ព័ត៌មានអចលនទ្រព្យ
ADB ថាឥណទានវិស័យអចលនទ្រព្យបង្កជាក្តីកង្វល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៧,០ ភាគរយនៅឆ្នាំ២០១៩ ក៏ប៉ុន្តែ កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះស្តីពីរបាយការណ៍សេដ្ឋកិច្ច បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានជំរុញដោយវិស័យចំនួន ៤ រួមមាន កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ក៏ប៉ុន្តែ ជាមួយនឹងការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មសកល កម្ពុជាចាំបាច់ត្រូវផ្តោតលើយុទ្ធសាស្ត្រធ្វើពិពិធកម្ម។ អ្នកនាង Sunniya Durrani-Jamal នាយកប្រចាំកម្ពុជារបស់ ADB បានមានប្រសាសន៍ថា៖ «ការប្រែប្រួលនេះ តម្រូវឱ្យមានការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍន៍កម្លាំងពលកម្មដែលមានជំនាញនិងផលិតភាពខ្ពស់បន្ថែមទៀត ដើម្បីឲ្យស្របតាមការកើនឡើងនៃប្រាក់ឈ្នួល និងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ ដែលជាលទ្ធផល ត្រូវការអភិបាលកិច្ច និងស្ថាប័នដ៏រឹងមាំ»។ ការព្យាករណ៍នេះ គឺជាផ្នែកមួយនៃ «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ដែលបានបង្ហាញថា ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ […]
អានបន្ថែមមិនមានការថមថយឡើយចំពោះការទិញលក់អចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន
ប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅកម្ពុជាគឺនៅតែមានសកម្មភាពយ៉ាងផុសផុលស្តែងចេញតាមរយៈការកើនឡើងខ្លាំងនៃពន្ធលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញ។ អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើង ៦០,១៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ (អានបន្ថែម) លោក សន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានមានប្រសាសន៍ថា៖ «ពន្ធប្រថាប់ត្រាកើនឡើងគឺមានការទិញលក់ច្រើន ហើយវាជាសញ្ញាល្អមួយដែលវិស័យអចលនទ្រព្យមានសកម្មភាពផុសផុលឡើង»។ លោក ក៏បានបញ្ជាក់ទៀតថា ការកើនឡើងនៃចំណូលពន្ធ ក៏បានបង្ហាញពីការយល់ដឹងពីវិស័យអចលនទ្រព្យកាន់តែច្រើនឡើងរបស់ប្រជាជន ទៅលើការទិញលក់អចលនទ្រព្យនៅកម្ពុជាហើយជាពិសេស គឺនៅតំបន់ដែលកំពុងអភិវឌ្ឍន៍ ដែលអាចឲ្យប្រជាជនរកប្រាក់ចំណេញ ឬវិនិយោគបំរើអាជីវកម្មរបស់ខ្លួន។ គួរបញ្ជាក់ផងដែរថា ការកើនឡើងនេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមការផ្លាស់ប្តូរផលិតកម្មចិនជំរុញឱ្យមានការកើនឡើងតម្លៃជួលក្នុងឧស្សាហកម្មនៅវៀតណាម
ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យមានការចាកចេញរោងចក្រផលិតកម្មចិនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដោយប្រទេសវៀតណាមគឺទទួលបានផលប្រយោជន៍ដោយផ្ទាល់។ យោងតាមរបាយការណ៍ថ្មីពីអ្នកវិភាគអចលនទ្រព្យ JLL Vietnam តម្រូវការខ្ពស់សម្រាប់ឧស្សាហកម្មបានធ្វើឲ្យកើនឡើងតម្លៃជួលក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលបានកើនឡើងដល់ ១៥,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងអត្រាផ្ទៃក្រឡាជួលពេញនៅតំបន់សេដ្ឋកិច្ចភាគខាងត្បូងនៃប្រទេសវៀតណាមមានរហូតដល់ ៨១ ភាគរយ ។ ថ្លៃជួលដីនៅក្នុងតំបន់ឧស្សាហកម្ម HCMCក៏ដូចជានៅតាមបណ្តាខេត្តប៊ិញដុង ដុងណៃ ឡុងអាន និងបារ៉ៃ- វង្សតា បានឈានដល់កំរិតមធ្យម ៩៥ ដុល្លារអាមេរិកក្នុងមួយម៉ែតការ៉េជាមធ្យមក្នុងត្រីមាសទី ២ ។ វិស័យអចលនទ្រព្យឧស្សាហកម្មរបស់វៀតណាមក៏នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកបណ្តាញពាណិជ្ជកម្មជាបន្តបន្ទាប់ដែលដឹកនាំដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប – វៀតណាម (EVFTA) កាលពីខែមុន។
អានបន្ថែមការកើនឡើងនៃសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ
ដោយលោក Eric Wong Chon Lap ចំនួនសាលាអន្តរជាតិនៅក្នុងរាជធានីភ្នំពេញដែលមានក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យទីក្រុងមួយនេះមានគ្រឹះស្ថានអប់រំអន្តរជាតិច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសាលាអន្តរជាតិដែលមានការទទួលស្គាល់បែបនេះមានចំនួនច្រើនជាងពេលណាៗទាំងអស់។ នេះគឺជាការឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ឪពុកម្ដាយកម្ពុជាកាន់តែច្រើនឡើង ដែលចង់ស្វែងរកបរិយាកាសអប់រំចម្រុះជាតិសាសន៍ និងជាពិសេស ជ្រើសរើសសាលាល្អបំផុតសម្រាប់កូនៗពួកគេ។ ក្រៅពីមានតម្រូវការសម្រាប់ប្រជាជនក្នុងស្រុក ក៏មានដែរនូវសិស្សមកពីគ្រួសារជនបរទេសរស់នៅស្រុកខ្មែរ ព្រោះតែថ្លៃសិក្សាទាប និង ការរស់នៅចំណាយតិច។ ដោយសារការអប់រំជាភាសាអង់គ្លេសមានតម្រូវខ្ពស់ គេសង្កេតឃើញថាសាលាអន្តរជាតិកាន់តែច្រើនឡើងត្រូវបានសាងសង់ឡើង ហើយភាគច្រើននៃសាលារៀនទាំងនោះត្រូវបានបង្កើតឡើងក្នុងគម្រោងអភិវឌ្ឍលំនៅឋានតែម្តង។ ជាក់ស្តែង សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) នៅកោះពេជ្រ និង សាលាអន្តរជាតិណតប្រ៊ីដកម្ពុជា ដែលស្ថិតនៅសហគមន៍ណតប្រ៊ីដ ជាការផ្ដល់ឲ្យនូវជីវិតរស់នៅបែបស៊ីវិល័យ ដែលមានគ្រប់យ៉ាងក្នុងកន្លែងតែមួយ។ នៅពេលអនាគត អ្នកអភិវឌ្ឍឃើញសក្ដានុពលនៃសាលាអន្តរជាតិថាជាធាតុសំខាន់ដើម្បីទាក់ទាញអ្នកទិញឲ្យចាប់អារម្មណ៍គម្រោងលំនៅឋានពួកគេ។ ជាងនេះទៅទៀត គម្រោងអភិវឌ្ឍន៍របស់ពួកគេក៏កាន់តែមានតម្លៃ ហើយធ្វើឲ្យតម្លៃដី និង អចលនទ្រព្យនៅតំបន់ក្បែរៗនោះមានតម្លៃទៅតាមហ្នឹងដែរ។ កន្លងមក យើងឃើញថាសាលា CIS ទទួលបាននូវភាពជោគជ័យ។ ចាប់តាំងពីបើកសាលាមត្តេយ្យរបស់ពួកគេនៅឆ្នាំ ២០១២ ហើយបានពង្រីកអគារកណ្ដាលរបស់ខ្លួននៅលើកោះពេជ្រនៅឆ្នាំ ២០១៥ ហើយបន្តបើកសាលាមត្តេយ្យទី២បន្ថែមទៀតកាលពីឆ្នាំ ២០១៦នៅទួលគោក។ CIS ក៏នឹងប្តូរទីតាំងពីទួលគោកទៅឱ្យកាន់តែកៀកអូឡាំព្យ៉ាដែលនឹងបញ្ចប់ការសាងសង់នាពេលថ្មីខាងមុខនេះ។ លើសពីនេះ សាលាអន្តរជាតិសៅប្រ៊ីដ (Southbridge) នៅក្នុងបរិវេណបុរីប៉េង ហូត បឹងស្នោ ក៏បានផ្តល់ជូននូវប្រព័ន្ធអប់រំលំដាប់ពិភពលោក […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមិនធ្លាប់មានរបស់ថៃកំពុងដំណើរការទៅមុខ
ទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយផ្នែកឯកជនធំបំផុតដែលមិនធ្លាប់មាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវគម្រោងដែលមានទឹកប្រាក់ ៣.៩ ពាន់លានដុល្លារអាមេរិក និងមានទំហំផ្ទៃក្រឡាសរុប ១,៨ លាន ម៉ែត្រការ៉េ ឈ្មោះថា បាងកកមួយ ឬ One Bangkok។ គម្រោងដែលមានអគារចំនួនប្រាំនេះ នឹងរួមបញ្ចូលការិយាល័យក្រុមហ៊ុនចំនួន ៥០០ ការិយាល័យ ដែលមានបុគ្គិលិកចំនួន ៦ ម៉ឺននាក់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូចំនួន ១,៣៥៩ យូនីត និងផ្សារទំនើបជាច្រើន។ នៅពេលបញ្ចប់ការសាងសង់ អគារមួយក្នុងចំណោមអគារទាំងប្រាំ នឹងក្លាយជាអគារមួយក្នុងចំណោមអគារខ្ពស់ៗទាំង ១០ នៅអាស៊ីអាគ្នេយ៍។ មានទីតាំងស្ថិតនៅលើផ្ទៃដី ១៦.៧ ហិកតាក្នុងសង្កាត់រ៉ាម៉ាទី ៤ នៅកណ្តាលក្រុងបាងកក គម្រោង One Bangkok ត្រូវបានរចនាដោយស្ថាបត្យករអាមេរិក Skidmore និង Owings & Merrill និងកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថៃ TCC Group។ ខណៈដែលគម្រោងនេះមានផ្ទៃក្រឡាបៃតងចំនួន ៨ ហិកតា គម្រោង One Bangkokកំពុងត្រូវបានគេចាត់ទុកថាជាទីក្រុងដំបូងបង្អស់របស់រាជធានីដែលមានទីតាំងក្នុងទីក្រុងផ្ទាល់។
អានបន្ថែមសម័យកាលថ្មីនៃការវិវឌ្ឍទីផ្សារលំនៅដ្ឋាននៅភ្នំពេញ
ដោយលោក Eric Wong Chon Lap ទីផ្សារខុនដូនៅភ្នំពេញហាក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ហើយមូលហេតុចម្បងគឺដោយសារស្តុកចាស់លក់មិនទាន់ដាច់ ខណៈដែលការផ្គត់ផ្គង់កាន់តែមានច្រើន។ បញ្ហានេះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ ដែលបណ្ដាលឱ្យអ្នកអភិវឌ្ឍតិចតួចប៉ុណ្ណោះចាប់អារម្មណ៍វិនិយោគខុនដូ ហើយផ្តោតទៅលើការផ្តង់ផ្គង់សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ។ នេះជាមូលហេតុដែលអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងទៅក្នុងទីផ្សារលំនៅដ្ឋានប្រភេទទាបៗ ដែលអ្នកប្រើប្រាស់ភាគច្រើនមានតម្រូវការ ដូចជាផ្ទះមានជាន់ផ្ទាល់ដី ឬ ផ្ទះល្វែងជាដើមដែលភាគច្រើនទិញ និងរស់នៅដោយប្រជាជនកម្ពុជាផ្ទាល់។ សម្រាប់អ្នកទិញផ្ទះ ពួកគេមានតម្រូវការជាក់លាក់ទាក់ទងទៅនឹងការតុបតែង មុខងារថាតើផ្ទះហ្នឹងទិញមកធ្វើអ្វីបានខ្លះ ទីតាំង និងទំហំជាដើម ហើយថវិកាទៀតសោតក៏មានកំណត់។ ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រូវផ្តោតទៅលើតម្រូវការរបស់អ្នកទិញទាំងនេះ ហើយអាចផ្តល់នូវលំនៅដ្ឋានសមស្រប ទីតាំងល្អ តម្លៃសមរម្យដែលអ្នកទិញផ្ទះអាចមានលទ្ធភាព។ នៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍កំពុងទាញយកផលចំណេញពីទីតាំងថ្មីៗដូចជាតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ ដែលបានក្លាយជាទីពេញនិយមសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារតែមានការកែលម្អបណ្ដាញផ្លូវថ្នល់។ អ្នកអភិវឌ្ឍន៍ជាច្រើនបានសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌទីផ្សារលំនៅដ្ឋានដោយប្តូរពីការវិនិយោគខុនដូជាចម្បង ទៅជាការបើកដំណើរការអភិវឌ្ឍន៍លំនៅដ្ឋានដំបូងបង្អស់របស់ពួកគេ តួយ៉ាងដូចជា គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងបង្អស់នៅស្រុកខ្មែរ គឺគម្រោងរបស់ក្រុមហ៊ុន Worldbridge Homes Co Ltd ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ទាំងស្រុងរបស់ពួកគេនៅត្រីមាសទី១ឆ្នាំ២០២០។ គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅស្រុកស្អាងខេត្តកណ្ដាល ក្បែរទីក្រុងតាខ្មៅ ប្រហែល១៨គីឡូម៉ែត្រពីភ្នំពេញ។ គម្រោងនេះមានផ្ទះកម្ពស់២ជាន់ចំនួន ២,៤៥៧ ល្វែង និងប្រភេទផ្ទះសម្រាប់ធ្វើអាជីវកម្មចំនួន៩០ផ្ទះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជាមួយនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៧ […]
អានបន្ថែមផ្សារទំនើបភ្នំពេញមេហ្គាម៉លនឹងបើកដំណើរការក្នុងឆ្នាំ ២០២០
ផ្សារទំនើបភ្នំពេញមេហ្គាម៉លស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី បានបើកទ្វារស្វាគមន៍អ្នកជួលផ្ទៃក្រឡាសម្រាប់បើកអាជីវកម្ម ហើយនឹងត្រៀមខ្លួនបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ផ្សារទំនើបភ្នំពេញមេហ្គាម៉ល គឺមានកម្ពស់ ១០ជាន់ ហើយមានផ្ទៃក្រឡាសំណង់សរុបប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia Development Co., Ltd។ អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងការជួលផ្ទៃក្រឡារបស់ផ្សារទំនើបនេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សំណង់នៃផ្សារទំនើបភ្នំពេញមេហ្គាម៉ល បានបញ្ចប់រួចរាល់ ហើយបាននិងកំពុងបើកទ្វារឲ្យអ្នកជួលធ្វើការរចនាហាងទំនិញរបស់ខ្លួនមុននឹងត្រូវបើកក្នុងត្រីមាសទី ៣ នៃ ឆ្នាំ ២០២០ ខាងមុខនេះ។ តាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា ផ្សារទំនើបភ្នំពេញមេហ្គាម៉ល នឹងបន្ថែមផ្ទៃក្រឡាសម្រាប់ជួលចូលទៅក្នុងទីផ្សារប្រមាណជា ៤៧០០០ម៉ែត្រការ៉េ ដែលផ្សារនេះមានការបើកជារោងកុន ប៊ូលីង និងមានការនាំចូលម៉ាកផលិតផលទាំងក្នុងស្រុក និងអន្តរជាតិ សរុបប្រមាណជា ៤០០ អាជីវកម្ម។ ជាមួយនឹងវត្តមាននៃផ្សារទំនើបនេះចូលមកក្នុងទីផ្សារ អ្នកនាង អាន សុធីតាថ្លែងថា៖ «វិស័យលក់រាយ (ផ្សារទំនើប) កំពុងតែផ្លាស់ប្តូរ កំពុងតែមានកំណើន […]
