ព័ត៌មានអចលនទ្រព្យ
កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ
ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]
អានបន្ថែមប៉េង ហួត សង្រ្កាន្ត នឹងចាប់ផ្តើមនៅថ្ងៃទី៥-៦-៧ មេសា នៅបរិវេណ សួនអឺរ៉ុប ភី អេច យូរ៉ូផាក
ការតុបតែង និងរៀបចំឆ្លងសម័យកាលនៃកម្មវិធី ប៉េង ហួត សង្ក្រាន្ត គឺនឹងវិលត្រឡប់មកវិញនៅដើមខែមេសា ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ និងថ្ងៃទី៧ ឆ្នាំ២០២៤ ខាងមុខនេះដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន បុរី ប៉េង ហួត សម្រាប់ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ មិនខុសពីរាល់ឆ្នាំ បុរី ប៉េង ហួត មិនត្រឹមតែជាសហគមន៍រស់នៅដ៏សុខដុមរមនាតែប៉ុណ្ណោះនោះទេ បន្ថែមពីនេះក្រុមហ៊ុន បុរី ប៉េង ហួត ក៏បានគិតគូរទៅដល់ការបង្កើតព្រឹត្តិការណ៍ធំៗតាមរដូវកាលកម្សាន្តជារៀងរាល់ឆ្នាំសម្រាប់មហាជនទូទៅអាចរីករាយមកកម្សាន្តដោយសេរីផងដែរ ។ ព្រឹត្តិការណ៍ ប៉េង ហួត សង្ក្រាន្ត ឆ្នាំទី២ ដ៏អស្ចារ្យនេះនឹងត្រូវរៀបចំឡើងដោយមានការនាំយកមកនូវទស្សនីយភាពដ៏ថ្មីប្លែកអស្ចារ្យ ដោយមានការ សម្តែងពិសេសៗទាំងសិល្បៈបុរាណ សម័យ ហើយក៏មានស្តង់អាហារ ស្តង់ផលិតផល និងសេវាកម្មចម្រុះ ជាពិសេសមានការដាក់តាំងលក់ម្ហូបអាហារខ្មែរឆ្ងាញ់ៗល្បីៗ និងផលិតផលខ្មែរច្រើនយ៉ាង ច្រើនបែប ហើយអ្វីដែលពិសេសនោះគឺនឹងមានវត្តមានការច្រៀងអោយទស្សនិជនស្តាប់ដោយម្ចាស់ពាន The Rapper Cambodia Yuu Hai ក៏ដូចជាតារាចម្រៀងរ៉េបដ៏ល្បីៗ Goofy និង Roxy ដែលនាំមកជូនដោយស្រាបៀរហនុមានផងដែរនៅបរិវេណសួន អឺរ៉ុប […]
អានបន្ថែមមន្ត្រីជំនាញរកឃើញហ្វូស៊ីលដើមឈើអាយុរាប់លានឆ្នាំ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង
ក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ នេះបើតាមផេកហ្វេកប៊ុករបស់ក្រសួង ដែលបានផ្សាយឱ្យដឹង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រុមការងារ បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញហ្វូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកហ្វូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។ ក្រៅពីផូស៊ីលខាងលើ កាលពីកន្លងទៅ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ បានរកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។ គួរបញ្ជាក់ថា ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងខេត្តព្រះវិហារ ដែលកន្លងទៅកម្ពុជា ធ្លាប់បានស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនេះ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ […]
អានបន្ថែមឱកាសចំណេញសម្រាប់គម្រោងថ្មីរបស់បុរី ប៉េង ហួត សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ!
