សួនកម្សាន្តខ្នាតយក្សតម្លៃ ១.០០០ លានដុល្លារ ត្រូវបានសង់ឡើងនៅលើកោះ Phu Quoc

ក្រុមហ៊ុន Vinpearl Joint Stock របស់វៀតណាម បានប្រកាសបើកជាផ្លូវការថា នឹងចំណាយទឹកប្រាក់ប្រមាណ ១.០០០ លានដុល្លារ សម្រាប់គម្រោងសាងសង់សួនកម្សាន្តខ្នាតយក្សធំជាងគេបង្អស់នៅវៀតណាម ឈ្មោះគម្រោង VinWonders Phu Quoc នៅលើកោះត្រល់ ឬ (Phu Quoc) នៅថ្ងៃទី ១ ខែ មិថុនា ស្ថិតនៅចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រ ពីខេត្តហៀទៀង ចុងភាគនិរតីប្រទេសវៀតណាម។ គ្រោងនឹងសង់នៅលើ ផ្ទៃដី ២៧ ហិកតា VinWonders Phu Quoc ជាប់ឯតទគ្គកម្មជាសំណង់ឧទ្យានដ៏ធំជាងគេនៅប្រទេសវៀតណាម ដែលគ្រោងនឹងផ្តល់ជូននូវកន្ត្រកជិះទំនើបជាង ១០០ សម្រាប់ភ្ញៀវទេសចរ។ សមិទ្ធផលសួនកម្សាន្តដ៏ធំនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍នៃការកម្សាន្តដ៏រំភើបនិងធំជាងគេ នៅក្នុងទ្វីបអាស៊ីផងដែរ។ VinWonders Phu Quoc ក្នុងដំណាក់កាលដំបូងនៃគម្រោង ចែកចេញជាផ្នែករងចំនួន ៦ រួមមាន៖ កន្លែងមជ្ឈិមសម័យអឺរ៉ុប, ពិភពវេទមន្ត, ភូមិអាថ៌កំបាំង, វិមានមហាសមុទ្រ, ពិភពព្យុះស៊ីក្លូន និងដំណើរពិភពផ្សងព្រេង […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន​៖ ទោះមាន​បញ្ហាកូវីដ ១៩ អាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល

ទោះបីជាបញ្ហាជំងឺកូវីដ ១៩ បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែអាជីវកម្មអចលនទ្រព្យដំណើរការធម្មតា ហើយលំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន។ នេះ​បើ​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹក​ថ្ងៃ ៣០ មិថុនា ២០២០​នេះ។ ​សម្ដេចក៏​ធា្លប់​បាន​ថ្លែង​ក្នុង​ពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីថា ថ្វីបើ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករអវិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២០​ ក៏​ដោយ​ក៏​ការដ្ឋាន​មួយ​ចំនួន​របស់​ ក្រុមហ៊ុនដូច​ជា ក្រុម​ហ៊ុន ប៉េង​ ហួត​ ក្រុម​ហ៊ុន​ ជីប​ ម៉ុង​​​ នៅ​តែ​បន្ត​បើក​ការដ្ឋាន​សាងសង់​ទាំង​អស់។​ រី​ឯ ការ​ទិញ​លក់​ផ្ទះ​វិញ នៅ​តែ​បន្ត​ជា​ធម្មតា​ ទោះ​បី​ជា​មិន​សូវ​ដាច់​ច្រើន​ដូច​ពីមុន​ក៏ដោយ។ ទន្ទឹម​នឹង​នេះ​ដែរ ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ដែលមានលទ្ធភាព​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បន្តវិនិយោគ​លើ​វិស័យ​នេះ​ ខណៈ​កំឡុង​ពេលនេះ​ គឺជាពេល​ដ៏​ល្អបំផុតសម្រាប់វិនិយោគ ដោយ​សារ​តែ​​តម្លៃ​នៅ​សមរម្យ​ល្អ​ ចំណែក​ឯ​ការ​លក់​ចេញវិញ​នឹងចំណេញ​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ស្ថានភាព​កូវីដ ១៩​ គ្រាន់បើ​ឡើងវិញ។ (អាន​បន្ថែម​)​​ បន្ថែមពីនេះ​ លំនៅឋានបែប shophouse (អាជីវកម្ម​នៅ​ផ្ទះ​) ក៏​កំពុងតែពេញនិយម នាពេលបច្ចុប្បន្នផងដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុនកាស៊ីណូម៉ាកាវព​ន្យារ​​ទិញ​ដី ១២០០ ហិចតា នៅសៀមរាប ទៅ​ឆ្នាំ​ក្រោយ​​

