ក្រុមហ៊ុនចិន-ខ្មែររួមគ្នាបង្កើត “ទីក្រុងនាគ” នៅក្នុងទឹកដី ២៥០០ហិកតា នៃ ING City

ក្រុមហ៊ុនកម្ពុជា និងហុងកុងបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍ “ទីក្រុងនាគ” កាលពីថ្ងៃទី ២៧ ខែ សីហា ដោយនឹងប្រែក្លាយផ្ទៃដីទំហំ ៥,៤ ហិកតានៅក្នុងទីក្រុង ING City ឱ្យទៅជាតំបន់ពាណិជ្ជកម្ម នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនអភិវឌ្ឍន៍កម្ពុជា ING Holdings Co., Ltd និងក្រុមហ៊ុនមានមូលដ្ឋាននៅហុងកុង Causeway Bay Group ជាមួយនឹងក្រុមហ៊ុន SINO BAY Construction Investment។ ក្រុមហ៊ុនទាំងបី នឹងរួមគ្នាអភិវឌ្ឍគម្រោង “ទីក្រុងនាគ” ក្នុងតំបន់បឹងជើងឯក និងបឹងទំពុន ដែលគម្រោងនេះជាផ្នែកមួយនៃគម្រោងទីក្រុង ING City ដែលមានទំហំប្រមាណជា ២,៥៧២ ហិកតា។ គម្រោងនេះរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំf ២០២០ ដែលនឹងត្រូវពង្រីកដល់ទៅ ២៥ ហិកតានៅពេលក្រោយ។ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ING Holdings លោកឧកញ៉ា អ៊ឹង […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងសិក្សារៀបចំតំបន់ជិតកោះត្រល់ឲ្យក្លាយជាគោលដៅទេសចរណ៍ពិសេស

ក្រសួងទេសចរណ៍បាននិងកំពុងសិក្សារៀបចំអភិវឌ្ឍកោះសេះនៃខេត្តកំពត ដែលស្ថិតជិតកោះត្រល់ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍ពិសេស ដែលនឹងគ្របដណ្តប់វិសាលភាពជាង ៥០០ហិកតា បន្ទាប់ពីរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលើការបង្កើតតំបន់ទេសចរណ៍ពិសុទ្ធិ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួង។ លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ២៧ ខែ សីហាថា កោះសេះក្នុងខេត្តកំពត គឺមានសក្កានុពលច្រើនដូចជាឆ្នេរខ្សាច់ស្អាត ធម្មជាតិបរិសុទ្ធច្រើន ដែលអំណោយផលសម្រាប់ការអភិវឌ្ឍន៍ជាគោលដៅទេសចរណ៍ថ្មី។ លោក ជុក ជំនោរ បានបញ្ជាក់ថា៖«ក្រុមការងារកន្លងមក បានសិក្សាជំហានដំបូងរួចហើយ បន្ទាប់មកទៀត អាចនឹងមានកិច្ចប្រជុំជាមួយនឹងខាងក្រសួង ស្ថាបន័ពាក់ពន្ធ័ ជាពិសេស រដ្ឋបាលថ្នាក់ខេត្ត ដើម្បីយើងសិក្សាលើកឡើងពីលទ្ធភាព ក៏ដូចជាគម្រោងដែលអាចសាងសង់បាននៅទីនោះ»។ តាមការសិក្សាកន្លងមក ការអភិវឌ្ឍន៍នេះ អាចមានទំហំប្រហែលជា ៥០០ ហិកតា ក៏ប៉ុន្តែ ទំហំជាក់ស្តែងអាចមានការប្រែប្រួល នៅពេលការសិក្សាត្រូវបានបញ្ចប់ និងចេញជារូបរាងក្នុងរង្វង់ឆ្នាំ២០១៩នេះ។ ការរៀបចំគោលដៅទេសចរណ៍ថ្មីនេះទៀតសោទ ក៏នឹងជំរុញការវិនិយោគទៅលើផលិតផលផ្សេងៗដើម្បីទាក់ទាញទេសចរណ៍គ្រប់ប្រភេទ ដែលក្នុងនោះ ការអភិវឌ្ឍន៍ទាំងអស់នឹងត្រូវឆ្លើយតប និងគោរពទៅតាមគោលការណ៍និរន្តភាព និងបរិស្ថាន ពោលគឺ ការអភិវឌ្ឍន៍នូវផលិតផលទេសចរណ៍បែបធម្មជាតិ បែបកែច្នៃជាដើម។ លោក ជុក ជំនោរ […]

