រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យដល់ ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រកាសពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។ កាលបរិច្ឆេទផុតកំណត់បង់ពន្ធសម្រាប់ឆ្នាំ ២០២០ ដំបូងគឺថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែដោយសារនៅមានម្ចាស់អចលពទ្រព្យជាច្រើនមិនទាន់បានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចចិត្តពន្យារពេលទៅចុងខែតុលាវិញ។ អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ថា ចំពោះម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ដោយត្រូវបង់ពន្ធបន្ថែមក្នុងអត្រា១០% នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ។ (អានបន្ថែម) ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណីបុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។ គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្មីៗក៏ទើបតែប្រកាសថានឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម) ទាក់ទិននឹងពន្ធថ្មី អ្នកវិភាគក្នុងវិស័យអចលនទ្រព្យ បានអំពាវនាវថា ដោយសារវិបត្តិកូវីដ រដ្ឋគួរតែពន្យារពេលការអនុវត្តិច្បាប់ថ្មីនេះសិន (អានបន្ថែម)៕

អាន​បន្ថែម

ប្រទេសថៃកំពុងដឹកនាំគំនិតផ្តួចផ្តើមទីក្រុងឆ្លាតអាស៊ាន

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសថៃបានបង្ហាញគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ជាមួយនឹងប្លង់មេសេដ្ឋកិច្ច ៤.០ របស់ខ្លួនក្នុងគោលបំណងបំឡែងខេត្តចំនួន ៣ ទៅជាទីក្រុងឆ្លាត ព្រមទាំងអភិវឌ្ឍទីក្រុងឆ្លាតចំនួន ១០០ ទៀតផងដែរ។ កាលពីថ្មីៗនេះ ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ បានប្រកាសថា បណ្តាខេត្តក្រុងមួយចំនួនរួមមាន បាងកក ឈៀងម៉ៃ ខុនគេន ឈុនបូរី រ៉ាយ៉ង ភូកេត និងឆាក់ឈើងសៅ កំពុងតែចាប់ផ្តើមផ្លាស់ប្តូរខ្លួនទៅជាទីក្រុងឆ្លាត។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាត ក៏បានបើកឱ្យទីក្រុងនានាដាក់ពាក្យមកគណៈកម្មាធិការ ដើម្បីស្នើសុំវាយតម្លៃដើម្បីចូលរួមជាទីក្រុងឆ្លាត។ កន្លងមក មានទីក្រុងចំនួន ៣៩ របស់ថៃ ដែលបានដាក់សំណើរួចមកហើយ។ បន្ទាប់ពីទីក្រុងនេះទទួលបានការអនុម័ត ពួកគេនឹងមានសិទ្ធិប្រើប្រាស់ឡូហ្គូនៃទីក្រុងឆ្លាតវៃថៃ(Smart City Thailand) ហើយមានសុំសិទ្ធិថវិកាវិនិយោគបន្ថែមពីរដ្ឋ តាមរយៈក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។

អាន​បន្ថែម

គម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩

រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។

អាន​បន្ថែម

វិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង

សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។ សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) […]

