ព័ត៌មានអចលនទ្រព្យ
រដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០
រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។ ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលដាក់ទិសដៅបង្កើនចំណូល ប្រមាណ ៦,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីយកមកបង្រ្គប់ការចំណាយចរន្ត សម្រាប់ឆ្នាំ២០២០។ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងហេតុនៅក្នុងអង្គប្រជុំសភាថា ច្បាប់ថវិកាឆ្នាំ២០២០ មានសារសំខាន់ក្នុងការបន្តពង្រីងសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៧,១ភាគរយ ធៀបនឹង៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍ថានឹងថយមកក្នុងអត្រា ៦,៥ភាគរយ ក្នុងឆ្នាំ២០២០៕ (រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋសភា)
អានបន្ថែមតំបន់ឆ្នេរប្រទេសថៃកំពុងមានការរីកចម្រើនផ្នែកគម្រោងលំនៅឋាន
តំបន់ឆ្នេររបស់ប្រទេសថៃ មានគម្រោងអភិវឌ្ឍលំនៅឋានដែលមានទឹកប្រាក់សរុបប្រមាណ ១៨,៤ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាម មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅឋានប្រទេសថៃ។ The Nation បានរាយការណ៍ថាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តតំបន់ឆ្នេរប្រទេសថៃរួមមានខេត្ត រ៉ាក់យ៉ង ឈុនបុរី និង ឆាក់ឆេងសៅ ដែលមានលំនៅឋានចំនួន ៣០,៩៥៤គម្រោង គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ហើយលក់បានប្រហែល ១៨៥,១៧៩ យូនីត។ អានបន្ថែម វីឆៃ វីរ៉ាត់តាកាផាន់ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បានប្រាប់ The Nation ថា លំនៅឋាន ៥៧,៣១៤ យូនីតមានតម្លៃសរុបប្រមាណ ១០២,៦ ប៊ីលានបាត (ប្រហែល ៣,៤ ប៊ីលានដុល្លារអាមេរិក) បានផ្ទេរទៅឱ្យអ្នកទិញនៅឆ្នាំ ២០១៨ ពោលគឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនប្រមាណ ៦១,២៨៤ ត្រូវបានផ្ដល់អាជ្ញាប័ណ្ណឱ្យធ្វើប្រតិបត្តិការនៅតំបន់ឆ្នេរប្រទេសថៃ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ៦,៨០០ ដែលបានចុះបញ្ជីនៅឆ្នាំ ២០១៧ ហើយមានតែក្រុមហ៊ុនតែ ១/៦ ប៉ុណ្ណោះដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ៕
អានបន្ថែមពិព័រណ៍សំណង់ និង បច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅម៉ាឡេស៊ីដែលមិនគួរមើលរំលង
MBAM OneBuild គឺជាពិព័រណ៍តែមួយគត់ នៅក្នុងប្រទេសម៉ាឡេស៊ីដែលផ្ដោតទៅលើតែឧស្សាហកម្មសំណង់ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ពិព័រណ៍សំណង់ និង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាអន្តរជាតិម៉ាឡេស៊ី ហៅកាត់ថា (MBAM OneBuild) របស់គមនាគមអ្នកសាងសង់ម៉ាឡេស៊ី ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី ២៩ ដល់ ៣១ ខែតុលា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី៨ហើយ។ MBAM OneBuild