ព័ត៌មានអចលនទ្រព្យ
រដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]
អានបន្ថែមអាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦% ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល
ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។ ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។ ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក […]
អានបន្ថែមសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។ ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖ បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។ វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។ សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល […]
អានបន្ថែមចិនជះលុយ $៤៧ពាន់លាន ផលិតបន្ទះឈីបនិងបច្ចេកវិទ្យា AI ក្នុងស្រុក ដើម្បីទប់ការរឹតបន្តឹងរបស់អាមេរិក
រដ្ឋាភិបាលចិនជះលុយប្រមាណ ៣៤៤ ពាន់លានយន់ (៤៧ ពាន់លានដុល្លារ) គាំទ្រមូលនិធិទ្រទ្រង់ផលិតផលបន្ទះឈីប semiconductor ថ្មីមួយ ក្នុងគោលបំណងជំរុញការផលិតបន្ទះឈីបក្នុងស្រុក និងជាវិធានការឆ្លើយតបនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចូលបច្ចេកវិទ្យាទំនើបពីប្រទេសចិន នេះបើយោងតាមប្រភពពី Asia.nikkei, ចុះថ្ងៃទី ២៧ ឧសភា ២០២៤។ ការវិនិយោគដ៏ច្រើនសន្ធឹកនេះ ត្រូវបានគេស្គាល់ថាជាមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបសៀគ្វីរួមបញ្ចូលគ្នារបស់ប្រទេសចិនដំណាក់កាលទី III (មូលនិធិធំដំណាក់កាលទី III) គឺជាការដំឡើងចុងក្រោយបំផុត និងធំបំផុតនៅក្នុងគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើង ដើម្បីជំរុញការអនុវត្តគោលការណ៍ “ភាពគ្រប់គ្រាន់ដោយខ្លួនឯង = Self-Sufficiency” របស់ប្រទេសចិននៅក្នុងវិស័យបច្ចេកវិទ្យាបន្ទះឈីប។ មូលនិធិធំដំណាក់កាលទី ៣ គឺជាការដកលុយចំណាយពីថវិកាជាតិដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងស្រុកទ្រង់ទ្រាយធំ ដែលមានទំហំច្រើនលើសដំណាក់មុនៗទាំងអស់។ បង្កើតឡើងក្នុងឆ្នាំ ២០១៤ មូលនិធិធំដំណាក់កាលទី១ បានចាប់ផ្តើមជាមួយនឹងការវិនិយោគប្រមាណ $២០ពាន់លានដុល្លារ បន្ទាប់មកដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៩ ជាមួយនឹងទំហំថវិកាប្រមាណ $២៨,៦ពាន់លាន។ ការកើនឡើងយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការសម្រេចបាននូវភាពលេចធ្លោក្នុងស្រុកនៅក្នុងការផលិតបន្ទះឈីបដោយខ្លួនឯង។ រដ្ឋាភិបាលចិនដែលទទួលស្គាល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាបន្ទះឈីប កំពុងដើរតួនាទីឈានមុខគេនៅក្នុងគំនិតផ្តួចផ្តើមនេះ។ ក្រសួងហិរញ្ញវត្ថុកាន់កាប់ភាគហ៊ុន ១៧% យ៉ាងសំខាន់នៅក្នុងមូលនិធិនេះ ខណៈដែលសាខារបស់ធនាគារអភិវឌ្ឍន៍ជាតិគ្រប់គ្រងដោយរដ្ឋចូលរួមចំណែកបន្ថែម ១០% ។ អាជ្ញាធរមូលដ្ឋានក៏ចូលរួមដែរ ដោយមានក្រុមហ៊ុនវិនិយោគបន្តពីរដ្ឋាភិបាលក្រុងសៀងហៃ […]
អានបន្ថែមរដ្ឋបន្តដកហូតដីព្រៃជាង ៣៤០០ហិកតាបន្ថែមទៀត នៅឱរ៉ាល់ ខេត្តកំពង់ស្ពឺ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណ ៣៤៣៤ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០៣កន្លែង ដែលមានផ្ទៃដីសរុប ៣៤៣៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤៥០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម)
