ព័ត៌មានអចលនទ្រព្យ
រដ្ឋរឹបអូសដីព្រៃនៅភ្នំ១៥០០ ចំនួន ៤ម៉ឺនហិកតា ដើម្បីរៀបចំជាអេកូទេសចរណ៍
រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បានដកហូតនូវដីព្រៃប្រមាណ ៤ម៉ឺនហិកតា នៅតំបន់អន្ទង់អាំង ឬ ភ្នំ១៥០០ ដែលត្រូវបានជនល្មើសឈូសឆាយក្នុងបំណងយកទៅកាន់កាប់ជាលក្ខណៈឯកជន ដើម្បីរៀបចំជាអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ នេះបើតាមការលើកឡើងរបស់លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតឱ្យឈូសឆាយ ដី និងព្រៃឈើនៅអមតាមបណ្តោយ«ផ្លូវអន្ទង់អាំង» ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ស្ថិតលើ ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីអភិវឌ្ឍន៍ផ្សេងៗ ដូចជារមណីយដ្ឋានទេសចរណ៍ និងអាហារដ្ឋាន បង្គន់អនាម័យអ្វីទាំងអស់នោះឡើយ ដោយត្រូវរក្សាឱ្យបានល្អ សម្រាប់ទេសចរគយគន់ទេសភាព។ (អានបន្ថែម) ទន្ទឹមនឹងនេះ លោកបានបន្ថែមថា រដ្ឋបាលស្រុកវាលវែង កំពុងរៀបចំតំបន់ភ្នំ១៥០០ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលត្រូវដាំកូនឈើចម្រុះចំនួន ២ម៉ឺនដើមបន្ថែមទៀត មានដូចជា ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល […]
អានបន្ថែមCAIC ចុះកិច្ចសន្យា១២ឆ្នាំជាមួយក្រុមហ៊ុនបារាំង បើកលក់ទំនិញរួចពន្ធ នៅព្រលានថ្មីក្រុងតាខ្មៅ
ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានចុះកិច្ចសន្យារយៈពេល ១២ឆ្នាំ អនុញ្ញាតឱ្យក្រុមហ៊ុន Lagarde’re Travel Retail SAS និងដៃគូសហការក្នុងស្រុក HSC Group ក្នុងការលក់ទំនិញរួចពន្ធ សម្ភារៈសម្រាប់ធ្វើដំណើរសំខាន់ៗ និងការផ្ដល់សេវាកម្មម្ហូបអាហារ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា អ្នកស្រី Se’verine Lanthier នាយិការផ្នែកប្រតិបត្តិប្រចាំតំបន់អាស៊ី និងជានាយិការផ្នែកយុទ្ធសាស្រ្ត និងអភិវឌ្ឍរបស់Lagarde’re Travel Retail SAS បានសង្ឃឹមជឿជាក់ថា ក្រុមការងារ បេ្តជ្ញាលើកកម្ពស់គុណភាពសេវាលក់ទំនិញ និងអាហារសម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ទាំងភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃក្រុមហ៊ុន កាណាឌីយ៉ាគ្រុប បានបន្ថែមថា កិច្ចសហការជាមួយក្រុមហ៊ុន Lagarde’re Travel Retail SAS នឹងលើកកម្ពស់កិត្តិនាមអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងផ្ដល់ជូននូវបទពិសោធន៍ថ្មីនៃការផ្ដល់សេវាលក់ទំនិញ និងអាហារដល់អ្នកធ្វើដំណើរផងដែរ។ ជាមួយនឹងកិច្ចសន្យានេះដែរ […]
អានបន្ថែមប្រយ័ត្នខក! ប្រូម៉ូសិន Mid-Year ចំណេញលុយ ចំណេញបានឡាន ពីបុរី ប៉េង ហួត សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ
កាលពីដើមខែមិថុនានេះ ក្រុមហ៊ុន បុរី ប៉េង ហួតបានផ្តល់ជូននូវប្រូម៉ូសិនដ៏ធំសម្បើមពាក់កណ្តាលឆ្នាំគឺ Mid Year Celebration សម្រាប់ខែ នេះជាមួយនឹងកញ្ចប់ Promotion ដ៏ធំសម្បើមទាំង ៦ សម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមិថុនានេះ។ កញ្ចប់ – ដ៏ធំសម្បើមទាំង រួមមាន៖ ➤ថែមជូនរថយន្តអគ្គិសនីស៊េរីចុងក្រោយគេ ➤ឥតគិតថ្លៃសេវាកាត់ប្លង់រឹង ➤ឥតគិតថ្លៃសេវា រយៈពេល ៥ឆ្នាំ ➤ ប័ណ្ណទឹកប្រាក់ផ្នែកថែមថយសម្រាប់ដេគ័រគ្រឿងសង្ហារិម ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការតុបតែងបំពាក់វាំងននគ្រប់បន្ទប់ទាំងអស់ ➤ ប័ណ្ណទឹកប្រាក់សម្រាប់ការទិញគ្រឿងអេឡិកត្រូនិកសម្រាប់គ្រប់តម្រូវការ ➤ គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦/០១៧ ៥៩៦ ៧៨៩។ ទស្សនាជាវីដេអូននៅទីនេះ
អានបន្ថែមបច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%
កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]
អានបន្ថែមថៃ កម្ពុជា វៀតណាមរួមគ្នាបើកទេសចរណ៍ផ្លូវទឹកថ្មី គ្រោងនឹងដាក់ដំណើរការពីខែវិច្ឆិកានេះតទៅ
