ព័ត៌មានអចលនទ្រព្យ
រដ្ឋប្រកាសលើកលែងពន្ធដល់អាជីវកម្មបដិសណ្ឋារកិច្ចសម្រាប់រាជធានីខេត្តចំនួន៥ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា
សហគ្រាសទេសចរណ៍រួមមាន សណ្ឋារគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងរាជធានី-ខេត្តចំនួន ០៥ នឹងទទួលបានការលើកទឹកចិត្តពន្ធដារ។ នេះបើតាមប្រកាសលេខ ១១៩ សហវ.ប្រក.អពដ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រកាសថ្មីនេះ ជាវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដល់សហគ្រាសទេសចរណ៍ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ក្នុងនោះ សហគ្រាសទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ និងលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើ ការស្នាក់នៅ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសទាំងនេះ នឹងត្រូវលើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ដែលក្នុងនោះរួមមានប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ ពន្ធបន្ថែម២៥% និងការប្រាក់រត់បន្ត និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ឡើយ។ ដោយឡែក សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន […]
អានបន្ថែមឆ្នាំថ្មី ម៉ូដថ្មី…ផ្ទះដ៏ពេញនិយមបំផុត សម្រាប់ការរស់នៅពោពេញដោយសុភមង្គល!
ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងសង្កេតថាការរស់នៅពី សម័យកាលមួយទៅ សម័យកាលមួយ ម៉ូដផ្ទះមានការរចនាប្លែកៗ កាន់តែទំនើប និងស្រស់ស្អាតទៅតាមសម័យកាលនីមួយៗ។ តួយ៉ាង សម្រាប់អតិថិជនដែលមានបំណង និងក្តីប្រាថា្នក្នុងការស្វែងរកផ្ទះក្នុងការរស់នៅជួបជុំគ្រួសារប្រកបដោយសុភមង្គល និងស្នាមញញឹម មិនថាប្រកបអាជីវកម្ម ឬ ការរស់នៅទេ បុរី ប៉េង ហួត តែងតែផ្តល់ជូននូវអតិថិជនគ្រប់តម្រូវការទាំងអស់។ គួរជម្រាបជូនផងដែរថា បុរី ប៉េង ហួត មានប្រភេទផ្ទះគ្រប់តម្រូវការទាំងអស់រាប់ចាប់ពី ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ដែលសុទ្ធសឹងតែជា ប្រភេទផ្ទះដែលមានការរចនាល្អឥតខ្ចោះ ទាំងក្នុង និងខាងក្រៅ ស្របតាមតម្រូវការអតិថិជន។ ក្នុងនោះដែរ យើងសូមណែនាំប្រភេទផ្ទះចំនួន ០២ ដែលពេញនិយមខ្លាំង សម្រាប់ការស់នៅដ៏កក់ក្តៅ និងការប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នក។ សម្រាប់អតិថិជនដែលមានសមាជិកគ្រួសារច្រើន ស័ក្តិសមឥតខ្ចោះជាមួយនឹងប្រភេទ វីឡាទោល ចាស្មីនណា ម៉ូដឺន ដែលជាវីឡាមានរូបរាង ខាងក្រៅ និងខាងក្នុងធំទូលាយ បែបទាន់សម័យ ដោយមានការរចនាឱ្យស្របតាមការរស់នៅបច្ចុប្បន្ន មានច្រើនបន្ទប់គេង សម្រាប់ការជួបជុំគ្រួសារ បង្កើតស្នាមញញឹមនៃសុភមង្គល។ បន្ថែមពីនោះ វីឡាទោលមួយនេះមានទំហំ ៧,៥ម […]
