IMFប្រាប់កម្ពុជាឱ្យរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីអចលនទ្រព្យស្របពេលកំណើនឥណទានខ្ពស់

សេចក្តីថ្លែងការណ៍ចុងក្រោយនៃបេសកកម្មរបស់មន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា (IMF) បានបង្ហាញថា កម្ពុជាត្រូវរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យស្របពេលដែលឧស្សាហកម្មមួយនេះកំពុងរីកចម្រើន និងកំណើនឥណទានមានការកើនឡើងខ្ពស់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF កំណើន GDP របស់កម្ពុជានៅតែមានសន្ទុះយ៉ាងវិជ្ជមានក្នុងរង្វង់ប្រមាណជា ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកម្ពុជាត្រូវមានគោលនយោបាយបន្ថែមទៀត ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុដែលនឹងអាចកើតមានឡើង។ បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុមមន្រ្តីរបស់ IMF បានឲ្យដឹងថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យក៏នៅមិនទាន់មានដែរ។ ក្នុងនោះ ឥណទានរបស់វិស័យឯកជន ដែលភាគរយច្រើនផ្តល់ទៅឲ្យវិស័យអចលនទ្រព្យ និងសំណង់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ២៨ ភាគរយនៅឆ្នាំ ២០១៩ ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «វិធានការណ៍អាទិភាពរួមមាន ការអនុវត្តគោលនយោបាយគោលដៅដូចជា ការថ្លឹងថ្លែងហានិភ័យខ្ពស់ជាងមុន និងការដាក់លក្ខខណ្ឌសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ក៏ដូចជាការណែនាំការប្រុងប្រយ័ត្នក្នុងការកំណត់សមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចីឬ loan-to-value limit ដើម្បីបញ្ជៀសហានិភ័យពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ»។ ការណែនាំនេះ ធ្វើឡើងខណៈដែលវិស័យសំណង់បានទាក់ទាញគម្រោងវិនិយោគប្រមាណជា ៣.៤៣៣គម្រោង ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក ត្រឹមចន្លោះខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៩។ (អានបន្ថែម) ជាមួយគ្នានេះដែរ របាយការណ៍នេះធ្វើឡើង ស្របពេលដែលក្រសួងសេដ្ឋកិច្ច […]

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យតាមអនឡាញនឹងមានសន្ទុះខ្លាំងស្របពេលដែលសេចក្តីព្រាងច្បាប់អនឡាញនៅកម្ពុជាបានអនុម័ត

អ្នកលក់អចលនទ្រព្យនឹងប្រើប្រាស់សេវាកម្មអនឡាញដើម្បីលើកកម្ពស់ចំនួននៃការលក់ខណៈពេលដែលសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវបានអនុម័តដោយរដ្ឋសភាជាតិរួចហើយ។ ថ្លែងនៅក្នុងកម្មវិធី Property Market Update ដែលរៀបចំឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal នៅថ្ងៃទី ២៥ ខែតុលា លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុនបានចាត់ទុកការធ្វើទីផ្សារតាមអ៊ិនធឺណេតជាចក្ខុវិស័យមួយសម្រាប់ការរីកចម្រើននិងលើកកម្ពស់ការលក់អចលនទ្រព្យនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា៖ «ដើម្បីសម្រួលដល់អ្នកវិនិយោគ ការទិញនិងលក់តាមរយៈអនឡាញនឹងជួយឱ្យមានភាពងាយស្រួល…ហើយការទិញលក់កាន់តែមានការកើនឡើង»។ ការមានផែនទី ជាមួយនឹងតម្លៃលើតំបន់នៃអចលនទ្រព្យគឺជាអាទិភាពដំបូងគេដែលត្រូវបានអនុវត្តដើម្បីឱ្យប្រជាជនមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីអចលនទ្រព្យ ជាពិសេស គឺតម្លៃ។ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសកម្ពុជាត្រូវបានអនុម័តបន្ទាប់ពីការរៀបចំពីក្រសួងពាណិជ្ជកម្មដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងដើរតួយ៉ាងសំខាន់ដើម្បីជួយដល់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រឌីជីថលរបស់ប្រទេសកម្ពុជា។

អាន​បន្ថែម

សម្តេចតេជោហ៊ុនសែន៖ ទីក្រុងភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទែក្រឡាខ្លួនដល់ទៅទ្វេដង

