចំណែករួមនៃអគារ – បទបញ្ជាផ្ទៃក្នុង – ឯកសារបញ្ជាក់អត្តសញ្ញាណសហកម្មសិទ្ធិករ – ឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន។ ម្ចាស់ចំណែកឯកជននោះ ត្រូវមកបំពេញពាក្យស្នើសុំនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ដែលអគារសហកម្មសិទ្ធិនោះស្ថិតនៅ។ ក្រោយមក មន្ត្រីនៅទីនោះនឹងចេញបង្កាន់ដៃទទួលពាក្យជូនអ្នកស្នើសុំ។ ខ. ការត្រួតពិនិត្យ ១.ការិយាល័យភូមិបាលក្រុង […]
អានបន្ថែមបច្ចុប្បន្នសណ្ឋាគារនៅសៀមរាប ១០% បើកដំណើរការប៉ុន្តែមិនមានប្រាក់ចំណេញ
ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាបបានឱ្យដឹងថា សណ្ឋាគារប្រមាណ ១០% នៅខេត្តសៀមរាបបានដំណើរការហើយ ប៉ុន្តែមិនទទួលបានប្រាក់ចំណេញទេ។ នេះបើយោងតាមប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប។ លោក ដេវីដ ចាយ៉ា ភីអូត (David Jaya PIOT) ប្រធានសមាគមសណ្ឋាគារកម្ពុជា ខេត្តសៀមរាប បានឱ្យដឹងក្នុងសារព័ត៌មាន AKP ថ្ងៃ ២៧ តុលានេះ ថា៖ «ដោយសារតែវិបត្តិនៃកូវីដ១៩ ធ្វើឱ្យអាជីវកម្មក្នុងវិស័យសណ្ឋាគារត្រូវបានជាប់គាំង។ មានសណ្ឋាគារខ្លះ បានបិទ ខ្លះបានលក់ ដោយសារតែគ្មានភ្ញៀវទេសចរចេញដើរកម្សាន្ត»។ លោកបានបន្តថា បច្ចុប្បន្ននេះ មានសណ្ឋាគារ ប្រមាណ ១០% ប៉ុណ្ណោះ ដែលបានដំណើរការ ដែលសណ្ឋាគារទាំងនោះជាសណ្ឋាគារ ដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរក្នុងស្រុក ហើយការដំណើរនេះមិនទទួលបានប្រាក់ចំណេញទេ ដោយគ្រាន់តែអាចទប់ទល់ការចំណាយប្រចាំខែ និងសណ្ឋាគារខ្លះក៏ខាតថែមទៀតផង។ គួរបញ្ជាក់ផងដែរថា គិតត្រឹម៤ខែ ដំបូងនៃឆ្នាំ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វារ ដែលបង្កឱ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ។
អានបន្ថែមផ្ទៃដី ៣០២ ហិកតាក្នុងក្រុងតាខ្មៅ នឹងត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ
រដ្ឋាភិបាលនឹងកាត់យកផ្ទៃដីទំហំ ៣០២ ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។ លិខិតដដែលនេះបានបន្តថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ ភូមិគឺ ភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមមៀន) ភូមិព្រែកអញ្ចាញ (សង្កាត់ព្រែកឬស្សី) ភូមិព្រែកឡុង (សង្កាត់តាក្ដុល) និងភូមិបត្តាជី (សង្កាត់ព្រែកហូរ)។ ជាមួយគ្នានេះ រដ្ឋាភិបាលនឹងកាត់យកផ្ទៃដី ២ ហិកតា ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាលវិញ។ ពីដើមឡើយផ្ទៃដីនៅតំបន់នេះ មានទំហំ ៣៧៦ ហិកតា ប៉ុន្តែបន្ទាប់ពីធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាជន និងការចុះពិនិត្យទីតាំងជាក់ស្ដែង ឃើញថាមានការស្នើសុំកែសម្រួលផ្ទៃដីមកត្រឹម ៣០២ ហិកតាវិញ។ គួរបញ្ជាក់ផងដែរថា ដែលពីដើមឆ្នាំ ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន […]
អានបន្ថែមរដ្ឋាភិបាលពន្យារពេលប្រមូលពន្ធចំណេញមូលធន ២០% ទៅដើមឆ្នាំ២០២២
អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ តុលានេះ បានចេញសេចក្ដីប្រកាសពន្យារពេលការប្រមូលពន្ធចំណេញមូលធន ២០% ពីខែមករា ២០២១ ទៅ ខែថ្ងៃទី ១ មករា ២០២២ វិញ ដើម្បីទុកពេលអ្នកជាប់ពន្ធស្វែងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិ និងត្រៀមខ្លួនបង់ពន្ធដោយមានប្រសិទ្ធិភាព។ សេចក្ដីសម្រេចនេះគឺ យោងតាមលិខិតចំណារឯកភាពពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះថ្ងៃទី ៩ តុលា កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែសីហា កន្លងទៅ រដ្ឋាភិបាលបានប្រកាសថានឹងប្រមូលពន្ធ ២០% លើផលចំណេញមូលធន ដែលប្រជាជនទូទៅហៅថាពន្ធចំណេញពីការលក់អចលនទ្រព្យ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម) ប៉ុន្តែ កន្លងមកស្ថាប័នឯកជនភាគច្រើនជាពិសេសក្នុងវិស័យអចលនទ្រព្យ បានស្នើសុំដល់រដ្ឋាបាលឱ្យពន្យារពេលការប្រមូលពន្ធ ដោយហេតុថាសេដ្ឋកិច្ចកំពុងប៉ះពាល់ខ្លាំងដោយសារវីរ៉ុសកូវីដ ១៩។ (អានបន្ថែម)