អានបន្ថែមតម្រូវការខុនរំពឹងថានឹងកើនឡើងរហូតដល់៣០ម៉ឺនយូនីតត្រឹមឆ្នាំ២០៣០
ជាមួយនឹងនិន្នាការនៃការផ្លាស់ប្តូរការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង ជាពិសេស យុវជន ស្របពេលដែលតម្លៃនៃលំនៅដ្ឋានតម្លៃសមរម្យនៅទីក្រុងកើនឡើងខ្ពស់ អ្នកជំនាញ អចលនទ្រព្យ ព្យាករណ៍ថា តម្រូវការខុនដូ នឹងមានសន្ទុះខ្ពស់ នៅក្នុងរយៈពេល ៥ទៅ១០ឆ្នាំខាងមុខ។ អ្នកជំនាញផ្នែកអចលនទ្រព្យថា តម្រូវការខុនដូរក្នុងទីផ្សារបច្ចុប្បន្ននៅរាជធានីភ្នំពេញ ហាក់មិនសូវមានប្រជាប្រិយពភាព បើធៀបនឹងតម្រូវការផ្ទះល្វែង ដែលមានតម្លៃសមរម្យ។ ប៉ុន្តែ តាមការព្យាករណ៍របស់របាយការណ៍ VTrust Appraisal ក្នុងរយៈពេល១០ឆ្នាំខាងមុខ និន្នាការនៃការស់នៅ នឹងផ្លាស់ប្តូរ។ ផ្លាស់ប្តូរ គឺដោយសារប្រជាពលរដ្ឋទីក្រុង ពិបាកស្វែងរកលំនៅដ្ឋាន ដូចជា ផ្ទះលែ្វង ឬបុរី នៅក្នុងទីក្រុង គឺដោយសារតែទីក្រុងកាន់តែចង្អៀត សម្រាប់គម្រោងផ្ទះល្វែង និងបុរី ធ្វើការសាងសង់។ តាមការព្យាករណ៍ យ៉ាងតិច៣០ម៉ឺនយូនីតនៃខុនដូ ត្រូវបានគេប៉ាន់ប្រម៉ាន់ថា នឹងត្រូវផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញ។ ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី ស្ថានភាពអចលនទ្រព្យនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ VTrust Appraisal លើកឡើងថា នៅក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ […]
អានបន្ថែមកំណើននៃកន្លែងធ្វើការរួមគ្នានៅក្នុងទីផ្សារការិយាល័យ
ដោយ Eric Wong Chon Lap ការិយាល័យជួលភាគច្រើននៅទីក្រុងភ្នំពេញ គឺជាការជួលតាមបែបប្រពៃណី ពោលគឺជម្រើសជួលដោយកំណត់កុងត្រា និងផ្ទៃក្រឡាការិយាល័យដែលគេជួលធ្វើយ៉ាងណាឲ្យសមល្មមទៅនឹងចំនួនបុគ្គលិក និងមានជម្រើសច្រើនសម្រាប់ការបន្តកិច្ចសន្យាជួល។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនចម្រុះជាតិសាសន៍ ឬអាជីវកម្មទើបបង្កើតថ្មី កំពុងងាកមករកលក្ខខណ្ឌជួលដែលមានភាពបត់បែន ខណៈដែលតម្លៃអចលនទ្រព្យនៅតែជាបញ្ហាចម្បងសម្រាប់ពួកគេ។ ករណីខ្លះ វា ងាយស្រួសសម្រាប់ក្រុមហ៊ុនក្នុងការរកភាគីទី៣ឲ្យមកសាងសង់ រចនាតុបតែងលំអ និងប្រតិបត្តិការផ្ទៃក្រឡាការិយាល័យសម្រាប់ជួលរបស់ខ្លួន ជាជាងក្រុមហ៊ុនទាំងនោះយកមករៀបចំដោយខ្លួនឯង។ កន្លែងធ្វើការរួមគ្នាបែបនេះ គឺនឹងផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនដើម្បីអាចឲ្យក្រុមហ៊ុនមានភាពបត់បែនក្នុងការដាក់លក្ខខណ្ឌសម្រាប់ការជួលផ្ទៃក្រឡាការិយាល័យ។ តម្លៃជួលសម្រាប់កន្លែងធ្វើការរួមគ្នាឬ ហៅថា (co-working space) នៅភ្នំពេញសព្វថ្ងៃកំពុងមានការប្រកួតប្រជែងខ្លាំង។ ពីព្រោះតាមវិធីសាស្រ្តថ្មីនេះ តម្លៃជួលរួមបញ្ចូលគ្នាជាមួយនឹងភាពបត់បែន នឹងធ្វើឱ្យមានភាពទាក់ទាញដល់ភាគីទី៣ ជាជាងការជួលផ្ទៃក្រឡាការិយាល័យដែលត្រូវបានរៀបចំ និងយកមកគ្រប់គ្រង ដោយខ្លួនឯងផ្ទាល់។ជាមួយគ្នានេះ ម្ចាស់អចលនទ្រព្យ ឬអ្នកប្រតិបត្តិកន្លែងធ្វើការរួមគ្នា ក៏ចង់កែប្រែនូវរបៀបជួលដែលប្រើប្រាស់ធនធាននៅក្នុងការិយាល័យឱ្យអស់លទ្ធភាពផងដែរ។ ជាជាងការជួលបែបប្រពៃណី កន្លែងធ្វើការរួមគ្នាបែបនេះ នឹងផ្តល់ឲ្យនូវសេវាកម្មគ្រប់យ៉ាងរាប់តាំងពីទីតាំង និងបរិក្ខារការិយាល័យ។ កន្លែងធ្វើការរួមគ្នានេះមិនត្រឹមតែផ្ដោតលើក្រុមហ៊ុនដែលចាប់ផ្ដើមអាជីវកម្មថ្មីប៉ុណ្ណោះទេ តែក៏សម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ផងដែរ។ ថ្លៃឈ្នួលគឺគិតទៅលើតម្លៃតុ ឬ គិតតម្លៃទៅលើចំនួនបុគ្គលិក ជាជាងគិតតម្លៃជាម៉ែត្រការ៉េក្នុង១ខែ។ កន្លែងធ្វើការរួមគ្នាក៏ផ្ដល់នូវជម្រើសប្រើប្រាស់ទីតាំងផ្ដាច់មុខជាវិធីជួលតាមបែបប្រពៃណី នៅពេលក្រុមហ៊ុនមិនចង់ចែករំលែកវាជាមួយអ្នកដទៃ។ ដោយសារតែយុវជនជំនាន់ក្រោយគឺនឹងក្លាយជាកម្លាំងចលករច្រើនបំផុតសម្រាប់វិស័យការងារ ហើយមានតម្រូវការកន្លែងធ្វើការរួមគ្នាកាន់តែច្រើនឡើង ក្រុមហ៊ុនគួរតែពិចារណាឡើងវិញនូវគុណភាពនៃកន្លែងធ្វើការ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការធ្វើកិច្ចសហការ និងភាពច្នៃប្រឌីត […]
អានបន្ថែមរដ្ឋាភិបាលគ្រោងបង្កើតក្រុងសៀមរាបថ្មីដែលអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានបង្ហាញពីគម្រោងរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងសៀមរាបថ្មីដែលនឹងអនុញ្ញាតឲ្យមានការកសាងអគារទំនើបៗ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុកក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួងនេះ មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ។ ក្រុងសៀមរាបថ្មីនេះ ក៏នឹងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ។ គម្រោងបង្កើតទីក្រុងថ្មីនេះ គឺជាផ្នែកមួយនៃគម្រោងផែនការមេ ដែលនឹងមានការដាក់ចេញយុទ្ធសាស្រ្តនានាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនានា និងស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ។ ក្នុងនោះ គណៈកម្មការអន្តរក្រសួងក៏បានចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប តាមរយៈការដាក់ចេញផែននការយុទ្ធសាស្ត្រចំនួន៤ និងបានកំណត់តំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ឲ្យក្លាយជាគោលដៅ ទេសចរណ៍ដ៍ទាក់ទាញ។ គម្រោងផែនការមេនេះ គឺសម្រាប់រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ដែលរួមមានយុទ្ធសាស្ត្រធ្វើ ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ការបង្កើតភាពប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ផែនការនេះ ក៏បានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី ក្រៅពីប្រាសាទអង្គរ។ រូបភាពគោលដោយVacation Rental Siem Reap
អានបន្ថែម