ព័ត៌មានអចលនទ្រព្យ
ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ ត្រូវកាត់មកត្រឹមតែ៥០ ឆ្នាំវិញ
ដីឯកជនរបស់រដ្ឋ ដែលបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនកន្លងមក ដែលមានរយៈពេល ៩៩ឆ្នាំ ខ្លះទៀត៩០ ឆ្នាំ ឬខ្លះទៀត ៧០ ឆ្នាំនោះ គឺដាច់ខាតត្រូវកាត់រយៈពេលមកត្រឹម ៥០ ឆ្នាំវិញ។ នេះជាលើកឡើង របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០។ មកដល់ពេលនេះ ក្រសួងបានពិនិត្យសើរើមើលរយៈពេលនៃការជួលដីបានចំនួន ៦៤ ក្រុមហ៊ុនហើយ ក្នុងចំនួនក្រុមហ៊ុនទាំង ២៣១ នោះ ដើម្បីកាត់បន្ថយនូវរយៈពេលជួលដីលើសពី ៥០ ឆ្នាំ មកត្រឹមតែ ៥០ ឆ្នាំវិញ ឱ្យស្របតាមខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់នេះ ដែលបានកំណត់ថា រាល់កិច្ចសន្យាសម្បទានដីទាំងអស់ មិនត្រូវឱ្យលើសពី ៥០ ឆ្នាំ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងកិច្ចប្រជុំនោះ តបទៅ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដលល់យោបល់។ […]
អានបន្ថែមក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លាន ហិកតា, ៤១% នៃផ្ទៃដីទូទាំងប្រទេស
ប្រទេសកម្ពុជាពេលនេះ មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣ តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសពត៌មាន របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ តំបន់ការពារធម្មជាតិ គិតត្រឹមឆ្នាំ ២០២០ នេះ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លានហិកតា ។ តំបន់ការពារធម្មជាតិ គឺជាតំបន់ដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា […]
អានបន្ថែមឧកញ៉ានួនប្ញទ្ធី៖ គួរវិនិយោគលើអចលនទ្រព្យឲ្យហើយ ពេលចប់កូវីដទៅ ចំណេញអូតូមេទិច
ក្នុងដំណាក់កាលកូវីដ ១៩ គឺជាពេលវេលាល្អសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។ នេះបើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន FRESH NEWS ជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» កាលពីថ្ងៃទី ១៥ មិថុនា ២០២០នេះ។ ឧកញ៉ា បានឲ្យដឹងថា វិបត្តិកូវីដនេះមិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ ដូច្នេះអ្នកវិនិយោគត្រូវតែត្រៀមរួចជាស្រេចទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត។ ឧកញ៉ាបានបន្តថា៖ «បងប្អូនដែលវិនិយោគលើវិស័យអចលនទ្រព្យគួរតែវិនិយោគបន្ត មានលទ្ធភាពគួរតែវិនិយោគ។ អ្វីដែលយើងគួរតែវិនិយោគ គឺពេលនេះគឺជាពេលដ៏ល្អសម្រាប់វិនិយោគបំផុត។ តម្លៃអចលនទ្រព្យនៅតែល្អ អ្នកលក់ត្រូវការលក់ អ្នកទិញគួរតែទិញនៅពេលនេះ។ ពេលនេះយើងអាចចំណេញបានពី ៣០ ទៅ ៤០ ភាគរយ នៅពេលចប់កូវីដវិញ យើងនឹងចំណេញអូតូមេតិច។» ឧកញ៉ាបានមានប្រសាសន៍ទៀតថា៖ «តែពេលទិញត្រូវមើលលើទីតាំង មើលលើឯកសារគតិយុត្តិ […]
អានបន្ថែមខេត្តកោះកុង មានដីជាតំបន់ការពារធម្មជាតិ ជាង ១លានហិកតា
ជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតង ដែលជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិជាតិគ្រប់ប្រភេទ នៅម្ខាងមានភ្នំ នៅម្ខាងទៀតមានសមុទ្រ បូកបន្ថែមទៅលើសក្តានុពលអភិវឌ្ឍន៍ជាច្រើន ទាំងសម្រាប់វិស័យសេដ្ឋកិច្ច ថាមពល រ៉ែទាំងក្រោមដី និងក្រោមសមុទ្រ អនាគតកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិ អ្វីដែលកោះកុងមាន ហើយខេត្តដទៃខ្លះទៀតមិនមាននោះ គឺសមុទ្រឈើខេត្តកោះកុង នៅមានតំបន់ការពារធម្មជាតិចំនួន ១០ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបជាង ១ លានហិកតា។ តួលេខនៃទំហំដីតំបន់ការពារធម្មជាតិដ៏ធំនេះ ត្រូវបានឱ្យដឹងពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋ មន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ តំបន់ការពារធម្មជាតិ ចំនួន ១០តំបន់នោះ រួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារកោះកាពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា “តំបន់ការពារធម្មជាតិទាំងនោះ […]
អានបន្ថែមគម្រោងខុនដូ Leedon Heights កម្ពស់ ៣៦ ជាន់ដ៏ធំស្កឹមស្កៃ ត្រៀមបង្ហាញខ្លួននៅភ្នំពេញនាពេលឆាប់ៗនេះ
គម្រោងខុនដូដ៏ធំស្កឹមស្កៃ Leedon Heights មានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2 នឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ នេះហើយ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមលោកស្រី អាន សុធីតា ជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលបានផ្តល់បទសម្ភាសន៍តាមតេឡេក្រាមជូនទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ១១ ខែមិថុនា នេះ។ សម្រាប់គម្រោងអភិវឌ្ឍន៍ទី ១ នេះ សាងសង់ឡើងដោយមានអគារសរុបចំនួន ៤ អគារជាប់គ្នា លើទំហំដី១, ៥ ហិចតា ដែលអគារនីមួយៗ មានកម្ពស់ ៣៦ជាន់ មានផ្នែកលំនៅឋានចំនួន ១ ១៩០ បន្ទប់ និងតម្លៃបន្ទប់ខុនដូមាន ចាប់ពី ៧០ ០០០ ដុល្លារអាមេរិក ឡើងទៅ។ គម្រោងខុនដូដ៏ធំស្កឹមស្កៃនេះ ជាការសហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា សិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងគម្រោងសាងសង់លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ […]
អានបន្ថែមខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ
ខេត្តព្រះសីហនុ ទទួលបានការវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក លើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ មិថុនា ២០២០នេះ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។ ក្នុងនោះ គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ មានចំនួន ៦០ គម្រោង ដែលមានចំនួនទុនវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិក។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ការពង្រីកសក្តានុពលក្នុងខេត្ត