ភូមិវប្បធម៌កម្ពុជានៅសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុងនៅខែក្រោយ

រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង នៅដើមខែវិច្ឆិកា នេះ បន្ទាប់ពីជួបប្រទះបញ្ហាកូវីដ ១៩ ដែលនាំមកនូវការថយចុះចំនួនភ្ញៀវចូលមកទស្សនា។ សេចក្ដីជូនដំណឹងកាលពីថ្ងៃទី ១១ ខែតុលា របស់គណៈគ្រប់គ្រងភូមិវប្បធម៌កម្ពុជាបានឱ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ0១៩ ជាច្រើនខែមកនេះ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនាមានការថយចុះជាគំហុក និងធ្វើឱ្យអាជីវកម្មមួយនេះជួបប្រទះបញ្ហាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ ក្រុមហ៊ុននឹងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌ទាំងស្រុង ចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ២០២០ តទៅ។ ហើយការបិទអាជីវកម្មនេះទៀតសោត ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ព្រមទាំងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទបញ្ញត្តិ និងច្បាប់ស្ដីពីការងារ។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅ ក្រុមកម្មករ ក៏បានតវ៉ាសុំទាមទារឱ្យនិយោជកនៃរមណីយដ្ឋានមួយនេះ ជួយដោះស្រាយបញ្ហាចំនួន ៣ លក្ខខណ្ឌ រួមមាន ការចរចាអនុសញ្ញារួមជាមួយសហជីព ការទាមទារប្រាក់ថ្លៃអាហារ ២៥ ដុល្លារប្រចាំខែ និងប្រាក់ខែ ២០% ដែលនិយោជកបានកាត់ពីកម្មករផងដែរ។ នេះបើយោងតាមសារព័ត៌មាន RFI ចុះថ្ងៃទី ២៦ សីហា ២០២០។ យ៉ាងណាមិញ កាលពីថ្ងៃទី ២២ កញ្ញា កន្លងទៅ អភិបាលខេត្តសៀមរាប […]

អាន​បន្ថែម

ផ្នែកមួយនៃគម្រោងតារាសាគរតម្លៃរាប់ពាន់លានដុល្លារ បើកលក់ជាផ្លូវការហើយ

ទោះបីជាកំពុងមានរឿងចម្រូងចម្រាស់ជាមួយនឹងអាមេរិកក្ដី ផ្នែកមួយនៃគម្រោងតំបន់វិសម្សកាលតារាសាគរតម្លៃរាប់ពាន់លានដុល្លារនៅខេត្ដកោះកុង  Dara Sakor Stardeam Lake Tourism Town បានបើកលក់ជាផ្លូវការហើយ។ ពិធីសម្ពោធបើកលក់ជាផ្លូវការនេះ ប្រារព្ធទៅកាលពីថ្ងៃទី ៩ តុលា កន្លងមកនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង និងតំណាងរបស់ក្រុមហ៊ុន Union Development Group (UDG)។ ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង Dara Sakor Stardeam Lake Tourism Town ជាសមិទ្ធផលដ៏ធំមួយរបស់ទីក្រុងតារាសាគរ និងជាសហគមន៍ភូមិគ្រឹះលក្ខណៈចម្រុះ ដែលបង្កើតឡើងដោយយកអេកូឡូស៊ីនៃមហាសមុទ្រ និងបឹងបៃតងជាកម្មវត្ថុ។ គួរបញ្ជាក់ផងដែរ គម្រោងតារាសាគរនេះ ជាប្រធានបទក្ដៅគគុកមួយ ដោយកាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអនុវត្តគម្រោង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ ការដាក់ទណ្ឌកម្ម រួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ (អានបន្ថែម) ជាការពិតគម្រោងនេះ កន្លងមកតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន […]

អាន​បន្ថែម

នគរបាលជាតិ និង សាលាក្រុងចេញគោលការណ៍ថ្មី ៨ចំណុចដើម្បីពង្រឹងសន្តិសុខនៅតាមខុនដូនិងបុរី

នគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ សម្រេចដាក់ចេញនូវគោលការណ៍ថ្មីចំនួន ៨ចំណុចធំៗ ដើម្បីឱ្យម្ចាស់គម្រោងអនុវត្តក្នុងការពង្រឹងសន្តិសុខនិងសុវត្ថិភាពនៅតាមខុនដូ និងបុរី នៅក្នុងរាជធានីភ្នំពេញ។ គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងមកនេះ។ សំណូមពរទាំង ៨ចំណុច ដែលម្ចាស់បុរី និងខុនដូរទាំងអស់ត្រូវតែអនុវត្តរួមមាន៖ ទី១- ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងម្ចាស់បុរី-ខុនដូរ ។ ទី២-ត្រូវរៀបចំផែនការប្រព័ន្ធសន្តិសុខ សុវត្ថិភាព មានអ្នកយាមកាមសន្តិសុខឯកជន ប្រព័ន្ធកាម៉េរាសុវត្ថិភាព ដែលភាគច្រើនខុនដូនៅក្នុងរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ ទី៣- ត្រូវរៀបចំបទបញ្ជាផ្ទៃក្នុងឱ្យដូចស្ថាប័នរដ្ឋ (ដូចជាការគ្រប់គ្រងភ្ញៀវដែលចង់ចូលជួប ចំនួនសមាជិកគ្រួសារអ្នកស្នាក់នៅ និងការគ្រប់គ្រងយាន្តយន្តដោយមានបណ្ណសម្គាល់សម្រាប់ចេញចូល)។ ទី៤-ត្រូវរៀបចំប្រព័ន្ធបង្ការអគ្គីភ័យ ត្រូវមានជារថយន្តពន្លត់អគ្គីភ័យឯកជន ដែលរដ្ឋបានយោគយល់ និងលើកទឹកចិត្តដោយធ្វើការនាំចូលមិនគិតពន្ធ។ ត្រូវមានតប្រព័ន្ធទុយោទឹកនៅតាមជាន់នីមួយៗ ដើម្បីអាចធ្វើការពន្លត់ទាន់ពេលវេលា។ ទី៥-ពង្រឹងប្រព័ន្ធសេវានានាដូចជា ប្រព័ន្ធសេវាទូរស័ព្ទ សេវាអនាម័យ សន្តិសុខ និងបរិស្ថាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅក្នុងបុរី។ ទី៦-ត្រៀមជួយបំពេញលិខិតរដ្ឋបាលផ្សេងៗរបស់អាជ្ញាធរក្នុងមូលដ្ឋាន […]

អាន​បន្ថែម

មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងបង្អស់នៅកម្ពុជាតម្លៃ ៨៥លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៧ ខែតុលា នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ»។ មណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ជិត ១៣ហិកតា ដែលសាងសង់ដោយក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក ក្រោមទុនវិនិយោគប្រមាណ ៨៥ លានដុល្លារ។ ព្រីនស៍ ម៉ាណ័រ ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិ ដែលផ្ដល់នូវ ការសម្រាកលំហែវិស្សមកាលជាមួយទេសភាពស្រស់បំព្រង និងកន្លែងកម្សាន្តសំខាន់ៗ ដូចជា កន្ត្រកវិលកម្ពស់ ៨៨ម៉ែត្រ ពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ី ជាដើម។ ក្រៅពីនេះ ក៏នៅមានឧបករណ៍កម្សាន្តផ្សេងៗទៀត ដូចជា ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ […]

អាន​បន្ថែម

វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា

បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេសផលប៉ះពាល់នៃពន្ធថ្មីនេះលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមវាគ្មិនដែលចូលរួមឆ្លើយសំណួររួមមាន លោក Clint O’Connell អគ្គនាយករង និងប្រធានផ្នែកពន្ធប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) លោក Charles Amar ប្រធានផ្នែកអចនទ្រព្យប្រចាំក្រុមហ៊ុន DFDL Mekong (Cambodia) អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia និង លោក James Hodge នាយកជាន់ខ្ពស់ប្រចាំក្រុមហ៊ុន CBRE Cambodia។ នៅក្នុងវេទិកាសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងចម្ងល់ពន្ធចំណេញមូលធន និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជារវាងវាគ្មិន […]

អាន​បន្ថែម

កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ

ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។ Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះសីហនុ ទៅទីតាំងថ្មីវិញដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។ ទីតាំងថ្មីនៃកាស៊ីណូនេះ នឹងស្ថិតនៅក្នុងអគារលេខ ៨៩ នៃគម្រោង Long Bay ដែលក្រោមកិច្ចព្រមព្រៀងជួលជាមួយនឹង Long Bay Entertainment រយៈពេល ៣៥ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០៣៥។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាកាត់ដីឱ្យ៥៣ គ្រួសារនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម

រដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើការសិក្សាកាត់ដីជូនប្រជាពលរដ្ឋ ៥៣ គ្រួសារ ដែលស្នាក់នៅ និងអាស្រ័យផលពិតប្រាកដ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែកញ្ញា របស់រដ្ឋបាលខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ឱ្យដល់ប្រជាពលរដ្ឋទាំង ៥៣ គ្រួសារនេះ ត្រូវផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ជូនរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ជាកំហិត បើមិនដូច្នោះទេ រដ្ឋនឹងមិនទទួលពិនិត្យស្រាវជ្រាវឯកសារទៀតឡើយ។ ឯកសារពាក់ព័ន្ធទាំងនោះរួមមាន៖ – អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ សៀវភៅគ្រួសារ និង/ឬសៀវភៅស្នាក់នៅ – ឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី (លិខិតទិញ-លក់ ឬ/និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ឬ/និងលិខិតផ្ទេរសិទ្ធិ ឬ/និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ល។) គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជួលកោះរ៉ុង ទៅឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់រយៈពេល ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីដ្ឋានទេសចរធម្មជាតិ។ កាលពីខែកក្កដាកន្លងទៅ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏បានបោះទុន ៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល នៅខេត្តព្រះសីហនុបើកឱ្យដំណើរការសាកល្បង