អានបន្ថែមជប៉ុនជួយជាង ៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធAI នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសរុបចំនួន ៥១៥.០៦០ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីអភិវឌ្ឍគម្រោងសំខាន់ៗ០២ ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួយនេះ ផ្តោតសំខាន់លើគម្រោងចំនួន ០២ រួមមាន៖ ទី១. ធ្វើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាទិន្នន័យទំនើប(AI) ដើម្បីកំណត់ទីតាំងតំបន់ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ និង ទី២. គាំទ្រកម្លាំងជំនាញស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ក្នុងខេត្តពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប ដើម្បីបញ្ជាក់ពីសុក្រិតភាពនៃប្រព័ន្ធទិន្នន័យAIនេះ។ លើសពីនេះ ជាមួយនឹងប្រព័ន្ធទិន្នន័យAI ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន អង្គភាពស៊ីម៉ាក់នឹងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន (NEC) ដើម្បីអភិវឌ្ឍនិងរៀបចំប្រពន្ធ័នេះឡើងឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះផងដែរ គម្រោងនេះ អាចជាបទពិសោធន៍ក្នុងការបង្កើតប្រពន្ធ័ទិន្នន័យAI សម្រាប់វិស័យមីននៅអង្គភាពស៊ីម៉ាក់ ហើយក៏អាចចែករំលែកបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនមួយចំនួនទៀតផងដែរ៕
អានបន្ថែមសិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ
ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។ ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ […]
អានបន្ថែមកាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា
ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង បានឱ្យដឹងថា ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ លោកអភិបាលរងខេត្តបានបន្តថា ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ដែលនឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក តាមរយៈការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។
អានបន្ថែមក្រុមហ៊ុន ជីហ្គៀ គ្រុបដាក់ដំណើរការកម្មវិធីបញ្ជាទិញគ្រឿងអេឡិចត្រូនិចសំរាប់ដៃគូអាជីវកម្មតាមរយៈទូរស័ព្ទដៃ “GGEAR Dealer Portal”
ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ដំណើរការជាផ្លូវការនូវកម្មវិធី “GGEAR Dealer Portal” សំរាប់ដៃគូអាជីវកម្មបញ្ជាទិញគ្រឿងអេឡិចត្រូនិចតាមរយៈទូរស័ព្ទដំបូងគេនៅកម្ពុជា។ GGEAR Dealer Portal នៃក្រុមហ៊ុនជីហ្គៀ គ្រុបនឹងក្លាយជាកម្មវិធីដំបូងគេដែលផ្តល់បទពិសោធន៍ជូនដៃគូអាជីវកម្មលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការទាញយកផលិតផលអេឡិចត្រូនិចទៅចែកចាយបន្តដោយប្រើប្រាស់ពេលវេលាតិចបំផុត មិនមានកំហុសលើទិន្នន័យប្រតិបត្តិការទាំងមូល រីឯការទូទាតសាច់ប្រាក់បានត្រឹមត្រូវ និងអព្យាក្រឹត្យបំផុត។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏នឹងផ្តល់ភាពងាយស្រួលសំរាប់ដៃគូអាជីវកម្មក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យានៃផលិតផលថ្មីៗ ជាពិសេសដៃគូអាជីវកម្មដែលទើបនឹងចាប់ផ្តើមរកស៊ីលើវិស័យអេឡិចត្រូនិច។ លោក ហ៊ ហាប់នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា «GGEAR Dealer Portal ជានវានុវត្តន៍ថ្មីដែលនាំដៃគូអាជីវកម្មរបស់យើងវិវឌ្ឍន៍ទៅប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងប្រតិបត្តិការប្រកបអាជីវកម្មលើវិស័យអេឡិចត្រូនិច ហើយវាក៏ជាមាគ៌ាដែលនាំពួកគាត់ទៅរកការប្រកបអាជីវកម្មតាមបែបឌីជីថល ដែលក្រុមហ៊ុន ជីហ្គៀ គ្រុបកំពុងអភិវឌ្ឍន៍ដើម្បីផ្តល់ភាពងាយស្រួល លឿន អព្យាក្រឹត្យ និងទូលំទូលាយជាងមុន»។ លោកបន្ថែមថា តួនាទីរបស់ GGEAR Dealer Portal នឹងចូលមកជំនួសរាល់ការទំនាក់ទំនងដ៏ស្មុគស្មាញរវាងបុគ្គលិកក្រុមហ៊ុន និងដៃគូអាជីវកម្ម តាមរយៈប្រព័ន្ធដែលយើងធ្លាប់ប្រើប្រាស់ពីមុន ព្រោះវានឹងជួយកាត់បន្ថយពេលវេលាបញ្ជាទិញ ងាយស្រួលគ្រប់គ្រង ឬមើលបញ្ជីចំណាយ និងផែនការបញ្ជាទិញតាមខែនីមួយៗ ងាយស្រួលជ្រើសរើសផលិតផល និងកាត់បន្ថយការប្រើប្រាស់ក្រដាស់ជាដើម។ ជាពិសេសផ្តល់នូវតម្លាភាព និងគណនេយ្យភាពរវាងក្រុមហ៊ុន ដៃគូអាជីវកម្ម និងស្ថាប័នដែលពិនិត្យលើភាពត្រឹមត្រូវនៃការបង់ពន្ធជូនរដ្ឋាភិបាលផងដែរ។ ដៃគូអាជីវកម្មក្រុមហ៊ុន ជីហ្គៀ គ្រុប លោកស៊ឹង […]
អានបន្ថែមធនាគារវៀតណាមថា ដើម្បីពង្រឹងចរន្តសេដ្ឋកិច្ចជាតិ ឆ្នាំ២០២៤នេះ នឹងមិនមានការដំឡើងអត្រាការប្រាក់ទេ!
ធនាគាររដ្ឋវៀតណាម (SBV) បានប្រកាសជំហរជាថ្មីរបស់ខ្លួនលើអត្រាការប្រាក់សម្រាប់ឆ្នាំ២០២៤ ដោយបញ្ជាក់ថា នឹងមិនមានគោលនយោបាយដំឡើងអត្រាការប្រាក់ឡើយ និងមានលទ្ធភាពពង្រីកការអនុវត្តគោលនយោបាយដែលកំណត់ពេលផុតកំណត់បំណុលឡើងវិញ (Loan Rescheduling) ថែមទៀតផង ដើម្បីជំរុញកំណើនរបស់សហគ្រាសក្នុងស្រុក។ នេះជាការលើកឡើងរបស់អភិបាលរងនៃធនាគាររដ្ឋវៀតណាម SBV លោក Dao Minh Tu ដែលបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសន្និសីទកាសែត និងចុះផ្សាយដោយ Vietnam Plus នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤។ យោងតាមរបាយការណ៍គំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ អត្រាការប្រាក់នៅក្នុងប្រទេសវៀតណាមត្រូវបានគេរំពឹងថា ស្ថិតក្នុងរង្វង់ ៤,៥%នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ ទោះបីជាអត្រាការប្រាក់ឈានដល់កម្រិតទាបខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍នេះ ក៏ដោយ ធនាគារពាណិជ្ជអះអាងថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតប្រហែលជារឿងដែលមិនអាចធ្វើទៅរួចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលរបស់វៀតណាម កំពុងជំរុញឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកាត់បន្ថយការចំណាយ ដោយហេតុនេះបង្កើតកម្លាំងទប់សម្រាប់ពង្រឹងចរន្តសេដ្ឋកិច្ច។ កាលពីឆ្នាំមុន ធនាគារកណ្តាលវៀតណាម SBV បានអនុវត្តគោលនយោបាយចំនួន៤ ដើម្បីកាត់បន្ថយអត្រាការប្រាក់៖ រៀងពី ០,៥% ទៅ ២% ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ ២%នៃអត្រាប្រាក់បញ្ញើនិងអត្រាឱ្យខ្ចី បើធៀបនឹងការបិទរបាយការណ៍ចុងឆ្នាំ២០២២។ គិតត្រឹមចុងឆ្នាំ២០២៣ អត្រាការប្រាក់កម្ចីសម្រាប់វិស័យអាទិភាពនៅវៀតណាម […]
