និន្នាការទីផ្សារការិយាល័យថ្មីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩

ទោះបីមានការថយចុះនូវកំណើនទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ លើកលេងតែប្រទេសថៃ និងហ្វីលីពីន ទីផ្សារការិយាល័យនៅរាជធានីភ្នំពេញនៅតែបន្តរឹងមាំជាមួយនឹងតម្រូវការដ៏ឋិតថេរមួយនេះ។

អាន​បន្ថែម

ឯកឧត្តមជាសុផារ៉ាអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដី

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដីរបស់ខ្លួនដើម្បីកុំឲ្យខាតប្រយោជន៍នាពេលអនាគត។

អាន​បន្ថែម

ក្រុមហ៊ុន UK Condo ទិញយកភាគហ៊ុននៃគម្រោងបុរី៩៩៩ ទាំងអស់

ក្រុមហ៊ុនឈានមុខគេផ្នែកអភិវឌ្ឍខុនដូឈ្មោះថា UK Condo បានទិញយកភាគហ៊ុនទាំងអស់នៃគម្រោងបុរី ៩៩៩ ហើយសន្យាថានឹងបញ្ចប់ការសាងសង់គម្រោងដែលធ្លាប់មានការផ្អាកដំណើរការមួយនេះ។ ការទិញយកភាគហ៊ុននេះ ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៩ រវាងក្រុមហ៊ុន Meanchey International Investment (MII) ដែលជាម្ចាស់គម្រោងបុរី ៩៩៩ ជាមួយនឹងក្រុមហ៊ុន UK condo Real Estate Co.,Ltd,។ លោក Alex Evengroen អគ្គនាយកនៃក្រុមហ៊ុន UK Condo បានមានប្រសាសន៍ថា៖ «យើងបានធ្វើការកាន់កាប់ភាគហ៊ុនរបស់គម្រោងបុរី ៩៩៩ ទាំងអស់។ យើងធានាថានឹងបញ្ចប់គម្រោង ៩៩៩ ទាំងអស់ ហើយនឹងផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជន»។ ជាងនេះទៀត លោក Alex ក៏បានបន្ថែមថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះ លោកសន្យាថានឹងគ្រប់គ្រងគម្រោងបុរី ៩៩៩ ក្នុងស្តង់ដារដូចទៅនឹង UK Condo ដែរ។ លោក Alex បានមានប្រសាសន៍ថា៖ «ការទិញភាគហ៊ុននេះនឹងមានផលវិជ្ជមាននៅលើទីផ្សារ ពីព្រោះយើងបានក្លាយជាគ្រួសារតែមួយ […]

អាន​បន្ថែម

ពិធីប្រកាសរង្វាន់អចលនទ្រព្យ Property Guru នឹងធ្វើឡើងនៅខែមីនា

PropertyGuru Cambodia បានប្រកាសឈ្មោះក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards 2018

អាន​បន្ថែម

តម្លៃជួលផ្ទៃក្រឡាក្នុងផ្សារទំនើបនៅឆ្នាំ២០១៩នឹងធ្លាក់ចុះ

កំណើនផ្សារទំនើបនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩ នឹងធ្វើឲ្យតម្លៃជួលផ្ទៃក្រឡាមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលនេះនឹងធ្វើឲ្យតម្លៃមានការធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CBRE Cambodia បានព្យាករណ៍ថា ក្នុងឆ្នាំ ២០១៩នេះ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយឬផ្សារទំនើបគឺនឹងមានការធ្លាក់ចុះ ដោយសារមានការបន្ថែមការផ្គត់ផ្គង់ពីផ្សារទំនើបផូឌៀម(ជាផ្សារស្ថិតក្នុងអគារឬគម្រោងណាមួយ) មានចំនួន១១៦.៦ ភាគរយ និងផ្សារទំនើបបែបសហគមន៍ ចំនួន១២៦.៣ ភាគរយ និងផ្សារទំនើបធំៗចំនួន ២៦.៤ ភាគរយ។ ការកើនឡើងនៃការផ្គត់ផ្គង់ទាំងនេះ គឺនឹងធ្វើឲ្យទីផ្សារលក់រាយមានផ្ទៃក្រឡាជួលរហូតដល់ទៅ ៣៧៥,០០០ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩នេះ ដែលជំរុញដោយផ្សារទំនើបបួនប្រភេទរួមមាន៖ មជ្ឈមណ្ឌលបែបផ្សារទំនើបដែលភាគច្រើនមានតែហាងលក់ទំនិញ ផ្សារទំនើបបែបសហគមន៍ ផ្សារទំនើបធំៗ និងផ្សារទំនើបផូឌៀម។ ក្នុងនោះដែរ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយសម្រាប់ផ្សារទំនើបបែបសហគមន៍គឺនឹងធ្លាក់មកប្រមាណជា ២៦.៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ហើយផ្សារទំនើបបែបសហគមន៍នេះទៀតសោត គឺនឹងមានការប្រកួតប្រជែងខ្លាំងជាងផ្សារទំនើបប្រភេទផ្សេងៗទៀត។