បានទាក់ទាញអ្នកចូលរួមអន្តរជាតិពីបណ្ដាប្រទេសជាច្រើនរួមមាន៖ សិង្ហបុរី ចិន កម្ពុជា អាល្លឺម៉ង់ បារាំង និង ជប៉ុន។ ចិនមានក្រុមហ៊ុនចូលរួមជាង ៤០ គឺជាចំនួនច្រើនជាងគេ ដើម្បីដាក់បង្ហាញផលិតផល និង សេវាកម្មរបស់ពួកគេនៅ MBAM OneBuild ឆ្នាំនេះ។ កម្មវិធីតាំងពិព័រណ៍នេះក៏មានវគ្គចែករំលែកដោយឥតគិតថ្លៃ ស្ដីពី ការកសាងគំរូព័ត៌មាន (BIM) និង ប្រព័ន្ធអាគារឧស្សាហកម្ម (IBS) ដែលសម្របសម្រួលដោយក្រុមហ៊ុនសំណង់ CIDB E-Construct Services Sdn Bhd និង MIDA។ ក្រៅពីនេះកម្មវិធី […]
អានបន្ថែមខុនដូកម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់នៅជ្រោយចង្វារ
ក្រុមហ៊ុន ម័រហ្គេន ហ្វត (Morgan Ford) របស់ប្រទេសចិនបានបោះទុនវិនិយោគ ៦០០ លានដុល្លារដើម្បីសាងសង់អគារកប់ពពកកម្ពស់៦៩ជាន់នៅជ្រោយចង្វារ។ លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារ Morgan En Maison កាលពីចុងសប្ដាហ៍កន្លងទៅថា អគារខុនដូរ ៦៩ជាន់ មានកម្ពស់ ២២០ម៉ែត្រ នេះមានទីតាំងស្ថិតនៅលើដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Morgan។ អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បន្តថា “អគារខុនដូនេះសរុបមានចំនួន៥ ជាអក្សរ U នៅលើផ្ទៃដីសរុប ២,៤ ហិចតា។ អគារទាំងអស់មានផ្ទៃក្រឡាសរុបជាង ៤០ម៉ឺនម៉ែត្រការ៉េ”។ ប្រភពខាងលើបន្តទៀតថា បើតាមការគ្រោងទុក អគារនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់អគារខ្ពស់ៗ កប់ពពក នៅរាជធានីភ្នំពេញ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និង បានលើកសម្រស់សោភ័ណភាព និង […]
អានបន្ថែមខណ្ឌទាំង២នេះ នឹងមានសក្តានុពលខ្លាំងបន្ទាប់ពីខ័ណ្ឌសែនសុខ
សែនសុខនៅតែជាខណ្ឌដែលមានគម្រោងសាងសង់ប្រភេទផ្ទះ និង បុរីច្រើនជាងគេ ដែលគិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ នេះមាន ៤៥គម្រោងបុរីបានសាងសង់រួចរាល់ហើយ។ នេះបើតាមរបាយការណ៍របស់ CBRE Cambodia។ ដោយសារតែខណ្ឌសែនសុខនៅជិតក្រុង ធ្វើឲ្យតម្លៃដីនៅទីនោះហក់ឡើងខ្លាំង ក្រុមហ៊ុនជំនាញអចលនទ្រព្យខាងលើបានព្យាករណ៍ថា ខណ្ឌដែលមានសក្ដានុពលបន្ទាប់សម្រាប់គម្រោងសាងសង់ផ្ទះនិងបុរីមាន២ គឺខណ្ឌពោធិ៍សែនជ័យនឹងមានគម្រោងសាងសង់ផ្ទះនិងបុរីថ្មីចំនួន១៥ បន្ទាប់មកគឺខណ្ឌដង្កោចំនួន១៣ គម្រោងនៅពេលអនាគត។ ពោធិ៍សែនជ័យ បច្ចុប្បន្នបានទទួលសក្តានុពលពីផ្លូវលេខ៥១ ជាផ្លូវក្រវាត់ក្រុងពីឧត្ដុង្គមកថ្នល់ទទឹង ធ្វើឲ្យតម្លៃដីនៅទីនោះចាប់ផ្ដើមកម្រើកខ្លាំង ខណៈដែលស្រុកអង្គស្នួលដែលនៅជាប់នឹងខណ្ឌពោធិ៍សែនជ័យ ក៏ចាប់ផ្ដើមមានការពុះដីឡូតិ៍លក់បណ្ដើរៗ។ ចំណែក ខណ្ឌដង្កោកំពុងអភិវឌ្ឍខ្លាំង ស្ថិតនៅក្នុងតំបន់ផ្លូវ៦០ម៉ែត្រ មានគម្រោងផ្សារទំនើបខ្នាតយក្ស ៣ នៅទីនោះ មានដូចជា៖ ផ្សារទំនើបជីប ម៉ុង ផ្សារទំនើប ភី អេច អេកូម៉ល និង ផ្សារទំនើបអ៊ីអន៣។ ថ្វីត្បិតតែខណ្ឌដង្កោមានគម្រោងធំៗប្រមូលផ្តុំគ្នានៅទីនោះ ប៉ុន្តែខណ្ឌមួយនេះនៅមានដីទំនេរច្រើនសម្រាប់ការអភិវឌ្ឍន៍លំនៅឋាន។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទើបបានប្រកាសពីគម្រោងសាងសង់រោងចក្រចម្រោះទឹកកខ្វក់តម្លៃ ២៧លានដុល្លារ ជាគម្រោងលើកទី១មិនធ្លាប់មាននៅរាជធានីភ្នំពេញ ដែលនឹងត្រូវសាងសង់នៅបឹងជើងឯកចុងឆ្នាំ២០២០។ គេជឿថា តាមរយៈគម្រោងធំៗទាំងនេះ នឹងធ្វើឲ្យខណ្ឌដង្កោមានសន្ទុះអភិវឌ្ឍលឿនជាងខណ្ឌដទៃ៕
