ព័ត៌មានអចលនទ្រព្យ
ការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩
តើអ្នកគួររៀបចំអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកបែបណាខ្លះ ក្នុងកំឡុងពេលសម្រាកជំងឺឆ្លងកូវីដ១៩? ក្នុងស្ថានភាពដែលអគារការិយាល័យ ឬអគារពាណិជ្ជកម្មរបស់អ្នកត្រូវបានទុកទំនេរដោយសារបុគ្គលិក និងក្រុមហ៊ុនអាជីវកម្មផ្សេងទៀតក្នុងអគារតែមួយត្រូវបានឈប់សម្រាកដោយសារជំងឺឆ្លងបណ្តាលមកពីវីរុសកូវីដ១៩ បែបនេះ ការយកចិត្តទុកដាក់ខ្ពស់លើវិធានការគ្រប់គ្រង និងថែទាំអគារ ជាការសំខាន់ណាស់ ជាពិសេសសម្រាប់ម្ចាស់អគារផ្ទាល់តែម្តង។ បើយោងអត្ថបទចេញផ្សាយមួយរបស់ CBRE Cambodia កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អត្ថបទនោះបានបង្ហាញពីវិធីទប់ស្កាត់ និងការពារជំងឺឆ្លងកូវីដ១៩ តាមវិធានការមួយចំនួន ដែលត្រូវបានគេយកមកអនុវត្តកន្លងក្នុងការគ្រប់គ្រង់លើបុគ្គលិកធ្វើការ និងគ្រឿងបរិក្ខារក្នុងអគារការិយាល័យ ទាំងអំឡុងពេលកំពុងប្រឈមស្ថានភាពជំងឺឆ្លង និងត្រៀមសម្រាប់ក្រោយពេលជំងឺបានផុតរលត់ទៅវិញ។ វិធានការទាំងនោះមានដូចតទៅ៖ ការគ្រប់គ្រងអគារការិយាល័យ ឬអគារពាណិជ្ជកម្ម ក្នុងកំឡុងពេលនៃស្ថានភាពជំងឺឆ្លងកូវីដ១៩ ១) គ្រប់គ្រងការចេញចូល៖ វិធីដែលល្អបំផុតក្នុងការរក្សាអគារឱ្យមានសុវត្ថិភាពល្អ គឺត្រូវឱ្យបុគ្គលិកដែលមានរោគសញ្ញាឆ្លងនៅដាច់ដោយឡែក និងអនុញ្ញាតឱ្យពួកគេអាចធ្វើការពីផ្ទះបាន។ បន្ថែមពីនេះ អគារការិយាល័យនីមួយៗគួរតែមានដាក់ការត្រួតពិនិត្យកម្តៅ និងការបាញ់អាកុលលាងដៃរបស់បុគ្គលិកមុនពេលចូលធ្វើការ និងមានការកម្រិតការចេញចូលរបស់អ្នកក្រៅផ្សេងទៀត។ ការកម្រិតចំនួនមនុស្សជិះជណ្តើរយន្ត និងការបែងចែងឱ្យឡើងតាមជណ្តើរធម្មតា អាចកាត់បន្ថយការប្រមូលផ្តុំរបស់ក្រុមបុគ្គលិកបំពេញការងារផងដែរ។ ២) ការពារប្រសើរជាងព្យាបាល៖ អ្នកគ្រប់គ្រងអគារ ក៏អាចដាក់ចេញនូវផែនការយថាហេតុ ឬផែនការគ្រោងទុកជាមុន គឺដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតឡើងនាពេលខាងមុខ។ ក្នុងផែនការគួររាប់បញ្ចូលសកម្មភាពដូចជា៖ អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីញែកពួកគេដាច់ដោយឡែកពីគ្នា? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ ពេលមានករណីឆ្លងកើតឡើងជាដើម? តាមរយៈផែនការនេះ អ្នកនឹងអាចកាត់បន្ថយហានិភ័យ និងកាត់បន្ថយការថប់បារម្ភបានច្រើន […]
អានបន្ថែមធនាគារជាតិឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលក្នុងកំឡុងពេលរងវិបត្តិកូរ៉ូណា
អគ្គនាយករងត្រួតពិនិត្យទី ១ នៃធនាគារជាតិកម្ពុជា អំពាវនាវដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ជៀសវាសការរឹបអូសទ្រព្យសម្បត្តិអតិថិជន (កូនបំណុល) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចកំពុងមានការថយចុះ ដោយសារផលប៉ះពាល់ពីមេរោគកូវីដ ( Covid-19 )។ យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានស្នើសុំអោយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនោះទៀតដែរ ក៏មានការអំពាវនាវ កុំអោយមានការរឹបអូសទ្រព្យបញ្ចាំ ដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលអតិថិជនមួយចំនួនកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ ការអំពាវនាវនេះដែរ បានចេញផ្សាយក្រោយពី ធនាគារជាតិនៃកម្ពុជា ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និង មានការលំបាកក្នុងការទូទាត់សង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលដែលធនាគារជាតិ បានចេញនូវសារាចរណែនាំ កាលពីថ្ងៃទី ២៨ មីនា ២០២០ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ។ ការរៀបចំឥណទានឡើងវិញនេះដែរ […]
អានបន្ថែមអ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ការឆ្លងនៃកូវីដមិនធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទេ គ្រាន់តែវានឹងនៅនឹងថ្កល់ដូចឆ្នាំ២០០៩។ ហើយបន្ទាប់ពីបណ្ដាប្រទេសនៅលើពិភពលោកស្ដារសេដ្ឋកិច្ចឡើងវិញហើយ ខ្ញុំជឿថា នៅចុងឆ្នាំ ២០២០ ក្នុងត្រីមាសទី៣ ទី៤ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្ដើមមានសន្ទុះជាបណ្ដើរៗ។» លោកបានបន្តទៀតថា៖ «ចំពោះវិស័យសំណង់នឹងអចលនទ្រព្យ នៅមិនទាន់មានសន្ទុះត្រឡប់មកវិញក្នុងឆ្នាំនេះទេ ព្រោះវាមិនមែនជាទីផ្សារបន្ទាន់សម្រាប់កម្ពុជា។ តែវាអាចមានសន្ទុះឡើងវិញក្នុងឆ្នាំ ២០២១ ព្រោះវិស័យនេះ មានការជាប់គាំងតាំងពីមុនកូវីដម្ល៉េះ។ ចំពោះវិស័យសំណង់ មានការជាប់គាំងតាំងពីខែធ្នូ ២០១៩ មក ឯអចលនទ្រព្យ ធ្លាក់ចុះតាំងពីខែកញ្ញា ២០១៩ មកម្ល៉េះ។» ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ប្រធានខេដាប់បឹលយូរខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីសស្តែត បញ្ជាក់ថា ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺជាពេលវេលាល្អក្នុងការវិនិយោគទុកសម្រាប់ឆ្នាំក្រោយៗ។ លោកបានថ្លែងដូច្នេះ ក្នុងបទសម្ពាសន៍ស្តីអំពី «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺកូវីដ១៩ និងការលើកលែងពន្ធប្រថាប់ត្រា» ។ […]
អានបន្ថែមធនាគារពិភពលោក៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះមកត្រឹមតែ ២, ៥% ក្នុងឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩
កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងធ្លាក់ចុះប្រមាណ២.៥ភាគរយ នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារតែអសកម្មភាពនៃវិស័យទេសចរណ៍ និងសំណង់ដែលបណ្តាលមកការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពីការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែមេសាឆ្នាំ ២០២០ សម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ចេញផ្សាយកាលពីថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា៖ «កំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់ចុះប្រមាណ ២, ៥ ភាគរយ នៅឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ បើផ្អែកលើសេណារីយ៉ូដើមគ្រា (baseline scenario)។ ការធ្លាក់ចុះនេះ ធ្វើឲ្យមានការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ និងការវិនិយោគដោយផ្ទាល់ពីបរទេស