អាន​បន្ថែម

ទីតាំងម្ដុំផ្សារកុងតឺន័រចាស់នឹងប្ដូរមុខមាត់ជាផ្សារទំនើប The One Mall នៅចុងឆ្នាំនេះ

ទីតាំងម្ដុំផ្សារកុងតឺន័រចាស់ នៅទីក្រុងភ្នំពេញ នឹងផ្លាស់ប្ដូរមុខមាត់ទៅជាផ្សារទំនើបបែបសហគមន៍ថ្មីមួយឈ្មោះថា The One Mall នៅខែ ធ្នូ ឆ្នាំ ២០១៩​ ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់ម្ចាស់គម្រោងកាលពីថ្ងៃទី ២២ សីហាកន្លងមកនេះ។ មានទីតាំងស្ថិតនៅ​លើ​អតីត​ផ្សារ​រាត្រី​កុងតឺន័រ​ក្បែរ​ចំហៀង​ស្ថានទូត​រុស្ស៊ី  ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន  ផ្សារទំនើប The One Mall នេះ នឹងមានកម្ពស់​ ​៣ ​ជាន់ ហើយនឹងសាងសង់លើផ្ទៃដី ១២ ០០០ ​ម៉ែត្រ​ការ៉េ។ ផ្សារទំនើបមួយនេះ នឹងរួមមានហាងសរុបចំនួន ១៥០ កន្លែង ដែលក្នុងនោះ មានជា​ហាង​លក់​ទំនិញ ហាង​លក់​​សម្លៀក​បំពាក់ ភោជនីយដ្ឋាន ​កន្លែងក្មេង​លេង និង កន្លែង​ហាត់​ប្រាណ ​​ជាដើម​។​ គម្រោងនេះ បានបើកការដ្ឋានសាងសង់ កាល​ពី​ខែ​មិថុនា កន្លងមកនេះ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់មួយជាន់ហើយ ​។ បើយោងតាមការប្រកាសរបស់ម្ចាស់គម្រោង ផ្សារទំនើបថ្មីមួយនេះ ​​គ្រោង​នឹង​បញ្ចប់ការសាងសង់​នៅ​ខែ​តុលា ហើយនឹងបើកដំណើរការជាផ្លូវការនៅ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។​ គូរបញ្ជាក់ផងដែរថា គម្រោងនេះ គឺជាការ​វិនិយោគ​របស់​ក្រុមហ៊ុន The One Mall Management (Cambodia)​ Co., Ltd ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ចិន Ming Sheung International Investment Co., Ltd​។

អាន​បន្ថែម

ខុនដូស្កាយវីឡាដ៏ប្រណីតបំផុតនៅភ្នំពេញនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០

គម្រោងខុនដូស្កាយវីឡា (Sky Villa) ដ៏ប្រណីតបំផុត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ នៃ ខណ្ឌ ៧ មករា គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ដែលគម្រោងនេះនឹងបន្ថែមខុនដូចំនួនប្រមាណជាង ២៥០ យូនីត ទៀតចូលទៅក្នុងទីផ្សារខុនដូក្នុងរាជធានីភ្នំពេញ នេះបើយោងតាមការប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែ សីហា កន្លងមកនេះ។ មានទីតាំងជិតពហុកីឡាដ្ឋានអូឡាំពិច ខុនដូកម្ពស់ ៣៥ជាន់នេះ មានចំនួនពីរអគារ មានយូនីតសរុបចំនួន ២៥៦ យូនីត (១២៨ យូនីតក្នុងមួយអគារ) និងចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ គម្រោងនេះ ត្រូវបានអភិវឌ្ឍនិងគ្រប់គ្រងដោយក្រុមហ៊ុនអភិវឌ្ឍន៍ចិន GreatView Investment Pte Ltd និងក្រុមហ៊ុនអភិវឌ្ឍន៍សិង្ហបុរី MCC Singapore។ ខុនដូស្កាយវីឡា ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Chu-Yuan Lee ដែលជាអ្នករចនាអគារដ៏ល្បីល្បាញនៅទីក្រុង តៃប៉ិ ឈ្មោះថា Taipei 101។ លោក Tan Zhiyong នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា គម្រោងខុនដូស្កាយវីឡា គឺជាតំណាងឲ្យទំនាក់ទំនងដ៏ល្អរវាងប្រទេសចិន សិង្ហបុរី និងកម្ពុជា។ លោកថ្លែងថា៖ […]