ប្រទេសថៃ កំពុងជំរុញកិច្ចសហការជាមួយកម្ពុជានិងវៀតណាម ដើម្បីអភិវឌ្ឍផ្លូវសមុទ្រថ្មីមួយខ្សែ តភ្ជាប់ប្រជុំកោះក្បែរខេត្តត្រាតក្នុងប្រទេសថៃជាមួយខេត្តគៀនយ៉ាងរបស់វៀតណាម ដោយឆ្លងកាត់តាមខេត្តព្រះសីហនុរបស់កម្ពុជា។ គម្រោងដ៏ធំនេះ មានគោលបំណងជំរុញមិនត្រឹមតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពឧស្សាហកម្មនៅពាសពេញតំបន់ឆ្នេរនៃប្រទេសទាំងបីផងដែរ។ គំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពី “ច្រករបៀងសេដ្ឋកិច្ចកម្ពុជា-វៀតណាម-ថៃ (CVTEC) – Trat Business Roadshow 2024 និងបានចុះផ្សាយដោយសារៈព័ត៌មាន Nationthailand នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។ ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) លោក Chamnan Srisawat បាននិយាយថា “TCT កំពុងពន្លឿនការរៀបចំសន្និសីទត្រៃភាគី CVTEC ក្នុងនោះមាន ការិយាល័យពិព័ណ៌ពាណិជ្ជកម្មថៃ TCEB ជាអ្នកសហការរៀបចំ និងជាអ្នកឧបត្ថម្ភធំ។ គោលដៅចម្បងនៃការរៀបចំគម្រោងនេះ គឺដើម្បីជំរុញផ្លូវសមុទ្រតភ្ជាប់ប្រទេសទាំងបី ក្រោមចក្ខុវិស័យបង្កើត “ទីផ្សារមួយ ទិសដៅបី”។” យោងតាមអនុប្រធានក្រុមប្រឹក្សាទេសចរណ៍ខេត្តត្រាត លោក Wiyada Suang ផ្លូវសមុទ្រថ្មីនេះ […]
អានបន្ថែមត្រឹមឆ្នាំ២០២៣ វិស័យអចលនទ្រព្យកម្ពុជាឈរលំដាប់ទី៣ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ
គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២ ក្នុងនោះឃើញថាវិស័យអចលនទ្រព្យឈរនៅលំដាប់ទី៣ផងដែរ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយនៅថ្ងៃទី១៩ខែមិថុនា។ លំហូរចូលវិនិយោគនេះត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល។ បើតាមរបាយការណ៍ ទុនវិនិយោគផ្ទាល់ពីបរទេសលើវិស័យអចនទ្រព្យ ឈរនៅលេខរៀងទី៣ បន្ទាប់ពីវិស័យហិរញ្ញវត្ថុ និងកម្មន្តសាល ដោយរួមចំណែក១១.២ភាគរយ។ បើតាមប្រភពខាងលើ ទុនវិនិយោគលើវិស័យសំណង់ រួមចំណែក៥.៨ភាគរយនៃទុនវិនិយោគសរុប។ ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន (៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប) បន្ទាប់មក កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងចក្រភពអង់គ្លេស។
អានបន្ថែមកម្ពុជា-សិង្ហបុរី បានដាក់ដំណើរការថ្នាល FTC ដើម្បីជំរុញការប្រើសេវាហិរញ្ញវត្ថុឆ្លងដែនរិតតែងាយស្រួល
កម្ពុជា និងសិង្ហបុរី បានដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមរបស់ប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបន្ថែមថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោងនេះ។ គម្រោងនេះ អាចផ្តល់លទ្ធភាពឱ្យប្រទេសទាំងពីរប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូច និងមធ្យម ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន ដើម្បីបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ នៅក្នុងដំណាក់កាលដំបូង ថ្នាល FTC ត្រូវបានផ្តួចផ្តើមដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន សម្រាប់ចែករំលែក និងផ្តល់ហិរញ្ញប្បទាន។ ដោយឡែកសម្រាប់ដំណាក់កាលបន្ទាប់ ថ្នាល់ FTC គ្រោងនឹងបង្កើនលំហូរពាណិជ្ជកម្ម ចំនួនគ្រឹះស្ថានធនគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ រួមមានដូចខាងក្រោម៖ ភាគីកម្ពុជារួមមាន៖ ធនាគារអេស៊ីលីដា ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់ […]
