ព័ត៌មានអចលនទ្រព្យ
អ្នកជំនាញ៖ កម្ពុជាត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរលំដាប់ខ្ពស់
អ្នកជំនាញមកពីឧស្សាហកម្មបដិសណ្ឋារកិច្ច បានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុន ដើម្បីជជែកពីឱកាសវិនិយោគសម្រាប់វិស័យទេសចរណ៍ ហើយបានលើកឡើងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរណ៍លំដាប់ខ្ពស់។ ក្រោមប្រធានបទ «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា» កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅឯនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឡុង Savills Hotel។ លោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានមានប្រសាសន៍ថា៖ «ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗដូចជា ទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ»។ យោងទៅតាមការបញ្ជាក់របស់លោក Mauro កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ ហើយបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់ បញ្ចូលធាតុផ្សេងៗក្នុងវិស័យបដិសណ្ឋារកិច្ច សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួន។ លោក Christian Pucher អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងតំបន់អាស៊ី មកពីក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បានមានប្រសាសន៍ថា៖«ស្របពេលដែលវិស័យទេសចរណ៍កម្ពុជាកំពុងតែរីកចម្រើនខ្លាំង យើងក៏បានមើលឃើញការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិនអន្តរជាតិ ក្នុងការហក់ចូលមកក្នុងទីផ្សារកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួនតាមរយៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ»។ ជាមួយនឹងឱកាសជាច្រើនបែបនេះ កម្ពុជាក៏កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកអភិវឌ្ឍន៍ […]
អានបន្ថែមអគារកម្ពស់៣៩ជាន់ តម្លៃ១ពាន់លានដុល្លារអាមេរិកគ្រោងសាងសង់នៅខណ្ឌច្បារអំពៅ
អគារកម្ពស់៣៩ជាន់ វិនិយោគក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារអាមេរិកគ្រោងនឹងសាសង់នៅតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយខាងកើតទន្លេបាសាក់ទល់មុខទីក្រុងកោះពេជ្រ។ អគារ Vue Aston គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១៩ និងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Sino-Cambodia Investment Co Ltd និងក្រុមហ៊ុន Mingda International Group។ រួមបញ្ចូលសណ្ឋាគារ ខុនដូ និងភោជនីយដ្ឋាន អគារ Vue Aston គ្រោងសាងសង់លើផ្ទៃដី ប្រមាណ ៤ពាន់ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសរុបនៃអគាររហូតដល់៧ ៨០០ ម៉ែត្រក្រឡា ដែលជាការអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនចិនមួយឈ្មោះ The Peninsula Capital។ គម្រោងវិនិយោគអគារ Vue Aston នេះត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា នៅក្នុងវេទិកា ការអភិវឌ្ឍន៍ទីក្រុង ឆ្នាំ២០៣០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ លោកស្រី Deng Wanfang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអភិវឌ្ឍ The Peninsula Capital បានឱ្យដឹងថា ការជ្រើសរើសយកតំបន់កោះនរាណ៍សង្កាត់និរោធសម្រាប់ការវិនិយោគជាលំនៅឋាន […]
អានបន្ថែមពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន ១៦,១២ ភាគរយ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ។ ក្នុងនោះដែរ ខែតុលាឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធប្រមាណជា ១,៨៥២ លានដុល្លារអាមេរិក […]