អាន​បន្ថែម

ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា

តាមរយៈចក្ខុវិស័យដល់ឆ្នាំ២០៣០នៃផែនការរៀបចំដែនដី រាជរដ្ឋាភិបាលបានកំណត់ យកខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈខេត្តមាត់សមុទ្រមួយនេះ កំពុងមានសន្ទុះខ្លាំងផ្នែកវិនិយោគ និងទេសចរណ៍ ជាពិសេស ហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន។ ក្នុងគម្រោងផែនការរៀបចំដែនដី បានបញ្ជាក់ថា ខេត្តព្រះសីហនុ នឹងក្លាយជាបណ្តុំនៃ ទីក្រុងទំនើប រមណីដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ និងមជ្ឈមណ្ឌលកំសាន្តជាតិ។ យោងតាមផែនការរៀបចំដែនដីឆ្នាំ២០៣០ដដែល បញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ ក៏នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលភស្តុរភារកម្មជាតិដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារពិភពលោក និងមជ្ឈមណ្ឌលឧស្សាហកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងការរស់នៅល្អប្រសើរ។ គោលបំណងនៃការអភិវឌ្ឍន៍នេះ គឺដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ និងអន្តរជាតិ និងគោលនយោបាយតាមវិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ផែនការរៀបចំដែនដី បញ្ជាក់ថា៖ «ដោយមើលឃើញថាសក្តានុពលតំបន់ឆ្នេរសមុទ្រមានសារៈសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានកែលម្អ និងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា និងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ ឲ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសកលលោក»។ មានលក្ខណៈពិសេសជាងខេត្តដទៃ ក្រៅពីទិសដៅទេសចរណ៍ ខេត្តព្រះសីហនុ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក ដែលជាកត្តាចម្បងទាក់ទាញវិនិយោគ។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា […]

អាន​បន្ថែម

គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីមបញ្ចប់ការសាងសង់

គម្រោងដ៏ប្រណីត អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានដ៏ធំក្នុងសង្កាត់ទឹកថ្លាបានបញ្ចប់ការសាងសង់គ្រោងអគាររួចរាល់ហើយ ដោយមានការប្រារព្ធពិធីបញ្ចប់ការសាងសង់កាលពីថ្ងៃទី ១៩ ខែ សីហា កន្លងទៅនេះ។ មានទីតាំងតាមបណ្តោយផ្លូវ ២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គម្រោងនេះរួមមានអគារខុនដូចំនួន ៦ អគារ ដែលមានចំនួនយូនីតសរុបប្រមាណជា ១៩៩៩ យូនីត និងបំពាក់ទៅដោយបរិក្ខារអគារលំដាប់ផ្កាយ ៥។ អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា អ័រគីដេ វីឡា គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម បានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៧ ដោយក្រុមហ៊ុនChina State Construction Engineering Corporation (CSCEC) ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានអ័រគីដេ វីឡា- ដឹរ៉ូយ៉ាល់ដែលរួមបញ្ចូល៣ផ្នែកផ្សេងគ្នា។ ផ្នែកទីមួយគឺ គម្រោងលំនៅដ្ឋានសម្រាប់អាជីវកម្ម ឬ shop houses ដែលស្ថិតក្នុងទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម។ ផ្នែកទីពីរ គឺគម្រោងខុនដូ ដែលមានចំនួន៦អគារខាងលើនេះ។ គម្រោងនេះរួមមាន ហាងលក់ទំនិញ ផ្សារម៉ាត […]