ក្រុមហ៊ុនប្រតិបត្តិការកាស៊ីណូម៉ាកាវ Macau Legend ប្រកាស​ពន្យារលទ្ធកម្ម​ដី និងគម្រោងអភិវឌ្ឍន៍រីស៊តចម្រុះ (Integrated Resort) លើដី ១២០០ ហិចតា លើទឹកដីខេត្តសៀមរាប ទៅឆ្នាំក្រោយ ​​ដោយ​សារផលវិបាកដែលកើតឡើង​ដោយ​វិបត្តិកូវីដ ១៩។ នេះ​បើយោងតាម​សារព័ត៌មាន​ Inside Asia Gaming កាលពីថ្ងៃទី ២៩ មិថុនា ២០២០​នេះ។ ​ ក្រុមហ៊ុន​ Macau Legend បានឱ្យដឹង​ថា ក្រុមហ៊ុនបានពន្យារកាលបរិច្ឆេទនៃកិច្ចព្រមព្រៀង​បំពេញ​លក្ខខណ្ឌ​ដើម្បី​​ការ​កាន់​កាប់​ដី​ ទៅ​ថ្ងៃទី​ ២៦ មិថុនា ២០២១វិញ​ ដោយ​សារ​ក្រុម​ហ៊ុន​មិន​អាច​បញ្ចប់ដំណើរ​ការវាយតម្លៃការបំពេញលក្ខខណ្ឌលទ្ធកម្មកម្មសិទ្ធិ​នេះ​ទាន់​តាម​កាលបរិច្ឆេទបាន​ ព្រោះតែផលវិបាក​មួយ​ចំនួន ដែលបណ្តាលមកពីជំងឺកូវីដ ១៩។ លក្ខខណ្ឌលទ្ធកម្មទាំងនោះត្រូវ​បាន​កំណត់ដោយក្រុមហ៊ុន​ទៅ​ឲ្យ​អ្នកលក់ដី​ រួមមានដូច​តទៅ៖ “​ដី​នេះ​​ត្រូវ​តែ​ជាដី​ទំនេរ​ គ្មាន​អ្នក​កាន់កាប់ មិន​មានជាប់ជា​ទ្រព្យ​​បញ្ចាំ មិនមែនជាដីកេរអាករហើយ​គ្មាន​អ្នកភូមិ អ្នក​ដំណើរ​ សាលារៀននិងសិស្សណា​ប្រើប្រាស់​ឡើយ។ ត្រូវ​តែ​ជា​ដី​ដែល​គ្មានជាប់​ជម្លោះបញ្ចាំ កិច្ចសន្យានិងកាតព្វកិច្ច​ធានាផ្សេង​ៗ។ បន្ថែម​ពីនេះ​ ក្រុម​ហ៊ុន​ក៏​តម្រូវឱ្យ​ដីនោះ មានលក្ខណៈជាដីជាប់គ្នា និង​មានឯកសារពាក់ព័ន្ធសម្រាប់​បញ្ចាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​។” ក្រុមហ៊ុន Macau Legend Development Limited […]

អាន​បន្ថែម

ធនាគារ​ពិភព​លោក​ ព្រមផ្តល់​ទឹក​ប្រាក់​ ៩៣​ លាន​ដុល្លារសម្រាប់គម្រោងបែងចែកដីដល់ជនក្រីក្រ​​

