ជាង ៣០ឆ្នាំនេះ អង្គការ Halo Trust ជួយកម្ពុជារំដោះផ្ទៃដីមានមីនបានជាង ៥០០គីឡូម៉ែត្រការ៉េ

ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ នេះបើតាមជំនួបរវាងឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ និងលោក Miles Hawthorn នាយកអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ អង្គការ Halo Trust  បានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានជាង ៥១១គីឡូម៉ែត្រការ៉េ ដែលរួមមានមីនប្រឆាំងមនុស្សចំនួន ៣២២.០១៥គ្រាប់, មីនប្រឆាំងរថក្រោះចំនួន ៥.១១៧គ្រាប់, សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ២១៩.៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។ គួរបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំកន្លងទៅ កម្ពុជាបានរំដោះផ្ទៃដីមានមីនបានជាង ៣ពាន់គីឡូម៉ែត្រការ៉េ ខណៈកម្ពុជា […]

អាន​បន្ថែម

ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទេសចរចិនជាង ៣៨ម៉ឺននាក់ ឈរនៅលំដាប់ទី៣ បន្ទាប់ពីថៃនិងវៀតណាម

ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនចំនួន ៣៨៩.៣៦០នាក់ កើនឡើង ៤៥,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ២៦៨.១៣០នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទេសចរចិនបានមកទស្សនាកម្ពុជាក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ មានចំនួន ១២,៣% នៃចំនួនទេសចរបរទេសសរុបដែលមានប្រមាណ ៣,១៦លាននាក់។ ចំនួនទេសចរចិននេះ ឈរនៅលំដាប់ថ្នាក់ទី៣ បន្ទាប់ពីទេសចរថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា​ អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការ នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

កំពុងស្វែងរកផ្ទះទិញភ្លាម ចូល​រស់នៅបានភ្លាម ហើយតម្លៃល្អ សូមកុំមើលរំលងវីឡាទាំងនេះ

បុរី ប៉េង ហួត គម្រោង ដឹស្តា មេរាហ្កាដិន (ផ្លូវ៥០ម៉ែត្រ) មានប្រភេទផ្ទះចម្រុះ ចាប់ពីវីឡាកូនកាត់ ហ្សបហោស៍ វីឡាភ្លោះ និងវីឡាទោលរាប់រយខ្នង មានទាំងកំពុងសាងសង់ និងបានសាងសង់រួចរាល់។ ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញជូនវីឡាភ្លោះ នៅគម្រោងដឹស្ដា មេរាហ្កាដិន ដែលបានសាងសង់រួច ១០០% ដែលលោកអ្នកទិញភ្លាមអាចចូលរស់នៅបានភ្លាមៗ ចំណេញទាំងពេលវេលា ចំណែកតម្លៃរិតតែល្អកម្ររកបាន។ ១_ វីឡាភ្លោះ ផ្ទះលេខ៤៦ ផ្លូវ M-០៣ (ផ្ទះកែង) មានទំហំដីទំហំសរុប ៨,៩ម x ២២ម  ទំហំផ្ទះ ៦ម x ១២ម សល់ដីមុខផ្ទះ ៧ម សល់ដីក្រោយផ្ទះ ៣ម ដីចំហៀងផ្ទះ ២,៩ម ផ្ទះកម្ពស់ ៣ ជាន់ បន្ទប់គេង៤ បន្ទប់ទឹក៥ បរិវេណទទួលភ្ញៀវ១ បរិវេណទទួលទានអាហារ១ បរិវេណចង្ក្រាន១ និងចំណតឡាន២។ ២_ វីឡាភ្លោះ ផ្ទះលេខ៣៧ […]

អាន​បន្ថែម

មូលហេតុទាំងនេះបានជំរុញ អ្នក​វិនិយោគ​បរទេស​សម្រុក​ចូល​ទីផ្សារ​អចលនទ្រព្យ​វៀតណាម

ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។ បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាម ពោលគឺកើនឡើង ៧០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទីផ្សារអចលនក្នុងវិស័យលក់រាយ៖ កំពុងរីកចម្រើនខ្លាំង ទីផ្សារអចលនទ្រព្យលក់រាយរបស់ប្រទេសវៀតណាមកំពុងរីកចម្រើន ដោយអត្រាកាន់កាប់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងធំៗ មានលើសពី ៩០ភាគរយ។ នេះបើយោងតាមគេហទំព័រ The Star វិស័យនេះបានបង្ហាញពីភាពធន់ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលអាជីវកម្មទាំងនោះមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសទីតាំងសំខាន់ៗដើម្បីទាញយកប្រយោជន៍ពីឱកាសដ៏កម្រមួយនេះ។ សមាគមអចលនទ្រព្យវៀតណាម (VARS) បានរាយការណ៍ថា អត្រាជួលនៅទីក្រុងហាណូយបានកើនឡើងប្រហែល ១០ភាគរយក្នុង ឆ្នាំ២០២៣ ខណៈតំបន់ដែលនៅកណ្តាលទីក្រុងហូជីមិញរក្សាបាននូវតម្លៃប្រហែល ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ជាមួយគ្នានេះដែរ មានក្រុមហ៊ុនលក់រាយខ្នាតយក្សលក្ខណៈជាសកលមួយ ក៏កំពុងកត់សម្គាល់ពីសក្តានុពលរបស់វៀតណាមផងដែរ។ នោះគឺក្រុមហ៊ុន Central Retail Corp របស់ប្រទេសថៃ ដែលគ្រោងនឹងពង្រីកសាខារបស់ខ្លួនទៅគ្រប់ ៥៥ខេត្ត ខណៈ Aeon Group របស់ជប៉ុនក៏មានគោលបំណងពង្រីកគម្រោងរបស់ខ្លួនចំនួន១៦ទីតាំងទៀត នៅឆ្នាំ២០២៥ ដោយក្នុងនោះមានមួយចំនួននឹងមានវត្តមាននៅទីក្រុងហាណូយផងដែរ។ លើសពីនេះ […]

