សណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ

សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental  បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។ ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។ ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា […]

អាន​បន្ថែម

ចរន្តនៃការទិញ-លក់ខុនដូនៅប្រទេសថៃមានការកើនឡើងជាថ្មី

ការផ្ទេរ ការទិញ ខុនដូរបស់បរទេសនៅក្នុងប្រទេសថៃបានបង្ហាញពីការកើនឡើង ១,៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ ដោយវិនិយោគិនចិននាំមុខគេស្ទើរតែស្មើនឹង ៥៨% នៃការផ្ទេរទាំងអស់។ ភាគច្រើននៃការផ្ទេរប្រាក់គឺជាលទ្ធផលនៃការទិញក្រៅផែនការដែលបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ ការកើនឡើងនៃការផ្ទេរប្រាក់នេះបានឆ្លុះបញ្ចាំងពីទីផ្សារខុនដូដ៏រឹងមាំនៅក្នុងប្រទេសថៃ បើទោះបីជាការវាយតំលៃតម្លៃអចលនទ្រព្យធ្លាក់ចុះនៅក្នុងរយៈពេលនេះ ក៏ដោយសារតែការពង្រឹងប្រាក់បាតរបស់ថៃ ប្រឆាំងនឹងប្រាក់យ័នរបស់ចិន។ ការកើនឡើង ១,៨% បានបន្តនិន្នាការនៃការកើនឡើងភាគរយដដែលក្នុងឆ្នាំ ២០១៨ ទោះបីតម្លៃក្នុងរយៈពេលដូចគ្នាធ្លាក់ចុះ ៥,៨%។ Credit photo : https://thethaiger.com

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាងជិត ២ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅចុងខែធ្នូនេះ ជាច្រើនគម្រោងទាក់ទងទៅនឹងអគ្គិសនី ផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១.៦ពាន់លានដុល្លារ។ យោងតាមព័ត៌មានកាលពីថ្ងៃទី២៥ ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងសាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្ម ចំនួនពីរក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD សាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សាងសង់អគារ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ យូនីត និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ កោះពេជ្រ មានទុនវិនិយោគសរុប ១ ១៨១ លានដុល្លារ។ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១ លានដុល្លា។ ដោយឡែក ទាក់ទងនឹងការវិនិយោគលើវិស័យអគ្គិសនីវិញ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

ក្រសួងរៀបចំដែនដីនឹងប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមអនុវត្ត ការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ហើយការប្រមូលនេះគឺដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ លក្ខខណ្ឌ និង នីតិវិធីនៃការប្រមូលចំណូលពីសេវានេះ នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី។ កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់តម្លៃ ២០ ០០០ រៀល ក្នុងមួយប្រតិបតិ្តការ ដោយគិតបញ្ជូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ នេះបើយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ អតិថិជនដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក អាចទំនាក់ទំនងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី។ គួរបញ្ជាក់ជូនថា “ព័ត៌មានសុរិយោដី” គឺសំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព […]

អាន​បន្ថែម

គម្រោងលំនៅឋានមួយនេះនឹងក្លាយជាគម្រោងដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនអចលនទ្រព្យថៃ Magnolia Quality Development (MQDC) នឹងពង្រីកគម្រោងលំនៅដ្ឋាន Forestias នៅជាយក្រុងបាងកកដើម្បីបង្កើតគម្រោងលំនៅឋានធំជាងគេនៅប្រទេសថៃ។ ការពង្រីកនេះនឹងត្រូវបានផ្តល់មូលនិធិដោយការវិនិយោគចំនួន ១,២ ប៊ីលានដុល្លារបន្ថែមពីលើការវិនិយោគចំនួន ៣ ប៊ីលានដុល្លារអាមេរិក។ ទំហំគម្រោងនឹងកើនដល់ទៅ ១៦ ហិកតា ដែលពីមុនមានត្រឹមតែ ៤៨ ហិកតាប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនឹងពង្រីករហូតដល់ទៅ ៦៤ ហិកតា។ ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃភាគកណ្តាលទីក្រុងបាងកក Forestias នឹង មានវីឡា និង ខុនដូដែលមានទំហំប្រមាណ ៤,៨ ហិកតា រួមជាមួយកន្លែងលក់រាយ ការិយាល័យ  ក្លឹបកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ រោងកុន និងមជ្ឈមណ្ឌលកំសាន្តសម្រាប់គ្រួសារជាលក្ខណៈឯកជនផងដែរ។ ម្យ៉ាងវិញទៀត ក្នុងគម្រោងនេះក៏នឹងមានផ្លូវតភ្ជាប់គ្នាពីអគារមួយ ទៅអគារទៀត ដែលមានចម្ងាយសរុប ១,៦ គីឡូម៉ែត្រ។

អាន​បន្ថែម

រដ្ឋាភិបាលចាប់ផ្តើមសិក្សាលម្អិតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនចិន China Railway Corporation កំពុងសិក្សា លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដើម្បីសិក្សាលម្អិតដាក់ជូនរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀមសម្បទានអនុវត្តគម្រោងផ្លូវល្បឿននេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការសិក្សាលម្អិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង និងក្រុមហ៊ុនឯកជនមកពីប្រទេសចិន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ កាលពីពេលថ្មីៗនេះ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនចិនដែលទទួលបានការអនុញ្ញាត មានរយៈពេល ១៨ខែ សិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿន។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តម  ស៊ុន ចាន់ថុល ថ្លែងថា៖ “ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត […]

អាន​បន្ថែម

វិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ

(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.