អានបន្ថែមភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់
ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិកភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុពល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមការងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេងៗទៀត។ ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។ គម្រោងសាងសង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ […]
អានបន្ថែមឌូបៃចេញគម្រោងទិដ្ឋាការមាស៖ ផ្ទះឡើងថ្លៃ ៧០% មួយខ្នងតម្លៃ $២៤លាន តែចិននៅតែសម្រុកទិញ
ទីផ្សាររីកដុះដាលនៅទីក្រុងឌូបៃ និងគម្រោងទិដ្ឋាការមាស ទាក់ទាញអ្នកវិនិយោគមកពីចិនដីគោក និងហុងកុង ដោយសារទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនខ្លាំង និងដោយសារការអនុវត្តកម្មវិធីឆាប់បានស្នាក់នៅលឿនសម្រាប់អតិថិជន ទីក្រុងឌូបៃកំពុងក្លាយជាគោលដៅកំពូលសម្រាប់អ្នកវិនិយោគអចលនទ្រព្យមកពីប្រទេសចិនដីគោក និងហុងកុងយ៉ាងឆាប់រហ័ស។ ប្រជាប្រិយភាពទាក់ទាញរបស់ទីក្រុងឌូបៃ កំពុងស្រូបទាញចរន្តវិនិយោគថ្មីដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅនៃការផ្តោតអារម្មណ៍លើទីផ្សាររបស់វិនិយោគិនចិន ដោយធ្លាប់តែមានការវិនិយោគខ្លាំងនៅក្នុងប្រទេសព័រទុយហ្គាល់អស់ជាច្រើនឆ្នាំមកហើយ នេះបើយោងតាម South China Morning Post ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤។ ផ្លាស់ប្តូរចំណាប់អារម្មណ៍៖ វិនិយោគិនចិនពេញចិត្តទីក្រុងឌូបៃជាងអឺរ៉ុប លោក Mark Elliott នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Savills នៅទីក្រុងហុងកុងបាននិយាយថា “យើងបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការសម្រាប់អចលនទ្រព្យឌូបៃ” ។ ទីក្រុងឌូបៃបានជំនួសការចាប់អារម្មណ៍យ៉ាងខ្លាំងពីទ្វីបអឺរ៉ុបដីគោក ជាពិសេសព័រទុយហ្គាល់ និងទីក្រុងប៊ែកឡាំង ដែលនៅទីនោះ តម្រូវការបានធ្លាក់ចុះ”។ ក្រុមហ៊ុន Savills រាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃការសាកសួរព័ត៌មានអចលនទ្រព្យនៅឌូបៃពីទីក្រុងហុងកុង ជាមួយនឹងការកើនឡើងចំនួនដប់ដងក្នុងឆ្នាំនេះ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន។ ទីផ្សារលំនៅឋានរបស់ឌូបៃឡើងកម្ដៅ ជាធម្មតា ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន មានន័យថា ទីផ្សារលំនៅឋានកំពុងរីកចម្រើននៅក្នុងទីក្រុងឌូបៃ។ តម្លៃផ្ទះបានកើនឡើងខ្ពស់ប្រមាណ ៧០% នៅឆ្នាំ ២០២៣ ហើយ Savills ព្យាករថា […]
អានបន្ថែមរដ្ឋសម្រេចដកហូតដីជិត ៣ម៉ឺនហិកតា ពីពលរដ្ឋដែលបានទន្រ្ទានយ៉ាងអនាធិបតេយ្យ នៅស្ទឹងត្រែង
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានជូនដំណឹងដល់ពលរដ្ឋដែលចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ២៨.៨៧២,៤២៧៧ហិកតា ដោយខុសច្បាប់នៅភូមិសាស្រ្តមួយចំនួននៅក្នុងខេត្តស្ទឹងត្រែង ដោយត្រូវរុះរើ និងចាកចេញពីទីតាំងនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ជាកំហិត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានទន្ទ្រានយ៉ាងអនាធិបតេយ្យយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ដីទាំងអស់ខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិបានប៊ុង ភូមិភ្លុក នៃឃុំភ្លុក ស្រុកសេសាន និងមួយចំនួនទៀតនៅតំបន់អូរឃ្លៀង ស្ថិតក្នុងភូមិកញ្ចាញទឹក ភូមិកញ្ចាញគោក ភូមិសំរោង នៃឃុំស្រែសំបូរ ស្រុកសៀមប៉ាង និងភូមិឫទ្ធីសែនជ័យ១ ភូមិណាអូង នៃឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ប្រភពដដែល បានឱ្យដឹងទៀតថា ក្រសួងកសិកម្ម បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១.៩១៤,២៣៦៧ហិកតា ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក […]