កាលពីកន្លងទៅថ្មីនេះៗ បុរី ប៉េង ហួត បានធ្វើការបើកសម្ពោធការលក់ជាផ្លូវការនូវគម្រោងដ៏ថ្មី សន្លាង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី និងការបើកទស្សនាផ្ទះគំរូម៉ូដថ្មី ដោយទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនកុះករ។ ប្រូម៉ូសិននៃការបើកលក់គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះអតិថិជនដែលទិញផ្ទះនឹងទទួលបានការផ្ដល់ជូនដ៏ចំណេញដូចជា៖ ✨ទិញផ្ទះទទួលបានខុនដូ ១Unit ភ្លាមៗ ✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ ✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ ៥០០០ដុល្លារ ✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ តាមឱ្យការដឹងពីក្រុមហ៊ុនបុរី ប៉េង ហួត កម្មវិធីប្រម៉ូសិននេះផ្ដល់ជូនត្រឹមដំណាច់ខែមីនានេះតែប៉ុណ្ណោះ ។ ដូច្នេះសូមកុំឱ្យឱកាសដ៏កម្រនេះរំលងផុតឱ្យសោះ ព្រោះនៅសល់តែរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ និងមិនងាយមានទៀតឡើយ។ ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជនមកទស្សនាផ្ទះគំរូផ្ទាល់ នៅគម្រោង ហ្រ្គេនស្តា ផ្លាទីនីម (បុរី ប៉េង ហួត បឹងស្នោ) ឬទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ ០១៦/០១៧ ៥៩៦ ៧៨៩ ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕ […]
អានបន្ថែមរដ្ឋប្រកាសដាក់ព្រែកកំពង់ស្មាច់ ទំហំជាង ១ម៉ឺនហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ
អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចប្រកាសដាក់ព្រែកកំពង់ស្មាច់មានផ្ទៃដីសរុប ១០.៩២៣ហិកតា ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ ដើម្បីលើកស្ទួយប្រជាពលរដ្ឋ។ តំបន់នេះ បានប្រកាសដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់ជលផល សមុទ្រព្រែកកំពង់ស្មាច់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងសិក្ខាសាលានេះ លោកអភិបាល បានប្រកាសពីការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលក្នុងនោះមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា។ បន្ថែមពីនេះ លោកបានបន្ថែមថា គោលបំណងនៃការបង្កើតតំបន់ខាងលើនេះ ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង ធានាការនេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររធ្វើការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីមានការចូលរួមដោយផ្ទាល់ក្នុងការថែរក្សា ការពារ អភិរក្ស ដោយមិនត្រូវកាប់រានព្រៃកោងកាងឡើយ។ លោកអភិបាល ក៏បានណែនាំឱ្យពង្រីកផ្ទៃដីដាំដុះដើមកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយផលនេសាទដែល រកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅ ក្នុងសហគមន៍កាន់តែប្រសើរឡើងផងដែរ។
អានបន្ថែមរដ្ឋចេញប្រកាសកំណត់នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសកំណត់កំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើថ្លៃឈ្នួលអចលនទ្រព្យឱ្យបានជាក់លាក់ ក្នុងនោះរួមមានការកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យចំនួន ១០% នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ នេះបើតាមប្រកាសលេខ ១៦៩ សហវ.ប្រក.