ចិន-កម្ពុជាចង់សហការគ្នាប្រើប្រព័ន្ធផ្កាយរណបគ្រប់គ្រងតំបន់ការពារធម្មជាតិ

ក្រុមហ៊ុន  China Siwei Surving and Mapping Technology Co,.LTD ចង់សហការជាមួយក្រសួងបរិស្ថានកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងការពារតំបន់ការពារធម្មជាតិ និងព្រៃឈើ តាមរយៈផ្កាយរណប។ នេះបើតាមជំនួបពិភាក្សារវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោកនាយកក្រុមហ៊ុនបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន មានផ្កាយរណបសម្រាប់សង្កេតផែនដីចំនួន ៤០គ្រឿងកំពុងប្រតិបត្តិការក្នុងគន្លងតារាវិថី ដែលមានសមត្ថភាពទទួលរូបភាពផ្កាយរណប និងការផលិតទិន្នន័យពីផ្កាយ​រណប។ លោក បានបន្តថា ការបញ្ចូនទិន្នន័យពីផ្កាយរណបទាំងនោះ នឹងបង្ហាញពីទីតាំងភូមិសាស្រ្ត រួមទាំងដំណោះស្រាយភូមិ​សាស្ត្រ ដោយរួមបញ្ចូលគ្នានៅក្នុងការស៊ើបការណ៍ ការពារជាតិ ការស្ទង់មតិ និងការធ្វើផែនទី ការត្រួតពិនិត្យ​ថា​ម​ព​ល និងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការអភិវឌ្ឍធនធានធម្មជាតិ ការសាងសង់ទីក្រុងឆ្លាតវៃ ការការពារបរិ​ស្ថា​ន ជំនួ​យសង្គ្រោះ និងការត្រួតពិនិត្យគ្រោះមហន្តរាយ និងឧស្សាហកម្មផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានបង្ហាញពីគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តការក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន តាមរយៈការផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា […]

អាន​បន្ថែម

២ខែនេះ ទំហំពាណិជ្ជកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបាន $៦២៨លាន កើន៣៨%

ក្នុងរយៈពេល ០២ខែដំបូង ឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបបានចំនួន ៦២៨លានដុល្លារ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចុះផ្សាយកាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនេះ មានការកើនឡើង ៣៨.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ជាមួយគ្នានេះដែរ សម្រាប់រយៈពេល ០២ខែ ដើមឆ្នាំ២០២៤នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុងវិនិយោគសរុបមានចំនួន ១៨៨ មកពីបណ្ដាប្រទេសជុំវិញពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម   ផ្តោតសំខាន់ទៅលើការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត  សំបកកង់រថយន្ត និងNew photovoltaic materials ជាដើម។ គួរបញ្ជាក់ថា បើគិតពីទំហំពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាជាមួយប្រទេសសំខាន់ៗ សម្រាប់រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

អាន​បន្ថែម

បារាំងស្នើកម្ពុជាអភិរក្សតំបន់ឡស្លដែកបុរាណ នៅស្រុកឆែប ខេត្តព្រះវិហារ

ក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ា បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ខណៈនេះជាការរកឃើញលើកដំបូងនៅប្រទេសកម្ពុជា ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។ នេះបើតាមការឱ្យដឹងពីលោកជំទាវវបណ្ឌិតសភាចារ្យ   ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។ លោកជំទាវ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) ថាក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ាបានធ្វើការសិក្សាស្រាវជ្រាវ និងរកឃើញតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។ លោកជំទាវបានបន្ថែមថា នេះជាលើកទី១ហើយ ដែលអ្នកជំនាញបានរកឃើញតំបន់រ៉ែប្រភេទនេះ នៅខេត្តព្រះវិហារ ខណៈកន្លងមក ធ្លាប់តែរកឃើញនៅក្នុងប្រទេសថៃ ១កន្លែង និងឡាវ ១កន្លែងប៉ុណ្ណោះ។ លោកជំទាវ បានបញ្ជាក់ថា ក្រុមអ្នកជំនាញ កំពុងពិភាក្សាជាមួយអាជ្ញាធរព្រះវិហារ និងអាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ដើម្បីអភិរក្សតំបន់នេះ សម្រាប់បន្តការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍជាតំបន់ទេសចរណ៍ ពីព្រោះថាក្រៅពីទស្សនាប្រាង្គប្រាសាទ ភ្ញៀវទេសចរ ក៏ចង់ឃើញពីទីតាំងយកដែក និងទង់ដែងពីបុរាណ ថាតើមានលក្ខណៈយ៉ាងដូចម្តេចខ្លះ។ ទន្ទឹមនឹងនេះដែរ លោកជំទាវ […]