អាន​បន្ថែម

រដ្ឋជំរុញការដាំដើមត្នោតឱ្យបានច្រើននៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទុកជាប្រវត្តិសាស្រ្ត និង…

អាជ្ញាធរខេត្តកំពត បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដើមត្នោតនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមជាង ៦០០នាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ។ បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម  […]

អាន​បន្ថែម

អ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា

ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។​ ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ? ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។ លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។ គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ ចំណែកឯលោក Channdara […]

អាន​បន្ថែម

រដ្ឋសម្រេចហាមបើកប្រតិបត្តិការកាស៊ីណូនៅកែប និងកំពតជាផ្លូវការ លើកលែង២តំបន់

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់តំបន់ហាមឃាត់  មិនឱ្យមានប្រតិបត្តិការកាស៊ីណូនៅក្នុងខេត្តកែប និងកំពត ដោយលើកលែងតំបន់ចំនួន២ គឺតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។ នេះបើតាមសេចក្តីសម្រេចលេខ ១១០ សសរ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ការសម្រេចបែបនេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀតលើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ច សម្រាប់បម្រើដល់វិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍។ គួររំលឹកថា សម្តេចបវរធិបតី ក៏ធ្លាប់បានណែនាំឱ្យអ្នកវិនិយោគលើវិស័យកាស៊ីណូនេះ ទៅបង្កើតតាមច្រកព្រំដែន និងខេត្តព្រះសីហនុវិញ ដោយលើកទឹកចិត្តចំពោះគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម កសិ-ឧស្សាហកម្មជាដើម នៅក្នុងខេត្តកំពត​ និងកែប ជំនួសឱ្យការបង្កើតកាស៊ីណូនេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវាសុរិយោដីនៃការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ជំនួសឱ្យនៅរដ្ឋបាលរាជធានី ខេត្ត វិញ ចាប់ពីអនុក្រឹត្យនេះចូលជាធរមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។ បន្ថែមពីនេះ ចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដែលប្រមូលបាននេះ ត្រូវបានចោះក្រវិលសម្រាប់រ៉ាប់រងសោហ៊ុយចំណាយលើការចុះបញ្ជីដីធ្លីលើកដំបូងដែល មានលក្ខណៈជាប្រព័ន្ធ។ ដោយឡែក ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋទទួលបន្ទុកលើកម្រៃសេវាសុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ។ គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវា សុរិយោដី ដូចខាងលើនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី ខេត្ត […]

អាន​បន្ថែម

ចង់ទិញ​ហ្សបហោស៍​នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ

បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។ ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ ទើបលោកអ្នកមិនគួរមើលរំលងផ្ទះហ្សបហោស៍ នៅបុរី ប៉េង ហួត គម្រោង​ ដឹស្ដា ដាយមិន។ បន្ថែមពីលើកត្ដាទីតាំងដ៏ល្អនេះ កត្តាគម្រោងផ្ទាល់ ដែលគម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៤០ហិកតា មានផ្ទះជាច្រើនប្រភេទ រាប់ចាប់ពីផ្ទះសម្រាប់ប្រកបអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលរាប់ពាន់ខ្នង និងមានអ្នករស់់នៅយ៉ាងច្រើនកុះកររួចទៅហើយ។ ចំណែកឯចំណុចពិសេសៗរបស់គម្រោងវិញមានដូចជា សួនច្បារសាធារណៈ ផ្សារទំនើប ទូ​ATM ផ្លូវចេញចូលខ្វែងខ្វាត់រួមជាមួយការពារសុវត្ថិភាព ២៤ម៉ោង។ ទស្សនាជាវីដេអូ បើយើងនិយាយអំពីផ្ទះវិញម្ដង ​ហ្សបហោស៍ទាំងនេះបានសាងសង់រួចរាល់ ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន សម្រាប់គ្រប់បន្ទប់តែម្ដង។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួល និងការផ្ដល់ជូនឱកាសចំណេញជាច្រើន។ លោកអ្នកអាចជ្រើសរើស​ហ្សបហោស៍ […]

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សហប្រធានប្រទេសទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន កម្ពុជា-ថៃ បាន ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន៥ រួមមាន៖ ១_ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។ ២_បង្កើតយុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរ គោលដៅ តាមរយៈការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីរគោលដៅ ទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាដើម។ ៣_ភាគីទាំងពីរ នឹងជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នក ជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ៤.ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា។ ៥_ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង […]

អាន​បន្ថែម