អពដ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ប្រកាសខាងលើនេះ បានឱ្យដឹងថា ថ្លៃឈ្នួលនៃទ្រព្យ គឺសំដៅដល់ប្រាក់ឈ្នួលដុលដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ក្នុងនោះដែរ ប្រកាសនេះ នឹងកំណត់អត្រាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យរួមមាន៖ អគារ និងសំណង់ផ្សេងៗ ដូចជា ផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យព្រមទាំងឧបសម្ព័ន្ធរបស់វា យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម ឋបនភណ្ឌពាណិជ្ជកម្ម ឧស្សាហកម្មដែលនៅនឹងកន្លែង អគារធំៗ ឬឃ្លាំងស្តុកទំនិញ លំនៅឋានចល័តសម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្មផ្សេងៗ ដីធ្លីដែលគ្មានសំណង។ ទន្ទឹមនឹងនេះ មូលដ្ឋានគិតពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ក៏ត្រូវបានកំណត់ផងដែរ ដោយផ្អែកលើមូលដ្ឋានចំនួន ០២ ដូចខាងក្រោម៖ ១. ថ្លៃឈ្នួលអចលនទ្រព្យប្រចាំខែ ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ២. ថ្លៃឈ្នួលអចលនទ្រព្យសរុបដែលកម្មសិទ្ធិករ ឬសិទ្ធិវន្តបានទទួលពីអ្នកជួល ស្របតាមកិច្ចសន្យាជួល ឬបានព្រមព្រៀងជាមួយអ្នកជួលដោយផ្អែកលើតម្លៃទីផ្សារ។ ដោយឡែក ពន្ធលើថ្លៃអចលនទ្រព្យ ក៏ត្រូវបានលើកលែងផងដែរចំពោះការជួលអចលនទ្រព្យរបស់រដ្ឋ […]
អានបន្ថែមសិង្ហបុរីចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI
ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI, ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេសចុះបង្រ្កាបការវាតយកដីរដ្ឋតាមបណ្តាខេត្ត១ចំនួននៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមសេចក្តីសម្រេចលេខ១៩ សសរ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិនេះ មានចំនួន ១៣រូប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន ដែលមានតួនាទីភារកិច្ចសំខាន់ៗដូចខាងក្រោម៖ រៀបចំនិងអនុវត្តផែនការសកម្មភាពផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងដី ព្រៃឈើគ្រប់ប្រភេទ ត្រួតពិនិត្យនិងស្រាវជ្រាវដល់មូលដ្ឋានដែលមានការកាប់រានដីព្រៃខុសច្បាប់ក្នុងគោលបំណងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឬទុកធ្វើអាជីវកម្មបន្ត ចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធកាន់កាប់ដីព្រៃគ្រប់ប្រភេទ ធ្វើសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសហគមន៍អ្នកផ្តល់ជំនួយ ដើម្បីជំរុញនិងគាំទ្រការងារនេះ ធ្វើរបាយការណ៍នឹងលើកអនុសាសន៍ជូនប្រមុខរាជរដ្ឋាភិបាលលើការអនុវត្តផែនការសកម្មភាព។ គួររំលឹកថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសចាត់វិធានការក្តៅចំពោះអ្នកមានធនធាន ឬអ្នកមានអំណាច ដែលឈរពីក្រោយខ្នងនៃជនខិលខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីកាប់ទន្រ្ទានយកដីព្រៃឈើ ត្រូវដកខ្លួនជាបន្ទាន់ ហើយប្រសិនបើស្រាវជ្រាវឃើញថា មានការពាក់ព័ន្ធនឹងការកាប់ទន្ទ្រានខុសច្បាប់ នោះរាជរដ្ឋាភិបាល មិនលើកលែង និងអត់អោនឱ្យឡើយ។ (អានបន្ថែម) ថ្មីៗនេះផងដែរ ក្រសួងបរិស្ថាន ទើបបានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ […]
អានបន្ថែមរយៈពេលពីរខែដំបូង ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចិនធ្លាក់ចុះ ៩%