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល (Prince Mall) ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដំណើរការសាកល្បងហើយ ក្រោមវត្តមានពីសំណាក់អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណ: កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ។ គម្រោងផ្សារទំនើបនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd សាងសង់លើផ្ទៃដី ៥ ម៉ឺនម៉ែត្រក្រឡា។ ផ្សារទំនើបនេះ រួមមានអាជីវកម្មធំៗចំនួន៥ រួមមាន ទំនិញលក់រាយទាន់សម័យលំដាប់អន្តរជាតិ អាហារឆ្ងាញ់លំដាប់ពិភពលោក ការកម្សាន្តលំដាប់ខ្ពស់ កន្លែងកម្សាន្តលក្ខណៈគ្រួសារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ និងទំនិញម៉ាកល្បីៗជាង ១២០ហាង ក៏ដូចជាចំណតរថយន្តជាង ១.២០០កន្លែង។ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងការគាំទ្រចំពោះគម្រោងផ្សារទំនើបនេះ ព្រោះនេះគឺសញ្ញាវិជ្ជមាននៃទំនាក់ទំនងការទូតល្អរវាងកម្ពុជានិងចិន ហើយក៏ជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចខេត្តព្រះសីហនុផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prince Huan You Real […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ៨ហិកតាជូនក្រសួងយុត្តិធម៌

ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៩ កញ្ញា នេះ។ ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺធ្វើឡើងដោយយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ។ នៅក្នុងលិខិតនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ហិកតា ដែលមានទីតាំងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការខណ្ឌព្រែកព្នៅ សម្រាប់រៀបចំធ្វើជាឃ្លាំងរក្សាទុកឯកសារ និងសម្ភាររបស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ គួរបញ្ជាក់ដែរថា បឹងតាមោកត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដីនេះច្រើនដងមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ១ កញ្ញា រដ្ឋបានសម្រេចកាត់ដីបឹងតាមោក១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ (អានបន្ថែម) កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០ […]

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍប្រភេទណាដែលកំពុងទាក់ទាញវិនិយោគិន?

ដោយ អ្នកវិភាគលោក Eric Wong Chon Lap ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅដ្ឋាននៅកម្ពុជា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ ជាច្រើនរីកដូចផ្សិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតំបន់នៅជិតទីក្រុង។ តម្លៃលក់គម្រោងនានាដូចជា ខុនដូ ផ្ទះល្វែង វីឡា និងផ្ទះអាជីវកម្ម ក៏កើនឡើងជាបន្តបន្ទាប់។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសគម្រោងអភិវឌ្ឍន៍ក្នុងក្រុង បានធ្វើឱ្យតម្លៃនៅតែបន្តកើនឡើង។ ដោយសារតែទីផ្សារក្នុងក្រុងចាប់ផ្ដើមចង្អៀត ហើយតម្លៃកើនខ្លាំង បានធ្វើឱ្យទីតាំងជាយក្រុងដូចជា ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងតំបន់តាមបណ្ដោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៦ ក្លាយជាទីតាំងសក្ដានុពលសម្រាប់ទាំងអ្នកអភិវឌ្ឍ និងអ្នកវិនិយោគ។ មានកត្ដាជាច្រើនដែលធ្វើឱ្យតំបន់ជាយក្រុងទាំងនោះមានសន្ទុះ។ ហេតុផលទី១ គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នៅក្នុងតំបន់នោះ ដែលបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកពីទីក្រុងភ្នំពេញ។ ឧទាហរណ៍ដូចជាទីតាំងស្របតាមមហាវិថីសម្ដេច ហ៊ុន សែន បានក្លាយជាទីតាំងល្អបំផុតសម្រាប់ការវិនិយោគ ក្រោយផ្លូវមួយខ្សែនេះបើកឱ្យដំណើរការ។ ហេតុផលទី ២ គឺបច្ចុប្បន្នអ្នកអភិវឌ្ឍភាគច្រើន ដូចជាបូរីដែលមានទីតាំងនៅជាយក្រុង បានផ្ដល់នៅជម្រើសច្រើនដល់អ្នកទិញ។ ដោយសារតែមានផ្ទៃដីធំក្នុងការអភិវឌ្ឍ អ្នកទិញអាចមានជម្រើសម៉ូដផ្ទះជាច្រើនតាមតម្រូវការ ព្រមជាមួយនិងសេវាកម្មផ្សេងៗដូចជា សួនច្បារ ផ្សារ សាលារៀន និងការរក្សាសុវត្ថិភាពជាដើម។ ហេតុផលទី៣ ការទិញអចលទ្រព្យ ឬគេហដ្ឋានដែលភ្ជាប់មកជាមួយដី ដូចជាបូរីជាដើម […]

អាន​បន្ថែម