ព័ត៌មានអចលនទ្រព្យ
ត្រឹមឆ្នាំ២០២៤នេះ កម្ពុជាបណ្តុះ និងដាំកូនឈើឡើងវិញបានជាង២០លានដើម
ត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើ បានរហូតជាង២០,៥០លានដើម ជាមួយនិងសមត្ថភាពបណ្តុះកូនឈើ ដើម្បីដាំ និងចែក ចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ ប្រារព្ធឡើងនៅខេត្តតាកែវ។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៤នេះ រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើបានជាង ២០,៥០លានដើម តាមរយៈថវិការដ្ឋ ជាមួយនឹងសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀតឡើយ។ ជាមួយគ្នានេះ ឯកឧត្តមថា ក្នុងឆ្នាំ២០២៤ នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏ទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន ១៦.៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ផងដែរ។ បើតាមក្រសួងកសិកម្ម បានបញ្ជាក់ថា សម្រាប់អបអរពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោកសរុបចំនួន […]
អានបន្ថែមដំណាក់កាលថ្មីនៃគម្រោងបុរី ប៉េង ហួត គ្រោងបើកលក់ជាផ្លូវការ ចំណេញកាន់តែខ្លាំង!
នៅថ្ងៃទី១២-១៣-១៤ ខែកក្កដា ខាងមុខនេះ បុរី ប៉េង ហួត នឹងបើកលក់ជាផ្លូវការនូវដំណាក់កាលថ្មីនៃគម្រោងដែលនៅចំកណ្ដាលក្រុងភ្នំពេញ ដោយនឹងផ្តល់ឱកាសចំណេញកាន់តែច្រើន សម្រាប់អតិថិជនដែលមានបំណងចង់បានលំនៅដ្ឋានដ៏កក់ក្ដៅ ជាមួយការផ្ដល់ជូនដ៏ពិសេស។ គម្រោងដែលនឹងបើកលក់នេះគឺ ដឹស្តា ណេតឈឺរ៉ល ដំណាក់កាលទី២ (នៅតាមបណ្តោយផ្លូវ៣៧១ ទល់មុខផ្សារ ប៉េសេ) ដែលដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារមានតែការគាំទ្រ និងសំណូមពរជាច្រើន ទើបដំណាក់កាលទី២ ត្រូវបានបើកលក់ជាផ្លូវការជាមួយប្រភេទផ្ទះដែលមានរចនាបទថ្មីសុទ្ធសាធ រាប់ចាប់ពីប្រភេទវីឡា ភ្លោះ រហូតដល់វីឡាទោលម៉ូតថ្មី រីឯតម្លៃវិញចាប់ពីម្ភៃម៉ឺនស្ដើងឡើងទៅតែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទោះបីមិនទាន់ដល់ថ្ងៃបើកលក់ជាផ្លូវការក៏ដោយ ក៏មានអតិថិជនដែលចាប់អារម្មណ៍ និងបានកក់ផ្ទះស្ទើរតែពាក់កណ្ដាលទៅហើយ ព្រោះចំនួនស្តុកផ្ទះក្នុងដំណាក់កាលទី២នេះមានចំនួនកំណត់។ អតិថិជនទាំងអស់ប្រាកដជាចង់ដឹងហើយ ថា តើការបើកសម្ពោធលក់ជាផ្លូវការ មានឱកាសចំណេញ និង កាន់តែពិសេសអ្វីខ្លះ តោះមកដឹងទាំងអស់គ្នា ។ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធី នឹងទទួលបានប្រូម៉ូសិននៃការបញ្ចុះតម្លៃភ្លាមៗរហូតដល់ ៩% ព្រមទាំងការផ្ដល់ជូនជាច្រើនទៀត។ ជាងនេះទៅទៀត អតិថិជនអាចបង់រំលស់ជាមួយធនាគាដៃគូរហូតដល់ ៩០% ជាមួយអត្រាការប្រាក់ត្រឹមតែ៣% ប៉ុណ្ណោះ។ សូមទស្សនាជាវីដេអូនៅទីនេះ កុំឱ្យឱកាសនេះកន្លងផុត សូមអតិថិជនទាំងអស់អញ្ជើញសាកសួរព័ត៌មាន និងចូលរួមដោយផ្ទាល់នៅថ្ងៃទី១២-១៣-១៤ ខែកក្កដា […]
អានបន្ថែមរដ្ឋតម្រូវឱ្យអ្នកដំឡើងសូឡាត្រូវធ្វើស្វ័យប្រកាស គឺដើម្បីរក្សាតុល្យភាពរវាងអ្នកប្រើអគ្គិសនីជារួមនៅទូទាំងប្រទេសកម្ពុជា
