ព័ត៌មានអចលនទ្រព្យ
អនាគតនៃការអភិវឌ្ឍការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធ
អចលនទ្រព្យចំណែកឯកជននៃអគារសហកម្មសិទ្ធ គឺជាអចលនទ្រព្យនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធត្រូវបានលក់ដោយអ្នកប្រើប្រាស់ចុងក្រោយ ឬវិនិយោគិន។
អានបន្ថែមកម្ពុជានឹងផ្តោតលើការសិក្សាកោះទាំង ៧៥សម្រាប់សក្តានុពលវិនិយោគ
កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថានឹងចាប់ផ្តើមយុទ្ធនាការថ្មីមួយលើការសិក្សាកោះទាំង ៧៥ នៅកម្ពុជា។ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា បានប្រសាសន៍ថា យុទ្ធនាការនេះអាចនឹងចាប់ផ្តើមនៅខែ ឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបញ្ជូនមន្រ្តីជំនាញរបស់ក្រសួង ចុះសិក្សាឲ្យបានច្បាស់ពីសក្តានុពលនៃកោះនីមួយៗ។ ការបញ្ជូនមន្រ្តីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ ក្នុងគោលបំណង សិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាតឲ្យ មានការសាងសង់រួច ទើបហាមឃាត់ និងរុះរើតាមក្រោយនោះទេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា។ បើតាមរបាយការណ៍របស់ក្រសួង ស្តីពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ ចេញផ្សាយកាលពីជាចុងឆ្នាំ២០១៧ បានគូសបញ្ជាក់ថា នឹងបន្តការពារដីចំណីឆ្នេរ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយរៀបចំយុទ្ធសាស្រ្តជាតិសមាហរ័ណកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះនៅក្នុងខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
អានបន្ថែមការចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យម្ចាស់អចលនៈទ្រព្យទាំងអស់ក្នុងរាជធានីភ្នំពេញត្រៀមរៀបចំឯកសារសម្រាប់ការចុះបញ្ជីពន្ធនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដែលនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ។
អានបន្ថែមកិច្ចការដែលត្រូវពិនិត្យពិច័យក្នុងដំណើរការទិញលក់ដី
ក. កម្មវត្ថុ ៖ ហេតុអ្វីចាំបាច់ត្រូវដឹងពីកម្មវត្ថុផ្ទាល់របស់អ្នក? ចាប់ផ្តើមដំបូងនៃដំណើរការដែលត្រូវពិនិត្យពិច័យក្នុងការទិញលក់ដីធ្លីរបស់អ្នក អ្នកចាំបាច់ត្រូវដឹងពីកម្មវត្ថុរបស់អ្នក។
អានបន្ថែមផ្សារបោះដុំធំជាងគេនៅកម្ពុជា បើកដំណើរការនៅព្រឹកនេះ
តាមផែនការដែលបានគ្រោងទុក ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំធំបំផុតមានមូលដ្ឋានមកពីប្រទេសថៃ នឹងបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅកម្ពុជានៅព្រឹកនេះ
អានបន្ថែមហ្វីលីពីនបន្ធូរបន្ថយចំពោះភាពជាកម្មសិទ្ធិដល់ជនបរទេស
វិធានកម្មសិទ្ធិបរទេសក្នុងវិស័យសំណង់នឹងត្រូវបានបន្ធូរបន្ថយនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីបង្កើនការរឹតត្បិតក្នុងវិស័យមួយចំនួន។ រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីនលោក បានប្រកាសនៅក្នុងវេទិកាមួយសម្រាប់វិនិយោគិនជប៉ុននៅទីក្រុងតូក្យូកាលពីខែតុលាថា រដ្ឋាភិបាលក៏កំពុងពិនិត្យឡើងវិញនូវបញ្ជីអវិជ្ជមាននៃការវិនិយោគបរទេសផងដែរ។ ការកែប្រែរដ្ឋធម្មនុញ្ញអាចកើតឡើងបានបន្ទាប់ពីការពិនិត្យឡើងវិញ ហើយដំណើរការនេះត្រូវគេរំពឹងថានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំ។ ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានប្រើប្រាស់ទិន្នន័យពីរបាយការណ៍វិនិយោគអាស៊ានឆ្នាំ ២០១៦ ដើម្បីបង្ហាញថាការផ្លាស់ប្តូរគឺមានភាពចាំបាច់ ព្រោះថាប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ក្រោយប្រទេសសមាជិកអាស៊ានក្បែរខាងរបស់ខ្លួនលើការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ដោយទាក់ទាញបានតែ ៤.៧ភាគរយនៃការវិនិយោគសរុបនៅក្នុងតំបន់។ ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ធំមួយ។
អានបន្ថែមគោលនយោបាយនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យចេញសេចក្តីប្រកាសជាផ្លូវការ
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការអភិវឌ្ឍន៍លំនៅឋានមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសការសាងសង់ប្រភេទផ្ទះបុរី និងខុនដូជាដើម។ ក៏ប៉ុន្តែប្រភេទលំនៅឋានទាំងនេះ ហាក់មានតម្លៃខ្ពស់
អានបន្ថែមដំណើរការនៃការផ្ទេរកម្មសិទ្ធិដីធ្លី
ការយល់ដឹងអំពីការវិនិយោគ - ដំណើរការផ្ទេរកម្មសិទ្ធិដីធ្លីដោយលោក Sereyrath Kiri ទីប្រឹក្សាច្បាប់ Sciaroni & Associates និងជាសមាជិកនៃ Real Estate Practice Group។
អានបន្ថែមទិញភ្លាមចូលស្នាក់នៅភ្លាមជាមួយកម្ចីរហូតដល់ ២៥ឆ្នាំ ក្នុងអត្រាការប្រាក់ទាបត្រឹម ៦
ដើម្បីជួយសម្រួលដល់អតិថិជនដែលចង់បានលំនៅដ្ឋានក្នុងក្តីស្រមៃរបស់ខ្លួននៅក្នុងគម្រោងទីក្រុងអូឡាំព្យា ដែលមានទីតាំងខាងជើងឈៀងខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមហ៊ុន
អានបន្ថែមអគារខុនដូ Sky 31 តម្លៃ៩០ លានដុល្លារបញ្ចប់ការសាងសង់
ភ្នំពេញ៖ រយៈពេលប្រមាណជាងតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ក្នុងឆ្នាំ ២០១៥ អគារខុនដូ Sky31 ស្ថិតក្នុងទឹកដីទួលគោក ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Asia Cotinent & Development Co., Ltd
អានបន្ថែម