អាន​បន្ថែម

ការសុំកម្ចីអចលនទ្រព្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០១៩

របាយការណ៍ «សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល» ចុះផ្សាយកាលដើមខែនេះ បានបង្ហាញថា ការស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី ២ នៃ ឆ្នាំ២០១៩ នេះ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាជិត ៤០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសមុន។ រៀបរៀងដោយ ការិយាល័យឥណទានកម្ពុជា (CBC) របាយការណ៍នេះ បានឲ្យដឹងថា ការស្នើសុំឥណទានលក្ខណៈបុគ្គលដែលបែងចែកជាទម្រង់៣ផ្សេងៗគ្នាដូចជា ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) ។ កម្ចីទាំង ៣ ប្រភេទនេះបានធ្លាក់ចុះ ១៩.២៩ ភាគរយ បើធៀបទៅនឹងត្រីមាសមុន ដែលការធ្លាក់ចុះនេះ គឺដោយសារការធ្លាក់ចុះខ្លាំងនៃកម្ចីអចលនទ្រព្យ។ ក្នុងនោះដែរ ចំនួនអតិថិជនស្នើសុំកម្ចីអចលនទ្រព្យបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ ៣៦ ភាគរយ នៅគ្រប់តំបន់ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ តំបន់តាមមាត់សមុទ្រដូចជា កំពត កោះកុង ព្រះសីហនុ និង កែប មានការធ្លាក់ចុះខ្លាំងជាងគេក្នុងកម្រិត ៤៩ ភាគរយ នេះបើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០១៩។ […]

អាន​បន្ថែម

កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២

កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។ លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។ Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង […]

អាន​បន្ថែម

ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមសម្រុកទិញដីឡូតិ៍បើទោះបីជាមានបញ្ហាប្រឈមក្នុងការវិនិយោគក្តី

ភាពរុងរឿងផ្នែកសេដ្ឋកិច្ចរួមជាមួយនឹងការកើនឡើងនៃប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប បាននិងកំពុងជំរុញការអភិវឌ្ឍន៍ ឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វិស័យអចលនទ្រព្យរបស់កម្ពុជាទទួលបានកំណើនយ៉ាងខ្លាំង ជារៀងរាល់ឆ្នាំ ជាពិសេស នៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។ ជាមួយនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនេះ បានធ្វើឲ្យមានការកើនឡើងនៃតម្លៃដីធ្លីដោយសារប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប មានសេចក្តីប្រាថ្នាចង់បានផ្ទះឬដីក្នុងតម្លៃមួយដែលសមរម្យ។ ជាឆ្លើយតបទៅនឹងតម្រូវការសង្គមដ៏ខ្ពស់មួយនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំបែកដីជាច្រើនហិកតាទៅជាដីឡូតិ៍តូចៗ ក្នុងតម្លៃសមរម្យនៅជាយក្រុងភ្នំពេញ និងនៅតាមខេត្តជាប់ទីក្រុ ងដូចជាតាកែវ កណ្តាល និងកំពង់ស្ពឺ ។ល។ តម្លៃសមរម្យ «ដោយសារតែតម្លៃចន្លោះពី ៣០០០ ដុល្លារទៅ ៥០០០ដុល្លារក្នុងមួយឡូតិ៍ វាសក្ក័សមនឹងប្រជាជនកម្ពុជាច្រើន ហើយពេលខ្លះ អ្នកអភិវឌ្ឍន៍ មិនគិតការប្រាក់ទេ ដូច្នេះពួកគាត់ [អ្នកទិញ] ត្រូវបង់ប្រាក់ជាមុន ចាប់ពី៥០០ ទៅ ១០០០ ដុល្លារ បន្ទាប់មកពួកគាត់ [អ្នកទិញ] អាចបង់ប្រាក់រំលស់ជាមួយនឹងការប្រាក់ទាប ឬមិនមានការប្រាក់» នេះគឺជាការលើកឡើងរបស់ អ្នក អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយិកាទីភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia ដោយក្នុងនោះ អ្នកនាងក៏បានសង្កត់ទៀតថា តម្លៃទាប គឺជាចំណុចទាក់ទាញ សម្រាប់អាជីវកម្មអចលនទ្រព្យដែលកំពុងពេញនិយមមួយនេះ។ […]