អាន​បន្ថែម

អាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ

ដោយ Eric Wong Chon Lap ដោយសារតែវិបត្តិកូវីដ  ម្ចាស់ផ្ទះជួលធ្វើអាជីវកម្មជាច្រើននៅកម្ពុជា បានបាត់បងចំំណូលមួយផ្នែកធំ ហើយកំពុងស្វែងរកអ្នកជួលថ្មី ដើម្បីទ្រទ្រង់ចំណាយ។ ដោយឡែកអ្នកជំនាញ បានព្យាករណ៍ទីផ្សារនេះនឹងប្រសើរឡើងបន្សឹមៗចាប់ពីចុងឆ្នាំនេះ។ ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ ឃើញថាមានអគារ និងផ្ទះជាច្រើនកន្លែងដែលពីមុនធ្លាប់ជា ហាង ភ្នាក់ងារទេសចរ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ បានក្លាយជាអគារទំនេរដាក់ផ្លាក “ផ្ទះជួល” ស្ទើរគ្រប់កន្លែង។ កាលពីមុនកូវីដ គឺមានអតិថិជនជាច្រើនតម្រង់ជួរសុំជួល ហើយម្ចាស់ផ្ទះគឺគិតថ្លៃជួលខ្ពស់ណាស់ ប៉ុន្តែបច្ចុប្បន្នម្ចាស់ផ្ទះបានទម្លាក់តម្លៃយ៉ាងគំហុក ក៏មិនសូវមានអ្នកចង់ជួលដែរ។អ្នកជួលខ្លះ ទទួលបានការបញ្ចុះតម្លៃជួលរហូតដល់ ៤០ភាគរយ ហើយថែមទាំងជួលរយៈពេលខ្លីទៀត។ លើសពីនេះ អាជីវកម្មជាច្រើនក៏បានពន្យារពេលការបើកនៅទីតាំងថ្មីរហូតដល់ស្ថានភាពប្រសើរឡើង។ វិនិយោគិនគឺត្រូវគិតគូរច្រើនជាមុន មុននឹងពង្រីកអាជីវកម្ម ដែលជាហេតុធ្វើឱ្យមិនសូវមានតម្រូវការជួល។ ជាមួយគ្នានេះ សហគ្រាសធុនតូចនិងមធ្យមដែលជាអតិថិជនចម្បងនៃទីផ្សារផ្ទះជួល ក៏ចាប់ផ្ដើមផ្ដាច់ ឬមិនបន្តកិច្ចសន្យា ដោយរងចាំឱ្យស្ថានភាពប្រសើរជាមុនសិន។ ដោយឡែក អ្នកជំនាញជាច្រើនយល់ឃើញដូចគ្នាថា បញ្ហាទាំងនេះនឹងប្រសើរឡើងវិញសន្សឹមៗ ចាប់ពីចុងឆ្នាំនេះ ខណៈសេដ្ឋកិច្ចនៅកម្ពុជា និងប្រទេសផ្សេងៗកំពុងបើកឡើងវិញហើយ។

អាន​បន្ថែម

នីតិវិធីនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុរវាងប្លង់រឹង និងប្លង់ទន់

ការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុយគឺជានីតិវិធីដ៏សំខាន់ និងចាំបាច់បំផុត ក្នុងការទិញលក់អចលនទ្រព្យ។ ដូច្នេះ ទាំងអ្នកលក់ និងអ្នកទិញ ត្រូវយល់ដឹងទាក់ទងនឹងនីតិវិធី និងរបៀបនៃការផ្ទេរកម្មសិទ្ធិនេះ ដើម្បីជៀសវាងបញ្ហាប្រឈមក្នុងពេលទិញលក់អចលនវត្ថុយ។ តើនីតិវិធីការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនវត្ថុដែលត្រឹមត្រូវស្របច្បាប់ ត្រូវធ្វើឡើងយ៉ាងដូចម្ដេច និងមានដំណាក់កាលអ្វីខ្លះ? តើការផ្ទេរកម្មសិទ្ធិប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) និង ប្លង់ទន់ (លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី) ដូចគ្នា និងខុសគ្នាដូចម្ដេច? ការផ្ទេរសិទ្ធិកាន់កាប់អចលនវត្ថុ សំដៅលើកិច្ចសន្យា ឬលិខិតគតិយុត្តនានា ដែលបញ្ជាក់ពីការផ្ទេរសិទ្ធិនៃអចលនវត្ថុពីម្ចាស់ដីដើម ទៅម្ចាស់អចលនទ្រព្យថ្មី ដោយមានការទទួលស្គាល់តាមផ្លូវច្បាប់។ ការផ្ទេរសិទ្ធិនេះធ្វើឡើងក្រោមទម្រង់ជា៖ – កិច្ចសន្យាទិញ-លក់អចលនវត្ថុ – ការធ្វើអំណោយ ឬប្រទានកម្ម (កិច្ចសន្យា ដែលភាគីម្ខាងផ្តល់នូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ដល់ភាគីម្ខាងទៀតយល់ព្រមទទួល) – សន្តតិកម្ម (ការផ្ទេរនូវសិទ្ធិ ឬករណីកិច្ច ពីជនណាម្នាក់ ទៅឱ្យជនម្នាក់ ឬច្រើននាក់តាមច្បាប់) – ការបែងចែកមរតកតាមការព្រមព្រៀង ជាដើម។ នីតិវិធីការផ្ទេរកម្មសិទ្ធិអចលនវត្ថុមាន ៥ ដំណាក់កាលធំៗរួមមាន៖ ១) បំពេញឯកសារនៅការិយាល័យភូមិបាល ភាគីទាំងសងខាង ឬអ្នកទទួលបានសិទ្ធិ ត្រូវមកការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ […]

