ព័ត៌មានអចលនទ្រព្យ
កម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា ២០២៤ ចំនួន៣៖ ទី១)ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២)ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ ទី៣)សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។ ចំណែក ពានកិត្តិយសម្រាប់ អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ បានទៅលើសហគ្រាសចំនួន ២ ទី១)សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក […]
អានបន្ថែមធនាគារពិភពលោកជួយកម្ពុជាជិត $៨០លាន ដើម្បីលើកកម្ពស់គ្រឹះស្ថានអប់រំជាង ១ពាន់កន្លែងទូទាំងប្រទេស
ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់កញ្ចប់ហិរញ្ញប្បទានបន្ថែមប្រមាណ ៧៩,៥លានដុល្លារ សម្រាប់ពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅគ្រឹះស្ថានអប់រំ ១៥៩០កន្លែងទូទាំងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិថ្មីនេះ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីពង្រីកគម្រោងកែលម្អប្រព័ន្ធអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារ។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ មានឥណទានចំនួន ៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងធនធានមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លោកស្រីបានបន្តថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះ នឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ គម្រោងកែលម្អការអប់រំលើគ្រឹះស្ថានអប់រំទាំងនេះ រួមមានសកម្មភាពសំខាន់ៗ៖ ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត ផ្តល់ឱកាសបណ្តុះបណ្តាល […]
អានបន្ថែម៥ខែ កម្ពុជារកចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជិត $២៣លាន
រយៈពេល ៥ខែ ក្នុងឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងជិះទូក បានចំនួន ២២.៧៥៩.០៩៨ដុល្លារ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៥ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៤៧២.២៥៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៦.៨៩១ដុល្លារ កើន៣៨,២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.២៨៩.៣៥៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥០.៨៧៩នាក់ ដែលចំណូលនេះកើនឡើង ១២,៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៥ខែនេះ បានចំនួន ១៥១.៩០៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤០០.៣០២ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមគម្រោងលំនៅឋាននៅរាជធានីភ្នំពេញមែន តែទេសភាពនិងការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ
មនុស្សគ្រប់គ្នាតែងតែមានភាពធុញថប់នឹងភាពមមាញឹកនៃចរាចរណ៍ និងផ្សែងពុលនៃការរស់នៅក្នុងទីក្រុង ។ ប៉ុន្តែលោកអ្នកអាចរកទីកន្លែងដែលអាចរស់នៅជៀសផុតពីផ្សែងពុល និងសំឡេងរំខាននៃចរាចរណ៍ដ៏មមាញឹកទាំងនោះបាន គឺនៅក្នុងបុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវក្រវ៉ាត់ក្រុងទី២ ឬ ផ្លូវ៥០ ម៉ែត្រ)។ បុរី ប៉េង ហួត គម្រោង ដឹស្ដា មេរាហ្កាដិន ជាគម្រោងលំនៅឋាន និងអាជីវកម្មមួយស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ ឬហៅថាផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានអភិវឌ្ឍឡើងដើម្បីឧត្តមភាពនៃការរស់នៅរបស់អតិថិជនក្នុងធម្មជាតិដ៏ស្រស់បំព្រង ដោយមានដើមឈើបៃតងធំៗត្រឈឹងត្រឈៃ និងមានសួរច្បារដ៏ធំដែលផ្ដល់ជូនបរិវេណសាធារណៈសម្រាប់ការហាត់ប្រាណ លេងកីឡា និងបរិវេណលំហសម្រាប់រៀបចំកម្មវិធីតូចធំដោយមិនគិតថ្លៃបានតាមតម្រូវការរបស់ម្ចាស់ផ្ទះ ។ ក្រៅពីនេះ ក្នុងគម្រោងមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើប ម៉ាស៊ីនអេធីអឹម ដែលសម្រួលដល់ការរស់នៅរបស់អតិថិជន មិនចាំបាច់ធ្វើដំណើរចេញទៅក្រៅគម្រោង ឬទៅឆ្ងាយឡើយ។ សម្រាប់ប្រភេទផ្ទះវិញ គម្រោងនេះ មានប្រភេទផ្ទះជាច្រើនទៅតាមតម្រូវការ និងលទ្ធភាពរបស់លោកអ្នក។ ប្រភេទផ្ទះទាំងនោះមានដូចជា វីឡាឃីង A វីឡាឃ្វីន វីឡាព្រីន វីឡាព្រីន B វីឡាភ្លោះ វីឡាភ្លោះ ម៉ូដឺន […]