អាន​បន្ថែម

គម្រោងផ្លូវ២ខ្សែ អមសងខាងផ្លូវរថភ្លើងនឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវចំនួន២ខ្សែអមសងខាងផ្លូវរថភ្លើង ដែលនឹងតភ្ជាប់ទីប្រជុំជនក្នុងក្រុងភ្នំពេញទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាមុនស្នើដល់រដ្ឋាភិបាលអនុម័តនឹងស្វែងរកទុនវិនិយោគ ដែលផ្លូវទាំងពីរខ្សែនេះ នឹងជួយរំដោះចរាចរណ៍និងកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ។ តាមសេចក្តីប្រកាសព័ត៌មានដដែល គម្រោងនេះគឺនឹងសាង​សង់ជាផ្លូវមេ​តុង​អាមេ អម​ស​ងខាងផ្លូ​វរ​ថ​ភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ី​លសុង​ ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានី​ភ្នំ​ពេ​ញ–ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលបានសម្រេចការសាងសង់ប្រមាណជា៧ភាគរយ។ (អានបន្ថែម) ការសាងសង់ផ្លូវទាំងនេះទៀតសោត គឺមិនត្រឹមតែជួយ​រំ​ដោះការ​ក​កស្ទះច​រា​ចរ​ណ៍នាពេលបច្ចុប្បន្ននោះទេ តែក៏ដើម្បីសម្រួលដល់​កា​រ​ធ្វើ​ដំណើ​រ​ របស់​បង​ប្អូ​នប្រជាពលរដ្ឋក្នុងរាជធានីភ្នំ​ពេ​ញ​និងស​ម្រួល​ដ​ល់​កា​រដឹកទំនិញឆ្លងកាត់ចូលក្នុ​ង​រា​ជ​ធានីភ្នំពេ​ញ​ផ​ង​ដែ​រ។ បច្ចុប្បន្ន ក្រសួងសាធារណការនិង​ដឹ​កជញ្ជូ​ន នឹង​ស​ហកា​រ​ជាមួយសាលារាជធានីភ្នំពេ​ញ​ និងក្រុមហ៊ុន​អយស្ម័យយានក​ម្ពុជាក្នុងការ​សិក្សាល​ទ្ធ​ភា​ព និងផលប៉ះពាល់កំណាត់​ផ្លូ​វនេះដើម្បីលើកសំណើដាក់ជូនរាជ​រ​ដ្ឋាភិ​បាល​ពិ​និត្យ​ស​ម្រេ​ច និងស្វែងរកថវិកាសាង​ស​ង់​​។  

អាន​បន្ថែម

ផែនការមេរយៈពេល១០ឆ្នាំនឹងធ្វើឲ្យខេត្តកែបក្លាយជាតំបន់ទេចរណ៍លំហែកម្រិតខ្ពស់

ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំឲ្យមានផែនការមេអភិវឌ្ឍទេសចរណ៍រយៈពេល១០ឆ្នាំសម្រាប់ខេត្តកែប ដែលនឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់។ ជាក់ស្តែង រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី ១១ ខែធ្នូ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាទៅលើ«ប្លង់គោលគំនិត និងវិធីសាស្រ្តនៃការរៀបចំបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ នៅឆ្នាំ ២០២០-២០៣០»។ បើតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលខេត្តកែប ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយសម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង ៤ នៅកម្ពុជា។ ក្នុងនោះ ខេត្តកែបគឺមានសក្តានុពលខុសពីខេត្តផ្សេងៗ ដែលចាំបាច់ណាស់ដែលក្រសួងទេសចរណ៍ត្រូវរៀបចំឲ្យមានគម្រោងសិក្សាផែនការមេដើម្បីធ្វើយ៉ាងណា ឲ្យខេត្តនេះមានជារមណីដ្ឋានបែបប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍បែបធម្មជាតិពិតៗ។ គួរបញ្ជាក់ថា កន្លងមក លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា សម្រាប់ខេត្តកែបរដ្ឋាភិបាលទុកសម្រាប់ទេសចរណ៍បែបស្ងប់ស្ងាត់ សម្រាប់លំហែកាយ ទេសចរណ៍បែបសុខភាព មិនមែនទេសចរណ៍បែប mass tourism ឬទេសចរណ៍ដែលមានមនុស្សច្រើនសម្រុកទៅក្នុងពេលតែមួយ។ លោកថា ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមមាន បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនចង់ឲ្យមានការអភិវឌ្ឍន៍បែបកាស៊ីណូ សម្រាប់ខេត្តកែបនោះទេ ព្រោះខេត្តកែប គឺជាគោលដៅទេសចរណ៍បែបប្រណិត និងជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង

តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។ បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ក្នុងឆ្នាំ២០១៩នេះ។ បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯតម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩៕

អាន​បន្ថែម