អានបន្ថែមGovernment to adopt community-based tourism development in national policy
Community-based tourism is being adopted as an integral part of the Ecotourism Policy (2019-2030), which will support the private sector, particularly tourism companies, in developing community-based tourism sites. H.E. Thong Khon, Minister of Tourism said on Tuesday, 19 November at the 1st National Ecotourism Forum, that the implementation of the National Eco-Tourism Policy will allow […]
អានបន្ថែមខេត្តព្រះសីហនុមានគម្រោងសាងសង់អគារជាង ១០០០ គម្រោង ក្នុងរយៈពេល២ឆ្នាំ
ទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង ហើយអគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ ប្រភពខាងលើបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឆ្នាំ២០១៩ មានចំនួនប្រមាណ ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ និង ផ្ទះសំណាក់មានជាង ៣៤៥កន្លែង (ប្រមាណ ១០,០៩៨បន្ទប់) និង ភោជនីយដ្ឋាន ៣១៣ កន្លែង។ កន្លងមក មានការព្រួយបាម្ភអំពីការថយចុះនូវតម្រូវការអចលនទ្រព្យក្នុងខេត្តមួយនេះ ប៉ុន្តែគេជឿថា ផ្លូវល្បឿនលឿនតម្លៃ ១,៩ ប៊ីលានដុល្លារ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមសាងសង់តាំងពី ខែ មីនា ឆ្នាំ២០១៩ មកម្ល៉េះ ហើយត្រូវចំណាយពេលសាងសង់ ៤៨ ខែឲ្យរួចរាល់ នឹងធ្វើឲ្យសេដ្ឋកិច្ចខេត្តព្រះសីហនុងើបឡើងវិញ ដោយសារតែសក្តានុពលចម្រុះរបស់វា រួមទាំងការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូន និងឧស្សាហកម្មកាន់តែច្រើន ដែលនឹងធ្វើឲ្យតំបន់ឆ្នេរមួយនេះក្លាយជាទីក្រុងរមណីយដ្ឋានមានសភាពអ៊ូអរម្តងទៀត។ ម្យ៉ាងវិញទៀត ថវិកាជិត ៣០០លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ
ដោយ Eric Wong Chon Lap នេះគឺជាឆ្នាំដែលអ្នកទិញខុនដូទុករស់នៅ អាចមានអារម្មណ៍ធូរស្បើយដោយសារតែអ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតលើការបញ្ចប់ការសាងសង់សំណង់ទាំងនោះ ហើយក៏ផ្តោតទៅលើខុនដូដែលមិនទាន់លក់ដាច់ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុនដូដែលមានចំនួនតិចតួចនៅឡើយ ខណៈដែលការផ្គត់ផ្គង់កំពុងមានការកើនឡើង។ ហេតុផលដែលអ្នកទិញទុករស់នៅគួរតែរីករាយ គឺថាអ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់នូវការលើកទឹកចិត្ត សម្រាប់អ្នកទិញ រួមទាំងការបញ្ចុះតម្លៃ គួរឱ្យកត់សម្គាល់ ខណៈដែលអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងដើម្បីលក់អចលនទ្រព្យរបស់ពួកគេនៅលើទីផ្សារ។ ទីផ្សារលំនៅឋានចាប់ពីឆ្នាំនេះតទៅនឹងមានសន្ទុះដោយសារតែអ្នកទិញទុករស់នៅមានកំណើនច្រើន ហើយចំនួនអ្នកផ្គត់ផ្គង់ក៏មិនមានចំនួនហើមប៉ោងដូចឆ្នាំកន្លងមកផងដែរ។ បើពិនិត្យមើលជាទូទៅ ទីផ្សារខុនដូនឹងមានសភាពយឺតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍ខុនដូធំៗ នឹងផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើខុនដូដែលសាងសង់រួច ហើយមិនទាន់លក់ដាច់ ក៏ដូចជាការផ្ទេរឈ្មោះទៅឱ្យអ្នកទិញដែលមានស្រាប់ និង លក់យូនីតដែលនៅសេសសល់ ជំនួសឱ្យការបើកដំណើរសាងសង់ថ្មី។ ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតការយកចិត្តទុកទៅលើលំនៅឋានតម្លៃសមរម្យ មានផ្ទះ និង ផ្ទះល្វែងជាយក្រុងភ្នំពេញ ជាជាងការអភិវឌ្ឍន៍តែខុនដូ។ ទីផ្សារលំនៅឋាន មានផ្ទះ ផ្ទះល្វែង ឬ ខុនដូដែលមានតម្លៃសមរម្យ នឹងមានតម្រូវការច្រើន ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក មិនមែនអ្នកទិញទុកជួល ជនបរទេស ឬ អ្នកទិញទុកចំណេញទេ។ និន្នាការបែបនេះហើយទើបធ្វើឲ្យគេរំពឹងថានឹងធ្វើឲ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ហើយវាក៏បង្កើនកម្រិតនៃការប្រកួតប្រជែងក្នុងចំណោមអ្នកវិនិយោគនៅក្នុងវិស័យនេះផងដែរ។ សម្រាប់វិនិយោគិនទិញទុកជួល ត្រូវតែប្រយ័ត្នប្រយែងបន្តិចមុននឹងសម្រេចចិត្តទិញព្រោះចំនួនជនបរទេសដែលជាប្រភពដ៏សំខាន់នៃទីផ្សារជួលនៅភ្នំពេញមិនមានការកើនឡើងលឿនដូចចំនួនវិនិយោគិនឡើយ ហើយថវិកាជួលរបស់ជនបរទេសទាំងនោះក៏នៅមានកម្រិត។ សម្រាប់អ្នកទិញ ពួកគេនឹងអាចប្រមើមើលគម្រោងដែលសាងសង់រួចនៅលើទីតាំងជាក់ស្តែងដែលគេចង់បាន ហើយពួកគេអាចប្រៀបធៀបអចលនទ្រព្យទៅនឹងតំបន់ជុំវិញនោះ ជាជាងពឹងផ្អែកលើតែខិត្តប័ណ្ណ ឬ គម្រោងអភិវឌ្ឍដែលកំពុងសាងសង់។ […]
អានបន្ថែមការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ
ចិនដើរតួនាទីដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ច និង ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ដែលចិនមានចំនួនច្រើនជាងជនបរទេសណាៗទាំងអស់ ជាមួយនឹងប័ណ្ណការងារដែលត្រូវបានផ្តល់ឲ្យពួកគេ។ នៅក្នុងឧស្សាហកម្មទេសចរណ៍ ចំនួនភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេបំផុត ហើយចំនួននេះត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងថែមទៀត។ ចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់កម្ពុជា។ គេនៅតែជឿជាក់ថាបន្ទាប់ពីមានការបិទលើប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិត ចិនក៏នៅតែជាប្រភពនៃតម្រូវការ និង ការវិនិយោគសម្រាប់ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ហើយជឿថានឹងបន្តកើនឡើងទៀត។ ទោះយ៉ាងណាក៏ដោយ ចំនួនជនជាតិចិនមកកាន់ប្រទេសកម្ពុជានឹងមានការប្រែប្រួល ពិសេសបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ីនធឺណិតនិង មិនបន្តអាជ្ញាប័ណ្ណឡើយសម្រាប់អ្នកកំពុងដំណើរការបច្ចុប្បន្ន នៅពេលអាជ្ញាប័ណ្ណរបស់ពួកគេផុតកំណត់។ ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យចាប់ផ្តើមមានកែប្រែ នៅពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិតនេះ។ មុនពេលមានការប្រកាសនេះ ក្រុមអ្នកទិញខុនដូជាជនជាតិចិនមានចំនួនខ្ពស់បំផុត ហើយត្រូវបានក្រុមអ្នកអភិវឌ្ឍន៍រាយការណ៍ថាជាង ៩០% នៃការលក់ខុនដូរបស់ពួកគេគឺលក់ទៅឲ្យជនបរទេស ដែលភាគច្រើនជាជនជាតិចិន។ មានការព្រួយបារម្ភមួយចំនួនអំពីនិរន្តរភាពនៃតម្រូវការនេះ ដោយសារអ្នកទិញទុកជួលមួយចំនួន មិនអាចទាញប្រាក់ចំណូលដែលរំពឹងទុកពីការជួល ឬ មិនអាចទាញលុយដើមមកវិញបាន។ បន្ទាប់ពីពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិត ថ្មីៗនេះ ទីផ្សារអចលនទ្រព្យទាំងមូលកំពុងឈានដល់ការកែប្រែតម្លៃ។ ទោះយ៉ាងណា ផលប៉ះពាល់នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះសេដ្ឋកិច្ចខេត្តព្រះសីហនុនឹងអាចងើបឡើងវិញ ដោយសារតែសក្តានុពលចម្រុះរបស់វា រួមទាំងការអភិវឌ្ឍឧស្សាហកម្ម និង ទេសចរណ៍ ខណៈដែលទីក្រុងផ្សេងទៀតដូចជាទីក្រុងកែប និង សៀមរាប ភាគច្រើនពឹងផ្អែកទៅលើតែសក្តានុពលទេសចរណ៍របស់ពួកគេប៉ុណ្ណោះ ហើយគេរំពឹងថាទីក្រុងព្រះសីហនុ នឹងអាចវ៉ាខេត្តសៀមរាប ក្លាយទៅជាទីក្រុងធំបំផុតទី២ នៅប្រទេសកម្ពុជា។ ម៉្យាងវិញទៀត ក្រុងព្រះសីហនុនៅមានសក្តានុពលផ្សេងទៀត ដែលនេះនឹងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ក្នុងស្រុក […]
អានបន្ថែមប្រទេសម៉ាឡេស៊ីកាត់បន្ថយតម្លៃអប្បបរមាលើការទិញអចលនទ្រព្យសម្រាប់ជនបរទេស
រដ្ឋាភិបាលម៉ាឡេស៊ីបានកាត់បន្ថយចំនួនទឹកប្រាក់អប្បបរមាដើម្បីទិញអចលនទ្រព្យសម្រាប់ជនបរទេសពី ២៣៨ ៥៨១ ដុល្លារអាមេរិក មកត្រឹមតែ ១៤៣ ១៤៩ ដុល្លារអាមេរិក ដែលគោលនយោបាយនេះ បានធ្វើឲ្យមានទាំងអ្នកគាំទ្រ និងមានទាំងអ្នកមិនគាំទ្រ។ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ម៉ាឡេស៊ី ឈ្មោះថា សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងលំនៅដ្ឋាន (REHDA) បានសាទរចំពោះការផ្លាស់ប្តូរនេះ ដោយបានលើកឡើងថា វានឹងធ្វើឲ្យទីផ្សារអចលនទ្រព្យប្តូរពីការវិនិយោគលើគម្រោងប្រណិត មកវិនិយោគឡើងវិញសម្រាប់គម្រោងតម្លៃសមរម្យបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី សមាគម National Buyers Association បានអះអាងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃដើមពីគម្រោងដែលមានតម្លៃទាបដើម្បីទាក់ទាញអ្នកទិញបរទេស ដែលនេះនឹងជំរុញឲ្យមានអតិផរណា និងបង្កឱ្យមានកង្វះផ្នែកអចលនទ្រព្យតម្លៃសមរម្យ។ REHDA បដិសេធការអះអាងនេះ ដោយបានលើកឡើងថា គោលការណ៍នេះ នឹងប៉ះពាល់ដល់អចលនទ្រព្យមិនទាន់លក់ចេញដែលមានតម្លៃខ្ពស់ជាង៦០០ ០០០ រីងហ្គិត នៅទីក្រុងគូឡាឡាំពួ និងទីក្រុងធំ ៗ ដទៃទៀត។
អានបន្ថែម