ធនាគារពិភពលោក ទើបនឹង​បាន​អនុម័ត​ទឹកប្រាក់ ៩៣ លានដុល្លារ ជូនកម្ពុជា សម្រាប់យកមក​អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីផ្ដល់​​នូវ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដល់​កសិករសហគមន៍ក្រីក្រដែល​គ្មាន​ដី និង​ជនជាតិដើមភាគតិច​នៅកម្ពុជា។ សេចក្ដីប្រកាសរបស់​ធនាគារពិភពលោក​កាល​ពីថ្ងៃទី ២៦ មិថុនា បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ ជួយ​សម្រួល​ដល់​កសិកម្ម​ខ្នាតតូចនិងសហគមន៍ជនបទក្នុង​ការ​កាន់​កាប់​ដី​ធ្លី​ និង​ប្រើ​ប្រាស់ធនធានធម្មជាតិប្រកប​ដោយ​និរន្តរភាពដែល​ជា​ផ្នែកដ៏​សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រនេះ​ រដ្ឋាភិបាល បាន​បង្កើតក្របខណ្ឌច្បាប់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បី​ពង្រីកការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ជាមួយគ្នានោះ រដ្ឋាភិបាល បានរៀបចំផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងសន្តិសុខក្នុង​ការ​ប្រើ​ប្រាស់​ដី​ធ្លី​របស់ពួក​គាត់​ផងដែរ​។ LASED III នឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទប្រព័ន្ធធារាសាស្រ្តខ្នាតតូចការផ្គត់ផ្គង់ទឹកនិងអនាម័យសាលារៀនផ្ទះគ្រូបង្រៀន មណ្ឌល​សុខភាពក្នុង​តំបន់ និងមជ្ឈមណ្ឌលសម្រាប់​សហគមន៍ផងដែរ​។ សម្រាប់​អ្នកទទួល​សម្បទានដីសង្គមកិច្ចថ្មី នឹង​ទទួលបានជំនួយជា​គ្រាប់​ពូជ​សម្រាប់ដំណាំកសិកផល​សម្រាប់​ឆ្នាំដំបូងថែមទៀតផង។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការ​​ទទួល​បានសិទ្ធិ​ក្នុង​ការ​កាន់​កាប់​​ដីធ្លីមាន​សារសំខាន់​ណាស់ សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ព្រោះ​គម្រោង​នេះ​ នឹង​ធ្វើ​ឲ្យ​​ការអនុវត្តកសិកម្មកាន់តែប្រសើរឡើង​​បង្កើនផលិតភាពក៏ដូចជាទទួលបានសេវាសាធារណៈប្រសើរជាងមុនផងដែរ​។» គួរបញ្ជាក់ផងដែរថាកាលពីខែមីនាកន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទើបបានស្នើថវិកាគំាទ្រគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នេះ ចំនួនប្រមាណ ១០០ លានដុល្លារ សម្រាប់យកមកអនុវត្តតពីគម្រោងចាស់៕ […]

អាន​បន្ថែម

ហ្គ្រែនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង ជាមួយការបញ្ចុះតម្លៃពិសេស ៨%

ក្រុមហ៊ុន ជីប ម៉ុង លែនប្រកាសបើកលក់ប្រភេទវីឡាថ្មីសន្លាងក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៨% ជូនអតិថិជន។ ហ្គ្រែនភ្នំពេញស៊ីធី នឹងបើកលក់វីឡាប្រភេទថ្មីរបស់ខ្លួនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រែនភ្នំពេញហ្គោលក្លឹប ដែលជាផ្នែកមួយក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ផ្ទាល់តែម្ដង។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង(ហេនរី)មានប្រសាសន៍ថា គម្រោងហ្គ្រែនភ្នំពេញស៊ីធី នឹងផ្តល់លំនៅឋានប្រកបដោយភាពកក់ក្តៅ សហគមន៍រស់នៅប្រកបដោយភាតរភាព និងសួនច្បារបៃតងធំជាងគេបង្អស់ ក្នុងរាជធានីភ្នំពេញ។ លោកឧកញ៉ា លាង ហួង(ហេនរី) បញ្ជាក់បន្ថែមថា៖«ហ្គ្រែនភ្នំពេញស៊ីធី មិនមែនផ្តល់ជូនលោកអ្នកត្រឹមតែជម្រកធម្មតានោះទេ ប៉ុន្តែជាលំនៅឋានដ៏កក់ក្ដៅ។ ម៉ូតលំនៅឋាននីមួយៗ គឺត្រូវបានរចនាដោយបង្កប់មុខងារផ្សារភ្ជាប់សមាជិកគ្រួសារទាំងអស់ ផ្សារភ្ជាប់មនុស្សនឹងធម្មជាតិបៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ប្រកបដោយ [ភាព]សុខដុមរមនា»។ ចង់ដឹងអំពីរចនាបថថ្មី និងប្រណីតភាព នៃវីឡាថ្មីរបស់គម្រោងហ្គ្រែនភ្នំពេញស៊ីធី ស្រស់ស្អាត និងស៊ីវិល័យប៉ុណ្ណា សូមអញ្ជើញមកចូលរួមពិធីបើកលក់វិឡា […]