ដែលនាំឱ្យមានការប្រែប្រួលនៃទីផ្សារអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។» របាយការណ៍ដដែលនេះ បានបង្ហាញថា៖ «ចំពោះបញ្ហានេះធ្វើឲ្យរងការប៉ះពាល់យ៉ាងខ្លាំង នៃក្បាលម៉ាស៊ីនអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជារួមមានវិស័យទេសចរណ៍ និងសំណង់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំ២០២០នេះ។» គួរបញ្ចាក់ផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជាមានសន្ទុះខ្លាំងប្រមាណ ៧,១ ភាគរយក្នុងឆ្នាំ២០១៩ នេះបើតាមរបាយការណ៍ដដែលរបស់ធនាគារពិភពលោក។ ទោះបីយ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញដល់ ៥,៩ ភាគរយ ក្នុងអំឡុងឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងទីផ្សារសំខាន់ៗនៅក្នុងប្រទេសចិន ដែលជះឥទ្ធិពលដល់សកម្មភាពរីកចម្រើនឡើងនៃសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំក្រោយនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីដើមខែ […]
អានបន្ថែមសម្តេចតេជោអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារជួល បញ្ចុះតម្លៃ និងពន្យារពេលយកប្រាក់ជួល
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ផ្ទះ ឬអគារពាណិជ្ជកម្មជួលទាំងអស់ ឲ្យមានការយោគយល់ដល់ភាគីអ្នកជួលក្នុងការបញ្ចុះតម្លៃ និងពន្យារពេលនៃការយកប្រាក់ជួល ខណៈពេលអាជីវកម្មមួយចំនួនរងការប៉ះពាល់ អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ សម្តេចបានមានប្រសាសន៍ថា៖ « សូមកុំកាប់មេមាន់ទទួលទាន គួរតែរក្សាទុកមេមាន់នេះ ដើម្បីថ្ងៃក្រោយឲ្យវាមានពងតទៅទៀត។ ចឹងបើសិនជាយើងកាប់គ្នាពេលនេះ ចឹងបានសេចក្តីថាហាងនឹងត្រូវបានបិទរហូតគ្មានពីណាគេជួលបន្តទៅទៀតនៅថ្ងៃក្រោយ។ ប៉ុន្តែបើសិនជាយើងអនុគ្រោះឲ្យគ្នាមួយខែ ពីរខែ ឬ បញ្ចុះថ្លៃ គឺយើងអាចរក្សាអតិថិជន ឲ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍ មានភាពប្រសើរឡើងវិញ។» គេសង្កេតឃើញថា ចំពោះមុខភាពប្រឈមនៃវិបត្តិមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ រាប់តាំងពី ការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់អចលនទ្រពក្រោម ៧ ម៉ឺនដុល្លាជាដើម។ (អានបន្ថែម) បន្ថែមពីលើនោះ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ សម្ដេចតេជោ ហ៊ុន […]
អានបន្ថែមរដ្ឋាភិបាលបញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេសកម្ពុជា
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទកាស៊ីណូជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃ១ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ។ សម្តេចបានចេញសេចក្តីសម្រេចដូច្នេះ ក្នុងសន្និសីទកាសែតស្ដីពីវិធានការបន្ថែម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ជុំវិញការបញ្ជាឱ្យបិទកាស៊ីណូបណ្តោះអាសន្ននេះ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាយើងទុកពេលរហូតដល់ថ្ងៃទី ១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្តង? បញ្ហាមិនស្ថិតអ្នកលេងល្បែងទេ គឺស្ថិតនៅត្រង់បញ្ហាថៅកែត្រូវតែដោះស្រាយជាមួយកម្មករ របស់ពួកគេយ៉ាងណា។ ព្រោះបើសិនជាបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ ចឹងអ្នកណាទទួលខុសត្រូវទៅលើបញ្ហាបុគ្គលិកដែលត្រូវព្យួរការងារ ក្នុងកាលៈទេសៈនូវការបិទនេះ?» សម្តេចបានបន្ថែមថា ៖ «យើងប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ យ៉ាងហោចណាស់ឱ្យរួចភារកិច្ចបង់ចំណូល(ពន្ធ)ក្នុងរយៈពេលបិទ ព្រោះនៅពេលបិទអាជីវកម្ម គឺគ្មានចំណូលនោះទេ។ សម្រាប់នៅទីក្រុងភ្នំពេញ យើងមានតែកាស៊ីណូណាហ្គាវើលតែប៉ុណ្ណោះ ហើយនៅតាមព្រំដែនក៏មាន និងនៅក្រុងព្រះសីហនុក៏មាន គឺយើងបិទទាំងអស់ជាបណ្តោះអាសន្ន។» ដំណាលគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់កាស៊ីណូក្នុងប្រទេសកម្ពុជាទាំងអស់ថា ក្រសួងនឹងធ្វើការលើកលែងពន្ធលើប្រាក់ចំណូលប្រចាំខែដល់កាស៊ីណូចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ រហូតដល់ថ្ងៃអនុញ្ញាតបើកឲ្យដំណើរការអាជីវកម្មធម្មតាវិញ។ គួរបញ្ជាក់ផងដែរថា អាជីវកម្មកាស៊ីណូទូទាំងប្រទេសកម្ពុជាមានចំនួន […]
អានបន្ថែមឥណទានសាងសង់ផ្ទះ និងទិញផ្ទះ ប៉ះពាល់ដោយកូវីដ១៩ ទទួលបានលក្ខខណ្ឌអនុគ្រោះ
ឥណទានសាងសង់ផ្ទះ ឬហាង និងឥណទានទិញផ្ទះ ត្រូវបានទទួលការអនុគ្រោះលើលក្ខខណ្ឌបង់ប្រាក់មួយចំនួន តាមរយៈ ”ឥណទានរៀបចំឡើងវិញ” ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការផ្តល់លក្ខខណ្ឌអនុគ្រោះនេះ មានគោលបំណង ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសារាចរណែនាំ ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ។ វិស័យដែលអាទិភាពដែលទទួលបានភាពអនុគ្រោះនេះ រួមមាន ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន) កាត់ដេរ (ដោយរាប់បញ្ជូលទាំងនិយោជិត) សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។ សារាចរបានណែនាំ បញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជន ទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ លក្ខខណ្ឌអនុគ្រោះ មានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម […]
អានបន្ថែមរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ។ បើយោងតាមលិខិតរបស់ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី»។ ចំពោះ ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ដូរផ្សេងៗវិញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមិនមានផែនការបិទនោះទេ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅប្រព្រឹត្តទៅជាធម្មតា ដោយរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន រៀបចំពិធីនេះ ដោយការបង្កើតបរិយាកាសសប្បាយរីករាយតាមផ្ទះវិញ […]
អានបន្ថែមតើខេត្តព្រះសីហនុនឹងឆ្លងផុតវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះយ៉ាងដូចម្តេច និងនៅពេលណា?