ថ្មីៗនេះអាជ្ញាធរអគ្គិសនីកម្ពុជា បានតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យនៅលើដំបូលដែលមិនមានការអនុញ្ញាត អញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យរបស់ខ្លួន។ នេះបើយោងតាមលិខិតលេខ ០៨៥.ផក.២៤. អអក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។ លិខិតនេះ បានតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ ត្រូវដាក់ពាក្យនៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលស្ថិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់អគ្គិសនី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតុល្យភាពរបស់អ្នកប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គឺមិនសំដៅចំពោះតែអ្នកដែលកំពុងប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធបណ្តាញជាតិប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលកំពុងប្រើអគ្គិសនីតាមប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)ផងដែរ។ ក្នុងន័យនេះ អាជ្ញាធរអគ្គិសនីកម្ពុជាចង់បង្ហាញថា ការដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អគ្គិសនីក្នុងប្រព័ន្ធបណ្តាញជាតិ អាចដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលបានក្នុងពេលតែមួយ នឹងកាត់បន្ថយលទ្ធភាពនៃការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យខ្នាតស្ថានីយ ដែលកំពុងមានប្រសិទ្ធភាពថ្លៃ និងកំពុងជួយបន្ថយថ្លៃលក់អគ្គិសនីឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ជារួម។ ជាងនេះទៅទៀតនោះគឺក្នុងប្រព័ន្ធនៃការកំណត់ថ្លៃអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន នៅពេលដែលអ្នកប្រើប្រាស់ខ្លះដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអ្នកខ្លះទៀតមិនបានដំឡើង វាជាការចាំបាច់មួយត្រូវរៀបចំយន្តការដើម្បីរក្សារតុល្យភាពរវាងភាគីទាំងពីរ។ ពីព្រោះនៅពេលដែលអ្នកប្រើប្រាស់ណាមួយបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ទៅនឹងប្រព័ន្ធបណ្ដាញជាតិ អ្នកប្រើប្រាស់នោះនឹងប្រើថាមពលចេញពីពន្លឺព្រះអាទិត្យនៅពេលដែលមានពន្លឺព្រះអាទិត្យ និងទាញយកមកបំពេញបន្ថែមតម្រូវការនូវសមតុល្យអគ្គិសនីជំនួសពន្លឺព្រះអាទិត្យដែលថយចុះ និងពុំមាន ចេញពីបណ្ដាញជាតិ។ ដូចេ្នះ ការធ្វើបែបនេះ នឹងធ្វើឱ្យសមត្ថភាពផលិតអគ្គិសនីរបស់បណ្ដាញជាតិនៅទំនេរ ដែលនឹងបង្កើនថ្លៃនៃការផលិតអគ្គិសនីក្នុងប្រព័ន្ធបណ្ដាញជាតិ នាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (សូឡា)។ ហេតុនេះ វាជាការចាំបាច់ដែលអាជ្ញាធរអគ្គិសនីកម្ពុជា តម្រូវឱ្យអ្នកប្រើប្រាស់ថាមពលចេញពីពន្លឺព្រះអាទិត្យទាំងនោះត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សារសមធម៌ឱ្យទៅអ្នកប្រើប្រាស់ដទៃទៀតដែលមិនបានដំឡើង។ ជាមួយគ្នានេះដែរ ចំពោះការប៉ះប៉ូវខាងលើ អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងត្រូវអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ […]
អានបន្ថែមក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២
ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។ ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក្រុមហ៊ុនដកចេញនូវគម្រោងវិនិយោគរបស់ខ្លួនពីប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ Bangkok Post ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដានេះ។ ប្រភពដដែលបានស្រង់សម្តីលោក Chalush Chinthammit ប្រធានក្រុមហ៊ុន KSL ថា ក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានទេ បើទោះបីជាតម្លៃស្ករសពិភពលោកបានងើបឡើងវិញបន្តិចនាឆ្នាំនេះ បន្ទាប់ពីគ្រោះរាំងស្ងួតបានមកបង្អាក់ការផ្គត់ផ្គង់ស្ករនៅតាមបណ្តាប្រទេសជាច្រើនក៏ដោយ។ សូមបញ្ជាក់ថា KSL ជាក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទីបីនៅប្រទេសថៃ បានចាប់ផ្តើមអាជីវកម្មស្ករសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ តាមរយៈការសហការជាមួយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ដែលមានប្រតិបត្តិការចំនួនពីរគឺ ផលិតកម្មស្ករស និងចម្ការអំពៅ។ តាមប្រភពដដែល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន និងដៃគូរបស់ខ្លួន វិនិយោគលើផ្ទៃដីចំនួន ១២៥.០០០ រ៉ៃ (ស្មើប្រមាណ ១៩.៦៨០ ហិកតារ) ក្រោមសម្បទានវិនិយោគរយៈពេល៩០ឆ្នាំ។ ថ្វីត្បិតតែដកការវិនិយោគចេញពីកម្ពុជា ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការវិនិយោគរបស់ខ្លួននៅប្រទេសឡាវ ដោយក្រុមហ៊ុនទទួលបានសិទ្ធិបង្កើតរោងចក្រផលិតស្ករអំពៅ […]
អានបន្ថែមបច្ចុប្បន្ន កម្ពុជាដោះស្រាយវិវាទដីធ្លីបានជាង ៨៥% នៃវិវាទសរុបជាង១៥.០០០ករណី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣.៣២៩ករណី លើ ១៥.៦៤២ករណី ស្មើនឹង ៨៥,២១% ។ នេះបើតាមការឱ្យដឹងពីហ្វេកប៊ុកផេកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្ថែមថា វិវាទទាំងនេះ រួមមានការចូលកាន់កាប់ដីមានបណ្ណកម្មសិទ្ធិ បញ្ហាបណ្ណកម្មសិទ្ធិត្រួតគ្នា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រួតគ្នា សំណើសុំចេញបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ និងតំបន់ការពារធម្មជាតិ បណ្ដឹងទប់ស្កាត់ការចេញបណ្ណកម្មសិទ្ធិ សំណើសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទ សំណើសុំចាត់មន្រ្តីចុះវាស់វែងកំណត់ព្រំ សំណើសុំធ្វើអធិការកិច្ចលើសំណង់ខុសបច្ចេកទេស សំណើសុំអន្តរាគមន៍ពន្លឿននីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិនិងចេញបណ្ណ វិវាទមិនស្គាល់ព្រំដីនិងច្រឡំភូមិសាស្រ្ត វិវាទដីជាន់ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងការរំលោភលើដីចំណីសាធារណៈជាដើម។ ក្នុងដំណើរការដោះស្រាយវិវាទដីធ្លីខាងលើនេះ ក្រសួងប្រើប្រាស់យន្តការដែលមានស្រាប់ រួមមាន គណៈកម្មាការសុរិយោដី អជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងក្រុមការងារដោះស្រាយទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ឈ្នះឈ្នះ ដោយតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម សហការ បន្ថយទំហំ សម្រួលព្រំ ប្តូរទីតាំង និងទទួលបានបណ្ណកម្មសិទ្ធិ។ ដោយឡែក ចំពោះខេត្តព្រះសីហនុវិញ រដ្ឋបានដោះស្រាយវិវាទដីធ្លី សរុបបានចំនួន ៦១៣ករណី លើ ៦៥៨ករណី ដែលស្មើនឹង ៩៣ភាគរយ។ ទន្ទឹមនឹងការដោះស្រាយវិវាទដីធ្លីនេះដែរ ក្រសួងបាននិងកំពុងបន្តជំរុញការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ប្រែក្លាយពីបរិយាកាសដីគ្មានវិវាទទៅជាប្រភពចំណូលជាតិ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីរដ្ឋ […]
អានបន្ថែមរដ្ឋសម្រេចលើកលែងការផាកពិន័យចំពោះគម្រោងអភិវឌ្ឍលំនៅឋានរយៈពេល ១ឆ្នាំ
និយ័តករអចលនវត្ថុ និងបញ្ចាំ បានសម្រេចលើកលែងការផាកពិន័យផ្សេងៗ ជូនចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ និងអាចមានបន្តទៀត តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា ការសម្រេចលើកលែងនេះ ធ្វើឡើងក្រោយពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមានការណែនាំពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ បើទោះបីជាមានការលើកលែងបែបនេះក៏ដោយ គម្រោងអភិវឌ្ឍទាំងនោះ ចាំបាច់ត្រូវបំពេញកាតព្វកិច្ចឱ្យស្របតាមប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធី (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
