ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់! 

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូន​កាន់តែចំណេញរួមមាន៖ ​ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ​ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។

អាន​បន្ថែម

ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង,​ Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]

អាន​បន្ថែម

អាល្លីម៉ង់ជួយកម្ពុជាជាង ៣លានដុល្លារ សម្រាប់ការងារដោះមីនក្នុងខេត្តចំនួន២

​រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយជាផ្លូវការចំនួន ៣,១២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រា​ប់​​សកម្មភាពបោសសម្អាតមីនក្នុងខេត្តចំនួន២ ។ នេះបើតាមផេកហ្វេកប៊ុករបស់ CMAC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់ឱ្យតាមរយៈអង្គការជំនួយប្រជាជនណ័រវេស្ស (NPA) នាឱកាសជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ លោក Hans Risser បានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ៣.១២​០.០​០០ដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ត​រ​មាន​ជ័យក្នុងរយ:ពេល ២ឆ្នាំ (កញ្ញា ២០២៤-សីហា២០២៦)។ ក្រៅពីអង្គការខាងលើ កន្លងមក ក្នុងសកម្មភាពបោសសម្អាតមីន កម្ពុជាក៏ទទួលបានជំនួយពីអង្គការ Halo Trust ផងដែរ ដែលរយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ (អានបន្ថែម)  

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស

គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបន្តថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់​ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាងនេះទៅទៀត ក្រសួងកសិកម្ម ក៏បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ […]

អាន​បន្ថែម

GGear Group សហការនិង LG Electronics នាំបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផ្ទះឆ្លាតវៃនៅកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។​ ​​ បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ​ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុង​ត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App  ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា​ និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយ​ពេលវេលា និងថវិកា។ LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង […]

អាន​បន្ថែម

កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ

​ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd.  ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បាន​បន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត​ បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ  […]

អាន​បន្ថែម

ជប៉ុនជាប់ជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមានតម្លាភាពបំផុតនៅអាស៊ី

ជប៉ុនជាប់ចំណាត់ថ្នាក់ទី១១ ក្នុងនាមជាប្រទេសមានទីផ្សារអចលនទ្រព្យដែលមាននិរន្តរភាព និងតម្លាភាពល្អបំផុតនៅអាស៊ី នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនអចលនទ្រព្យ Jones Lang LaSalle បានចេញផ្សាយលើគេហទំព័រ nikkei នៅថ្ងៃទី៦ កញ្ញា ២០២៤។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗដូចជា៖ ភាពងាយស្រួលក្នុងការរុករកទិន្នន័យនៅលើមូលដ្ឋានទីផ្សារអចលនទ្រព្យ ដូចជាការជួល និងអត្រាទំនេរ តម្លាភាពនៃប្រតិបត្តិការ ពិសេសគឺការលើកកម្ពស់ការសាងសង់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ក្រៅពីប្រទេសជប៉ុន ឃើញថាប្រទេសសិង្ហបុរីក៏ជាប់ជាប្រទេសមាន  “តម្លាភាពខ្ពស់ ទី១៣”  ក្នុងទីផ្សារអចលនទ្រព្យនៅអាស៊ី ជាលើកដំបូងផងដែរ។ លទ្ធផលខាងលើនេះ បានជំរុញឱ្យប្រទេសជប៉ុនពង្រឹងបទប្បញ្ញត្តិបរិស្ថានកាន់តែមានភាពតឹងតែង រួមទាំងតម្រូវការអ៊ីសូឡង់សម្រាប់ផ្ទះដែលទើបសាងសង់ថ្មី និងការប្រឈមនឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុ ។ យ៉ាងណាមិញ ប្រទេសមួយនេះ ក៏ធ្លាប់ធ្លាក់ចុះនូវចំណាត់ថ្នាក់នៃ ដំណើរការប្រតិបត្តិការលើកិច្ចសន្យាជួល និងថ្លៃសេវាកម្ម ដោយសារការចូលប្រើប្រាស់ទិន្នន័យទីផ្សារលម្អិត មានភាពទន់ខ្សោយ និងយឺតយ៉ាវ។ ឆ្លើយតបនឹងបញ្ហាខាងលើ លោក Yuto Ohigashi នាយកជាន់ខ្ពស់នៃក្រុមហ៊ុន JLL បានលើកឡើងថា “វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវតម្លាភាពដោយប្រើបច្ចេកវិទ្យា ដើម្បីអាចមើលឃើញពេលវេលាជាក់ស្តែងនៃការប្រើប្រាស់ការិយាល័យ និងអត្រាការងារនៅក្នុងការិយាល័យ” ។

អាន​បន្ថែម

រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]

អាន​បន្ថែម

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម)

អាន​បន្ថែម

ទិញភ្លាម ចូលរស់នៅបានភ្លាម! មាននៅបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ៦A)

បុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ នៅលើផ្លូវជាតិលេខ ៦A មិនឆ្ងាយប៉ុន្មានពីស្ពានជ្រោយចង្វា ហើយមានផ្ទះ សាងសង់រួចរាល់ ១០០ភាគរយ ដែលអាចឱ្យលោកអ្នកចូលរស់បានត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោះ។ ផ្ទះដែលលោកអ្នកអាចចូលរស់នៅបានភ្លាមៗនោះគឺជាវីឡាភ្លោះ ទំនើបទាន់សម័យ និងជាផ្ទះដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត។​ វីឡាភ្លោះនេះមានម៉ូតស្រស់ស្អាតដែលយើងអាចមើលទៅហាក់ដូចជាវីឡាទោលមួយអញ្ចឹង ខាងក្រោមនេះជាព័ត៌មានអំពីវីឡាមួយនេះ៖ មានទំហំដី ៧,៥ម X ២២,៥ម ទំហំផ្ទះ ៦ម x ១២ម បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណចម្អិនអាហារ ១ បរិវេណទទួលទានអាហារ១ ចំណតរថយន្ត២។ ជាងនេះទៅទៀត គម្រោងនេះស្ថិតនៅទីប្រជុំជន ដែលមានសហគមន៍ដ៏សម្បូរបែបស្រាប់នៅទីនោះ ដូចជាសាលារៀនរដ្ឋ និងឯកជន មន្ទីរពេទ្យ ផ្សារ ក្លឹបហាត់ប្រាណ ហើយមានសួនច្បារដើរហាត់ប្រាណ និងកន្លែងក្មេងលេងក្នុងគម្រោងស្រាប់។ លោកអ្នកក៏អាចទៅមើលផ្ទះទាំងនេះផ្ទាល់បានដែរ ដោយគ្រាន់តែទាក់ទងទៅសហការីរបស់ក្រុមហ៊ុនបុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩។ ទីតាំងគម្រោងនៅផ្លូវជាតិលេខ […]

អាន​បន្ថែម