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង នេះបើយោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ថា ភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទៃក្រឡាខ្លួនទ្វេដង ដែលក្នុងនោះ បញ្ហាសំរាមគឺជារឿងចាំបាច់មួយដែលត្រូវដោះស្រាយស្របតាមការរីកច្រើននេះ។ បញ្ហាសំរាម គឺជាបញ្ហាចម្បងមួយក្នុងទីក្រុងភ្នំពេញ ហើយជាក់ស្តែងកន្លងមកមានការត្អូញត្អែរ និងការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលបានឈានទៅធ្វើចំណាត់ការភ្លាមៗ ដោយដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។ សម្តេចថ្លែងថា៖ «តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះ មានតែជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះក្រុងភ្នំពេញរបស់យើងឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េទៅហើយ»។ សម្តេចបញ្ជាក់ថា ក្រោយការដកហូតសិទិ្ធនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបានការប៉ះប៉ូវសមស្របនិងយុត្តិធម៌ ហើយធនធានរូបវន្ត និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពរដ្ឋរយៈពេលបណ្តោះអាសន្នដើម្បីធានានិរន្តភាពនៃការសម្អាតទីក្រុង។ គួរបញ្ជាក់ថា ក្រៅពីបញ្ហាសំរាមកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ចំណតយានយន្តក៏ជាបញ្ហាចម្បងដែលរាជធានីភ្នំពេញកំពុងជួបប្រទះផងដែរ ស្របពេលដែលទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ សម្តេច ក៏ជំរុញឲ្យមានការបង្កើតចំណតយានយន្តក្រោមដីគឺបន្ថែមទៀតផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)

ដោយ ប្រាក់ បញ្ញា និង Ngu Kea Yuan វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី ១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។ តើទ្រព្យសម្បត្តិគឺជាអ្វី? ទ្រព្យសម្បត្តិជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម្រង់អចលនទ្រព្យ វាអាចគ្របដណ្តប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ដីធ្លី និងអគារជាដើម។ ឯកសារយោង RICS 2012។ វិទ្យាស្ថានភូមិន្ទឆាតធឺសឺវេយឺ (RICS) បានបញ្ជាក់ក្នុងឆ្នាំ ២០១២ ថា ចំណុចខាងក្រោមនេះគឺស្ថិតក្នុងផលប័ត្រនៃការគ្រប់គ្រង៖ ១) ការថែរក្សាបញ្ជីកិច្ចការនៅកកមិនទាន់ធ្វើហើយ ២) ថាមពលគ្មានប្រសិទ្ធភាព ៣) ភាពខ្សោយក្នុងការធ្វើឲ្យមានសមត្ថភាពសក្ក័សមនឹងតម្រូវការសេវាកម្ម ៤) កន្លែងស្នាក់នៅមិនល្អសម្រាប់បុគ្គលិក ៥) កន្លែងសេវាសាធារណៈរួមគ្នាមានការកំណត់ ៦) ភាពគ្មានប្រសិទ្ធភាពពាក់ពន្ធ័នឹងលទ្ធកម្មនៃអចលនទ្រព្យ សំណង់ […]

អាន​បន្ថែម

តើឧស្សាហកម្មលក់រាយនៅកម្ពុជាបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗហើយឬនៅ?

អ្នកផ្គត់ផ្គង់លក់រាយនឹងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យាថ្មី។ យោងតាម CBRE Cambodia បច្ចេកវិទ្យាថ្មីរួមមានម៉ាស៊ីនសម្រាប់ត្រួតពិនិត្យពេលឆ្លងប្រទេសដោយខ្លួនឯង ម៉ាស៊ីនផ្តល់ព័ត៌មានអំពីផលិតផលតាមរយៈទូរស័ព្ទដៃ ការណែនាំផ្លូវទៅកាន់ហាងទំនិញតាមរយៈទូរស័ព្ទដៃ និងម៉ាស៊ីនថតដែលអាចមានសមត្ថភាពវិភាគឥរិយាបថរបស់អតិថិជន។ បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។ ទោះបីជាការផ្គត់ផ្គង់លក់រាយមានអត្រាកើនឡើងខ្ពស់នាពេលអនាគតក៏ដោយ ក៏ម្ចាស់អាជីវកម្មគួរពិចារណាគឺការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាថ្មីទាំងនេះដែរ។ ប៉ុន្តែប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៅមានកម្រិតព្រោះប្រជាជនកម្ពុជានៅតែចូលចិត្តការទូទាត់សាច់ប្រាក់ជំនួសឱ្យការប្រើប្រាស់វិធីដែលគ្មានសាច់ប្រាក់បង់ដូចជាវីងឬPi Pay យោងទៅតាម សហស្ថាបនិក លក្ខិណា ឡុង នៅក្រុមហ៊ុន Joonaak Delivery ដែលបាននិយាយនៅក្នុងរបាយការណ៍របស់ Geek Cambodia ។ អ្វីដែលរដ្ឋាភិបាលផ្តោតសំខាន់នៅឆ្នាំ ២០១៩នេះគឺ ផ្តោតសំខាន់ទៅលើក្របខ័ណ្ឌច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិហើយ។