អាន​បន្ថែម

ការផ្គត់ផ្គង់អគារខុនដូរព្យាករណ៍ថានឹងកើនឡើង ១២០ ភាគរយនៅឆ្នាំ ២០១៩

ការផ្គត់ផ្គង់បន្ទប់ខុនដូនៅរាជធានីភ្នំពេញ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១២០ ភាគរយនៅឆ្នាំ ២០១៩ ដែលកើតឡើងដោយសារតែការយឺតយ៉ាវក្នុងការបញ្ចប់គម្រោងមួយចំនួនកាលពីឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia ។ យោងតាមរបាយការណ៍ដែលមានឈ្មោថា «Fearless Forcast 2019» បានបង្ហាញថា នៅចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃសមរម្យ នឹងមានកំណើនពី ៣.៥៣០ យូនីត ទៅ ៧.០៥៧ យូនីត។ ដោយឡែក របាយការណ៍ដដែលនេះក៏បានគេព្យាករណ៍ថា ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃថ្លៃ អាចនឹងមានចំនួនប្រហែល ១០.៦១១យូនីត ត្រឹមដំណាច់ឆ្នាំ ២០១៩ ដែលវាមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ២៤៣ ភាគរយ នេះបើប្រៀបធៀបទៅនឹងការផ្គត់ផ្គង់បច្ចុប្បន្នដែលប្រមាណ ៣.០៩៣យូនីត។ លើសពីនេះ សម្រាប់ការផ្គត់ផ្គង់ខុនដូរមានមានតម្លៃមធម្យម ដ៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាច្រើនផងដែរ ដែលអាចនឹងមានចំនួនសរុបប្រហែល ១៣.៤៤៤យូនីត។ អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការកើនឡើងនៃការផ្គត់ផ្គង់ខុនដូមិនមែនជាបញ្ហាចម្បងនោះទេ ព្រោះភាគច្រើននៃខុនដូទាំងអស់ត្រូវបានលក់ចេញ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សារជួល។ “ការកើនឡើងនៃអ្នកផ្គត់ផ្គង់ខុនដូអាចជាឧបសគ្គដ៏ធំក្នុងទីផ្សារជួល។ ដោយហេតុថា ការបញ្ចប់ការសាងសង់គម្រោងខុនដូនឹងកើនឡើងទ្វេជាពីរ […]

អាន​បន្ថែម

ខណ្ឌ៣នៅរាជធានីភ្នំពេញកំពុងមានបម្រែបម្រួលតម្លៃដីយ៉ាងគំហុក

ដោយសារតែមានការបណ្តាក់ទុននិងការធ្វើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ និងវិស័យសំណង់ពីក្រុមហ៊ុនបរទេស ជាពិសេសសំណង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្ម បានធ្វើអោយខណ្ឌ៣ ក្នុងរាជធានីភ្នំពេញមានការប្រែប្រួលលើតម្លៃដីគួរអោយកត់សម្គាល់ ដែលខណ្ឌទាំងនោះរួមមាន ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ យោងតាមរបាយការណ៍ប្រៀបធៀបតម្លៃដីក្នុងឆ្នាំ ២០១៧ និង ២០១៨ របស់ក្រុមហ៊ុន Key Estate បានអោយដឹងថាខណ្ឌសែនសុខ មានកំណើតតម្លៃដីរហូតដល់ទៅ ១៧.១ភាគរយ។ តម្លៃដីក្នុងមួយម៉ែត្រការ៉េចំពោះដីដែលនៅជាប់ផ្លូវធំចាប់ពី ៤៥០ ទៅ ៣.៥០០ ដុល្លារអាមេរិក ចំណែកឯដីនៅជាប់ផ្លូវតូចគឺមានតម្លៃចាប់ ២០០ ទៅ ១.៥០០ដុល្លារអាមេរិក ។ គួបញ្ជាក់ផងដែថាដីតំបន់នេះ គឺកំពុងតែមានការអភិវឌ្ឍន៍ជាច្រើនលើវិស័យលំនៅដ្ឋាន និងអគារពាណិជ្ជដូចជា ផ្សាទំនើប Aeon Mall 2 និង Macro ជាដើម។ ខណ្ឌមានជ័យ ជាខណ្ឌទី ២ ដែលមានការប្រែប្រួលលើតម្លៃដីរហូតដល់ ១៦ ភាគរយ ក្នុងឆ្នាំ ២០១៨ នេះបើប្រៀបធៀបពីឆ្នាំ ២០១៧ ដែលតម្លៃដីក្នុងតំបន់នោះមានតម្លៃចន្លោះពី ៦៥០ ទៅ ៣.៨០០ ដុល្លារអាមេរិកសម្រាប់ដីមានទីតាំងជាប់ផ្លូវធំ […]