ក្រុងព្រះសីហនុ ដែលធ្លាប់ជាទីក្រុងសក្ដានុពលមួយ បច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាពិសេសការកកស្ទះចរន្តនៃវិស័យអចលនទ្រព្យ។ ឃើញថាមានសំណង់អគារធំៗជាច្រើនត្រូវបានបញ្ឍប់ការសាងសង់ មនុស្សជាច្រើនគ្មានការធ្វើ តម្លៃជួលផ្ទះធ្លាក់ចុះយ៉ាងគំហុកម្ចាស់គម្រោងផ្ទះល្វែងជាច្រើនត្រូវវ័ណ្ឌកដោយសារបាត់បង់ចំណូលពីការជួល និងបញ្ហាជាច្រើនទៀត។ បញ្ហាទាំងនេះមួយផ្នែកធំគឺបណ្តាលមកពីការបិទហ្គេមអនឡាញកាលពីខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ។ ផ្ទូនបន្ថែមជាមួយកត្តាផ្សេងៗទៀតដូចជា ការរាតត្បាតនៃមេរោគកូរ៉ណា ការដកសិទ្ធិពាណិជ្ជកម្ម EBA សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចនៃខេត្តមួយនេះមានសភាពរឹតតែធ្ងន់ធ្ងរ។ មុនបិទហ្គេមអនឡាញ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate Co., Ltd តម្លៃផ្ទះជួលគឺចន្លោះពី៨០០០ ដុល្លារទៅ ១៦០០០ដុល្លារក្នុងមួយខែ។ ដោយរកចំណូលបានជាច្រើនចេញពីការជួល ម្ចាស់អចលនទ្រព្យមួយចំនួនខ្ចីប្រាក់ពីធនាគារដើម្បីសម្រុកសាងសង់លំនៅដ្ឋានតូចធំ ដើម្បីជួលឲ្យជនជាតិចិនបន្ថែមទៀត។ ប៉ុន្ដែ ក្រោយពេលដែលរដ្ឋាភិបាលបានប្រកាសបិទនូវហ្គេមតាមប្រព័ន្ធអនឡាញខុសច្បាប់ បានធ្វើឲ្យជនជាតិចិនទាំងអស់នោះត្រឡប់ទៅស្រុកកំណើតវិញដែលបណ្ដាលឱ្យតម្លៃជួលធ្លាក់ចុះនៅសល់ត្រឹមតែ២០០០ ទៅ ៦០០០ដុល្លារក្នុងមួយខែ។ ដូច្នេះ ម្ចាស់អចនទ្រព្យទាំងក្នុងនិងក្រៅស្រុកត្រូវបាត់បង់ចំណូល ហើយធ្ងន់ធ្ងរជាងនេះគឺវ័ណ្ឌកជាមួយបំណុលធនាគារថែមទៀតផង ហើយត្រូវបង្ខំចិត្តផ្អាកការសាងសង់។ តើស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះនឹងត្រលប់មករស់រានឡើងវិញនៅពេលណា និងយ៉ាងដូចម្ដេច? អ្នកជំនាញព្យាករណ៍ថាស្ថានភាពសេដ្ឋកិច្ចក្រុងព្រះសីហនុនឹងប្រសើរឡើងវិញ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត ហើយពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ […]
អានបន្ថែមកម្ពុជានឹងត្រូវការលំនៅឋាន ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ
ការព្យាកររបស់អ្នកសិក្សាស្រាវជា្រវបានឲ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅឋានប្រហែល ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ខណៈពេលកំណើនប្រជាពលរដ្ឋមានការឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់លំនៅឋាន នៅពេលនេះ យើងបានឆ្លើយតប ជាមួយខាងវិស័យឯកជន ដែលជាអ្នកផ្គត់ផ្គង់សាងសង់លំនៅឋាននេះ យ៉ាងសស្រាក់សស្រាំដើម្បីឆ្លើយតបឱ្យបាន ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។» ឯកឧត្តមបានបន្ថែមថា តាមអ្នកវិភាគមួយចំនួន ការកើនឡើងអ្នកវិនិយោគលំនៅឋាន សំណង់ខុនដូន សំណង់បុរីច្រើន អាចនាំឲ្យកើតមានវិបត្តិ ដោយសារតែភាពលើសនៃការផ្គត់ផ្គង់ មានន័យថាតម្រូវការប្រជាពលរដ្ឋមានភាពគ្រប់គ្រាន់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅសល់។ ឆ្លើយតបចំពោះការបារម្ភនេះឯកឧត្តម សេង ឡូត បានឆ្លើយបំភ្លឺថា៖ «ខ្ញុំជឿថាមិនលើសនោះទេ ហើយអ្វីដែលក្រសួងចង់បាន អ្វីដែលរដ្ឋាភិបាលចង់បាន គឺចង់ឲ្យការវិនិយោគនេះ មានកំណើនខ្ពស់ ព្រោះជាក្បាលម៉ាស៊ីននៃការបង្កើតធនធាន សម្រាប់ជាតិរបស់យើង។» “ជុំវិញបញ្ហានេះ បើយើងវិភាគតាមទ្រឹស្តីសេដ្ឋកិច្ច គេចាត់ទុកថា នៅពេលណាដែលការផ្គត់ផ្គង់នឹងវាលើស […]
អានបន្ថែម