អាន​បន្ថែម

តើហ្គ្រេនភ្នំពេញនឹងប្រែមុខមាត់ទៅជាយ៉ាងណាក្រោយការលក់ឱ្យក្រុមហ៊ុនយក្សមួយនេះ?

ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.) ដែលជាក្រុមហ៊ុនមួយរបស់សម្ព័ន្ធជីប ម៉ុង គ្រុបដែលជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា បានទិញហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី (Grand Phnom Penh International City ) ដែលត្រូវបានជឿជាក់ថាជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ចុះថ្ងៃទី ១៦ តុលា ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី នឹងធ្វើការកាន់កាប់ទ្រព្យសម្បត្តិនិងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី។ សេចក្តីជូនដំណឹងបានសរសេរថា៖ «ក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ហើយយើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឱ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន […]

អាន​បន្ថែម

ការរីកដុះដាលនៃសំណង់ បណ្តាលឱ្យមានការប្រកួតប្រជែងនូវអត្រាការប្រាក់កម្ចីនៃការទិញផ្ទះ

ស្របពេលដែលចំនួនសំណង់ផ្ទះកំពុងកើនឡើងពី ៣.០៥២ គម្រោងដែលមានតម្លៃ ៦,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដល់ ៤៣.១៣៦ គម្រោងដែលមានតម្លៃជាង ៤៣,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ នេះបើយោងតាមតួលេខរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ភាពប្រកួតប្រជែងលើអត្រាការប្រាក់កម្ចីទិញផ្ទះរបស់ធនាគារនីមួយៗចាប់ផ្តើមបង្ហាញពីគោលការណ៍រៀងៗខ្លួន។ សម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះ ស្ថាប័នហិរញ្ញវត្ថុចាប់ផ្តើមទម្លាក់អត្រាការប្រាក់កម្ចីទិញផ្ទះមកនៅត្រឹម ៤% -៨% ដែលជាឱកាសសម្រាប់អ្នកដែលអាចមានលទ្ធភាពទិញផ្ទះតម្លៃបច្ចុប្បន្ន ចំពោះធនាគារកាណាឌីយ៉ាតម្លៃការប្រាក់នៃការទិញផ្ទះចុះនៅត្រឹមតែ ៦%ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់លោក ឈិន សុចិត្ត បុគ្គលិកនៅធនាគារកាណាឌីយ៉ាប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗនេះ។ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះនៃធនាគារ Bred Bank បានបង្ហាញថាមានចំនួន ៦,៦% រួមទាំងគោលការណ៍ និងលក្ខខណ្ឌដែលអាចប្រើប្រាស់បានសម្រាប់ការខ្ចីជាបុគ្គលឬខ្ចីរួមគ្នា។ ចំណែកឯ អត្រាការប្រាក់នៃប្រាក់កម្ចីទិញផ្ទះរបស់ធនាគារជីបម៉ុងវិញ ក៏ផ្តល់ជូនអត្រាការប្រាក់ដែលគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលមានចំនួន ៣,៩៩%សម្រាប់ឆ្នាំទី១ និង៧,៧%សម្រាប់ឆ្នាំទី ២ ទោះបីជាការផ្តល់ជូនប្រភេទនេះ ប្រើបានសម្រាប់តែការទិញផ្ទះនៅក្រុមហ៊ុនជីបម៉ុងលែនក៏ដោយ។ ផ្ទុយពីធនាគារផ្សេងទៀត ធនាគារកាណាឌីយ៉ាអាចផ្តល់នូវការប្រាក់កម្ចីទិញផ្ទះសម្រាប់ប្រើលើគម្រោងច្រើន ដោយសារតែធនាគារកាណាឌីយ៉ាមានការសហការជាមួយគម្រោងច្រើនដែលមានដូចជា ទីក្រុងរុងរឿង, ទីក្រុងកៀនស្វាយផ្លាហ្សា, អ៊ីលី, ទីក្រុងElite, ទីក្រុងអូឡាំពិក, Casa Meridian, អគារភ្លោះពេជ្រ, អគារមេគង្គរ៉ូយ៉ាល់, អ័រគីដេវីឡា […]

