ត្រឹមខែមករា ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីធ្លីជូនពលរដ្ឋបានជិត១០០០ភូមិ គ្រោងបញ្ចប់ចុង២០២៥

គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួនសរុប ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន០៩ ដោយវាស់វែងបានចំនួន ៥៧៩.៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២.៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១.៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦.៥៨៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ ទើបតែមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក្បាលដី ជូនពលរដ្ឋក្នុងស្រុកគងពិសី ដោយពិធីនេះត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១២ មករា ២០២៤។ ​​នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា នេះជាគម្រប់៤០ឆ្នាំនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនេះ មានន័យថាបានបញ្ចប់វិវាទ និងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់របស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។ ឯកឧត្តមបានបន្ថែម រាល់ការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម គឺជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើរការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងអំពីដំណើរការនៃការកែទម្រង់ដីធ្លី […]

អាន​បន្ថែម

ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀម​បើក​សម្ពោធ​គម្រោង​ថ្មី​មួយ​ទៀតស្វាគមន៍ឆ្នាំថ្មី

គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុម​ហ៊ុន​បុរី ប៉េង ហួត បាន​ប្រកាសបើកលក់​សាកល្បង (Pre-Sale)​ គម្រោង​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែល​នឹងត្រៀមបើក​សម្ពោធ​ជាផ្លូវការនៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ សូមទស្សនាជាវីដេអូនៅទីនេះ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះ​បាន​ចាប់ផ្ដើម​​បើក​លក់​សាកល្បង​កាលពីថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២៤ ហើយ​ក្នុង​រយៈពេលជាងដប់ថ្ងៃ​​មក​នេះ គេសង្កេត​ឃើញ​ថា​មាន​អតិថិជន​ជា​ច្រើនបាន​ចាប់អារម្មណ៍​ ទៅ​សាក​សួរ​ព័ត៌មាន​ដល់​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត។ លោកស្រី​ទេព កន្និថា ប្រធាន​ផ្នែក​លក់​ជាន់​ខ្ពស់​បាន​មាន​ប្រសាសន៍​ថា “គ្រាន់​តែ​ដឹង​ថា​ក្រុមហ៊ុន​មាន​គម្រោង​ថ្មី មាន​អតិថិជន​ជា​ច្រើន​ទាំង​អតិថិជន​ចាស់​ ទាំង​អតិថិជន​ថ្មី​គាត់​មក​សួរ​ព័ត៌មាន ហើយ​មាន​អតិថិជន​មួយ​ចំនួន​ ​គាត់​ក៏​បាន​កក់​យក​ទីតាំង​ដែល​គាត់​ពេញចិត្ត​រួច​ទៅ​ហើយ”។ លោកស្រីក៏បានបន្តទៀតថា “មូលហេតុដែលមានការចាប់អារម្មណ៍ច្រើនបែបនេះ  ដោយសារតែគម្រោងនេះមានម៉ូដផ្ទះថ្មីស្រឡាង បរិយាកាសផ្សារភ្ជាប់ទៅនឹងធម្មជាតិ និងជួយបង្កើនការរស់នៅកាន់តែទំនើបទាន់សម័យ”។ សូមទស្សនាជាវីដេអូនៅទីនេះ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ​មាន​ទី​តាំង​ស្ថិត​នៅចំបេះដូងនៃគម្រោងធំៗចំនួន២ គឺ​​គម្រោង ហ្រ្គេនស្ដាផ្លាទីនីម (Grand Star Platinum) ដែលមានវិសាលភាព ២៥០ហិកតា និង គម្រោង […]

អាន​បន្ថែម

ប្រធាន CBRE ផ្តល់យុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ក្រោយការអូសបន្ថាយនៃវិបត្តិសាកល បច្ចុប្បន្នវិស័យទេសចរណ៍របស់កម្ពុជា បានលេចចេញជាសញ្ញាណនៃការងើបឡើងវិញ ទោះបីជាបញ្ហាប្រឈមនៅតែបន្តមាននៅលើផ្លូវឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងដូចកាលពីមុនវិបត្តិសាកលក៏ដោយ។ ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៥ លាននាក់ ប៉ុន្តែបានដាំក្បាលចុះមក មកត្រឹមចំនួន ១លាននាក់ នៅឆ្នាំ ២០២០។ ឆ្នាំបន្តបន្ទាប់ ចំនួនទេសចរមានការស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងដល់ជាង ២លាននាក់នៅឆ្នាំ ២០២២ និងរហូតមកទល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ តួលេខបានកើនឡើងជិតដល់ ៥លាននាក់ ដែលនេះជាការបង្ហាញពីការងើបឡើងវិញដ៏រឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើននេះនៅតែមានឱនភាព ២៦% ទាបជាងស្តង់ដារឆ្នាំ ២០១៩។ ការបូកសរុបស្ថិតិទេសចរនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយ ដោយនាយក CBRE Cambodia កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ទេសចរណ៍ពិតជាបានជួយជំរុញកំណើន GDPឡើងវិញ ប៉ុន្តែកំណើនមិនទាន់ដល់កម្រិតស្រង់ដើមនៅឡើយទេ៖ ការកើនឡើងដែលរំពឹងទុកនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាដល់ ៦,២% ក្នុងឆ្នាំ ២០២៣ គូសបញ្ជាក់អំពីតួនាទីសំខាន់នៃវិស័យទេសចរណ៍ដែលជាចំណុចស្នូលក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសនេះឡើងវិញ។ ជាក់ស្តែង កំណត់ត្រាចំណូលទេសចរណ៍អន្តរជាតិ បង្ហាញពីភាពខុសគ្នាខ្លាំងគួរឱ្យកត់សម្គាល់ដោយមានអត្រាទាបជាងដល់ទៅ ៧១% ពីចំនួន ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹមជាង […]