អានបន្ថែមរដ្ឋកំពុងពន្លឿនដោះស្រាយគម្រោងជាប់គាំងចំនួន ២២បន្ថែមទៀត នៅព្រះសីហនុ
ក្រុមការងារពិសេសកំពុងបន្តជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទចំនួន ២២គម្រោង គិតជាទុនវិនិយោគមានប្រមាណជាង ២ពាន់លានដុល្លារ។ បើតាមហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារខាងលើនេះ បានឱ្យដឹងថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន ៧, និង គម្រោងពង្រីកចំនួន ២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០០.០០០ដុល្លារ ដល់ ៥០០.០០០.០០០ដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមការងារ នឹងបន្តពន្លឿនពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៦បន្ថែមទៀត ក្នុងពេលឆាប់ៗខាងមុខនេះ។ […]
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចុះបញ្ជីលក់មូលបត្របៃតងដើម្បីប្រមូលទុនជិត $១០លាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានចុះបញ្ជីលក់មូលបត្របំណុលបៃតងជាផ្លូវការរបស់ ចំនួន ជិត១០លានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាក់សំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន។ ពិធីចុះបញ្ជីលក់មូលបត្របំណុលបៃតងត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ មូលបត្របំណុលនេះ មានឈ្មោះថា “សញ្ញាបណ្ណបៃតង PPSP” ជាសញ្ញាបណ្ណមានបុគ្គលធានាជាសាធារណៈពីសំណាក់ CGIF ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៩,៩៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ SOFR ១,៥ភាគរយ សម្រាប់រយៈពេល៥ឆ្នាំ។ ក្រុមហ៊ុនបាននិយាយថា៖ “សាច់ប្រាក់បានមកពីការបោះផ្សាយនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មកាកសំណល់ទឹក និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ”។ លោក UEMATSU HIROSHI នាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានបញ្ជាក់ថា ការគៀងគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជា ទាំងការបោះផ្សាយមូលបត្រកម្មសិទ្ធិ និងសញ្ញាបណ្ណបៃតងបានអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពហិរញ្ញប្បទានដ៏រឹងមាំក្នុងការពង្រឹកប្រតិបត្តិការអាជីវកម្មក្នុងបរិបទបៃតង និងសំដៅបម្រើសហគមន៍ដែលកំពុងមានតម្រូវការខ្ពស់។ លោកថ្លែងថា៖ “ការបោះផ្សាយនេះ […]
អានបន្ថែមឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក
ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ កើន៣៦,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៥០.៨០៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៩.៦៩២នាក់ ដែលចំណូលនេះកើនឡើង ១៨,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ បានចំនួន ១៦២.៤២០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៣២.៨៨១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ
ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]
អានបន្ថែម