អានបន្ថែមការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រទេសកម្ពុជា» បានបង្ហាញថា កម្ពុជាគួរបង្កើនការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជួយបង្កើនប្រាក់ចំណូល ជាពិសេស នៅតាមតំបន់ជនបទ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការនាំចូលផលិតផលទៅកាន់ទីផ្សារនានា។ របាយការណ៍នេះ បានធ្វើការវិភាគពីរបៀបដែលកម្ពុជា គួរបង្កើនចំណូលពន្ធលើអចលនទ្រព្យ ឬបង្កើនចំណូលពន្ធពីពន្ធអាករលើតម្លៃបន្ថែម (VAT) ឬបង្កើនចំណូលពន្ធពីពន្ធលើប្រាក់ចំណូល ដើម្បីធានាដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលកម្ពុជាគួរបង្កើនចំណាយសម្រាប់វិស័យនេះ ឲ្យបានប្រមាណជា ០.៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។ ការស្រាវជ្រាវកម្រាស់ ២៦ ទំព័រនេះ បានបង្ហាញទៀតថា ការបង្កើនពន្ធលើអចលនទ្រព្យ រហូតដល់ចំណូលពីពន្ធអចលនទ្រព្យសរុបមានចំណែកស្មើនឹង ០.៦ ភាគរយ នៃ GDP គឺនឹងជួយជំរុញ GDP ប្រមាណជា ២.៧ ភាគរយ។ ចំពោះការបង្កើនពន្ធពីពន្ធ VAT វិញ គឺនឹងជួយជំរុញ […]
អានបន្ថែមសណ្ឋាគារលំដាប់ផ្កាយ៤ ថ្មីមួយទៀតបើកដំណើរការជាផ្លូវការនៅខេត្តកំពង់ធំ
សណ្ឋាគារស្តង់ដារលំដាប់ផ្កាយ៤ តម្លៃជាង៥ លានដុល្លារអាមេរិក ឈ្មោះថា កំពង់ធំរ៉ូយ៉ាល់ បានបើកដំណើរការជាផ្លូវការ នៅចំកណ្តាលបេះដូងនៃទីរួមខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ ពិធីបើកសម្ពោធសណ្ឋាគារថ្មីមួយនេះ ត្រូវបានចូលរួមជាអធិបតីភាពដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ម្ចាស់គម្រោង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជា ២០០នាក់។ មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងស្ទឹងសែន សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់នេះ មានបន្ទប់ស្នាក់នៅសរុបចំនួន ៨៧បន្ទប់ បន្ទប់ប្រជុំចំនួន ០៣ បន្ទប់ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា ម៉ាស្សា និង Sky Bar ផងដែរ។ សណ្ឋាគារនេះ គឺត្រូវបានវិនិយោគដោយជនជាតិខ្មែរក្នុងទុនវិនិយោគប្រមាណជិត ០៥លានដុល្លារអាមេរិក។ គម្រោងនេះ បានដំណើរការសាងសង់អស់រយៈពេល ៥ឆ្នាំ ដែលនេះ ជាសមិទ្ធផលថ្មីមួយទៀតនៃវិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារ ថាឲ្យយកចិត្តទុកដាក់ជាសំខាន់ចំពោះគុណភាពសេវាកម្ម និងគុណវុឌ្ឍរបស់បុគ្គលិកទាំង Hard Skill […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ បើកសម្ពោធលក់ជាផ្លូវជាលើកទីពីរ
ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រកាសបើក លក់គម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ ជាលើកទី ២ កាលពីចុងសប្តាហ៍ ដោយមានអតិថិជនសក្តានុពលប្រមាណជា ៣០០ នាក់ បានចូលរួមក្នុងកម្មវិធី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’នឹងមានការលក់លំនៅដ្ឋាន និងដីឡូតិ៍ជាច្រើនដែលក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍនៅលើផ្ទៃដីទំហំរហូតដល់ទៅ៣២ហិកតា។ បន្ទាប់ពីទទួលបានជោគជ័យពីការដាក់លក់លើកដំបូងនៅខែមករាឆ្នាំ ២០១៩ កន្លងមក ក្រុមហ៊ុននឹងផ្តល់ជម្រើសចំនួន ៤ សម្រាប់ការលក់ដំណាក់កាលទី ២ នេះ ដែលរួមមាន៖ ជម្រើសទី១ ដីទំហ៊ំ ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០មនិងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ ៥មX១២ម។ លោកសួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា «គម្រោងបុរី អាម៉ូរី៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម»។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសព័ត៌មានដដែល អតិថិជនដែលបានចូលរួម គឺទទួលបានប័ណ្ណជាសាច់ប្រាក់បញ្ចុះតម្លៃចំនួន ៣០០០ ដុល្លារអាមេរិក និងប័ណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ […]
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។ របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹងធ្លាក់ចុះដល់ ១៦,១ភាគរយ នៅឆ្នាំ ២០២០ ខណៈឆ្នាំ ២០២១ និង ២០២២ តួរលេខនេះនឹងបន្តថយចុះដល់ ១៥.៥ ភាគរយ និង ១៤,៩ ភាគរយរៀងៗគ្នា។ នេះជារបាយការណ៍ដែលបង្ហាញថា វិស័យអចលនទ្រព្យនឹងកើនឡើង ៨,៨ភាគរយក្នុងឆ្នាំ ២០១៩ ហើយធ្លាក់ចុះដល់ ៨.៥ ភាគរយនៅឆ្នាំ ២០២០។ តួលេខនេះដែរ នឹងបន្តធ្លាក់ចុះដល់ ៧,៩ភាគរយ នៅឆ្នាំ ២០២១ និងធ្លាក់ចុះដល់ ៧.៥ ភាគរយនៅឆ្នាំ ២០២២។ ការធ្លាក់ចុះនេះ […]
