ព័ត៌មានអចលនទ្រព្យ
ជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន
រយៈពេលជាង ៣០ ឆ្នាំ កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។ ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ គ្របដណ្តប់លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៧៣៥ គីឡូម៉ែត្រក្រឡា។ ក្នុងចំណោមគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ដែលអង្គភាពស៊ីម៉ាក់បានកម្ទេចចោលនោះ មានមីនប្រភេទប្រឆាំងមនុស្សចំនួន ៥៨៩.៩៦២ គ្រាប់, គ្រាប់មីនប្រភេទប្រឆាំងរថក្រោះចំនួន ១១.៤៣០ គ្រាប់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២.៤៤០.២៩៧ គ្រាប់, និងគ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន ១២៦.០៩១គ្រាប់។ ស្ថិតិនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ។ “…សមិទ្ធផលនេះអាចធ្វើទៅបានដោយសារតែ មានការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និងការកែលម្អស្តង់ដាប្រតិបត្តិការ។” នេះជាខ្លឹមសារបញ្ជាក់ក្នុង របាយការណ៍របស់អង្គភាពស៊ីម៉ាក់ ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះគិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ខែធ្នូ […]
អានបន្ថែមកម្ពុជាចម្រាញ់រ៉ែមាសបាន៩,៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣
គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។ ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០លានដុល្លារ ដោយបានកើនឡើងគួរកត់សម្គាល់ ដែលកាលពីឆ្នាំ២០១៣ មានត្រឹមតែ២លានដុល្លារប៉ុណ្ណោះ។ ក្រសួងលើកឡើងថា៖ “ចក្ខុវិស័យវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យរ៉ែ គឺអភិវឌ្ឍន៍ធនធានរ៉ែ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ប្រកបដោយអភិបាលកិច្ចល្អ និងទទួលខុសត្រូវខ្ពស់លើផ្នែកបរិស្ថាន”។ សូមបញ្ជាក់ថា ក្រសួងបានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។ ក្រុមហ៊ុនទាំង៦ រួមមាន ទីមួយ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ ទិ៣៖ ក្រុមហ៊ុន […]
អានបន្ថែម២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម
វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ដោយមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៦ លាននាក់ចាប់ពីខែមករាដល់ខែវិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប្រហែល ៧0% នៃកម្រិតមុនជំងឺរាតត្បាត។ ប្រទេសប្រភពទេសចរដែលមកលេងនៅ វៀតណាមរួមមាន កូរ៉េខាងត្បូង ចិនដីគោក តៃវ៉ាន់ សហរដ្ឋអាមេរិក និងជប៉ុន នេះបើយោងតាមប្រភពពី Travel Daily News ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ចំពោះអត្រានៃងើបឡើងវិញនៃចំនួនទេសចរ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍អត្រាងើបឡើងមានភាពខុសប្លែកគ្នា ដោយប្រទេសកម្ពុជាសម្រេចបាននូវការស្ទុះងើបឡើងវិញ ៩២,៤៨% ។ វៀតណាម និងឥណ្ឌូនេស៊ីបានបង្ហាញពីអត្រាងើបឡើងវិញដ៏រឹងមាំនៅកម្រិត ៨២,២៥% និង ៧៤,១១% រៀងគ្នា ដែលឆ្លុះបញ្ចាំងពីភាពធន់របស់តំបន់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថាមវន្តនៃការធ្វើដំណើររបស់ទេសចរ។ បើនិយាយពីទីកន្លែងទេសចរណ៍ដែលភ្ងៀវចូលចិត្តទៅកម្សាន្តវិញ អាស៊ីអាគ្នេយ៍ ល្បីល្បាញថាជាតំបន់ផ្តល់ជូននូវភាពចម្រុះដ៏សម្បូរបែបទាំងវប្បធម៌ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយនិងភាពចម្រុះនៃភូមិសាស្ត្រ។ ភាពសម្បូរបែបនៃវប្បធម៌របស់វៀតណាមដែលភ្ញៀវចូលចិត្តទៅលេង មានដូចជាការរុករកតំបន់ចាស់របស់ទីក្រុងហាណូយ […]
អានបន្ថែម២០២៤ ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិរបស់ថៃ នឹងវាយលុកទីផ្សារសកលលោក ព្រោះថា…
ការងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោកបានជំរុញឱ្យក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃមានថាមពលក្នុងការបណ្តាក់ទុនលើសពីព្រំដែនក្នុងស្រុកដោយចាប់យកឱកាសក្នុងគោលដៅទេសចរណ៍អន្តរជាតិដែលកំពុងមានសន្ទុះឡើងវិញ។ មុនការរាតត្បាតនៃជំងឺរាតត្បាត ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារថៃជាច្រើន ធ្លាប់បានទទួលប្រាក់ចំណេញដ៏ច្រើន ជាមួយនឹងអត្រាបន្ទប់ប្រចាំថ្ងៃជាមធ្យម ជាពិសេសនៅក្នុងទីតាំងសំខាន់ៗនៅទូទាំងពិភពលោក។ ឆ្នាំ ២០២៤នេះ ថៃប្តេជ្ញានឹងពង្រីកវត្តមានបដិសណ្ឋារកិច្ចរបស់ខ្លួនឡើងវិញ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Minor International (MINT)៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខលំដាប់ សកលរបស់ថៃ ក្រុមហ៊ុន Minor International ដែលជាស្ថាប័នមានខ្សែច្រវាក់សណ្ឋាគារធំជាងគេរបស់ប្រទេសថៃ ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ដោយកំពុងប្រតិបត្តិការសណ្ឋាគារជាង ៥៤០ នៅទូទាំង ៥៦ ប្រទេស។ ជាមួយនឹងផលប័ត្រដ៏គួរឱ្យចាប់អារម្មណ៍នៃអចលនទ្រព្យចំនួន ៧៥ នៅក្នុងប្រទេសថៃ និង ៥១៧ នៅក្រៅប្រទេស ក្រុមហ៊ុន MINT គ្រោងនឹងសម្ពោធសណ្ឋាគារថ្មីចំនួន ៨ បន្ថែមទៀត នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ក្រុមនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុបជាមួយនឹងការបើកដំណើរការសណ្ឋាគារ Anantara ដំបូងគេនៅក្នុងប្រទេសអូទ្រីស ដែលជាការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុននៅក្នុងទ្វីបពោរពេញដោយសង្គមទំនើបកម្មមួយនេះ។ ក្រុមហ៊ុន S Hotels & […]
អានបន្ថែម២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ
រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៨.០៧៣នាក់ ដែលចំណូលនេះកើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមសេដ្ឋកិច្ចវិទូព្យាករ ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះទៅ ៤,៦%
អ្នកសេដ្ឋកិច្ចបានរំពឹងថា សេដ្ឋកិច្ចប្រទេសចិននឹងមានកំណើនមធ្យមចំនួន ៤,៦% នៅឆ្នាំ ២០២៤ ទាបជាងកំណើននៅឆ្នាំ២០២៣នេះដែលមានអត្រា ៥,២%។ ការព្យាករថ្មីនេះ ផ្អែកទៅលើល្បឿនងើបឡើងយឺតនៃទីផ្សារអចលនទ្រព្យ និងអត្រាប្រើប្រាស់តិចតួចនៅក្នុងប្រទេសចិន។ ក្នុងចំណោមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចចិនចំនួន ២៥ នាក់ បានឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមពីទិដ្ឋភាពសេដ្ឋកិច្ចចិន ឆ្នាំ២០២៤ ប៉ុន្តែបញ្ជាក់ពីការប្រយ័ត្នប្រយែង ដោយអ្នកជំនាញចំនួន ២៣ នាក់រំពឹងថា កំណើននៅឆ្នាំនេះនឹងស្របទៅនឹងគោលដៅរបស់ទីក្រុងប៉េកាំងបានប្រហែល ៥% នេះបើយោងតាមលទ្ធផលស្ទង់មតិដែលធ្វើឡើងដោយ Nikkei Asia ចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣។ ចំណុចទី១ មានកត្តាជាច្រើនរួមចំណែកដល់ការលើកឡើងនេះ ជាពិសេសការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់ ហើយអ្វីដែលលទ្ធផលនៃការស្ទង់មតិជាមួយអ្នកជំនាញនេះចង់បញ្ជាក់នោះ គឺការបន្តអូសបន្លាយនៃអារម្មណ៍ភ័យខ្លាចទីផ្សារនេះ រហូតដល់ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមមុខនឹងដំណាក់កាលកែតម្រូវ បានក្លាយទៅជាចំណុចស្នូលនៃក្តីបារម្ភសម្រាប់អ្នកសេដ្ឋកិច្ច អំពីផលប៉ះពាល់របស់វាទៅលើការវិនិយោគ ទំនុកចិត្តពីនិវាសនជន និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់។ លោក Eunice Tan ប្រធានផ្នែកស្រាវជ្រាវឥណទានសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ S&P Global Ratings ធ្វើការកត់សម្គាល់ថា “អារម្មណ៍ប៉ះទង្គិចនៃវិស័យអចលនទ្រព្យ កំពុងអូសបន្លាយ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលប៉ះពាល់ដល់ការលក់អចលនទ្រព្យឱ្យបន្ថស្ថិតនៅក្នុងរង្វង់មតិអវិជ្ជមាន”។ ខណៈដែលអត្រាកំណើនកាលពីឆ្នាំ […]