អាន​បន្ថែម

អ្នកជំនាញជំរុញអ្នកអភិវឌ្ឍន៍គួរផ្តោតលើការកែលម្អទ្រព្យមានស្រាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងបរិបទថ្មី ជាជាងបន្តធ្វើរឿង១នេះ

“អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បន្តផ្តោតលើការប្រឹងលក់គម្រោងចាស់ៗដែលមិនទាន់លក់ចេញ ដែលនិន្នាការនេះហាក់នៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ គិតមកទល់បំណាច់ឆ្នាំ ២០២៣នេះ។ ជាជាងចំណាយលើការវិនិយោគថ្មី អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរងាកមកផ្តោតលើការរៀបចំឡើងវិញជាយុទ្ធសាស្រ្តនៃផលិតផល និងសេវាកម្មក្នុងស្តុករបស់ខ្លួន ដើម្បីបំពេញបាននូវតម្រូវការទីផ្សារក្នុងបរិបទថ្មី” នេះជាសារលើកឡើងរបស់លោក Marc Townsend នាយកក្រុមហ៊ុន CBRE Cambodia និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ក្នុងសិក្ខាសាលាមួយរៀបចំឡើងនៅសណ្ឋាគារ Oakwood Premier ក្នុងរាជធានីភ្នំពេញភ្នំពេញ កាលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤។ សិក្ខាសាលាស្តីអំពី “ការព្យាករណ៍គ្មានការភ័យខ្លាច ២០២៤” ដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យនេះ ប្រារព្ធឡើងដើម្បីបង្ហាញនិងចែករំលែកការយល់ដឹង និងបច្ចុប្បន្នភាពសំខាន់ៗ ដែលមិនត្រឹមតែផ្តល់នូវទិដ្ឋភាពទូទៅនៃទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការវិភាគលម្អិតអំពីទីផ្សារអចលនទ្រព្យផងដែរ។ សិក្ខាសាលា នេះបានទាក់ទាញអ្នកចូលរួមចំនួនជាង ១០០ នាក់មកពីស្ថាប័នចម្រុះពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា។ នាឱកាសនោះដែរ លោក Townsend បានសង្កត់ធ្ងន់អំពីសក្តានុពលនៃការផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយអះអាងថា “សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ គួរតែផ្តល់អាទិភាពលើការរៀបចំទ្រព្យក្នុងស្តុករបស់ខ្លួនឡើងវិញ និងសំឡឹងមើលការរៀបចំសេវានិងផលិតផលដែលមានស្រាប់របស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារ ជាជាងណែនាំគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤នេះ។ យុទ្ធសាស្ត្រនេះ នឹងជួយឱ្យគេសម្របខ្លួនទៅនឹងសក្ដានុពលដែលកំពុងវិវត្តនៃវិស័យអចលនទ្រព្យ និងបន្ស៊ីខ្លួនជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។” ទិដ្ឋភាពទីផ្សារអចលនទ្រព្យ ដែលបានធ្វើបច្ចុប្បន្នភាពដោយ CBRE រំលេចឱ្យឃើញពីនិន្នាការផ្គត់ផ្គង់លើសតម្រូវការ […]

អាន​បន្ថែម

ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Banyan Group គ្រោងពង្រីកខ្លួនចូលទីផ្សារកម្ពុជា

