ព័ត៌មានអចលនទ្រព្យ
តម្លៃអចលនទ្រព្យនៅភ្នំពេញកើនឡើងខ្ពស់បំផុតក្នុងអាស៊ីប៉ាស៊ីហ្វិក
តម្លៃអចលនទ្រព្យលំនៅឋាននៅភ្នំពេញកើនឡើង 26.2 ភាគរយក្នុងឆ្នាំ 2015 ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើយោងតាម Knight Frank Primes Asia Development Land Index។ ក្នុងH2 នៃឆ្នាំ 2015 ការកំណើនតម្លៃនៃការអចលនទ្រព្យហាក់ចុះថយបន្តិច ដោយកើនឡើងក្នុងអត្រា 10.6 ភាគរយប៉ុណ្ណោះ។ ការណ៍នេះធ្វើឲ្យទីក្រុងភ្នំពេញស្ថិតនៅក្រោយទីក្រុងតូក្យូដែលមានការកើនឡើងតម្លៃដីខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ទាំងមូល។ លោក Nicholas Holt នៅKnight Frank ដែលជាប្រធានស្រាវជ្រាវសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា “ការបន្ធូរបន្ថយការចំណាយលើការបញ្ចប់ការសាងសង់ និងការកើនឡើងនៃតម្លៃលំនៅឋាន និងតម្លៃជួលការិយាល័យ បានជំរុញតម្លៃដីរបស់រាជធានីភ្នំពេញឲ្យមានការកើនឡើង”។ Knight Frank មិនរំពឹងថារាជធានីភ្នំពេញនឹងរក្សាតំណែងខ្ពស់នេះសម្រាប់ឆ្នាំខាងមុខនេះទៀតនោះទេ។
អានបន្ថែមក្រុមហ៊ុន The River បានបញ្ចប់ការបុកគ្រឹះនិងបានចាប់ផ្តើមចេញលក់ជាផ្លូវការ
គម្រោង Center City Takmao ជាគម្រោងធំមួយរបស់ក្រុមហ៊ុន The River ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏រស់រវើកមួយ នៅកម្ពុជាជាពិសេសសម្រាប់ក្រុងតាខៅ្មគម្រោង Center City Takmao
អានបន្ថែមឥណ្ឌូនេស៊ីពន្យាររយៈពេលកម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេស
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក វីដូដូ បានចុះហត្ថលេខាលើ បទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យពន្យាររយៈពេលកម្មសិទ្ធិរបស់ជនបរទេសលើគេហដ្ឋានទៅរយៈពេល ៨០ ឆ្នាំ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក។
អានបន្ថែមសំណង់អាគារស្អេកស្កះដ៏ប្រណិតនឹងលេចឡើងនៅក្រុងតាខ្មៅក្នុងឆ្នាំ ២០១៨
នៅឆ្នាំ ២០១៨ គេនឹងឃើញក្រុងតាខ្មៅផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលអភិវឌ្ឍអចលនទ្រព្យមួយ ដោយសារតែវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន
អានបន្ថែមជម្រើសរវាងផ្ទះមានស្រាប់ និងផ្ទះក្នុងគម្រោងអភិវឌ្ឍន៍ថ្មី: តើជម្រើសមួយណាល្អបំផុត
សំណួរ៖ តើអ្វីទៅជាគុណសម្បត្តិ និងគុណវិបត្តិនៃការទិញផ្ទះស្រាប់ នឹងផ្ទះក្នុងគម្រោង?
