ព័ត៌មានអចលនទ្រព្យ
កម្ពុជា-វៀតណាម គ្រោងបង្កើតក្រុមប្រឹក្សាធុរកិច្ចមួយ ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជា-វៀតណាម គ្រោងចាប់ដៃគ្នាបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បដោះស្រាយ និងសម្រួលពាណិជ្ជកម្មឆ្លងដែនរបស់ប្រទេសទាំងពីរ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អ្នកឧកញ៉ា លឹម ហេង ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា ទទួលបានជួបពិភាក្សាគ្នាជាមួយ សមាគមធុរកិច្ចកម្ពុជា វៀតណាម ដែលដឹកដោយ ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចកម្ពុជា វៀតណាម។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអោយកាន់តែជិតស្និតជាមួយគ្នា ក្នុងការពង្រីកធុរកិច្ច ចាប់ដៃគូរវាងសភាពាណិជ្ជកម្ម ជាមួយសមាគមធុរកិច្ចកម្ពុជា-វៀតណាម។ ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា បានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមរបស់ក្រុមហ៊ុនវិនិយោគវៀតណាមដែលជួបបញ្ហាជាមួយស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា។ អ្នកឧកញ៉ាបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចកម្ពុជាវៀតណាម នឹងបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-វៀតណាម ដើម្បីដោះស្រាយការលំបាករបស់ពាណិជ្ជករ ក៏ដូចជាប្រជាជននៅតាមព្រំដែកម្ពុជាវៀតណាមអោយទាន់ពេលវេលា រវាងវិស័យឯកជន និងឯកជន ដែលជាការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងវៀតណាម។ បើតាមសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ថាឲ្យ អ្នកវិនិយោគវៀតណាម កំពុងតែធ្វើធុរកិច្ចទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា ខណៈដែលជំនួបខាងលើនេះ គេឃើញមានក្រុមហ៊ុនធំៗរបស់វៀតណាមជាច្រើន មកពីវិស័យទូគមនាគម, […]
អានបន្ថែម២ខែ ដើមឆ្នំា២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១១លានដុល្លារ កើន ៥២%
រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥២,០៩ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.៧៣៦.៦២១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១២០.៣១៨នាក់ ដែលចំណូលនេះកើនឡើង ៥៣,២៥%ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមអូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន
នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅគ្រាដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន+អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទ ទី ០៤ ខែមីនា ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ mandurahmail ក្នុងកាលបរិច្ឆេទដដែល។ កម្មវិធីហិរញ្ញវត្ថុសម្រាប់តំបន់នេះ រួមមានទឹកប្រាក់ចំនួន ២២២,៥លានដុល្លារអាមេរិក បម្រុងទុកសម្រាប់គម្រោងភាពជាដៃគូប្រទេសអនុតំបន់មេគង្គ-អូស្ត្រាលី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគនេះ មានគោលបំណងពង្រឹងសន្តិសុខទឹក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ទឹកប្រាក់បន្ថែមចំនួន ៤០ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកភាពជាដៃគូដែនសមុទ្ររបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាល និងការចែករំលែកបច្ចេកវិទ្យាក្នុងរយៈពេល ០៤ ឆ្នាំ។ ដោយលើកឡើងពីសារៈសំខាន់ដ៏សំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់ លោកស្រី Wong បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃជម្លោះនៅក្នុងតំបន់ ដែលកើតឡើងពីអ្វីដែលលោកស្រីហៅថាជាការព្យាករណ៍ខុស។ លោកស្រីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់ប្រទេសអាស៊ានក្នុងការរក្សាស្ថិរភាព ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រដូចជាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់មេគង្គ។ លោកស្រី Wong បាននិយាយទៅកាន់គណៈប្រតិភូ ដោយគូសបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសន្តិសុខ និងវិបុលភាពក្នុងតំបន់ថា “រឿងអ្វីក៏ដោយ ដែលកើតឡើងនៅក្នុងតំបន់ទាំងនេះគឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា […]