ធ្វើឡើងក្នុងគោលដៅចង់ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកកាន់ខេត្តនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «កាលពីមុននេះ គឺនៅកម្ពុជាយើង ពិតជាខ្សត់ណាស់នូវអ្នកវិនិយោគ និងអ្នកទេសចរ។ អញ្ចឹងហើយយើងខំប្រឹង ធ្វើការអំពាវនាវឲ្យគេមក ព្រោះសេដ្ឋកិច្ចគឺជាការផ្សារភ្ជាប់ជាមួយផ្នែកទេសចរ។ យើងក៏ដឹងថា ចិនជាមហាអំណាចទី២ នៅលើពិភពលោក។ នៅក្នុងអាស៊ី […]
អានបន្ថែមលោក ឌិន សុមេធារិទ្ធ៖ មិនយូរទេ វិស័យសណ្ឋាគារនឹងចាប់ផ្ដើមមានសន្ទុះមកវិញ
វិស័យសណ្ឋាគារ នឹងចាប់ផ្ដើមមានសន្ទុះមកវិញក្នុងពេលឆាប់ៗនេះ ខណៈជើងហោះហើរមួយចំនួនធំជិតបើកដំណើរការជាធម្មតាវិញហើយ ឯប្រជាពលរដ្ឋចាប់ផ្ដើមដើរហើរឡើងវិញ បន្ទាប់ពីការឃុំខ្លួនយូរក្នុងកំឡុងពេលកូវីដ-១៩នេះ។ នេះបើយោងតាមប្រសាសន៍របស់ លោក ឌិន សុមេធារិទ្ធសហគ្រិនល្បីឈ្មោះ ក្នុងវិស័យសណ្ឋាគារ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងបណ្តាញព័ត៌មាន Freshnews កាលពីរសៀលថ្ងៃទី ០៨ មិថុនា ២០២០ នេះ។ លោកបានឲ្យដឹងថា វិស័យសណ្ឋាគារនឹងមានក្តីសង្ឃឹមនៅអំឡុងខែកក្កដា ដោយសារតែជើងយន្តហោះប្រហែល ៥០% នឹងចាប់ដំណើរការហោះហើរឡើងវិញ រីឯប្រជាជនចាប់ផ្ដើមចង់មានសេរីភាពឡើងវិញ ។ លោកបាននិយាយថា៖ «ខ្ញុំក៏មានការសិក្សាជិតដិត ជាមួយនឹងព្រលានយន្តហោះកម្ពុជា (Cambodia Airport)។ ខ្ញុំដឹងថា AirAsia នឹងហើរហោះឡើងវិញ មានដូចជាប្រទេសថៃ កម្ពុជា និងម៉ាឡេស៊ី។ សម្រាប់ខែកក្កដា គឺJet Airwaysនិងខែសីហា ដូចជា Bangkok Airways។ បើតាមព័ត៌មានទូទៅ ក្នុងខែកក្កដា យន្តហោះប្រហែល ៥០% នឹងចាប់ផ្តើមដំណើរការឡើងវិញ នោះជាក្តីសង្ឃឹម។» លោកក៏បានបន្ថែមថា ប្រសិនជាប្រទេសនីមួយៗមានការកែសម្រួលទាក់ទងទៅនឹងការធ្វើចត្តាឡីស័ក និងមានជើងហោះហើរឡើងវិញ នោះស្ថានភាពនឹងត្រឡប់មកប្រក្រតីជាធម្មតាវិញ។ លោកបាននិយាយថា៖ «មនុស្សយើងខានជិះយន្តហោះយូរនឹកយន្តហោះណាស់ ខានដើរលេងយូរនឹកណាស់។ កាលខ្ញុំទៅមណ្ឌលគិរីកាលពីខែមុន […]
អានបន្ថែមទម្រង់វិនិយោគជាសមូហភាព នៅកម្ពុជា
ទម្រង់វិនិយោគសមូហភាព ឬហៅកាត់ថា CIS ដែលបានកំណត់ដោយច្បាប់នៃប្រទេសកម្ពុជា គឺជារចនាសម្ព័ន្ធវិនិយោគ ដែលបុគ្គលផ្សេងៗ ដាក់លុយវិនិយោគរួមគ្នា លើទ្រព្យសម្បត្តិជាក់លាក់ណាមួយ ជាទម្រង់នៃការប្រមូលមូលនិធិ ផលប្រយោជន៍ត្រឡប់ ឬប្រាក់ចំណេញដែលរកបាន តាមកិច្ចព្រមព្រៀងសមាមាត្រនៃការវិនិយោគ ឬតាមសមាមាត្រភាគហ៊ុន ពីវិនិយោគិនដែលបានបណ្តាក់ទុនរួម។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជា បានអនុម័តលើប្រកាសស្តីពី “អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មលើគម្រោងវិនិយោគសមូហភាព” ដែលបានផ្តល់សិទ្ធិអំណាចដល់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្នុងការគ្រប់គ្រងធ្វើប្រតិបត្តិការ និងគ្រប់គ្រងគម្រោងវិនិយោគសមូហភាពនៅក្នុងប្រទេស។ បទប្បញ្ញត្តិនេះ កំណត់ទម្រង់អង្គភាពដែលចាំបាច់ សម្រាប់ការបង្កើត ឬសម្រាប់អនុវត្តសកម្មភាពស៊ីអាយអេស នៅកម្ពុជា បានយ៉ាងទូលំទូលាយ។ ស៊ីអាយអេស សំដៅទៅលើគម្រោងវិនិយោគ ដែលអាជ្ញាបណ្ណពាក់ព័ន្ធត្រូវបានផ្តល់ដោយ គ.