អានបន្ថែមរដ្ឋសម្រេចលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសធ្វើអាជីវកម្មបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសអនុវត្តសកម្មភាពអាជីវកម្មមួយចំនួន។ នេះបើតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ គោលការណ៍លើកទឹកចិត្តនេះ អនុវត្តសម្រាប់សហគ្រាសធុនមីក្រូ សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ចំពោះសហគ្រាសដែលប្រកបអាជីវកម្មដូចជា៖ លក់ដុំ លក់រាយ និងជួសជុល សេវាកម្មស្នាក់នៅ និងអាហារ សិប្បកម្ម និង សហគមន៍កសិកម្ម។ សហគ្រាសទាំងនេះ ត្រូវទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារដូចខាងក្រោម៖ ១-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនមីក្រូ ត្រូវបានលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន។ ២-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី លើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌនិងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។ ៤-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤ ឬឆ្នាំ២០២៥ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ […]
អានបន្ថែមអាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦% ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល
ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។ ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។ ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក […]
អានបន្ថែមសហភាពអឺរ៉ុបអនុម័តច្បាប់ថ្មីតម្រូវឱ្យក្រុមហ៊ុនធំៗគោរពកាតព្វកិច្ចគ្រប់គ្រងដោយចីរភាព (CSDDD)
សហភាពអឺរ៉ុប (EU) ទើបនឹងបានបោះជំហានថ្មីដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការទទួលខុសត្រូវបរិស្ថាននិងចីរភាពកម្រិតខ្ពស់ សម្រាប់ក្រុមហ៊ុនទាំងឡាយដែលធ្វើធុរកិច្ចនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកល ដោយបានអនុម័តគោលការណ៍ណែនាំថ្មីស្តីពី “កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន Corporate Sustainability Due Diligence Directive” ។ គោលការណ៍ណែនាំថ្មីនេះ មានលក្ខណៈជាប់កាតព្វកិច្ចត្រូវអនុវត្តចំពោះក្រុមហ៊ុនធំៗនៅក្នុងសហភាពអឺរ៉ុប និងកំណត់ការទទួលខុសត្រូវដ៏តឹងរ៉ឹងដែលតម្រូវឱ្យក្រុមហ៊ុនធ្វើអាជីវកម្មត្រូវតាមដាន ផ្ទៀងផ្ទាត់ និងរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស នៅទូទាំងប្រតិបត្តិការផ្ទៃក្នុងរបស់ខ្លួន និងបណ្តាញផ្គត់ផ្គង់ក៏ដូចជាដៃគូអាជីវកម្មរបស់ពួកគេជាប្រចាំ នេះបើយោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីខែឧសភា។ ទេសភាពថ្មីនៃកាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន សេចក្តីសម្រេចថ្មីរបស់ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបនេះ បង្ខំឱ្យក្រុមហ៊ុនធំ ៗ ដែលមានបុគ្គលិកចាប់ពី ១០០០នាក់ឡើងទៅ និងមានចំណូលជាសកលលើសពី ៤៥០ លានអឺរ៉ូ ត្រូវជាប់កាតព្វកិច្ចអនុវត្ត ”កាតព្វកិច្ចចីរភាពរបស់ក្រុមហ៊ុន”។ ដំណើរការអនុវត្តគោលការណ៍ទាំងនេះ នឹងតម្រូវឱ្យក្រុមហ៊ុន៖ បង្កើតភាពងាយតាមដាន (Traceability)៖ ត្រូវរៀបចំប្រព័ន្ធតាមដាន ដើម្បីមានទិន្នន័យគ្រប់ជ្រុងជ្រោយអំពីប្រភពដើម និងសមាសភាពនៃផលិតផលរបស់ខ្លួន។ វាយតម្លៃហានិភ័យ៖ កំណត់ការរំលោភបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សដែលអាចកើតមាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។ យុទ្ធសាស្ត្រកាត់បន្ថយការរំលោភបញ្ហាចីរភាព៖ បង្កើត និងអនុវត្តវិធានការដើម្បីដោះស្រាយ និងកាត់បន្ថយហានិភ័យដែលអាចនឹងនាំឱ្យមានបញ្ហារំលោភបរិស្ថាននិងបញ្ហាចីរភាព។ សមាហរណកម្មប្រតិបត្តិការសម្រាប់ចីរភាព តាមធម្មតាពីមុនមក នាយកដ្ឋាន ឬអង្គភាពក្រុមហ៊ុនដាច់ដោយឡែកពីគ្នាដែលជ្រកនៅក្រោមស្លាកយីហោនៃក្រុមហ៊ុនតែមួយ ត្រូវទទួលខុសត្រូវតាមផ្នែករបស់ខ្លួនរៀងៗខ្លួន ដូចជាបញ្ហាការអនុវត្តតាមច្បាប់ (compliance department) បញ្ហាការទទួលខុសត្រូវលើវត្ថុធាតុដើមនាំចូល […]
អានបន្ថែម