អាន​បន្ថែម

ខណ្ឌចំការមននឹងមានខុនដូរប្រណីតបន្ថែមទៀតនៅឆ្នាំ ២០២១ខាងមុខនេះ

ខណ្ឌដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញខណ្ឌចំការមនកំពុងត្រៀមខ្លួនទទួលយកគម្រោងខុនដូរដ៏ប្រណីតបន្ថែមទៀតនៅឆ្នាំ២០២១ ខាងមុខនេះក្រោយពីមានការបុកគ្រឺះសាងសង់អគារខុនដូរកម្ពស់២៥ជាន់។ កាលពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក Century 21 V-Heritage Home Realty បានសហការជាមួយម្ចាស់ដីដើម្បីវិនិយោគលើគម្រោងលំនៅដ្ឋានដំបូងរបស់ខ្លួនឈ្មោះថា « Amara Residence» ដែលគម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយក្រុមហ៊ុន China Nuclear Engineering (CNE) នៅឆ្នាំ២០២១ខាងមុខនេះ។ គម្រោងអគារនេះចម្ងាយមិនដល់មួយគីឡូម៉ែត្រពីស្ថានទូតជប៉ុន ស្ថានទូតថៃនេះនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យជើងចាស់ក្នុងស្រុក VTrust ។ គម្រោងដ៏ប្រណីតមួយនេះ នឹងលាតសន្ធឹងលើផ្ទៃដីប្រមាណជា ៤៩២ ម៉ែត្រការ៉េ មានចំនួន ៩៦ យូនីត ហើយត្រូវបានស្ថាបនាឡើងជាមួយនឹងការរចនាស្ថាបត្យកម្មពិសេស ដែលបង្ហាញពីភាពទំនើបទាន់សម័យ និងការរស់នៅប្រកបដោយផាសុកភាពនាសម័យទំនើបនៅក្នុងទីផ្សារកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ថ្លែងក្នុងពិធីសម្ពោធខាងលើនេះ លោក មៀច សុខា អគ្គនាយកក្រុមហ៊ុន C21 V-Heritage Home Realty បានមានប្រសាសន៍ថា គម្រោង «Amara Residence» នឹងមានភាពលេចធ្លោដោយសារគម្រោងនេះផ្តល់លក្ខណៈពិសេសមួយចំនួនដល់វិនិយោគិន។ លោកបានមានប្រសាសន៍ថា៖ «គម្រោងរបស់យើងផ្ដោតជាពិសេសទៅលើប្រព័ន្ធសុវត្ថិភាព និងសេវាគ្រប់គ្រងក្រោយការលក់ រួមមានការបែងចែក ១ ភាគរយពីតម្លៃលក់ទៅក្នុងមូលនិធិមួយ […]