អានបន្ថែម១ឆ្នាំ ក្រុមហ៊ុន Singapore Airlines អាចរកចំណេញបានជិត $២ពាន់លាន ពីអាជីវកម្មផ្លូវអាកាស
ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស Singapore Airlines ប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរីកាលពីឆ្នាំកន្លងទៅ នេះបើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពនេះ ក្រុមហ៊ុន Singapore Airlines បានលើកឡើងថា តម្រូវការដឹកជញ្ជូនទំនិញ មានការកើនឡើងដល់ចុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (E-commerce) ភាពធន់ និងការរីកចំរើនផ្នែកផ្សេងៗទៀតដូចជា ផលិតកម្មចំណីអាហារ និងការប្រគុំតន្ត្រី។ ក្រុមហ៊ុន បានបន្ថែមថា តម្រូវការធ្វើដំណើរតាមផ្លូវអាកាស នៅតែបន្តមានជាធម្មតានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ដោយសារតែការត្រលប់មកវិញនូវការកើនឡើងនូវការកក់ជើងហោះហើរនៅអាស៊ីខាងជើង និងអាស៊ីអាគ្នេយ៍។ ជាមួយនឹងកត្តាទាំងនេះ ក្រុមហ៊ុន បានប្រកាសពីប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ២.៦៨ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង ១.៩៩ពាន់លានដុល្លារអាមេរិក ធៀបនឹងប្រាក់ចំណេញ ២.១៦ពាន់លានសិង្ហបុរី បើគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន បានប្រកាសពីការបែងចែកភាគលាភចំនួន ០.៣៨ដុល្លារសិង្ហបុរី សម្រាប់ម្ចាស់ហ៊ុនម្នាក់ៗ ដែលខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ០.២៨ដុល្លារសិង្ហបុរី។ […]
អានបន្ថែមMid-Year Celebration ពីបុរី ប៉េង ហួត ទិញផ្ទះបានឡានហើយ អូសតែវ៉ាលីចូលនៅបានតែម្ដង!
ធ្មេចបើកៗ ដល់ពាក់កណ្ដាលឆ្នាំទៀតហើយ! សម្រាប់លោកអ្នកដែលកំពុងមានបំណងចង់វិនិយោគ ឬទិញផ្ទះសម្រាប់រស់នៅក្នុងខែមិថុនានា ក៏នឹងមានឱកាសទទួលបានការផ្ដល់ជូនដ៏ចំណេញពីបុរី ប៉េង ហួត ផងដែរ។ ការផ្តល់ជូននេះគឺជាប្រម៉ូសិនដ៏ធំមិនធ្លាប់មាន សម្រាប់ឆ្នាំ២០២៤នេះ គឺប្រូម៉ូសិន Mid-Year Celebration ជាមួយ កញ្ចប់Promotion ទាំង ៦ ដ៏ធំសម្បើមខ្លាំងមែនទែន។ ចង់ដឹងទេថាប្រ៉ម៉ូសិនដ៏ពិសេសនេះ មានអ្វីខ្លះ? ✨ទិញផ្ទះ ទទួលបានឡានអគ្គិសនីដ៏ប្រណិតចុងក្រោយគេ ម៉ាក Toyota BZ4X 01គ្រឿងភ្លាមៗ ✨ ផ្តល់ជូនសេវា Internet ឥតគិតថ្លៃរយៈពេល ៥ឆ្នាំ ✨ ទទួលបានសេវាកាត់ប្លង់រឹងដោយឥតគិតថ្លៃ ✨ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិមរហូតដល់ ៥.០០០ដុល្លារ ✨ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់រហូតដល់ ៣.០០០ដុល្លារ ✨ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការរហូតដល់ ៣.០០០ដុល្លារ ការផ្ដល់ជូននេះមានសុពលភាពត្រឹមតែដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះប៉ុណ្ណោះ។ បើផុត គឺលែងមានឱកាសចំណេញបែបនេះទៀតហើយ! រួសរាន់ឡើង! មិនតែប៉ុណ្ណោះ បុរី ប៉េង ហួត នៅមានដំណឹងកាន់តែពិសេសជូនដល់អតិថិជនដែលមានបំណងស្វែងរកគេហដ្ឋានកក់ក្តៅសម្រាប់គ្រួសារលែងបារម្ភរឿងការបង់ប្រាក់ទៀតហើយ។ ជាមួយកម្ចីពីធនាគារដៃគូរបស់បុរី […]
អានបន្ថែម