អាន​បន្ថែម

សមាគមមីក្រូហិរញ្ញវត្ថុ៖ របាយការណ៍គុណវិបត្តិនៃបំណុលគឺផ្ទុយស្រឡះពីស្ថានភាពជាក់ស្ដែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលពីលទ្ធផលនៃរបាយការណ៍របស់លីកាដូទាក់ទងទៅនឹងបញ្ហានៃមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយលើកឡើងថារបាយការណ៍នេះពឹងផ្អែកលើវិធីសាស្រ្តដោយមានការរស្ទង់មតិដែលមិនទាន់មានព័ត៌មានគ្រប់គ្រប់ជ្រុងជ្រោយ ដូច្នេះនេះគឺមិនតំណាងឱ្យស្ថានភាពមីក្រូហិរញ្ញវត្ថុជារួមនៅកម្ពុជានោះទេ ក៏ដូចជាបង្កើតឲ្យមានរូបភាពអវិជ្ជមានដែលគ្មានភាពប្រាកដនិយមដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាទាំងមូលផងដែរ។ ការលើកឡើងនេះ គឺតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី ៧ ខែសីហាកន្លងមកនេះ ដែលជាថ្ងៃដូចគ្នាដែលអង្គការលីកាដូនិងអង្គការធាងត្នោតបានចេញលទ្ធផលការស្រាវជ្រាវមួយថាការកើនឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលភាគច្រើនប្រើប្លង់ដីជាទ្រព្យបញ្ចាំ អាចបង្ករឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់កូនបំណុលរាប់លាននាក់នៅកម្ពុជា ដែលក្នុងនោះការបាត់បង់ដីធ្លីតាមរយៈការរឹបអូសក៏ដូចជាការរំលោភសិទ្ធិមនុស្សគឺជាបញ្ហាចំបង។ (អានបន្ថែម) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានកត់សម្គាល់ថា របាយការណ៍របស់លីកាដូ បានជ្រើសរើសគំរូនៃការស្ទង់មតិត្រឹមតែ ២៨ ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកខ្ចីប្រាក់ជាង ២ លាន នាក់ដែលមាននៅក្នុងបញ្ជីរបស់សមាគម ហើយផ្ដោតទៅលើតែគុណវិបត្តិនៃប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ ដោយរំលងតួនាទីដ៏សំខាន់របស់គ្រឹះសា្ថនហិរញ្ញវត្ថុក្នុងការកាត់បន្ថយភាពក្រីក្រនិងបរិយាប័ណ្ណហិរញ្ញវត្ថុ ។ ដូច្នេះរបាយការណ៍នេះ គឺមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា “សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរាល់របាយការណ៍ណាមួយដែលមិនមានភាពពិតប្រាកដនិងមួលបង្កាច់ទៅលើការអនុវត្តន៍ការផ្ដល់ប្រាក់កម្ចី ហើយសមាគមនិងធ្វើការជាមួយសមាជិករបស់យើងដើម្បីស៊ើបអង្កេតលើកការសិក្សាផ្សេងៗលើករណី ដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ។” សមាគមបានបញ្ជាក់ទៀតថាសមាជិករបស់ពួកគេ តែងតែអនុវត្តគោលការណ៍ណែនាំក្នុងការផ្តល់ប្រាក់កម្ចី (Lending Guideline) យ៉ាងតឹងរឹងទាក់ទងនឹងការទប់ស្កាត់បំណុលវណ្ឌករ ពោលគឺអាចនឹងតឹងរឹងជាងបទប្បញ្ញត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតនៅលើពិភពលោកទៀតផង។ លើសពីនេះទៀតដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់អំពីការបាត់បង់ដីធ្លីរបស់ប្រជាជនដោយសារបំណុល សមាគមបានអះអាងថាប្រាក់កម្ចីបុគ្គលឯកជនម្នាក់ៗជាមធ្យម គឺក្រោម ១០០០ដុល្លារអាមេរិក ដែលមិនតម្រូវឱ្យមានទ្រព្យបញ្ចាំនោះទេ។ នេះអាចមានន័យថាឱកាសនៃការលក់ដីដោយបង្ខំដើម្បីសងបំណុល អាចមិនមែនជាបញ្ហាប្រឈមដែលកើតឡើងដោយការកម្ចីមីក្រូហិរញ្ញវត្ថុនោះទេ។ ទន្ទឹមនឹងនេះ សេចក្តីប្រកាសព័ត៌មានរបស់សមាគមក៏បានលើកឡើងថារហូតមកដល់ពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ មីក្រូហិរញ្ញវត្ថុបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រពី ៤៧% នៃប្រជាជនក្នុងឆ្នាំ ២០០៧ […]

អាន​បន្ថែម