អាន​បន្ថែម

នីតិវិធីចុះបញ្ជីអចលនទ្រព្យនៅកម្ពុជា ធ្វើឡើងយ៉ាងដូចម្តេច?

ការចុះបញ្ជីអចលនទ្រព្យ ពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ។ វាក៏បញ្ជាក់ពីភាពស្របច្បាប់នៃអចលនទ្រព្យនោះផងដែរ។ ការចុះបញ្ជីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងទៅលើដី និងសំណង់ទាំងឡាយណា ដែលជាប់ពន្ធ ហើយជាទូទៅ គឺអចលនទ្រព្យមានតម្លៃលើសពី១០០ ០០០ ០០០ រៀល។ (អានបន្ថែម) ផ្អែកតាមច្បាប់ស្តីពីពន្ធលើអចលនទ្រព្យឆ្នាំ ២០០៩ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ មានកាត​ព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន នៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែល​អចលន​ទ្រព្យ​របស់ខ្លួននោះស្ថិតនៅ។ ការចុះបញ្ជីនេះត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។ ចំពោះការចុះបញ្ជីអចលនទ្រព្យមួយ ធ្វើឡើងតែមួយដងគត់ ដើម្បីទទួលបានលេខអត្តសញ្ញាណសម្គាល់អចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណា ដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញនៅឆ្នាំបន្តបន្ទាប់នោះទេ តែត្រូវបង់ពន្ធអចលទ្រព្យនោះ ជាប្រចាំឆ្នាំក្នុងអាត្រា០,១ % ដោយវាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យ និងទីតាំងដែលវាស្ថិតនៅ។ ម្យ៉ាងទៀត នៅពេលអចលនទ្រព្យដែលបានចុះបញ្ជីនោះ ត្រូវបានផ្ទេរកម្មសិទ្ធិតាមរយៈការទិញ-លក់ ឬមានការផ្លាស់ប្តូរម្ចាស់កាន់កាប់ ការផ្លាស់ប្តូរទំហំ ការបែងចែក ឬការរំលាយចូលគ្នា នោះម្ចាស់អចលនទ្រព្យ ត្រូវតែបង់ពន្ធប្រថាប់ត្រា ដាច់ដោយឡែក ក្នុងអត្រា៤%។ ឧទាហរណ៍៖ ពូ «ក» មានដីទំហំ ៣ ហិកតា ក្នុងក្រុងសៀមរាប។ […]

អាន​បន្ថែម

អភិបាលខេត្តត្បូងឃ្មុំផ្តួចផ្តើមអភិរក្សព្រៃលិចទឹកជាង ៨០០០ ហិកតា ទុកធ្វើកន្លែងអេកូទេសចរណ៍

រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ពាន់ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។ ​នេះតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្តមអភិបាល បានឱ្យដឹងថា «…បើមានព្រៃលិចទឹក គឺមានត្រីពងកូន។ ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍របស់យើងរស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន ដោយសារអី? គឺដោយសារទេសចរណ៍ធម្មជាតិ។ ការអភិរក្សនេះចែកចេញជា ០៣ តំបន់ ដែលក្នុងនោះពីរតំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។ ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល បានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំអភិរក្សនៅតំបន់កាដេលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា​ និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាននេះ ក្រសួងបរិស្ថាន បានប្រគល់ដីចំនួន ១០ ហិកតា ដែលជាតំបន់ប្រើប្រាស់ពហុបំណង […]

អាន​បន្ថែម

សម្ដេចអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រួលដល់គ្រឹះស្ថានអប់រំឯកជន

សម្ដេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អំពាវ​នាវ​ឲ្យ​មានការរៀបចំឥណទានឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាអប់រំឯកជន​ ​ដើម្បីជួយសម្រួលដល់​ម្ចាស់​គ្រឹះស្ថាន​​​​​​​​​​​​​​​​​​​​​ក្នុង​កំឡុង​វិបត្តិ​កូវីដ ១៩​នេះ។ ការ​អំពាវ​នាវ​នេះ​ធ្វើ​ឡើង​ក្នុងឱកាស ការ​អញ្ជើញរបស់សម្ដេចនាយក​រដ្ឋមន្ត្រី​ ដើម្បី​​ប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់​ ជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្ងៃទី២៤ មិថុនា ២០២០នេះ​។ សម្ដេច​បាន​ថ្លែង​ថា​៖ «ធនាគារ​ជាតិ​នៃ​កម្ពុជា​ គួរតែ​ពិភាក្សាជាមួយ​ធនាគារ​ឯក​ជន​ និង​គ្រឹះស្ថាន​ធនាគារផ្សេងៗ ក្នុ​ងការ​រៀប​ចំឥណទាន​ឡើង​វិញ​។ យើង​បាន​រៀប​ចំឥណទាន​ឡើង​វិញ​ ប្រមាណ​ច្រើន​ជាង​ ១០​ ​ម៉ឺនគ្រួសារ​ ប៉ុន្តែ​សូម​ពិនិត្យលើ​ការ​រៀប​ចំឥណទាន​ឡើង​វិញ សម្រាប់​គ្រឹះស្ថាន​អប់​រំឯកជន​ផង។» សម្ដេច​បាន​លើក​ឧទាហរណ៍ទាក់ទង​ទៅ​នឹង​ការ​ដំឡើងទំហំ​ឥណទាន​ដល់​គ្រឹះស្ថាន​ឯក​ជន​ ដែល​អាច​ជា​អត្ថប្រយោជន៍​សម្រាប់​រៀប​ចំ​កម្មវិធី​សិក្សា​អន​ឡាញ ដល់​គ្រឹះស្ថាន​មួយ​ចំនួន​ដែលមិន​ទាន់​​មាន​នៅ​ឡើយ​។ ​សម្ដេច​លើក​ឡើង​ថា​៖ «ខ្ញុំ​ឧទាហរណ៍អញ្ចេះ គ្រឹស្ថាន​អប់​រំឯក​ជន​បាន​យក​ប្លង់​ដាក់​ខ្ចី​ធនាគារ​បាន​លុយ​ហើយ គាត់​អត់​មាន​ស្អីយក​ទៅ​បញ្ជាំដើម្បីទៅខ្ចី​ប្រាក់​ថែ​ម​ទៀត​ទេ​។ ឧទាហរណ៍​ថា អគារ​និង​ដីធ្លី​របស់​គាត់​តម្លៃ​ ៥​ លាន​ដុល្លា​រ គាត់ធ្លាប់​យក​ទៅបញ្ជាំ​បាន ៥០​ ម៉ឺន​យក​មក។​ ឥឡូវ​យើង​អាច​ពង្រីក​ទំហំដែល​អាច​ខ្ចី​បាន​រហូត​ដល់​ ៨០ ម៉ឺន អញ្ចឹង​គាត់​នឹង​បាន​ប្រាក់​កម្ចី​ ៣០ ម៉ឺន​ ដុល្លារ​បន្ថែម​ទៀត​។ ហើយ​គាត់​យក​មក​ធ្វើអី? គ្រឹះស្ថានសិក្សាឯកជន​មួយ​ចំនួន​មិន​ទាន់​មាន​អនឡាញ​បង្រៀន​ទេ​ ចឹង​គាត់​អា​ចយក​ទឹក​ប្រាក់​ហ្នឹង​មក​រៀប​ចំកម្មវិធី​រៀន​អន​ឡាញវិញ។» ជា​មួយ​គ្នា​នេះ​ដែរ​ សម្ដេច​បាន​អំពាវនាវដល់ម្ចាស់អគារ ដែលជួល​ឲ្យ​គ្រឹះ​ស្ថាន​អប់​រំ​​​ទាំង​ឡាយ​ឲ្យ​​យោគ​យល់​ ទន់​ភ្លន់​​​ជាមួយ​នឹង​គ្រឹះស្ថាន​អប់​រំឯក​ជន​ ដែល​បាន​ជួល​អគារ​ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន៖ តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅតែមាន ទោះបីមានកូវីដ១៩