ម.ក និង / ឬមានលក្ខណៈដូចខាងក្រោម៖ – ការប្រមូលប្រាក់ ឬរបស់មានតម្លៃតាមរយៈការចេញអង្គភាពមូលនិធិ ឬប្រព័ន្ធអេឡិចត្រូនិក រួមទាំងការកៀរគរមូលនិធិ ឬទម្រង់ផ្សេងៗទៀត ដែលត្រូវបានអនុម័តដោយ គ.ម.ក ដើម្បីបង្កើតមូលនិធិសាធារណៈ មូលនិធិឯកជន ឬការវិនិយោគលើអចលនទ្រព្យ – រាល់ប្រាក់ដែលប្រមូលបាន និងរបស់មានតម្លៃ ដែលបានប្រើ និងគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងមូលនិធិស៊ីអាយអេស ដើម្បីបង្កើនអត្ថប្រយោជន៍ហិរញ្ញវត្ថុ ឬទទួលបានពីសិទ្ធិ […]
អានបន្ថែមកោះកុងក្រៅ អាចនឹងមានសក្តានុពលអភិវឌ្ឍន៍ ក្រោយក្លាយជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ ២០២១
កោះកុងក្រៅ ជារមណីយដ្ឋានកោះធម្មជាតិមួយក្នុងខេត្តកោះកុង ដែលជាកោះធំជាងគេរបស់កម្ពុជា ទំហំ ១០៣ គីឡូម៉ែត្រការ៉េនេះ ត្រូវបានរាជរដ្ឋាភិបាលកំពុងសិក្សាលើគម្រោងអភិវឌ្ឍន៍នៅលើកោះនេះ និងរំពឹងទុកថា នឹងអាចផ្លាស់ប្តូរឱ្យក្លាយជា “ឧទ្យានជាតិសមុទ្រ” ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ កាលពីថ្ងៃទី ០៤ ខែ មិថុនា នេះ គេឃើញរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅកោះកុងក្រៅ ខេត្តកោះកុង។ ដែលក្នុងសមាសភាពក្រុមការងារនេះ មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានដឹកនាំការងារត្រួតពិនិត្យនេះ អមបេសកកម្មដោយមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបទៀត ពីក្រសួងពាក់ព័ន្ធ ជាពិសេសពីក្រសួងសេដ្ឋកិច្ច ក្រសួងដែនដី និងក្រសួងទេសចរណ៍។ យោងតាមសេចក្តីសម្រេចនេះ ក្រុមការងារនេះ មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ្ស៊ី ហ្សិត ខូអិលធីឌី ដូចមានក្នុងលិខិតលេខ៨៤៧ សជណ.ផអ ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាល។ ពាក់ព័ន្ធបញ្ហា “ឧទ្យានជាតិសមុទ្រ” ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី ០៣ […]
អានបន្ថែមក្រសួងបរិស្ថានថានឹងបន្ត ក្រោយចុះបញ្ជីដីបេតិកភណ្ឌធម្មជាតិជោគជ័យបានជិត៣ ម៉ឺនហិកតា
ចាប់តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ ក្រសួងបរិស្ថានបានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណ ២៨ ៧១៩,៣៩១ ហិកតា រួចមកហើយ និងកំពុងពិចារណាដាក់បញ្ចូល តំបន់មួយចំនួន បន្តទៀត។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង១១ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី 0៤ ខែមិថុនា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង លើអភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ នៅក្នុងការងារអភិរក្សតំបន់បេតិកភណ្ឌធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតបានចំនួន ១១ កន្លែង […]
អានបន្ថែម