អានបន្ថែមវិនិយោគិនបោះទុនជាង២៩៥លានដុល្លារសាងសង់សណ្ឋាគារ និងរោងចក្រសូឡា
ក្រុមហ៊ុនចំនួន៣ នឹងបោះទុនវិនិយោគសរុបប្រមាណជាង ២៩៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ និងរោងចក្រសូឡានៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី ២៩ ខែ សីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុញ្ញាតឲ្យក្រុមហ៊ុន Hai Gang Grand Hotel Co.,Ltd សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ដែលមានបន្ទប់ចំនួន៩០០បន្ទប់ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគចំនួនប្រមាណជា ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១ កន្លែង។ ក្នុងនោះដែរ ក្រុមហ៊ុន Xigang V-Continent International Investment Co.,Ltd ក៏ទទួលបានការអនុញ្ញាតឲ្យសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានបន្ទប់ ចំនួន១១១១បន្ទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណជា ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦៨កន្លែង។ ដោយឡែក […]
អានបន្ថែមភ្នំបូកគោនឹងក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ២០៣៥
រដ្ឋាភិបាលនឹងអភវិឌ្ឍភ្នំបូកគោនៃខេត្តកំពត ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ឆ្លាតវៃគ្មានពីរនៅកម្ពុជាក្នុងឆ្នាំ ២០៣៥ តាមរយៈការដាក់ចេញប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ ដែលចេញផ្សាយក្នុងសិក្ខាសាលាកាលពីថ្ងៃទី ២៩ ខែ សីហា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការប្រកាសជាសាធារណនៃគម្រោងទីក្រុងបូកគោនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមអភិវឌ្ឍទីក្រុងបូកគោ ដែលនឹងក្លាយជាទិសដៅទេសចរណដ៏ទាក់ទាញមួយនាពេលខាងមុខ។ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោ បានកំណត់ចក្ខុវិស័យដល់ឆ្នាំ២០៣៥ គឺសំដៅរៀបចំ និងអភិវឌ្ឍ ភ្នំបូកគោ ជាក្រុងឆ្លាតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃប្រទេសកម្ពុជា។ ចែកចេញជា៨តំបន់ផ្សេងគ្នា មានដូចតំបន់លំនៅដ្ឋាន ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ។ល។ ទីក្រុងបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡា ជិត៩ពាន់ ឬប្រមាណ ៥ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤ ៤៥៨ មែត្រក្រឡា។ ក្នុងនោះដែរ ដើម្បីឲ្យភ្នំបូកគោក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃ រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចំនួន ៧ ចំណុច ដែលរួមមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍។ តាមការបញ្ជាក់របស់ ឯកឧត្តម ជា សុផារ៉ា […]
អានបន្ថែមក្រុមហ៊ុន Has-architecture ឈ្នះការរចនាប្លង់អគារ MGN កម្ពស់៤៨៥ម៉ែត្រនៅភ្នំពេញ
ក្រុមហ៊ុនស្ថាបត្យកម្ម Has-architecture បានឈ្នះការប្រកួតប្រជែងរចនាប្លង់អគារ MGN Tower កម្ពស់ ៤៨៥ ម៉ែត្រ ដែលមានទីតាំងតាមបណ្តោយមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ អគារ MGN Tower គឺនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារ MGN ព្រមទាំងជាអគារការិយាល័យ និងសណ្ឋាគារ ដែលនឹងក្លាយជាសំណង់ដែលខ្ពស់លំដាប់លេខទី ២ នៅកម្ពុជាក្រោយពេលបញ្ចប់ការសាងសង់។ យោងតាមសារព័ត៌មានផ្នែកស្ថាបត្យកម្ម aasarchitecture ក្រុមហ៊ុន Has-architecture ព្រមជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មក្នុងស្រុក R.R Architect បានឈ្នះការរចនាប្លង់អគារ៨៥ជាន់ខាងលើនេះ កាលពីខែ សីហា ២០១៨ ក៏ប៉ុន្តែ ទើបតែនឹងប្រកាសជាសាធារណៈកាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៩កន្លងទៅនេះ។ ចូលរួមរចនាឡើងដោយក្រុមហ៊ុនវិស្វកម្មអាឡឺម៉ង់ Knippers Helbig ការរចនាប្លង់របស់អគារ MGN Tower ត្រូវបានដឹកនាំដោយ Liem Nguyen ដោយឡែក អ្នកប្រកួតក្នុងក្រុមមានចំនួន៦ រូប។ គំនិតរចនានៃអគារខ្ពស់កប់ពពក បំពាក់ដោយកញ្ចក់នេះ គឺផុសចេញពីផ្កាអុកណា (Ochna) និងស្ថាបត្យកម្មបាយ័នខ្មែរ […]
អានបន្ថែម