អានបន្ថែមផ្ទះរីស៊តបែបខ្មែរតម្លៃសមរម្យកំពុងបើកលក់លើទឹកដីសៀមរាបអង្គរ
គម្រោងផ្ទះខ្មែរបន្ទាយស្រី ដែលជាផ្ទះរីសតបែបខ្មែរប្លែកថ្មី តម្លៃសមរម្យ និងជាពិសេសស្ថិតនៅក្នុងតំបន់សក្ដានុពលខេត្តសៀមរាបអង្គរ ចាប់ផ្ដើមបើកលក់ហើយ។ បើយោងតាមតំណាងក្រុមហ៊ុន គម្រោងនេះ មានចំណុចពិសេសៗដូចជា៖ ១.ទីតាំងល្អ គម្រោងនេះមានទីតាំងស្ថិតក្នុងស្រុកបន្ទាយស្រី ដែលជាតំបន់មានការអភិវឌ្ឍស្រាប់ មានផ្សារ សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនានាជាដើម។ ទីតាំងនេះ ជាទីតាំងសក្ដានុពល ដែលជាជម្រើសដ៏សម្រាប់ទាំងការរស់នៅ សម្រាកលំហែកាយ និងដើម្បីវិនិយោគ។ (សូមចុចមើលផែនទី https://rb.gy/el14cc)។ ២. អភិរក្សរចនាប័ទ្មផ្ទះខ្មែរ គម្រោងនេះបានផ្ដោតសំខាន់លើការថែរក្សាប្រពៃណីវប្បធម៌ខ្មែរ តាមរយៈឈ្មោះគម្រោង ‘ផ្ទះខ្មែរបន្ទាយស្រី’ និងម៉ូតផ្ទះដែលមានរចនាប័ទ្មជាផ្ទះខ្មែរបុរាណ មានជើងសសរ រានហាល និងដំបូលជាប្រភេទដំបូលប៉ិត ជាដើម។ ៣.គុណភាពសំណង់ និងជាសមិទ្ធផលកូនខ្មែរ រីសតផ្ទះខ្មែរបន្ទាយស្រី ដែលជាគម្រោងដែលបង្កើតឡើងដោយវិស្វករជំនាញជនជាតិខ្មែរ ដែលសិក្សាយ៉ាងយកចិត្តទុកដាក់បំផុតពីគុណភាពរបស់សំណង់ ដើម្បីធានាថាផ្ទះគឺមិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានគុណភាពខ្ពស់ផងដែរ។ ៤.លក្ខខណ្ឌបង់រំលស់ងាយស្រួល និងមអត្រាការប្រាក់ទាប អតិថិជនអាចបង់រំលស់ជាមួយធានាគារដៃគូក៏បាន ឬបង់រំលស់ផ្ទាល់ជាមួយនឹងម្ចាស់គម្រោងក៏បាន ក្នុងអត្រាការប្រាក់ដ៏សមរម្យជាទីបំផុត។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបង់រំលស់លោកអ្នកអាចទាក់ទងទៅកាន់លេខ 012463777 068463777 087463777។ ៥.គិតគូរពីបរិស្ថាន និងបរិយាកាសនៃការរស់នៅ គម្រោងទាំងមូលសាងសង់លើផ្ទៃដីជាង ១ ហិកតា ដែលមានហេដ្ឋារចនាសម្ព័ន្ធ ប្លង់មេ […]
អានបន្ថែមសរុបស្ថានភាពទីផ្សារអចលនទ្រព្យទាំងបួនប្រភេទធំៗក្នុងត្រីមាសទី៣
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នៅតែបន្តរងសម្ពាធពីការរីកត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែឃើញថាមានការប្រសើរឡើងជាងមុនគួរឱ្យកត់សម្គាល់ ជាពិសេសបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានសរុប និងវិភាគស្ថានភាពទីផ្សារអចលនទ្រព្យទាំងបួនប្រភេទធំៗដូចខាងក្រោម៖ ខុនដូ ការផ្គត់ផ្គង់ខុនដូកើនឡើង ៣,៩៧% ប្រើប្រៀបធៀបទៅនឹងត្រីមាសមុន។ ក្នុងត្រីមាសនេះ មានគម្រោងដែលបញ្ចប់សាងសង់តែមួយប៉ុណ្ណោះ ដែលបន្ថែម ៨២៨ យូនីត ចូលទៅក្នុងទីផ្សារផ្គត់ផ្គង់។ ដោយឡែក មានការបើកលក់គម្រោងថ្មី ៣ គឺ គម្រោង Urban Village 2 គម្រោងអារ៉ាកាវ៉ាដំណាក់កាលទី ២ និងគម្រោង Yuetai Harbour Bay ដែលនឹងបន្ថែមយ៉ាងហោចជាង ២០០០ យូនីតទៀតចូលទៅក្នុងទីផ្សារក្រោយសាងសង់រួច។ ចំពោះតម្លៃលក់វិញ គឺថយចុះ ១% សម្រាប់ប្រភេទខុនដូតម្លៃខ្ពស់ ១,៤% សម្រាប់ខុនដូតម្លៃមធ្យមនិង ១,២% សម្រាប់ខុនដូតម្លៃសមរម្យ។ ដោយឡែក តម្លៃជួលវិញ មានការធ្លាក់ចុះតិចតួច ពោលគឺ ២,៨៨% សម្រាប់ប្រភេទខុនដូតម្លៃខ្ពស់ និង ១,៧១% […]
អានបន្ថែមតើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?
ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។ តើច្បាប់នេះមានន័យយ៉ាងណា ហើយជនបរទេសមានកម្មសិទ្ធិអគារសហកម្មសិទ្ធិបានត្រឹមកម្រិតណា? អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានកម្មសិទ្ធិករ ឬអ្នក់កាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា។ ជាទូទៅ អគារសហកម្មសិទ្ធិ មានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះជាលំហរួមសម្រាប់ការប្រើប្រាស់រួមរបស់កម្មសិទ្ធិករ ហៅថា «ចំណែករួម»។ ចំណែកឯកជន សំដៅដល់ចំណែកដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ។ រីឯ ចំណែករួម គឺសំដៅដល់រាល់ចំណែករួមដូចជា ដី ទីធ្លា ជណ្តើរ ដំបូល ឧទ្យាននិងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ និងទីកន្លែងនៃសេវាកម្មរួមជាដើម។ ដោយសារអគារសហកម្មសិទ្ធិ មានច្រើនចំណែក ដូច្នេះការកម្រិតសិទ្ធិជារឿងចាំបាច់ ជាពិសេសសម្រាប់ជនបរទេស។ ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ អាចមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិបាន ពោលគឺ អាចកាន់កាប់ ទិញ ឬលក់យូនីតណាមួយនៃអគារសហកម្មសិទ្ធិបាន។ ជនបរទេសទាំងនោះ អាចកាន់កាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ ឡើងទៅ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី […]
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។ យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ មានទីតាំងស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផែនទីបង្ហាញក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ ក៏បានបង្ហាញថា ទីតាំងដីដែលត្រូវបានឆ្វៀលនេះ គឺស្ថិតនៅជាប់នឹងទីតាំងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ភាគខាងត្បូង។ ដោយឡែក ក្រុមហ៊ុន ដឹព្រេមៀ លែន ឯ.ក មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ថានឹងអភិវឌ្ឍដី ៦០០ ហិកតានេះទៅជាគម្រោងអ្វី។ ឧកញ៉ា […]
អានបន្ថែមរដ្ឋបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យខណៈចំណូលពន្ធត្រីមាសទី៣ កើនដល់ជាង២ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យ ឱ្យបានកាន់តែហ្មត់ចត់ ខណៈចំណូលពីការប្រមូលពន្ធសរុបប្រចាំត្រីមាសទី ៣ កើនឡើងដល់ទៅជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលពន្ធប្រចាំត្រីមាសទី ៣ ដែលចេញផ្សាយកាលពីថ្ងៃទី ១២ តុលា នេះ។ របាយការណ៏ដដែល បានឱ្យដឹងថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានដល់ទៅ ២ ២២៥,៩៥ លានដុល្លារអាមេរិក ឬស្មើនឹង៧៨,១% នៃផែនការប្រចាំឆ្នាំ។ តួរលេខនេះ គឺកើនឡើងប្រមាណជាង ៨០ លានដុល្លារ ឬ ៣,៧១% បើប្រៀបធៀបទៅនឹងត្រីមាសក្នុងឆ្នាំ ២០១៩។ ទោះបីមានការកើនឡើងក្ដី អគ្គនាយកដ្ឋានពន្ធដារ ក៏បានបេជ្ញានឹងបន្តពង្រឹងការផ្ដល់សេវាបង់ពន្ធអចលនទ្រព្យ សេវាចុះបញ្ជីថ្មី ការធ្វើបច្ចុប្បន្បភាពអចលបទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យទូទាំងប្រទេស ដោយសហការជាមួយម្ចាស់អចលនទ្រព្យ និងស្ថាប័នពាក់ព័ន្ធឱ្យបានស្អិតរមួតជាងមុន។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ នឹងបណ្ដុះបណ្ដាលមន្រ្តី អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្របសម្រួលដល់អ្នកជាប់ពន្ធ […]
អានបន្ថែម