ក្រសួងដែនដីសហការជាមួយធនាគារធំៗ គ្រោងបង្កើតប្រព័ន្ធចុះបញ្ជីប្រកបអាជីវកម្មសំណង់អនឡាញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការជាមួយធនាគារកាណាឌីយ៉ា និងធនាគារ ABA ដើម្បីពង្រឹងការងារចុះបញ្ជីប្រកបអាជីវកម្មសំណង់តាមប្រព័ន្ធអេឡិចត្រូនិច និងបង្កើតប្រព័ន្ធបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមការងារក្រសួងបានជួបពិភាក្សាការងារជាមួយធនាគារកាណាឌីយ៉ា លើការងារប្រតិបត្តិការ ការងារបង់សេវា និងចុះបញ្ជីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រជុំពិនិត្យសេចក្ដីព្រាងអនុស្សរណៈយោគយល់ (MOU) លើការងារប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់បង់ថ្លៃការផ្ដល់សេវាចុះបញ្ជីប្រកមអាជីវកម្មវិស័យសំណង់រវាងក្រសួង និងធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដាក់ឲ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឲ្យអ្នកសាធារណជនមានភាពងាយស្រួលស្វែងយល់ពីព័ត៌មានសុរិយោដី មានដូចជាទីតាំង ឬបន្ទុកផ្សេងៗលើដីផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

វិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។ កាលពីថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ។ ប្រភពដដែលបានបន្តថា មានកូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ហើយអតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន ដោយសារតែធនាគារខ្វះសាច់ប្រាក់។ លើសពីនេះ អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់មកទិញដី តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះ ថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ […]

អាន​បន្ថែម

CBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ

ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំឡុងពាក់កណ្តាលខែឧសភា និងឡើងមកត្រឹម ដក ១៩% នៅចុងខែមិថុនានេះ។ ទោះជាតួរលេខនៅអវិជ្ជមានក្ដី ក៏ឃើញថាមានការកើនឡើងសន្សឹមៗដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃទីផ្សារមួយនេះនាថ្ងៃខាងមុខ។ ទោះបីទីផ្សារនេះស្ថិតក្រោមបន្ទាត់គោលយ៉ាងណាក្ដី របាយការណ៍ដដែលក៏បានឱ្យដឹងថា តូបជួលដែលទំនេរក្នុងផ្សារទំនើប ក្នុងត្រីមាសទី ២ នេះ គឺមានប្រមាណ ១០,២% ប៉ុណ្ណោះ កើនឡើងត្រឹមតែ ០,១% បើធៀបទៅនឹងឆ្នាំ ២០១៩។ យ៉ាងណាមិញភ្នាក់ងារអចលនទ្រព្យ ក៏បានព្យាករណ៍ថា […]

អាន​បន្ថែម

CBRE៖ តម្លៃដីក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ គឺនៅថេរ ទោះបីចំនួនការទិញលក់ធ្លាក់ចុះក្ដី

តម្លៃដីធ្លីនៅតាមបណ្ដាខណ្ឌនានានៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ នេះ គឺនៅថេរ បើទោះបីជាចំនួនការទិញលក់ក្នុងទីផ្សារថមថយកដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្លាញស្ដីពីរបាយការណ៍ថ្មីនេះ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីធ្លីនៅថេរគឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាព។ លោក Hodge បានឱ្យដឹងថា ៖ «ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខនដូ ជាដើម) កំពុងរងផងប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះ»។ «ប៉ុន្តែទោះជាចំនួនការទិញលក់ថមថយពិតមែន តែមិនបង្កឱ្យតម្លៃធ្លាក់នោះទេ។ អ្នកដែលមានដីនៅកណ្តាលក្រុង ភាគច្រើនជាអ្នកមាន ហើយពួកគាត់មានដីទំហំធំ។ ពួកគាត់មានសាច់ប្រាក់គ្រប់គ្រាន់សម្រប់បង្វិល ដូច្នេះ ពួកគាត់និងមិនលក់ដីក្នុងអំឡុងពេលនោះទេ ព្រោះទីផ្សារនឹងឱ្យតម្លៃទាប លោកបានបន្ដ» ។ […]