ប្រជាពលរដ្ឋខ្មែរ នៅតែមានលទ្ធភាពទិញលំនៅឋាន នៅតាមគម្រោងសាងសង់លំនៅឋាននានា បើទោះជាមានការរីករាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា មានកំណើនអវិជ្ជមានក្នុងឆ្នាំ ២០២០ នេះ។ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅថ្ងៃទី ២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលជំងឺកូវីដ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគ ឬផ្អាកគម្រោងសាងសង់នោះទេ។ សម្តេចបន្តថា គម្រោងសាងសង់នានា ទាំងរបស់រដ្ឋ និងឯកជន ដូចជាគម្រោងផ្លូវថ្នល់ អាកាសយានដ្ឋាន និងគម្រោងលំនៅឋាននានា នៅតែបន្តដំណើរការតាមការគ្រោងទុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ដូចជាក្រុមហ៊ុននៅទីនេះ វិនិយោគប្រមាណ ១, ៥ ពាន់លានដុល្លារ ក្រុមហ៊ុនមួយនេះ អត់ទាន់និយាយពីរឿងខ្វះលុយ ហើយផ្អាកដំណើរការសាងសង់ទៀត។ យើងមានក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុនប៉េង ហ៊ួត ក្រុមហ៊ុនជីប ម៉ុង […]

អាន​បន្ថែម

ប្រភេទអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាន ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង (សំដៅដល់ការជួលដី ឬអគារក្នុងរយៈពេលពី ១៥ ឆ្នាំឡើងទៅ) ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ អាជីវកម្មទាំងអស់នេះ គឺជាអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជាបីប្រភេទ គឺ ១) អាជីវកម្មនៃការអភិវឌ្ឍលំនៅឋាន ដែលសាងសង់ផ្ទះល្វែង និងភូមិគ្រឹះ សម្រាប់លក់ ២) អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ គឺសំដៅដល់ការធ្វើអាជីវកម្មលើអគារ ឬសំណង់ដូចជា ខុនដូ​ អគារការិយាល័យ និងអគារផ្សារជាដើម ដែលមានម្ចាស់ច្រើននាក់រស់នៅ ឬអាស្រ័យផលនិង ៣) អាជីវកម្មអភិវឌ្ឍដីឡូតិ៍ សម្រាប់ពុះលក់។​ ចំណែកឯ អ្នកអភិវឌ្ឍអចលនវត្ថុ មានពីរប្រភេទ គឺអ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល និងអ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល។ អ្នកអភិវឌ្ឍន៍អចលនវត្ថុជារូបវន្តបុគ្គល ជាមនុស្សម្នាក់ ដែលធ្វើអាជីវកម្មលើអចលនវត្ថុណាមួយខាងលើ ឬរកស៊ីផ្នែកអចលនវត្ថុ តែមិនអចិន្ត្រៃយ៍ទេ។ ចំណែកឯ អ្នកអភិវឌ្ឍន៍អចលនវត្ថុជានីតិបុគ្គល ជាក្រុមមនុស្ស ឬក្រុមហ៊ុន ឬភ្នាក់ងារអចលនទ្រព្យណាមួយ ធ្វើអាជីវកម្ម (ជួល ឬលក់) អចលនវត្ថុណាមួយខាងលើ ក្នុងរយៈពេលវែង។ បុគ្គល […]

អាន​បន្ថែម