នៅឆ្នាំ ២០២៤ នេះ ទីផ្សារលំនៅឋានដ៏ផុយស្រួយរបស់ប្រទេសចិន បានចាប់ផ្តើមដំណើរការជាមួយនឹងអត្រាវិនិយោគ និងការលក់អចលនទ្រព្យធ្លាក់ចុះ តែមានលក្ខណៈយឺតជាងមុនឆ្នាំមុន។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពក៏ដោយ អ្នកវិភាគនៅតែមានការប្រុងប្រយ័ត្នក្នុងកាសន្និដ្ឋានពីពេលវេលាពិតប្រាកដដែលនិន្នាការធ្លាក់ចុះនេះនឹងឈានដល់ទីបញ្ចប់ហើយឬនៅ! នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពដោយ Finance.yahoo កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤។ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះ ៩% ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ធៀបនឹងការធ្លាក់ចុះ ២៤% នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ យោងតាមប្រភពទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS)។ អត្រាលក់អចលនទ្រព្យប្រភេទអគារ បានធ្លាក់ចុះ ២០,៥% ក្នុងខែមករាដល់ខែកុម្ភៈ ធៀបនឹងការធ្លាក់ចុះ ២៣% ក្នុងខែធ្នូ ឆ្នាំមុន។ តួលេខអចលនទ្រព្យផ្លូវការដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានបង្ហាញពីស្ថានភាពដែលវិស័យអចលនទ្រព្យកំពុងតស៊ូរើឡើងវិញក្នុងស្ថិរភាពជាមួយនឹងតម្លៃផ្ទះធ្លាក់ចុះ បន្តគ្នាក្នុងកម្រិត ០,៣% ក្នុងខែកុម្ភៈ និងខែមករា។ លោក Nie Wen សេដ្ឋវិទូនៃក្រុមហ៊ុន Hwabao Trust បាននិយាយថា វិស័យអចលនទ្រព្យនៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះ ហើយថាការធ្លាក់ចុះនៃការវិនិយោគ នឹងទំនងជាមិនមានផ្លាស់ប្តូរនោះទេ ដោយអ្នកអភិវឌ្ឍន៍នៅតែជួបការលំបាកក្នុងការធានាលំហូរសាច់ប្រាក់របស់ខ្លួន។ លោក Nie បាននិយាយថា “ប៉ុន្តែដំណាក់កាលដែលវិស័យអចលនទ្រព្យមានផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតលើសេដ្ឋកិច្ច […]
អានបន្ថែមទិដ្ឋភាពនៃការបើកលក់ជាផ្លូវការគម្រោងថ្មី របស់បុរី ប៉េង ហួត
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះក្រុមហ៊ុនបុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីឈ្មោះថា ដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងនៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ ដោយមានការចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយពីអតិថិជនទាំងថ្មី ទាំងចាស់។ ការបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយនេះទទួលបានការចាប់អារម្មណ៍ពីអតិថិជន ដោយបានចូលមកសាកសួរព័ត៌មាន ក៏ដូចជាមកមើលម៉ូដផ្ទះថ្មីសន្លាងចុងក្រោយបង្អាស់របស់បុរី ប៉េង ហួត និងចូលទស្សនាផ្ទះគំរូដ៏ស្រស់ស្អាត គួរឱ្យចង់រស់នៅ។ កម្មវិធីបើកលក់ជាផ្លូវការនេះមានរយៈពេល២ថ្ងៃ គឺជាឱកាសដ៏ចំណេញមិនធ្លាប់មានសម្រាប់ដើមឆ្នាំថ្មីនេះ ដោយអតិថិជនដែលកក់ក្នុងថ្ងៃកម្មវិធីនឹងទទួលបានការផ្ដល់ជូនដូចជា៖ ទិញផ្ទះទទួលបានខុនដូ ១យូនីតភ្លាមៗ ទទួលបានឡានអាគុយដ៏ទំនើបសេរ៊ីចុងក្រោយគេភ្លាមៗ ផ្តល់ជូនប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះរហូតដល់ US$ ៥,០០០ ព្រមទាំងការបង្វិលកងសំណាងជាមួយកាដូបន្ថែមផ្សេងៗ។ លើសពីនេះទៀតនោះអតិថិជនអាចមានឱកាសទស្សនាផ្ទះគំរូថ្មីក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ផ្ទាល់តែម្ដង ការកម្សាន្តជាមួយសកម្មភាពផ្សេងៗ ការថតរូបស្អាតៗ និងកាដូជាច្រើនផ្សេងទៀត។ សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងថ្មីនេះ អាចចូលរួមកម្មវិធីដោយសេរីនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងមុខផ្ទះគំរូថ្មីរបស់បុរី ប៉េង ហួត នៅផ្លូវអេកូ ខូលិកសិន […]
អានបន្ថែម