អានបន្ថែមគណៈកម្មាការផ្តល់អាទិភាពក្រមសីលធម៌ស្តង់ដារក្នុងការវាយតម្លៃ
សភាធុរកិច្ចអន្តរជាតិ (IBC) និងវិទ្យាស្ថាន Royal Institute of Chartered Surveyors (RICS) បាន ជាម្ចាស់ផ្ទះរៀបចំអាហារថ្ងៃត្រង់ស្តីពីធុរកិច្ចមួយនៅថ្ងៃអង្គារទី 19 ខែ មេសា ដោយផ្តោតទៅលើប្រធានបទស្តីពីការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា
អានបន្ថែមដីឡូត៍តូចៗបង្កហានិភ័យដល់ការវិនិយោគ
ចំពោះការរីកចំរើនយ៉ាងឆាប់រហ័សនៃជំនួញបែងចែកដីឡូតិ៍នៅទូទាំងប្រទេស អ្នករកស៊ីក្នុងឧស្សាហកម្មនេះបានព្រមានថា ការខ័ណ្ឌបែងចែកដីឡូតិ៍ដោយមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ នឹងធ្វើឲ្យដីទាំងនោះត្រូវបានទុកចោលដោយគ្មានការអភិវឌ្ឍន៍។
អានបន្ថែមរដ្ឋមន្ត្រីថ្មីជម្រុញធ្វើការដោះស្រាយការចំពោះការចុះបញ្ជីដីធ្លី
ឯកឧត្តម ជា សុផារ៉ា ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា លោកនឹងផ្តោតការយកចិត្តទុកដាក់លើការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លីឲ្យបានលឿន
អានបន្ថែមការលក់អចលនទ្រព្យនៅហុងកុងមានការធ្លាក់ចុះ
របាយការណ៍ទីផ្សារអចលនទ្រព្យរបស់ហុងកុងមួយបានបង្ហាញថា ការលក់ផ្ទះនៅក្នុងតំបន់សេដ្ឋកិច្ច រោងចក្រអគ្គិសនី បានធ្លាក់ចុះ ៣៩ ភាគរយរហូតដល់កម្រិតទាបបំផុតក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦។ សន្ទស្សន៍អចលនទ្រព្យហុងកុងរបស់ JLL ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៦ បានបង្ហាញថា ការលក់បានធ្លាក់ចុះជាងពេលណាទាំងអស់រហូតដល់កម្រិតទាបគឺត្រឹមតែ ៦២២១ យូនីតប៉ុណ្ណោះ។ លោក Joseph Tsang នាយកគ្រប់គ្រង និងជាប្រធានទីផ្សារមូលធននៅ JLL ក្នុងទីក្រុងហុងកុង បានប្រាប់ទៅកាន់ទស្សនាវដ្តីអចលនទ្រព្យពិភពលោកថា ទីផ្សារលំនៅដ្ឋានមានភាពទន់ខ្សោយ ហើយតម្លៃឥឡូវនេះគឺស្ថិតនៅក្រោមសម្ពាធនៃការធ្លាក់ចុះ។ រដ្ឋាភិបាលគួរតែរៀបចំធ្វើការកែប្រែ និងពិនិត្យឡើងវិញនូវវិធានការត្រជាក់ក្នុងទីផ្សារអចលនទ្រព្យ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតម្លៃអចលនទ្រព្យ នឹងបង្កជាវិបត្តិយ៉ាងធំចំពោះសេដ្ឋកិច្ចរបស់ហុងកុងដែលមានលក្ខណៈផុយស្រួយស្រាប់ទៅហើយ។
អានបន្ថែមរដ្ឋាភិបាលជួយឲ្យមានកំណើនប្រាក់ចំណូលក្នុងប្រទេសថៃ ២២%
ដោយសារវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញទីផ្សារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលឈានមុខគេរបស់ថៃ បានស្គាល់នូវកំណើនប្រាក់ចំណូលរបស់ខ្លួនជិត ២២ភាគរយក្នុងត្រីមាសទី៤ នៃឆ្នាំ ២០១៥។ ការលើកទឹកចិត្តរបស់រដ្ឋាភិបាលបានធ្វើការកាត់បន្ថយថ្លៃផ្ទេរ និងការប្រាក់កម្ចីដោយមានរបស់ធានា ព្រមទាំងបានផ្តល់នូវអត្រាការប្រាក់ពិសេសសម្រាប់កម្ចីទិញផ្ទះពីធនាគារផ្ទះរដ្ឋាភិបាលផងដែរ។ បើយោងតាមរបាយការណ៍អចលនទ្រព្យ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពូលរបស់ប្រទេសចំនួន ១០បានកើនឡើង ៧,២៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបានធ្វើឲ្យប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នាទាំងអស់មានចំនួន ១,០៨ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០១៥។ បើយោងតាមការប៉ាន់ប្រមាណដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលទាំង ១០ នោះ តំណាងឲ្យ ៧២ភាគរយនៃទីផ្សារលំនៅដ្ឋាននៅប្រទេសថៃកាលពីឆ្នាំមុន។
អានបន្ថែម