អាន​បន្ថែម

ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។ ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅកាន់អាងស្តុកទឹកទាំងមូលដូចក្នុងប្លង់។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវបង្កើតគណៈកម្មការមួយ ដើម្បីជួយគាំទ្របច្ចេកទេសក្នុងការបោះបង្គោលព្រំដីកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យផលប៉ះពាល់ផងដែរ។ កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដី បឹងតាមោកនេះ ចំនួនបីដងរួចមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម) កាលពីដើមខែមិនាកន្លងទៅ ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) […]

អាន​បន្ថែម

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ចាប់បើកលក់ជាផ្លូវការ វីឡាម៉ូតថ្មីសន្លាង៥ប្រភេទ

ក្រុមហ៊ុន ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការវីឡាប្រណិត៥ប្រភេទដ៏ថ្មីសន្លាងដែលមិនធ្លាប់មានពីមុនមក នៅក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ពីថ្ងៃទី៣ដល់ថ្ងៃទី៥ កក្កដា ២០២០ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៨%ក្នុងរយៈពេលបីថ្ងៃនេះ។ ប្រភេទវីឡាថ្មី ដែលហ្រ្គេនភ្នំពេញស៊ីធី កំពុងផ្តល់ជូនអតិថិជនរួមមាន វីឡា ឃីង, វីឡា ឃ្វីន II, វីឡា ឃ្វីន B II, វីឡាភ្លោះ II និងវីឡាកូនកាត់ A SII ដែលជាស្ថាបត្យកម្មដ៏ថ្មីសន្លាង ប្រណិត ថ្លៃថ្នូ មិនធ្លាប់មានក្នុងទីផ្សារឡើយ។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង (ហេនរី) មានប្រសាសន៍ថា គម្រោង ហ្រ្គេនភ្នំពេញស៊ីធី នេះមានលក្ខណៈពិសេសពីរយ៉ាង។ ទីមួយ ហ្រ្គេនភ្នំពេញស៊ីធី មាន Central Park ដែលជាសួន Central Park ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល […]

អាន​បន្ថែម

សញ្ញាវិជ្ជមាននៃសេដ្ឋកិច្ច៖ អាជីវកម្ម និងគ្រឹះស្ថានសំខាន់ៗ មួយចំនួន អនុញ្ញាតឱ្យបើកឡើងវិញ

រដ្ឋាភិបាល កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យអាជីវកម្មមួយចំនួន ដូចជា កាស៊ីណូ ក្លឹបកម្សាន្ដ KTV អាចបើកទ្វារបានឡើញវិញ ក្រោមលក្ខខណ្ឌនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល ហើយក៏គ្រោងនឹងអនុញ្ញាតិឲ្យគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញនៅក្នុងពេលឆាប់ៗនេះ ផងដែរ។ នេះជាសញ្ញាណវិជ្ជមានមួយ ដែលបញ្ជាក់ថាស្ថានភាពជំងឺកូវីដនៅកម្ពុជាគឺធូរស្បើយ ហើយសេដ្ឋកិច្ចក៏ចាប់ផ្ដើ់មដំណើរការឡើងវិញជាសន្សឹមៗដែរ។ ការប្រកាសឱ្យដឹងដូច្នេះ គឺជាលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ។ យោងតាមឯកសារសរុបលទ្ធផលនៃកិច្ចប្រជុំ ការអនុញ្ញាតិឱ្យបើកឡើងវិញនេះគឺត្រូវស្ថិតក្រោយលក្ខខណ្ឌមួយចំនួន។ ចំពោះកាស៊ីណូ គឺអនុញ្ញាតឱ្យបើកសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយម្ចាស់កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។ (អានបន្ថែម) ឯកសារដដែលក៏បានបញ្ជាក់ថា កាស៊ីណូខ្នាតយក្សដូចជា Nago World ក៏នឹងបើកទ្វារឡើងវិញដែរ ក្រោយបិទទ្វារអស់មួយរយៈធំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ដោយឡែក សម្រាប់ក្លឹបកម្សាន្ដ និង KTV វិញគឺ អនុញ្ញាតិឱ្យបើកដំណើរការក្នុងលក្ខណៈជាភោជនីដ្ឋាន និងស្ថិតក្រោមលក្ខខណ្ឌ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។ បើយោងតាមប្រភពដដែល ការអនុញ្ញាតឰឱ្យអាជីវកម្មខាងលើបើកឡើងវិញ គឺដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្ដល់ការងារឡើងវិញ។ លើសពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា […]