អាន​បន្ថែម

OCIC គ្រោងនឹងបង្កើតទីក្រុងពាណិជ្ជកម្មទំហំរាប់សិបហិកតាលើកោះនរា

ក្រុមហ៊ុនល្បីល្បាញផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងនឹងវិនិយោគបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយលើផ្ទៃដីរាប់សិបហិកតានៅកោះនរាដែលត្រូវបានគេស្គាល់ថាជាកោះប្រាក់ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់។ អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំនាព្រឹកថ្ងៃទី ០៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ថា ក្រុមហ៊ុនពិតជាគ្រោងនឹងវិនិយោគបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយមែន ស្របតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ក៏ប៉ុន្តែ មិនទាន់មានព័ត៌មានលម្អិតអំពីគម្រោងនេះនៅឡើយទេ។ តាមការចុះផ្សាយរបស់សារព័ត៌មានខាងលើ ក្រុមហ៊ុន OCIC គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឲ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើទំហំផ្ទៃដីសរុបប្រមាណជា ១០០ ហិកតាតាមរយៈការចាក់ដី ថ្ម និងខ្សាច់បន្ថែម។ លោក ទូច សំណាង បានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានកាន់[គម្រោងអភិវឌ្ឍន៍នេះ] ផ្ទាល់ទេ ក៏ប៉ុន្តែ គម្រោងនេះមានពិតមែន។ យើងទើបតែចាប់ផ្តើមធ្វើ ហើយព័ត៌មានមួយចំនួនខ្ញុំមិនមែនជាអ្នកកាន់ផ្ទាល់ទេ» ។ យ៉ាងណាក្តី លោក ទូច សំណាង បានបញ្ជាក់ថា លោក នឹងធ្វើការផ្តល់ព័ត៌មានបន្ថែមទៀតក្នុងរយៈពេលចន្លោះពី ១ ទៅ ២ ខែ បន្ទាប់អំពីគម្រោងមួយនេះ។ លោក […]

អាន​បន្ថែម

ផ្សារទំនើបពេញនិយមពីរប្រភេទកំពុងផ្លាស់ប្តូរវិស័យលក់រាយនៅកម្ពុជា

វិនិយោគិនក្នុងវិស័យអចលនទ្រព្យ បច្ចុប្បនន្នកំពុងផ្តោតលើការបង្តើតផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន ដែលផ្សារទំនើបទាំងពីរប្រភេទនេះចាត់ទុកថាជាការវិនិយោគដែលកំពុងមានសន្ទុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផ្នែកលក់រាយឈានមុខគេមួយនៅកម្ពុជា ជីប ម៉ុង រីថេល (CMR) បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការចាប់យកចំណែកទីផ្សារលក់រាយជាមួយនឹងការបំបែកទីផ្សារទៅជាផ្សារទំនើបបែបសហគមន៍ និងផ្សារទំនើបទីប្រជុំជន។ អានបន្ថែម លោក Michael Vong នាយកផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មនៃ CMR បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា «ដើម្បីប្រកួតប្រជែងក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជាឲ្យមានប្រសិទ្ធភាព ក្រុមហ៊ុនជីប ម៉ុង ត្រូវតែបំបែកផ្នែកទីផ្សារទៅជាប្រភេទផ្សារទំនើបបែបសហគមន៍និងផ្សារទំនើបនៅតាមទីប្រជុំជន»។ លោក Michael យល់ឃើញថាទីតាំងគឺជាគុណសម្បត្តិដ៏អស្ចារ្យបំផុតសម្រាប់ធ្វើឲ្យផ្សារទំនើបទទួលបានជោគជ័យ។ លើសពីនេះ លោកក៏បានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍គឺជាមជ្ឈមណ្ឌលដែលបម្រើដល់សហគមន៍និងប្រជាជនដែលរស់នៅក្នុងទីតាំងជិតផ្សារទាំងនោះ។ «អ្នកដែលមកជួលផ្សារដែលយើងជ្រើសរើសគឺជាអ្នកដែលអាចបម្រើសហគមន៍ល្អបំផុតជាមួយនឹងម៉ាកនៃទំនិញនិងសេវាកម្មរបស់ពួកគេ» លោកបានមានប្រសាសន៍។ យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបបែបសហគមន៍កំពុងដើរតួរយ៉ាងសំខាន់ក្នុងការជួយជំរុញទីផ្សារវិស័យលក់រាយនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ដោយចំនួនផ្សារទំនើបបែបសហគមន៍បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់។ ការផ្គត់ផ្គង់សរុបរបស់ផ្សារទំនើបបែបសហគមន៍ត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ២២៨% ក្នុងឆ្នាំ ២០១៩ នេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ ការកើនឡើងនេះ គឺដោយសារតែ គម្រោងដូចជា MiDTOWN Mall, Downtown 93, Noro Mall, WB Arena […]

អាន​បន្ថែម