អានបន្ថែមភាពជាដៃគូកម្ពុជាថៃទប់ស្កាត់ភ្លើងឆេះព្រៃបោះជំហានមួយកម្រិតទៀត ក្រោយរៀបចំបង្កើតខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline
កម្ពុជានិងថៃបានចាប់ដៃគ្នាបង្កើតក្រុមការងារពិសេសមួយ ដើម្បីអនុវត្តបេសកកម្មទប់ស្កាត់ភ្លើងឆេះព្រៃរួមគ្នា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។ គំនិតផ្តួចផ្តើមនេះ ជាការឆ្លើយតបទៅនឹងបញ្ហាភ្លើងឆេះព្រៃជាច្រើនដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា និងជាសញ្ញាណបញ្ជាក់ពីតម្រូវការបន្ទាន់ដែលតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានបែបនេះ នេះបើយោងតាមបច្ចុប្បន្នភាពដោយសារព័ត៌មាន pattayamail ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤។ ការប្រកាសបង្កើតក្រុមការងារពិសេសអន្តរប្រទេសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសំខាន់មួយ ដែលកាលណោះប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ បានសម្រេចកំណត់បង្កើតក្របខណ្ឌភាពជាដៃគូយុទ្ធសាស្តនេះឡើង ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់លើការបំពុលខ្យល់ដែលកើតចេញពីបាតុភូតភ្លើងឆេះព្រៃ។ ជាលទ្ធផលនៃការបន្តកិច្ចសហការនេះ ឥឡូវនេះភាគីទាំងពីរបានសម្រេចបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍សង្គ្រោះបន្ទាន់ (Emergency Hotline) សម្រាប់ដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលសម្របសម្រួលដោយតំណាងរដ្ឋាភិបាលកម្ពុជានិងក្រសួងការបរទេសរបស់ថៃ ដើម្បីឱ្យមានការទំនាក់ទំនង និងការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងគ្រាមានវិបត្តិកើតឡើង។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំត្រៀមសហការជាមួយក្រុមការងារពីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ថៃ ដើម្បីដឹកនាំប្រតិបត្តិការភ្លាមៗទៅកាន់ទីតាំង ក្រោយទទួលបានដំណឹងពីប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ (Emergency Hotline) ខាងលើ។ គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសចង់បើកកិច្ចសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន និងបានលើកឡើងអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះនៅក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ។ ជាការឆ្លើយតប កម្ពុជាបានប្រកាសជំហរបើកចំហ និងឥរិយាបថវិជ្ជមានចំពោះកិច្ចសហការឆ្លើយតបលើបញ្ហារួមនេះទាំងក្នុងក្របខណ្ឌទ្វេភាគីនិងថ្នាក់តំបន់។ (អានបន្ថែម) […]
អានបន្ថែមរយៈពេល១ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានចំនួន ៦២៦លានដុល្លារ កើនជិត៨%
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានកើនឡើងចំនួន ៧.៧៤% ដែលកើនពី ៥៨១លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៣ ទៅ ៦២៦លានដុល្លារ សម្រាប់ខែមករា ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសសម្ដែងការគួរសមជាមួយគណៈប្រតិភូអាម៉េរិក-អាស៊ាន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ការងារវិនិយោគ និងធុរកិច្ច របស់ក្រុមហ៊ុនអាម៉េរិកមកកម្ពុជា។ ក្នុងនោះ មានតំណាង ១៧ក្រុមហ៊ុន ដែលជាក្រុមហ៊ុនធំៗមានលក្ខណៈអន្តរជាតិរួមមាន៖ ក្រុមហ៊ុន Abbott, ក្រុមហ៊ុន ADM, ក្រុមហ៊ុន Chevron, ក្រុមហ៊ុន ConocoPhillips, ក្រុមហ៊ុន Estée Lauder Companies, ក្រុមហ៊ុន FedEx Express, ក្រុមហ៊ុន Ford, ក្រុមហ៊ុន Jhpiego, ក្រុមហ៊ុន Manulife, ក្រុមហ៊ុន Mastercard, ក្រុមហ៊ុន Meta, […]
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុប និង LG Electronics “Showcase បរិក្ខាត្រជាក់ស៊េរី ២០២៤ ខ្នាតអាជីវកម្ម និង លំនៅឋាន”