អានបន្ថែមរដ្ឋសម្រេចបង្កើតក្រុមការងារចុះបញ្ជីដីតំបន់ទន្លេសាប ដើម្បីការពារធនធានធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចការងារចុះបញ្ជីដីធ្លីនៅតំបន់ទន្លេសាប ដើម្បីថែរក្សាការពារធនធានធម្មជាតិ។ នេះបើតាមសេចក្តីសម្រេចលេខ ៣៧ សសរ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ។ គណៈកម្មការចំពោះកិច្ចការងារនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖ ដឹកនាំការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរបស់រដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ធ្វើបច្ចុប្បន្នភាពផែនទីព្រំប្រទល់តំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ដឹកនាំការបោះបង្គោលព្រំដែនព្រៃលិចទឹក (តំបន់៣) នៃតំបន់ទន្លេសាប ចាត់វិធានការទប់ស្កាត់ និងបង្រ្កាបការចូលកាន់កាប់ដីរដ្ឋខុសច្បាប់ រៀបចំរបាយការណ៍លទ្ធផលការងារជូនរាជរដ្ឋាភិបាល អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល។ គួរបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចការងារនេះ មានសមាសភាព ១៥រូប ដែលមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន។
អានបន្ថែមAsia House ព្យាការថាឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសក្នុងតំបន់
ក្នុងក្របខណ្ឌនៃសេដ្ឋកិច្ចអាស៊ី វៀតណាមក្លាយជាប្រទេសលេចធ្លោមួយ ដែលកំពុងត្រៀមខ្លួននឹងឡើងខ្ពស់វ៉ាដាច់សមភាគីក្នុងតំបន់ពេញមួយឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ Asia House Annual Outlook ចេញផ្សាយនៅថ្ងៃទី ២៣ ខែមករានៅទីក្រុងឡុងដ៍។ របាយការណ៍នេះបានប្រមើលមើលកំណើនសរុបប្រមាណ ៥% ពីសេដ្ឋកិច្ចប្រទេសអាស៊ីសំខាន់ៗចំនួន ៨ ដោយមានប្រទេសវៀតណាម និងហ្វីលីពីនជាអ្នកនាំមុខគេ។ ដោយផ្តោតលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសេដ្ឋកិច្ចបើកចំហររបស់វៀតណាម របាយការណ៍នេះបានគូសបញ្ជាក់ពីការអំពាវនាវរបស់វៀតណាម ឱ្យមានការវិនិយោគក្នុងប្រទេសលើវិស័យសំខាន់ៗ ជាពិសេសក្នុងវិស័យផលិតកម្ម និងការនាំចេញរបស់ខ្លួន។ ដោយរំលេចអំពីភាពធន់នឹងសេដ្ឋកិច្ចរបស់វៀតណាម របាយការណ៍នេះបញ្ជាក់ថា FDI ក្នុងគម្រោងផលិតកម្មរបស់វៀតណាម សម្រេចបានប្រមាណ ១៨ពាន់លានដុល្លារ ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៣ ដែលស្មើនឹង ៧៣% នៃលំហូរ FDI សរុបក្នុងអំឡុងពេលដូចគ្នានេះកាលពីឆ្នាំមុន។ នៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសកលកើនឡើង វិនិយោគិនបរទេសកំពុងងាកទៅរកវៀតណាមកាន់តែខ្លាំងឡើង ជាជម្រើសយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ពួកគេឱ្យឆ្ងាយពីប្រទេសចិន។ ទិដ្ឋភាពសំខាន់នៃកំណើនរបស់វៀតណាមគឺកម្មវិធីផ្លាស់ប្តូរឌីជីថលរបស់ខ្លួន ដោយកំណត់យកក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកឱ្យធ្វើជាអ្នកលេងក្នុងទីផ្សារសកល។ គាំទ្រដោយការវិនិយោគសាធារណៈយ៉ាងច្រើននៅក្នុងបច្ចេកវិទ្យា AI និងបរិយាកាសចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាដ៏រីកចំរើន មជ្ឈមណ្ឌលច្នៃប្រតិដ្ឋជាតិរបស់វៀតណាមបានជំរុញការឈានទៅមុខក្នុងចម្រុះវិស័យ។ នៅពេលដែលបច្ចេកវិទ្យា AI ឱ្យផលជាការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច ត្រូវបានកំណត់យកជាកត្តាចម្បងមួយដើម្បីជំរុញការវិនិយោគប្រកបដោយផលិតភាពនៅក្នុងឆ្នាំ ២០២៤ នេះ។ កម្មវិធី “ធ្វើនៅវៀតណាម Make […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីរបស់សិង្ហបុរី ប្រកាសលក់បុត្រសម្ព័ន្ធ២នៅកម្ពុជា និងលែងរកស៊ីផ្នែកកសិកម្មទៀតហើយ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសិង្ហបុរី Hong Lai Huat បានប្រកាសពីផែនការដកក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានដំណើរការមិនល្អចំនួនពីរនៅក្នុងប្រទេសកម្ពុជា។ សំណើដកខ្លួនពីការវិនិយោគនេះ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៣៧,៥ លានដុល្លារអាមេរិក គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលត្រូវចាកចេញពីអាជីវកម្មលើវិស័យកសិកម្មដោយសារខ្លួនបានប្រឈមនឹងបញ្ហារកប្រាក់ចំណេញមិនបាន ចាប់តាំងពីគម្រោងបង្កើតឡើងក្នុងឆ្នាំ ២០០៨ មកម្ល៉េះ នេះបើយោងតាមការផ្សាយរបស់ businesstimes កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបស់ Hong Lai Huat ដែលផ្តោតអាជីវកម្មរបស់ខ្លួនលើការវិនិយោគ និងការកាន់កាប់អចលនទ្រព្យ កាលពីអំឡុងពេលអាជីវកម្មនៅកម្ពុជា បានកាន់កាប់ផ្ទៃដីទំហំប្រមាណ ៥០៩,៥៤ហិកតា នៅជនបទ ហើយគ្រោងនឹងលក់ចេញវិញក្នុងតម្លៃ ១,៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នខ្លួនមិនមានផែនការអភិវឌ្ឍន៍ភ្លាមៗសម្រាប់អភិវឌ្ឍដីនេះទេ ដោយបានបញ្ជាក់ទៀតថា ខ្លួនផ្តល់អាទិភាពលើសកម្មភាពផ្នែកធនាគារអភិវឌ្ឍន៍ដីធ្លីដែលមានទីតាំងជាយុទ្ធសាស្ត្របន្ថែមទៀតនៅក្នុងតំបន់ទីក្រុង សម្រាប់គម្រោងអភិវឌ្ឍសក្តានុពលនានាក្រោមផ្នែកអចលនទ្រព្យរបស់ខ្លួនវិញ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទីពីរ ដែលមានតម្លៃលក់ ៣៦លានដុល្លារអាមេរិក ទទួលបានសិទ្ធិលើក្បាលដីកសិកម្មចំនួន ១២ក្បាល ដែលមានទំហំ ៨.៩៩៩,៩៥ ហិកតា។ ដីនេះផ្តោតសំខាន់លើការដាំដុះដំឡូងមីស្រស់ និងរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការិយាល័យ ឃ្លាំង កម្មន្តសាល និងរោងចក្រផលិតម្សៅដំឡូងមីជាដើម។ ក្រុមហ៊ុន […]
អានបន្ថែម