ក្រុមហ៊ុន Song Saa ប្រកាសលក់ដីក្នុងគម្រោងរមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា

ម្ចាស់គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Collective ប្រកាសដាក់លក់ដីក្នុងតំបន់អភិវឌ្ឍន៍ខាងលើទៅឲ្យវិនិយោគបន្ត នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនទទួលបន្ទុកផ្នែកជួលនិងលក់គម្រោង CBRE Cambodia។ កាលពីពេលថ្មីៗនេះ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Song Saa បានបើកលក់ដីក្នុងតំបន់អភិវឌ្ឍន៍បន្ទាយស្រីដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជាឈ្មោះថា The Song Saa Reserve ស្ថិតក្នុងខេត្តសៀមរាប។ តាមការបញ្ជាក់របស់ក្រុមហ៊ុន វិនិយោគិនអាចទិញដីទំហំចន្លោះពី ១,៧៤៤ ម៉ែត្រការ៉េ ទៅ ៤,៨៤៤ ម៉ែត្រការ៉េ ក្នុងតំបន់ខាងលើដើម្បីធ្វើការអភិវឌ្ឍន៍បន្តទៅជាគម្រោងប្រកបដោយសក្តានុពលផ្សេងៗ ដូចជាវីឡា ឬកន្លែងកំសាន្តនាចុងសប្តាហ៍ជាដើម។ សម្រាប់តម្លៃវិញ គឺមានចាប់ពី ៤៤,០០០ ដុល្លារអាមេរិកឡើងទៅ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំ អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា វិនិយោគិនអាចទិញដីក្នុងតំបន់នេះក្រោមទម្រង់ «ការជួលនិងទទួលបានសិទិ្ធកាន់កាប់លើអចលនទ្រព្យមួយនេះ ឬ ហៅបានថា Freehold Leasing» រយៈពេល ៥០ ឆ្នាំហើយអាចបន្តកិច្ចសន្យាជាបន្តបន្ទាប់បាន។ ជាងនេះទៅទៀត វិនិយោគិនអាចទិញដីក្នុងតំបន់នេះដោយមិនតម្រូវឲ្យមានលក្ខខណ្ឌអភិវឌ្ឍន៍អ្វីនោះទេ […]

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រាប់ពីធនធានធម្មជាតិសំខាន់សម្រាប់វិស័យអចលនទ្រព្យ

វិនិយោគិនល្បីល្បាញផ្នែកវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ ដែលមានគម្រោងរាប់លានដុល្លារអាមេរិកក្នុងដៃបានប្រាប់ឲ្យដឹងពីប្រភពសំខាន់ៗនៃការរីកចម្រើននៃវិស័យទាំងនេះ។

អាន​បន្ថែម

ធនាគារជាតិ៖ ហានិភ័យឥណទានវិស័យអចលទ្រព្យនៅមានកម្រិតទាប

ទោះបីជាវិស័យអចលទ្រព្យបានបន្តស្រូបយកឥណទានច្រើនជាងគេក៏ពិតមែន ក៍ប៉ុន្តែហានិភ័យដែលអាចបង្កដោយកំណើនឥណទានខ្ពស់នៃវិស័យនេះគឺនៅមានកម្រិតទាបនៅឡើយ នេះបើយោងតាមការវាយតម្លៃរបស់ធនាគារជាតិនៃកម្ពុជា។

អាន​បន្ថែម

UK Condo បន្ថែមការផ្គត់ផ្គង់ទៅក្នុងទីផ្សារខុនដូនៅកម្ពុជា

ចំនួនខុនដូនៅទូទាំងប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនជាមធ្យមប្រហែល ១៨ ភាគរយ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨ ដែលនេះគឹឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ។

អាន​បន្ថែម

ការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធ»កើនឡើងឆ្នាំ២០១៩

ការពន្យារនៃការបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០១៨គឺនឹងធ្វើឲ្យមានការកើនឡើងនៃការផ្គត់ផ្គង់«ការិយាល័យសហកម្មសិទ្ធឬ strata-title» ក្នុងឆ្នាំ ២០១៩

អាន​បន្ថែម

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាព៧យ៉ាងដែលត្រូវគិត

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានស្ថានភាពសំខាន់ៗ៧យ៉ាងដែលត្រូវគិតពិចារណា នេះបើយោងតាមលទ្ធផលនៃកិច្ចពិភាក្សាសារព័ត៌មានស្តីពីស្ថានភាពអចលនទ្រព្យនៅកម្ពុជានាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ នេះ។

អាន​បន្ថែម

តម្លៃខ្ពស់នៅទីក្រុងបាងកកបានផ្លាស់ប្តូរចំណាប់អារម្មណ៍អ្នកអភិវឌ្ឍ

អ្នកអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងបាងកកបាននិងកំពុងធ្វើការផ្លាស់ប្តូរអាទិភាពនៃការអភិវឌ្ឍន៍អចលនទ្រព្យរបស់ពួកគេដោយសារតែតម្លៃដីធ្លីនៅទីក្រុងនេះមានការកើនឡើងយ៉ាងឆាប់រហ័សនេះបើយោងតាមរបាយការណ៍ថ្មីពី CBRE THAILAND។

អាន​បន្ថែម

ជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាជីប ម៉ុង គ្រុប នឹងចាប់យកទីផ្សារលក់រាយនិងផ្សារទំនើបជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏គួរឲ្យទាក់ទាញរបស់ខ្លួនដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩នេះ។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារបន្តអនុគ្រោះការបង់ពន្ធប្រថាប់ត្រាមួយដង

អគ្គនាយកដ្ឋានពន្ធដារបានសម្រេចបន្តអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ចំនួនមួយដងចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានអនឡាញ DAP NEWS។

អាន​បន្ថែម

ហាងលក់រាយទំនិញម៉ូដទាន់សម័យថ្មីៗនៅក្នុងប្រទេសកម្ពុជា

សុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់នៅកម្ពុជាគឺខ្ពស់ នៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន។ ម៉ាកយីហោទាន់សម័យល្បីៗរបស់អន្តរជាតិ កាន់តែច្រើនឡើងៗបានចូលមកក្នុងទីផ្សារ ដែលការណ៍នេះបាននាំមកនូវជម្រើសច្រើនជាងមុនសម្រាប់

អាន​បន្ថែម