អាន​បន្ថែម

Urban Village សហការជាមួយសមាគមអចលនទ្រព្យសកលដើម្បីពង្រឹងការលក់ក្នុងកំឡុងកូវីដ ១៩

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village កាលពីថ្ងៃទី ១៤ កញ្ញា ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមនអចលនទ្រព្យសកល (GRA) ដើម្បីពង្រឹងការលក់របស់ខ្លួន ក្នុងកំឡុងវិបត្តិកូវីដ ១៩។ លោក Ben Li ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ៖ «អនុស្សារណៈយោគយល់នេះ គឺដើម្បីជាការជួយគាំទ្រគ្នាទៅវិញទៅមក ពោលគឺ ខាងសមាគម (GRA) នឹងជួយពង្រឹកការលក់ខុនដូរបស់យើង ហើយយើងនឹងជួយគាំទ្រដល់កម្មវិធីផ្សេងៗដល់សមាគមវិញ»។ លោកបានបន្ថែមថា៖ « GRA មានមេដឹកនាំឆ្នើមដូច លោក សំ សុខ នឿន (សេម) ដែលជាបុគ្គលលេចធ្លោនៅក្នុងអចលនទ្រព្យ ដែលតែងតែផ្តោតសំខាន់លើគុណភាព ក៏ដូចជាធ្វើការស្រាវជ្រាវយ៉ាងលម្អិតលើគម្រោងនីមួយៗ។ មុនពេលសហការជាមួយយើង លោក សេម បានខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវលើគម្រោងយើងអស់រយៈពេលជាងកន្លះឆ្នាំ។ នេះជាហេតុផលដែលយើងសហការជាមួយ GRA»។ គួរបញ្ជាក់ផងដែរ គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងទី ៣ […]

អាន​បន្ថែម

ក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ

ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបាន​​ឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]

អាន​បន្ថែម

ប្រធានបទក្តៅ៖ ផលវិជ្ជមាននិងអវិជ្ជមាននៃពន្ធចំណេញមូលធន២០%ដល់ទីផ្សារអចលនទ្រព្យកម្ពុជា

អ្នកខ្លះរិះគន់ថាពន្ធនេះគឺខ្ពស់ពេក ដោយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើរចន្តទិញលក់អចនទ្រព្យ។ ខ្លះទៀតថា នេះមិនមែនជាកាលៈទេសៈសមរម្យទេក្នុងការប្រមូលពន្ធ ដោយសារប្រទេសកំពុងរងវិបត្តិកូវីដ។ ដោយឡែក អ្នកខ្លះទៀត

អាន​បន្ថែម

ពិព័រណ៍ LED Expo ប្រទេសថៃឆ្នាំ ២០២០ នឹងធ្វើលើអនឡាញពីថ្ងៃទី ១៨-២០ ខែវិច្ឆិកា

ដោយសារការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ក្រុមហ៊ុនដែលជាម្ចាស់កម្មវិធី បានសម្រេចចិត្តរៀបចំពិព័រណ៍ LED Expo Thailand + Light ASEAN ឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែវិច្ឆិកា ខាងមុនឆ្នាំនេះ។ ដោយឡែក កម្មវិធីពិព័រណ៍ពិតប្រាកដ គ្រោងនឹងត្រូវធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២១ ខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍ IMPACT ដូចសព្វផង ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នករៀបចំកម្មវិធី បានមើលឃើញថាការរឹតបន្តឹងការធ្វើដំណើរ ច​ត្តា​ឡី​ស័ក និងគោលនយោបាយគំលាតសង្គម ជាឧបសគ្គ ៣ សំខាន់ៗ ដែលមិនអាចរៀបចំពិពណ៌ខ្នាតធំអន្តរជាតិនេះបាន។ លោក Loy Joon How អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន IMPACT Exhibition Management បានឱ្យដឹងថា៖  «អ្នកចូលរួមកម្មវិធីអនឡាញនេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការ Live បង្លាញផលិតផល ការពិភាក្សាគ្នា ការចាប់គូអាជីវកម្ម និងការផ្លាស់ប្ដូរយោបលគ្នាតាម Video […]

អាន​បន្ថែម