អាន​បន្ថែម

សម្តេចហ៊ុនសែនប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុតរបស់កម្ពុជា ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពព័ន្ធសំខាន់ៗ។ ការប្តេជ្ញាខាងលើនេះ គឺធ្វើឡើងក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និង លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) កាលពីថ្ងៃទី ១៥ ខែ តុលា កន្លងទៅនេះ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស និងឲ្យក្លាយជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ សម្ដេចបានសរសេរទៅលើទំព័រហ្វ៊េសប៊ុកផ្លូវការថា៖ «អ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ»។ ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពព័ន្ធខាងលើ រដ្ឋាភិបាលកម្ពុជាត្រូវផ្តល់អាទិភាពជាពិសេសទៅលើវិស័យផ្សេងទៀតដូចជាអគ្គិសនីជាដើម ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការសាងសង់ និងការអភិវឌ្ឍន៍នានា។ ជាមួយនឹងផែនការនេះ សម្តេចក៏បានស្នើឲ្យ UNIDO ធ្វើការគាំទ្រគម្រោងអាទិភាពខាងលើនេះផងដែរ។ គួរបញ្ជាក់ថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ការបិទល្បែង Onlineធ្វើឲ្យធ្លាក់ចុះសកម្មភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុប៉ុន្តែឱកាសថ្មីនឹងកើតឡើង

ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ បានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ខណៈសកម្មភាពអចលនទ្រព្យក៏បានរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ថាការផ្លាស់ប្តូរនេះ នឹងបង្កើតឱកាសថ្មីសម្រាប់ឧស្សាហកម្មមួយនេះ។ ថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា គោលនយោបាយបិទល្បែង Online នាពេលថ្មីៗនេះ បានប៉ះពាល់តិចតួចដល់តម្លៃដីធ្លី និង សកម្មភាពអភិវឌ្ឍន៍ផ្សេងទៀតនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែ លោកយល់ថា ការប្រែប្រួលនេះក៏ជាការកែតម្រូវទីផ្សារដ៏ល្អសំរាប់ខេត្តមួយនេះផងដែរ។ លោកបានមានប្រសាសន៍ថា៖« សកម្មភាពអចលនទ្រព្យមើលទៅដូចជាធ្លាក់ចុះបន្តិច យើងឃើញថាការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក…ប៉ុន្តែវាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរ ដូច្នេះវាគឺជាការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារនេះ» ។ លោក James បានបន្ថែមទៀតថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋាន គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។ ជាក់ស្តែង រដ្ឋាភិបាលកំពុងត្រៀមចាប់ផ្តើមសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តនេះ ដោយប្រើប្រាស់ថវិកា ១០០ លានដុល្លារអាមេរិក ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់ក៏ជាអាទិភាពរបស់រដ្ឋាភិបាលផងដែរ។ ទាក់ទងទៅនឹងការចាក់ចេញនៃជនជាតិចិននេះដែរ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah […]

អាន​បន្ថែម

របាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស

របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អឡើងវិញ ដែលនេះ បានធ្វើឱ្យការផ្គត់ផ្គង់សរុបនៅក្នុងទីផ្សារសល់ត្រឹម ៣០ ម៉ឺនម៉ែត្រការ៉េ។ ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏វិស័យលក់រាយ មានស្តុកថ្មីចំនួន ២៥០០ ម៉ែត្រការ៉េ ពីផ្សារទំនើប The Point Community សម្រាប់ផ្ទៃក្រឡាសម្រាប់ជួល។ លើសពីនេះទៀត គម្រោងថ្មីចំនួន ៥ ត្រូវបានប្រកាសក្នុងត្រីមាសនេះ ដោយបន្ថែមទំហំផ្ទៃក្រឡាប្រមាណជា ៦៩,០០០ ម៉ែត្រការ៉េ ចូលទៅក្នុងប្រភេទផ្សារទំនើបបែបសហគមន៍ និងផ្នែកផ្សារទំនើបធម្មតា។ ក្នុងរយៈពេលត្រីមាសដូចគ្នា ការជួលជាមធ្យមនៅតែមានស្ថេរភាព ដោយប្រភេទផ្សារទំនើបបែបសហគមន៍មានការប្រែប្រួលវិជ្ជមាន៣,៣ ភាគរយ ដោយតម្លៃជួលផ្ទៃក្រឡាគឺប្រមាណជា ២៤,៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេលមួយខែ។ លោក James Hodge នាយកក្រុមហ៊ុន […]

អាន​បន្ថែម