អានបន្ថែមរដ្ឋចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៩ពាន់ប័ណ្ណ ជូនពលរដ្ឋនៅស្វាយរៀង ខណៈសល់ជិត២០ម៉ឺនក្បាលដីទៀតមិនទាន់ចុះបញ្ជី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៩.៣៤៩ប័ណ្ណ ជូនពលរដ្ឋនៅភូមិចំនួន ៧ភូមិ នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ខណៈនៅក្នុងក្របខ័ណ្ឌខេត្តទាំងមូលនៅសល់ក្បាលដីប្រមាណ១៨៤.៩២៣ក្បាលដីទៀតនៅមិនទាន់បានចុះបញ្ជីរួចរាល់។ ពិធីផ្តល់ប័ណ្ណនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ការផ្តល់ជូននេះ សម្រាប់ពលរដ្ឋចំនួន៧ភូមិ ក្នុងនោះរួមមាន៖ ភូមិថ្មី ភូមិសណ្ដោ ភូមិត្រពាំងស្មាច់ ភូមិដក់ព ភូមិព្រែករមៀត ភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រមាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា រដ្ឋាភិបាល បានដាក់ចេញ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨» ដោយផ្តោតយ៉ាងសំខាន់លើការគ្រប់គ្រងដីធ្លី និងសំណង់ឱ្យបានត្រឹមត្រូវ តាមរយៈការពង្រឹងការគ្រប់គ្រងដីធ្លី ដោយជំរុញបញ្ចប់ ការចុះបញ្ជីដីគ្រប់ប្រភេទ ព្រមទាំងផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌឱ្យបានចប់សព្វគ្រប់ជាស្ថាពរនៅក្នុងអាណត្តិទី៧នេះ។ […]
អានបន្ថែមនិយ័តករកម្ពុជា ព្រមានចាត់វិធានការក្រុមហ៊ុនអចលនវត្ថុចំនួន២ ដែលគេចមិនបង់ពិន័យ
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(ន.អ.ប.) ព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់លើក្រុមហ៊ុនអចលនវត្ថុចំនួន២ បើនៅតែបន្តគេចវេះមិនបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយគ្មានអាជ្ញាបណ្ណ។ យោងតាមសេចក្តីជូនដំណឹង ដែលផ្សាយចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ន.អ.ប. បានកោះអញ្ជើញក្រុមហ៊ុនចំនួន២ គឺ៖១.ក្រុមហ៊ុនឈូ យ័ន អិល (ខេមបូឌា) ឌីវេឡុបមេន ឯ.ក មានឈ្មោះគម្រោងJovan City ទីតាំងគម្រោងស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ ផាកពិន័យ១០០.០០០.០០០ រៀល និងទី២.ក្រុមហ៊ុនអាណាតា រេស៊ីដេន ឯ.ក មានឈ្មោះគម្រោង ANATA Residence ទីតាំងគម្រោងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយចំនួនទឹកប្រាក់ផាកពិន័យ១៥០.០០០.០០០ រៀល។ ន.អ.ប. បានឱ្យដឹងថា ក្រុមហ៊ុនទាំង២ខាងលើបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុនបានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ កន្លងមក ន.អ.ប. បានចេញលិខិតផាកពិន័យ […]
អានបន្ថែមរដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង
ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។ បញ្ហាគឺនៅត្រង់ថា […]
អានបន្ថែមអាជ្ញាធរខេត្តកំពង់ស្ពឺបន្តដកហូតដីព្រៃជាង ៥៧ហិកតានៅស្រុកឱរ៉ាល់ ខណៈទើបដកហូតបានជាង ១៤០០ហិកតា
អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃប្រមាណជាង ៥៧ហិកតាបន្ថែមទៀត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកជាទ្រព្យសម្បត្តិរដ្ឋវិញ ខណៈទើបបានដកហូតដីព្រៃជាង ១៤០០ហិកតា រួចមកហើយនាពេលថ្មីៗក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមដីកាចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ ដីកានេះ បានសម្រេចបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន ០២កន្លែង ដែលមានផ្ទៃដីសរុប ៥៧ហិកតា ៧៩អារ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃជាង ១៤០០ហិកតា រួចហើយ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ ក្រោយពីមានការវាតយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់។ (អានបន្ថែម)