អាន​បន្ថែម

រដ្ឋចិនប្រកាសប្រាប់ក្រុមហ៊ុនអភិវឌ្ឍដែលរងសម្ពាធខ្លាំងឱ្យក្ស័យធនទៅបើទប់មិនរួច

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាត្រាំត្រែងដែលកំពុងបន្តអូសបន្លាយនៅក្នុងវិស័យអចលនទ្រព្យ ប្រទេសចិនបានប្រកាន់ជំហរច្បាស់លាស់ ដោយបានច្រានចោលការសង្គ្រោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យណាដែលពុំមានលទ្ធភាពដោះបំណុលបាន នេះបើយោងតាម​ NBC New York ចុះផ្សាយកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤។ ឧស្សាហកម្មអចលនទ្រព្យរបស់ចិន ដែលធ្លាប់ជាមហាអំណាចដែលរួមចំណែកដល់ប្រមាណមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បានជួបប្រទះនឹងការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ តួលេខថ្មីៗបង្ហាញពីការធ្លាក់ចុះដល់ប្រហែល ២២% នៃសេដ្ឋកិច្ច ស្របពេលដែលរដ្ឋាភិបាលកំពុងចាត់វិធានការកាត់បន្ថយអាទិភាពលើវិស័យអចលនទ្រព្យ។ “សម្រាប់ក្រុមហ៊ុនអចលនទ្រព្យណាដែលជួបបញ្ហាក្ស័យធនយ៉ាងធ្ងន់ធ្ងរ និងបាត់បង់សមត្ថភាពក្នុងការដំណើរការ ហើយបើត្រូវក្ស័យធន ក៏គួរតែក្ស័យធនចុះ ឬត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្របតាមច្បាប់ និងគោលការណ៍ទីផ្សារ។”  នេះជាប្រសាសន៍របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទរបស់ចិន ដែលបានផ្តល់បទសម្ភាសន៍ជូន NBC New York កាលពីថ្ងៃទី ០៩ ខែមីនា  ដែលគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការអនុវត្តទីផ្សារអចលនទ្រព្យដែលដំណើរការមិនប្រក្រតី និងសង្កត់ធ្ងន់លើការទទួលខុសត្រូវសម្រាប់អ្នកអភិវឌ្ឍន៍ដែលគាំទ្រវិបត្តិលំនៅឋាន។ “ជន​ណា​ប្រព្រឹត្ត​អំពើ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​មហាជន​ នឹង​ត្រូវ​ស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​និង​ផ្តន្ទាទោស​តាម​ច្បាប់​” លោករដ្ឋមន្ត្រីបន្ត។​ ការលើកឡើងរបស់លោក Hong ធ្វើឡើងបន្ទាប់ពីមានការចាត់វិធានការដ៏តឹងរ៉ឹងដែលផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២០ លើការពង្រីកបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដែលពឹងផ្អែកលើបំណុលដើម្បីរកចំណូល គឺមានភាពជ្រាលជ្រៅ ដែលនាំទៅដល់ការរំលាយក្រុមហ៊ុនល្បីៗដូចជាក្រុមហ៊ុន Evergrande និង Country Garden ជាដើម។ […]

អាន​បន្ថែម

រដ្ឋប្រើពេល៥ថ្ងៃ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដោយឃ្លុំដីបានជិត ៤ពាន់ហិកតា នៅពោធិ៍សាត់

ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះចំនួន ១០ក្រុម ដឹកនាំដោយក្រសួងបរិស្ថា​ន បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ព្រមទាំងបានឃ្លុំដីបានប្រមាណ ៣.៩៤២,៧៣ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា ក្រុមការងារ ១០ក្រុម ដែលមានកម្លាំងសរុប ៧៨៩នាក់ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួអបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ ក្រៅពីឃ្លុំដី ក្រុមការងារពិសេសនេះ បានចុះអន្តរគមន៍ដោយបញ្ជូនខ្លួនជនសង្ស័យ ០១នាក់ ទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀតផងដែរ។ នេះជាប្រតិបត្តិការទ្រង់ទ្រាយធំលើកទី១ របស់សមត្ថកិច្ចចម្រុះ ​ក្នុងការចុះបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់នេះ ដោយទទួលបានបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា […]

អាន​បន្ថែម

បុរី ប៉េង ហួត នឹងសម្ពោធលក់គម្រោងថ្មីឆាប់ៗ ហើយអាចទស្សនាផ្ទះគំរូថ្មីជិតដប់ប្រភេទ!