ក្រុមហ៊ុន ជីហ្គៀ គ្រុប បាននាំយកគ្រឿងអេឡិចត្រូនិចម៉ាក LG ស៊េរី ២០២៤ មកតាំងបង្ហាញ និងដាក់ឱ្យបញ្ជាទិញតាមរយៈ GGEAR Dealer Portal ។ ផលិតផលដែលបានដាក់បង្ហាញនៅក្នុងកម្មវិធី Showcase នេះជាប្រភេទគ្រឿងបរិក្ខារត្រជាក់ដាក់ប្រើប្រាស់នៅក្នុងលំនៅឋាន និងប្រភេទអាជីវកម្ម។ LG Showcase ជាកម្មវិធីតាំងបង្ហាញបណ្តុំផលិតផល LG ថ្មីៗ ដែលទើបនឹងនាំចូលមកទីផ្សារកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើការផ្សព្វផ្សាយបច្ចេកវិទ្យា និងមុខងារពិសេសៗនៃផលិតផលសំរាប់ដៃគូអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប។ បរិក្ខាត្រជាក់ដែលបានដាក់តាំងបង្ហាញមានដូចជាម៉ាស៊ីនត្រជាក់ខ្នាតធំសំរាប់អាជីវកម្ម ប្រភេទFloor stand ម៉ាស៊ីនត្រជាក់សំរាប់បន្ទប់ការិយាល័យ ឬខ្នាតតូចសំរាប់ លំនៅឋានម៉ាស៊ីនបន្សុទ្ធខ្យល់ កង្ហារ។ល។ លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផលនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «ការជ្រើសរើសម៉ាស៊ីនត្រជាក់ចូលមកទីផ្សារកម្ពុជាយើងបានផ្តោតសំខាន់លើប្រភេទសន្សំសំចៃភ្លើងព្រោះវាអាចជួយសន្សំសំចៃការចំណាយថវិការរបស់អតិថិជនមួយកម្រិតទៀត។ ទីពីរម៉ាស៊ីនត្រជាក់LG បានរចនាឡើងដោយគិតគូរពីផាសុកភាពអ្នកប្រើប្រាស់ដោយការបញ្ចេញខ្យល់ត្រជាក់ បរិសុទ្ធ និងមានអនាម័យ»។ ចំណុចបន្ទាប់លោកបញ្ជាក់ថានៅពេលដែលជ្រើសរើសម៉ាស៊ីនត្រជាក់ទាំងប្រភេទអាជីវកម្ម និងលំនៅឋានក្រុមហ៊ុនក៏បានគិតគូរពីភាពធន់របស់ផលិតផលផងដែរ ព្រោះចង់ឱ្យអតិថិជនប្រើប្រាស់បានយូរ និងទទួលយកបទពិសោធន៍បច្ចេកវិទ្យាថ្មីនៃក្រុមហ៊ុនLG Electronics។ ដោយឡែកការរចនារបស់ផលិតផលនីមួយៗត្រូវបានច្នៃប្រឌិតយ៉ាងហ្មត់ចត់ស្របតាមការរស់នៅរបស់មនុស្សជំនាន់ថ្មី ហើយវាជាគ្រឿងតាំងដេគ័រជួយបង្កើនសោភ័ណ្ឌភាពនៅក្នុងគេហៈដ្ឋានកាន់តែស្រស់ស្អាត និងផ្តល់ផាសុកភាព។ លោកឧកញ៉ា សុខ ពិសិដ្ឋ […]
អានបន្ថែមប្រទេសកម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី
កម្ពុជា បានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយ World Travel Awards ជាកម្មវិធីមួយបង្កើតឡើងសម្រាប់វាយតម្លៃផ្តល់រង្វាន់សម្រាប់វិស័យដំណើរកម្សាន្តជុំវិញពិភពលោក ដែលផ្តល់ជូនលើវិស័យទេសចរណ៍ សេវាជើងហោះហើរ សណ្ឋាគារ និងបដិសណ្ឋាកិច្ចជាដើម។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និង វៀតណាមសម្រាប់ការផ្តល់ពានរង្វាន់នេះ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជា ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ០៤ទីតាំងធំៗ រួមមាន៖ តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ និងតំបន់អង្គរ ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា បើតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៣ តំបន់អាស៊ាន មានភ្ញៀវទេសចរណ៍បរទេសចូលមកកម្សាន្តមានចំនួន ៥,៤៥លាននាក់ ដែលអាចរកចំណូលប្រមាណ ៣,០៨ពាន់លានដុល្លារអាមេរិក […]
អានបន្ថែមសូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា
សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងសង្កាត់ប្រវត្តិសាស្ត្រលើបរិវេណសួនច្បារដ៏ខៀវស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែលមានកម្ពស់ ១២ជាន់ ទទួលបានវិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់ផ្តើមគំនិតផ្ដួចផ្ដើមផ្នែកបរិស្ថាន និងសង្គមដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។” ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ ជាមួយក្រុមហ៊ុន Eco […]
អានបន្ថែមរដ្ឋបញ្ចេញកញ្ចប់ថវិកាជាង ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤
រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ ទន្ទឹមនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ គួរបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។ បន្ថែមពីនេះ រាជរដ្ឋភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ជូនចំពោះវិស័យឯកជន និងធុរជន […]
អានបន្ថែមឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ
ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។ ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសទាំងនេះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩ ។
អានបន្ថែម