អានបន្ថែមAMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នាពេលថ្មីៗនេះ បានចេញផ្សាយនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយព្យាករណ៍ពីអត្រាកំណើន 5.6% ក្នុងឆ្នាំ 2024 និង 5.9% នៅឆ្នាំ 2025។ និន្នាការកើនឡើងនេះបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកំណើន 5% ដែលបានកត់ត្រាក្នុងឆ្នាំ 2023។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AMRO នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ វិស័យកាត់ដេរ និងការនាំចេញ កំណើនប្រេងឥន្ធនៈ ប្រធានសេដ្ឋវិទូរបស់ AMRO លោក Jinho Choi បានចាត់ទុកកំណើនដែលបានព្យាករណ៍នេះទៅនឹងកត្តាសំខាន់ពីរគឺ “ការងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត” ។ ឧស្សាហកម្មកាត់ដេរដែលងើបឡើងវិញ គួបផ្សំនឹងកំណើនបន្តនៃការនាំចេញផលិតផលមិនមែនកាត់ដេរ ត្រូវបានគេរំពឹងថាជាកត្តាជំរុញចម្បងនៃការពង្រីកសេដ្ឋកិច្ចរបស់កម្ពុជា។ Jinho Choi បញ្ជាក់បន្ថែមថា “ការងើបឡើងវិញនៃវិស័យទេសចរណ៍ទាំងអស់” ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចទាំងមូលផងដែរ។ ហានិភ័យខាងក្រៅ និងការពិចារណាក្នុងស្រុក ខណៈពេលដែលទស្សនវិស័យមានភាពវិជ្ជមាន AMRO ទទួលស្គាល់បញ្ហាប្រឈមដែលអាចកើតមាន។ របាយការណ៍នេះបង្ហាញពី “ហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក” ដែលអាចប៉ះពាល់ដល់គន្លងកំណើនដែលបានព្យាករណ៍។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះមិនបានបញ្ជាក់លម្អិតអំពីភាពជាក់លាក់នៃហានិភ័យដែលអាចកើតមានទាំងនេះទេ។ ភាពខ្លាំងនៃវិស័យកាត់ដេរ និងការវិនិយោគបរទេស លោក […]
អានបន្ថែមជប៉ុននាំចេញបានជិត ៩ពាន់លានដុល្លារ កើន ៨,៣%, បើគិតជាបរិមាណមានការធ្លាក់ចុះ ៣,២%
ទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការនាំចេញគិតជាទឹកប្រាក់ (Export in Value Term) របស់ប្រទេសជប៉ុន បានកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នារហូតមកទល់ចុងខែមេសានេះ ដែលមានតម្លៃនាំចេញសរុបឈានដល់ចំនួន ៨,៩ ពាន់ពាន់លានយ៉េន (៥៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៨,៣% ខណៈការនាំចេញគិតជាបរិមាណទំនិញ(Export in Volume Term) មានការធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន នេះបើយោងតាម បច្ចុប្បន្នភាពដោយ NikkeiAsia កាលពីថ្ងៃទី ១១ ខែ០៥ ឆ្នាំ ២០២៤។ តាមន័យសេដ្ឋកិច្ច វិសមិតភាពរវាងការនាំចេញគិតជាតម្លៃលុយ និងការនាំចេញគិតជាបរិមាណទំនិញ នេះ បង្ហាញពីស្ថានភាពសេដ្ឋកិច្ចទាំងវិជ្ជមាននិងអវិជ្ជមាន។ ប្រសិនបើតម្លៃនាំចេញរបស់ជប៉ុនកើនឡើង ៨,៣% ប៉ុន្តែបរិមាណនាំចេញជាក់ស្តែង បានធ្លាក់ចុះ ដល់ទៅ ៣,២% នោះ វាមានន័យថា៖ ប្រាក់ចំណូលសរុបបានមកពីការនាំចេញបានកើនឡើង ៨,៣%។ នេះជាសញ្ញាវិជ្ជមានសម្រាប់ប្រាក់ចំណូលនាំចេញរបស់ជប៉ុន។ ប៉ុន្តែវាជាសញ្ញាអវិជ្ជមានសម្រាប់បណ្តាប្រទេសក្នុងតំបន់ យ៉ាងហោចណាស់គិតត្រឹមផលិតផលនាំចេញសំខាន់ៗពីជប៉ុន ពីព្រោះ ចំនួនពិតប្រាកដនៃទំនិញនាំចេញបានថយចុះ ៣,២% ។ នេះអាចបណ្តាលមកពីការធ្លាក់ចុះផលិតកម្ម ឬការធ្លាក់ចុះនៃតម្រូវការទំនិញជប៉ុននៅបរទេសរាប់ទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ ដែលបង្ហាញពីចរាចរផលិតផលក្នុងទីផ្សារថយចុះ […]
អានបន្ថែម