នៅថ្ងៃទី២៣-២៤​ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុរី ប៉េង ហួត​ នឹងធ្វើការបើកលក់ជាផ្លូវការនូវគម្រោងថ្មី ដែលផ្តល់ឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ដែលទន្ទឹងរង់ចាំឱកាសចំណេញសម្រាប់គម្រោងថ្មី និងម៉ូដផ្ទះថ្មីដើម្បីវិនិយោគដ៏ឆ្លាតវៃ។ គម្រោងដ៏ថ្មីសន្លាងមួយរបស់​បុរី ប៉េង ហួត នឹងចាប់បើកលក់ជាផ្លូវការក្នុងខែមីនានេះ គឺ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែលមានទីតាំងស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា​ ផ្លាទីនីម អេកូ ខូលិកសិន ដោយមានសុទ្ធសឹងតែជាប្រភេទផ្ទះម៉ូដ ថ្មី កាន់តែប្រណីតរាប់ចាប់ពីវីឡាភ្លោះ រហូតដល់វីឡាទោលជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ លោកអ្នកនឹងមានឱកាសទស្សនាផ្ទះគំរូម៉ូដថ្មីទាំងនេះដោយផ្ទាល់ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗជាច្រើន។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងកម្មវិធីទាំងពីរថ្ងៃនេះនឹងទទួលបានប្រ៉ម៉ូសិន​ជាច្រើនទាំងការបញ្ចុះតម្លៃ បូករួមការផ្ដល់ជូនជាច្រើនផ្សេងទៀតដូចជា៖ ✨ទិញផ្ទះទទួលបានខុនដូ ១ Unit ភ្លាមៗ ✨ទទួលបានឡានអាគុយសេរីចុងក្រោយគេមួយគ្រឿងភ្លាមៗ ✨ប័ណ្ណទឹកប្រាក់សម្រាប់តុបតែងផ្ទះតម្លៃរហូតដល់ $៥០០០ ✨ការបង្វិលកងសំណាងដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ សូមចូលរូមទស្សនាជាវីដេអូនៅទីនេះ  សូមកុំឱ្យឱកាសនេះកន្លងផុត! សូមអញ្ជើញមកចូលរួមកម្មវិធីបើកលក់ជាផ្លូវការនេះដោយសេរី  នៅថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៤ ដើម្បីទទួលបានឱកាសពិសេសនេះ និងទស្សនាផ្ទះគំរូបានមុនគេ។ […]

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រយ័ត្នការទិញដីឡូតិ៍របស់គម្រោងទាំាង៤នេះ ព្រោះគ្មានអាជ្ញាបណ្ណត្រឹមត្រូវទេ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការលក់ទិញ ឬជួល គម្រោងដីឡូតិ៍របស់ចំនួន៤ នៅខេត្តព្រៃវែង និងកណ្តាល ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹងរបស់និយ័តករ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលមិនបានស្នើសុំអាជ្ញាបណ្ណពី ន.អ.ប រួមមាន៖ ១. ក្រុមហ៊ុន ស្កាយ ហ្កាឡាក់ស៊ី អ៊ិនវេសម៉ិន ឯ.ក គម្រោង “គម្រោងដីឡូតិ៍ ហ្កាឡាក់ស៊ី” ស្ថិតនៅភូមិព្រៃខ្លា២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ២. គម្រោង “ដីឡូតិ៍ ទីក្រុងមាស” ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ៣. ក្រុមហ៊ុន ធីឌី អចលនទ្រព្យ សៀមរាបអង្គរ ឯ.ក គម្រោង “ដីឡូតិ៍ ក្រុងតាខ្មៅ” ​ស្ថិតនៅក្នុងភូមិឆ្មារពួន ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៤. គម្រោង “ដីឡូតិ៍ សំបូរមាស” ស្ថិតនៅឃុំសំបូរមាស […]

អាន​បន្ថែម

PropertyGuru ប្រកាសទទួលពាក្យអ្នកចង់ចូលរួមប្រកួតពានរង្វាន់អចលនទ្រព្យល្អបំផុតប្រចាំប្រទេសកម្ពុជា២០២៤

ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ថ្ងៃទី១៣ មីនានេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៩ ប្រចាំឆ្នាំ ២០២៤ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុត។​ ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៩ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងបន្តទទទួលតាមរយៈ asiapropertyawards.com/nominations  រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤។ កម្មវិធី « ភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍» នាថ្ងៃនេះ នៅឯសណ្ឋាគារ Fairfield  by Marriott ក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវព័ត៌មានសំខាន់ៗមួយចំនួនមុនឈានទៅដល់កម្មវិធីជប់លៀងប្រកាសរង្វាន់ប្រចាំឆ្នាំ។ កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖ ថ្ងៃទី ៣១ […]

អាន​បន្ថែម

រយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣

ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤​ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេស។ រីឯសារព័ត៌មាន XINHUANET ក៏បានបន្ថែមឱ្យដឹងទៀទថា ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលជាកិច្ចសហការរវាងកម្ពុជា-ចិន ដែលនឹងនាំមកនូវចលករថ្មីមួយក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា ដែលនេះជាការរួមចំណែកនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានរំពឹងទុកដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ និងជាការវិនិយោគរបស់ចិនផងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត។ (អានបន្ថែម) គួរបញ្ជាក់ដែរថា រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ (អានបន្ថែម)

អាន​បន្ថែម

ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ

អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន  Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។ ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke)  ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លិខិត​អនុញ្ញាត​សាងសង់​អគារនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ចេញ​ដោយ​ខុស​ច្បាប់។ លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ […]

អាន​បន្ថែម