ព័ត៌មានអចលនទ្រព្យ
អូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន
នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅគ្រាដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន+អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទ ទី ០៤ ខែមីនា ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ mandurahmail ក្នុងកាលបរិច្ឆេទដដែល។ កម្មវិធីហិរញ្ញវត្ថុសម្រាប់តំបន់នេះ រួមមានទឹកប្រាក់ចំនួន ២២២,៥លានដុល្លារអាមេរិក បម្រុងទុកសម្រាប់គម្រោងភាពជាដៃគូប្រទេសអនុតំបន់មេគង្គ-អូស្ត្រាលី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគនេះ មានគោលបំណងពង្រឹងសន្តិសុខទឹក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ទឹកប្រាក់បន្ថែមចំនួន ៤០ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកភាពជាដៃគូដែនសមុទ្ររបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាល និងការចែករំលែកបច្ចេកវិទ្យាក្នុងរយៈពេល ០៤ ឆ្នាំ។ ដោយលើកឡើងពីសារៈសំខាន់ដ៏សំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់ លោកស្រី Wong បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃជម្លោះនៅក្នុងតំបន់ ដែលកើតឡើងពីអ្វីដែលលោកស្រីហៅថាជាការព្យាករណ៍ខុស។ លោកស្រីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់ប្រទេសអាស៊ានក្នុងការរក្សាស្ថិរភាព ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រដូចជាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់មេគង្គ។ លោកស្រី Wong បាននិយាយទៅកាន់គណៈប្រតិភូ ដោយគូសបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសន្តិសុខ និងវិបុលភាពក្នុងតំបន់ថា “រឿងអ្វីក៏ដោយ ដែលកើតឡើងនៅក្នុងតំបន់ទាំងនេះគឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា […]
អានបន្ថែមភាពជាដៃគូកម្ពុជាថៃទប់ស្កាត់ភ្លើងឆេះព្រៃបោះជំហានមួយកម្រិតទៀត ក្រោយរៀបចំបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline
កម្ពុជានិងថៃបានចាប់ដៃគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីអនុវត្តបេសកកម្មទប់ស្កាត់ភ្លើងឆេះព្រៃរួមគ្នា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ ជាការឆ្លើយតបទៅនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងជាសញ្ញាណបញ្ជាក់ពីតម្រូវការបន្ទាន់ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានបែបនេះ នេះបើយោងតាមបច្ចុប្បន្នភាពដោយសារព័ត៌មាន pattayamail ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤។ ការប្រកាសបង្កើតក្រុមការងារពិសេសអន្តរប្រទេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសំខាន់មួយ ដែលកាលណោះប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បានសម្រេចកំណត់បង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្តនេះឡើង ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់លើការបំពុលខ្យល់ដែលកើតចេញពីបាតុភូតភ្លើងឆេះព្រៃ។ ជាលទ្ធផលនៃការបន្តកិច្ចសហការនេះ ឥឡូវនេះភាគីទាំងពីរបានសម្រេចបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍សង្គ្រោះបន្ទាន់ (Emergency Hotline) សម្រាប់ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលសម្របសម្រួលដោយតំណាងរដ្ឋាភិបាលកម្ពុជានិងក្រសួងការបរទេសរបស់ថៃ ដើម្បីឱ្យមានការទំនាក់ទំនង និងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងគ្រាមានវិបត្តិកើតឡើង។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំត្រៀមសហការជាមួយក្រុមការងារពីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃ ដើម្បីដឹកនាំប្រតិបត្តិការភ្លាមៗទៅកាន់ទីតាំង ក្រោយទទួលបានដំណឹងពីប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Emergency Hotline) ខាងលើ។ គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសចង់បើកកិច្ចសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន និងបានលើកឡើងអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះនៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។ ជាការឆ្លើយតប កម្ពុជាបានប្រកាសជំហរបើកចំហ និងឥរិយាបថវិជ្ជមានចំពោះកិច្ចសហការឆ្លើយតបលើបញ្ហារួមនេះទាំងក្នុងក្របខណ្ឌទ្វេភាគីនិងថ្នាក់តំបន់។ (អានបន្ថែម) […]
អានបន្ថែមរយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។ ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, […]
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន”
ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal ។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខារត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។ LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីៗ ដែលទើបនឹងនាំចូលមកទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។ លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។ ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។ ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។ លោកឧកញ៉ា សុខ ពិសិដ្ឋ […]
អានបន្ថែមប្រទេសកម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី
កម្ពុជា បានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយ World Travel Awards ជាកម្មវិធីមួយបង្កើតឡើងសម្រាប់វាយតម្លៃផ្តល់រង្វាន់សម្រាប់វិស័យដំណើរកម្សាន្តជុំវិញពិភពលោក ដែលផ្តល់ជូនលើវិស័យទេសចរណ៍ សេវាជើងហោះហើរ សណ្ឋាគារ និងបដិសណ្ឋាកិច្ចជាដើម។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និង វៀតណាមសម្រាប់ការផ្តល់ពានរង្វាន់នេះ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជា ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ០៤ទីតាំងធំៗ រួមមាន៖ តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ និងតំបន់អង្គរ ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៣ តំបន់អាស៊ាន មានភ្ញៀវទេសចរណ៍បរទេសចូលមកកម្សាន្តមានចំនួន ៥,៤៥លាននាក់ ដែលអាចរកចំណូលប្រមាណ ៣,០៨ពាន់លានដុល្លារអាមេរិក […]
អានបន្ថែមសូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា
សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងសង្កាត់ប្រវត្តិសាស្ត្រលើបរិវេណសួនច្បារដ៏ខៀវស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានកម្ពស់ ១២ជាន់ ទទួលបានវិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់ផ្តើមគំនិតផ្ដួចផ្ដើមផ្នែកបរិស្ថាន និងសង្គមដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។” ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ ជាមួយក្រុមហ៊ុន Eco […]
អានបន្ថែមរដ្ឋបញ្ចេញកញ្ចប់ថវិកាជាង ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤
រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ ទន្ទឹមនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ គួរបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។ បន្ថែមពីនេះ រាជរដ្ឋភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ជូនចំពោះវិស័យឯកជន និងធុរជន […]
អានបន្ថែមឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ
ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។ ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសទាំងនេះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ។
អានបន្ថែមរដ្ឋប្រកាសលើកលែងពន្ធដល់អាជីវកម្មបដិសណ្ឋារកិច្ចសម្រាប់រាជធានីខេត្តចំនួន៥ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា
សហគ្រាសទេសចរណ៍រួមមាន សណ្ឋារគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងរាជធានី-ខេត្តចំនួន ០៥ នឹងទទួលបានការលើកទឹកចិត្តពន្ធដារ។ នេះបើតាមប្រកាសលេខ ១១៩ សហវ.ប្រក.អពដ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រកាសថ្មីនេះ ជាវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដល់សហគ្រាសទេសចរណ៍ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ក្នុងនោះ សហគ្រាសទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ និងលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើ ការស្នាក់នៅ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសទាំងនេះ នឹងត្រូវលើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ដែលក្នុងនោះរួមមានប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ ពន្ធបន្ថែម២៥% និងការប្រាក់រត់បន្ត និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ឡើយ។ ដោយឡែក សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន […]
អានបន្ថែមឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាតទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។ គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹងតែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។ សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម […]
អានបន្ថែម