អានបន្ថែមរដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល។ ដីដែលបានកាត់ចេញនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយត្រូវធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនឈ្មោះលាង ឃុន និងឈ្មោះ ថៃ ជាហួត។
អានបន្ថែមអ្នកជំនាញប្រចាំតំបន់អាស៊ី បញ្ជាក់ពីពេលវេលាជាក់លាក់នៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៤
ការប្រុងប្រយ័ត្នក្នុងការវិនិយោគកំពុងផ្ទុះឡើងនៅតាមទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ចាប់ពីសិង្ហបុរី ដល់កូរ៉េខាងត្បូង ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភអំពីការកើនឡើងអត្រាការប្រាក់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ ទិន្នន័យទីផ្សារពី JLL ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម និងគ្រប់គ្រងការវិនិយោគឈានមុខគេ បង្ហាញពីការធ្លាក់ចុះ ២២% នៃអត្រាប្រចាំឆ្នាំ នៃសកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរវាង០៣ខែជាប់ៗគ្នាពី ខែកក្កដាដល់ខែកញ្ញា ២០២៣។ ការធ្លាក់ចុះនេះ តំណាងឱ្យចំនួនសរុបប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ២០១០ មក គឺជាការបង្ហាញពីបញ្ហាកាន់តែទូលំទូលាយដែលទីផ្សារអចលនទ្រព្យកំពុងប្រឈមមុខ នេះបើយោងតាមបច្ចុប្បន្នភាពទិន្នន័យដែលបានចេញផ្សាយដោយ Nikkei Asia កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ឧទាហរណ៍នៃផលប៉ះពាល់ គឺមានបញ្ជាក់នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីមួយចំនួនដូចជាកូរ៉េខាងត្បូង ដែលប្រតិបត្តិការវិនិយោគក្នុងកំឡុងពេលត្រីមាសទី០៣ មានចំនួន ៤,២ ពាន់លានដុល្លារ បង្ហាញពីការធ្លាក់ចុះ ៣៥% ពីឆ្នាំមុន។ ចំណែកឯប្រទេសសិង្ហបុរី បានជួបប្រទះការធ្លាក់ចុះ ១១% នៃអត្រាប្រចាំឆ្នាំ នៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្មដែលតម្លៃ ២ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កំពុងដាក់បន្ទុកលើតម្រូវការអ្នកជួល និងការជួលអគារការិយាល័យសំខាន់ៗ ដែលកំពុងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគ។ យោងតាម MSCI Real Assets កិច្ចព្រមព្រៀងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៣៧% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ […]
អានបន្ថែមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់
រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទីបី ដែលមកទស្សនាកម្ពុជា បន្ទាប់ពីថៃ និងវៀតណាម ដោយក្នុងនោះមានភ្ញៀវទេសចរថៃចំនួន ១,៦៥លាននាក់ និងភ្ញៀវទេសចរវៀតណាមចំនួន ៩២០.០៩៣នាក់។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការពីខែមុន នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកសាខា E-mart 24 ឱ្យបាន ១00ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២៨
ក្រុមហ៊ុន Hanlim Architecture Group ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យដ៏លេចធ្លោមួយរបស់ប្រទេសកូរ៉េ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងបើកដំណើរការ ការនាំចូលហាងទំនិញលក់រាយដ៏ធំរបស់កូរ៉េម៉ាក E-mart 24 មកកាន់ទីផ្សារកម្ពុជា។ កិច្ចសហការនេះ គឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Saihan Partners ដែលបានបង្កើតឡើងកាលពីដើមឆ្នាំនេះក្នុងភាពជាដៃគូជាមួយ Hanlim Architectural Group និងក្រុមហ៊ុនលក់រាយឈានមុខនៅកម្ពុជា Saisons Brother Holding Corp នេះបើយោងតាម The Investor កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងផ្លូវការដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនើបកម្មទីផ្សារហាងលក់រាយនៅកម្ពុជា។ ដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Park Jin-sun នាយកប្រតិបត្តិ E-mart លោក Han Chae-yang និងនាយកប្រតិបត្តិ Saihan Partners លោក David Sambo […]
អានបន្ថែម