អាន​បន្ថែម

សម្តេចហ៊ុន សែន បញ្ជាឱ្យកាត់ដីជូនដល់ពលរដ្ឋណាដែលរស់ក្នុងតំបន់អភិរក្សរយៈពេលយូរ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យក្រសួងពាក់ព័ន្ធកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅលើដីរបស់រដ្ឋ ដូចជាតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗ ច្រើនជាង ១០ ឬ ២០ ឆ្នាំ ។ នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីព្រឹកថ្ងៃទី ៣ កក្កដា ២០២០ កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ថា៖ «ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវតែរៀបចំកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋ ដែលបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំលើដី គម្របព្រៃឈើ ឬតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម»។ «កន្លងមករដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ» សម្ដេច បានបន្ត។ សម្ដេច បានបញ្ជាក់ថា ការងារនេះត្រូវតែធ្វើឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុត និងត្រូវតែបញ្ចប់ឲ្យដាច់ស្រេចក្នុងរយៈពេលតែប៉ុន្មានខែខាងមុខ ដើម្បីបានចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ទាំងនោះ ។ «នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត» សម្ដេចបានបន្ត។ ទន្ទឹមនឹងនេះ សម្ដេចក៏បានសំណូមពរឲ្យពលរដ្ឋ កុំឲ្យពង្រីកដីបន្ថែមទៀតអី ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗ ដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ ដោយឡែកសម្ដេចក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ […]

អាន​បន្ថែម

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ៣ កក្កដានេះ បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ” ពោលគឺក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងរាល់ទ្រព្យសម្បតិ្តរដ្ឋ មានជាអាទិ៍ ដីធ្លី ភ្នំ សមុទ្រ និងសំណង់ផ្សេងៗទៀត ។ល។ នេះបើយោងតាមហ្វេសប៊ុក របស់ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន។ ច្បាប់នេះត្រូវបានផ្តួចផ្តើមឡើង កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើ មាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។ លទ្ធផលនៃការប្រជុំ បានឱ្យដឹងទៀតថាច្បាប់នេះរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ជំពូក […]

អាន​បន្ថែម

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកាស៊ីណូបើកឡើងវិញ

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យបើកកាស៊ីណូឡើងវិញ ប៉ុន្តែសម្រាប់តែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ ហើយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងសុខាភិបាល។ នេះបើយោងតាមហ្វេសប៊ុក លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកមិញនេះ។ យោងតាមប្រភពដដែលនេះ សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃ ០៣ កក្កដា ២០២០នេះ។ លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា ចំពោះការបើកដំណើរការឡើងវិញ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួននៃវិធានការ ការពារជាមួយជំងឺកូវីដ-១៩ផងដែរ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានសម្រេចអនុម័ត និងកែតម្រូវពាក្យពេចន៍មួយចំនួនលើ “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម” ហើយផងដែរ។ សេចក្ដីព្រាងច្បាប់នេះមាន ១២ ជំពូក និង ៩៧ មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្ដោះអាសន្ន នៅទូទាំងប្រទេស គិតចាប់ថ្ងៃ១ មេសា ២០២០តទៅ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ […]

អាន​បន្ថែម