ព័ត៌មានអចលនទ្រព្យ
បណ្តាញភ្នាក់ងារអចលនទ្រព្យអាស៊ានលើកទី៣ប្រារព្ធធ្វើនៅកម្ពុជាជាលើកដំបូង
ដើម្បីពង្រីកវិសាលភាពអាជីវកម្មអចលនទ្រព្យទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា CVEA បានរៀបចំសន្និបាត និងពិព័រណ៍ Asean Real Estate Network Alliance (ARENA)
អានបន្ថែមការសាងសង់ផ្ទះទំហំ៥០០ម៉ែត្រការ៉េអាចសុំសិទ្ធិសាងសង់ត្រឹមរដ្ឋបាលថ្នាក់ក្រោម
ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
អានបន្ថែមការឈានជើងចូលទីផ្សាររបស់ Keller-William នឹងជួយបង្កើនពន្ធពីវិស័យអចលនទ្រព្យជូនរដ្ឋ
ដើម្បីធានាបាននូវនិរន្តភាពនិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនក្នុងស្រុក Khmer Real Estate Co., Ltd. បានទិញសិទ្ធិជាម្ចាស់អាជីវកម្មចលនទ្រព្យដ៏ល្បីល្បាញមួយមកពីសរដ្ឋអាមេរិកដែលមានឈ្មោះថា Keller Williams ដើម្បីជួយជំរុញវិស័យអចលនទ្រព្ យជាពិសេសទៅលើវិស័យដីធ្លីនៅកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ការប្តេចជ្ញាពង្រឹងវិស័យអចលនទ្រព្យនេះគឺត្រូវបានអះអាងដោយលោក គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate ដែលក្នុងនោះលោកបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន Fresh News ថា៖ «ភ្នាក់ងារដីធ្លីទាំងអស់នៅកម្ពុជា នឹងប្រកបអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ព្រោះរាល់ការរកស៊ីទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋដោយហេតុថាពេលចូលជាមួយ Keller Williams-កម្ពុជា គ្រប់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីក្នុងវិស័យនេះ មិនអាចគេចផុតពីច្បាប់បានឡើយ»។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Keller Williams គឺជាក្រុមហ៊ុន Franchise ដ៏ល្បីល្បាញមួយក្នុងវិស័យអចលនទ្រព្យ ហើយគឺជាអ្នកដែលផ្តល់គំរូអាជីវកម្មសំរាប់ភ្នាក់ងាររបស់ខ្លួន។ លើសពីនេះទៅទៀត ដើម្បីក្លាយជាភ្នាក់ងារ Keller Williams គឺតម្រូវអោយមានការចុះបញ្ជីរនៅក្រសួងហិរញ្ញវត្ថុដើម្បីទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់មួយព្រមទាំងមានការបណ្ដុះបណ្ដាលជាប្រចាំផងដែរ។ តាមរយៈការចុះបញ្ជីអាជីវកម្មលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវនឹងជាក់លាក់បែបនេះ គឺជាការជួយបង្កើនចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា ដែលនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងច្បាប់ទាក់ទងទៅនឹងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។ អានបន្ថែម
អានបន្ថែមចាប់ពីថ្ងៃនេះទៅការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់ត្រូវមានការទទួលស្គាល់
ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារផ្ទេរអចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។
អានបន្ថែមសម្តេចហ៊ុនសែន៖ពន្ធប្រថាប់ត្រាលើអចលនទ្រព្យគួរមានការបន្ថែម
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រា
អានបន្ថែមក្រុមហ៊ុនយក្សខ្មែរចុះហត្ថលេខាជាមួយក្រុមហ៊ុនសឹង្ហបុរីសម្រាប់គម្រោងអភិវឌ្ឍន៍នៅខណ្ឌទួលគោក
ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុនយក្សខ្មែរ The Royal Group ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅក្នុងខណ្ឌដែលកំពុងមានសក្កានុពលមួយ
អានបន្ថែមមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមតម្លៃ ១ ប៊ីលលានដុល្លារបើកសម្ពោធការិយាល័យលក់ជាផ្លូវ
ការិយាល័យលក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ឬ Triumph Commercial Centre របស់ក្រុមហ៊ុន Yunnan Shengmao Investment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅភូមិបឹងសាឡាង
អានបន្ថែមក្រុមហ៊ុនយក្សហុងកុងគ្រោងនឹងមកប្រឡូកក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា
រូបគំរូនៃគម្រោងរបស់ Glory Flame ក្រុមហ៊ុនសំណង់និងស្ថាបត្យកម្មដែលមានមូលដ្ឋាននៅហុងកុងឈ្មោះថា Glory Flame គ្រោងនឹងពង្រីកអាជីវកម្មក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាបន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានផលវិជ្ជមានពីការសិក្សាទៅលើសក្តានុពលទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាកាលពីថ្មីៗនេះ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះមានគោលបំណងមកបណ្ដាក់ទុនក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាគឺផ្អែកទៅលើកត្តាសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជាធំៗចំនួន ៤។ កត្តាទាំងអស់នោះរួមមាន៖ ១) កំណើននៃនគរូបនីយកម្មដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំង ពោលគឺនឹងកើនរហូតដល់ ៤៤ ភាគរយ គិតនៅត្រឹមឆ្នាំ ២០៣០ ២) កម្ពុជាសំបូរកម្លាំងពលកម្ម ដោយសារតែប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានចំនួនប្រជាជនវ័យក្មេងច្រើន ៣) កម្ពុជាជាទីតាំងភូមិសាស្រ្តដ៏សំខាន់មួយក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន ដែលមានសក្តានុពលសម្រាប់ការវិនិយោគ ៤) ផែនការអភិវឌ្ឍឧស្សាហកម្ម ១០ឆ្នាំ របស់ប្រទេសកម្ពុជាគឺស្របទៅតាមគោលនយោបាយ Belt and Road Initiative របស់ប្រទេសចិន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Glory Flame ក៏បានបង្ហើបប្រាប់ថា ក្រុមហ៊ុនរបស់ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនក្នុងប្រទេសកម្ពុជាចំនួនពីររួចមកហើយរួមមានក្រុមហ៊ុន W.A.N.K.E. Investment Co., Ltd. និងក្រុមហ៊ុន Chiuwai Construction Co., Ltd.។ ទោះជាយ៉ាងណាមិញ ក្រុមហ៊ុន Glory Flame នាពេលបច្ចុប្បន្នកំពុងសិក្សាទាក់ទងទៅនឹងច្បាប់បទបញ្ញាតិ និងគតិយុត្តិផ្សេងៗរបស់ប្រទេសកម្ពុជាថាតើត្រូវអនុវត្តតាមជំហានណាខ្លះ ដើម្បីមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាន។ […]
អានបន្ថែមក្រុងប៉ោយប៉ែតត្រៀមស្វាគមន៍គម្រោងធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តអោយក្រុមហ៊ុន Boonma Heng Co.,Ltd សាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្សារទំនើបដ៏ធំមួយ តម្លៃរួមប្រមាណ ៦៨,២៩លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
អានបន្ថែមគម្រោងការិយាល័យចំនួន ១៦ ឬស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េគ្រោងនឹងបើកដំណើរក្នុងឆ្នាំ ២០២២
យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនៈទ្រព្យ CBER Cambodia នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ មានគម្រោងការិយាល័យចំនួន ១៦ ឬ មានផ្ទៃក្រឡាសម្រាប់ប្រើប្រាស់/ជួល (net lettable area) ស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េ
អានបន្ថែម