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្តោតលើសេវាករផ្នែកបដិសណ្ឋារកិច្ចលំដាប់សកលគ្រប់គ្រងម៉ាកយីហោល្បីចំនួន ១២ប្រទេសទូទាំងពិភពលោក បានបង្ហាញផែនការពង្រីកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទពិសោធន៍ដ៏ប្រណីតចម្រុះ និងគ្មានគូប្រៀបនៅទូទាំង ២២ ប្រទេសបន្ថែមទៀត នេះបើយោងតាម Travelbizmonitor ចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារថ្មីដ៏មានមហិច្ឆតាមួយនេះ Banyan Group គ្រោងនឹងណែនាំគម្រោងអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗចំនួន ១៩គម្រោង នៅក្នុងប្រទេសចំនួន០៦ទៀត ក្នុងនោះមាន៖ កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងម៉ិកស៊ិក។ ការបង្ហាញខ្លួនដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជា គឺត្រូវបានធ្វើឡើងតាមរយៈគម្រោង Angsana Siem Reap នៅក្នុងខេត្តសៀមរាប ដែលនេះជាសញ្ញានៃការចូលទៅក្នុងទីផ្សារដ៏រស់រវើករបស់ប្រទេសកម្ពុជា ខណៈពេលដែលគម្រោង Banyan Tree Higashiyama Kyoto នៅក្នុងប្រទេសជប៉ុន នឹងបន្ថែមទំហំថ្មីដល់ការបោះជំហានជាសកលរបស់ខ្លួនផងដែរ។ លោក Ren Yung Ho អនុប្រធានជាន់ខ្ពស់ផ្នែក Brand & Commercial របស់ក្រុមហ៊ុន Banyan […]

អាន​បន្ថែម

នាយក CBRE៖ នេះជាពេលវេលាសាងកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យឡើងវិញនៅកម្ពុជា

ខណៈដែលទិដ្ឋភាពនៃឱកាសកំពុងរីកចម្រើនស្មើនឹងបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជានេះ អ្នកជំនាញបានចាត់ទុកថានេះគឺជាពេលវេលាដ៏សំខាន់បំផុត ដែលជាចំណុចប្រសព្វមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវជ្រើសរើសរវាងការកសាងកេរ្តិ៍ឈ្មោះ ឬក៏ត្រូវបាត់ឈ្មោះចេញពីវិស័យមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ការប្រែប្រួលឡើងចុះនៃទីផ្សារដែលកំពុងបន្ត កំណត់លក្ខណៈដោយស្ថានភាពទីផ្សារនៅទ្រឹង និងការធ្លាក់ចុះ ៤0% នៃតម្លៃទំនិញលក់បន្ត (Secondary sale values) ផ្តល់ឱកាសពិសេសសម្រាប់ការសម្រេចចិត្តជាយុទ្ធសាស្រ្តសម្រាប់អ្នកដែលមានលទ្ធភាពចូលទីផ្សារ នេះបើយោងតាមបទវិភាគរបស់លោក Marc Townsend នាយកប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia និងអ្នកជំនាញអចលនទ្រព្យនៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅឯ សណ្ឋាគារ Oakwood Premier រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤។ ក្នុងបទបង្ហាញក្នុងសិក្ខាសាលាខាងលើ លោក Townsend បានបង្ហាញនូវនិន្នាការ និងបច្ចុប្បន្នភាពទិន្នន័យអំពីសេដ្ឋកិច្ច អចលនទ្រព្យ និងសំណង់កម្ពុជា អមជាមួយនឹងគំហើញថ្មីៗដែលស្រាវជ្រាវដោយ CBRE Cambodia ដែលមានខ្លឹមសារសង្ខេបលើគោលគំនិតសំខាន់ៗចំនួន០២ដូចខាងក្រោម៖ ទំនោរទៅរកស្ថេរភាព, គំរូតម្លៃដែលមិនផ្លាស់ប្តូរ៖ គួរកត់សម្គាល់ថា ចំពេលទីផ្សារអចលនទ្រព្យកំពុងមានភាពមិនច្បាស់លាស់ តម្លៃអចលនៈទ្រព្យហាក់នៅតែរក្សាបាននូវស្ថិរភាព។ ភាពខ្ជាប់ខ្ជួននេះ បង្ហាញពីកត្តាសំខាន់មួយសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញដែលមានសក្តានុពល និងបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ និងផែនការហិរញ្ញវត្ថុរយៈពេលវែង។ ការកសាងកេរ្តិ៍ឈ្មោះនៅក្នុងឱកាសទីផ្សារកំពុងធ្លាក់ចុះ, ឱកាសសម្រាប់កេរ្តិ៍ដំណែលយូរអង្វែង៖ អ្នកអភិវឌ្ឍន៍ដែលជាប់ប្រវត្តិជាអ្នកធ្លាប់ជាអ្នកមានកំណត់ត្រាកាន់កាប់ល្អ […]

អាន​បន្ថែម

រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំជាថ្មីម្តងទៀត ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ យុទ្ធនាការចុះបង្រ្កាបនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។​ ប៉ុន្តែក្រោយការបង្រ្កាបនេះ ការធ្វើអាជីវកម្មបែបអនាធិបតេយ្យនេះនៅតែបន្តកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះបំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។ ជាមួយនឹងបញ្ហានេះ ក្រសួងរ៉ែ និងថាមពល ប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។

អាន​បន្ថែម

UN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ

អង្គការ​សហប្រជាជាជាតិ​ ទើបនឹងបានបញ្ចេញ​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មី​របស់​ខ្លួន ដោយបាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​មក​ត្រឹម២,៤% នៅ​ឆ្នាំ​ ២០២៤ ​នេះ ដែលមានកម្រិតទាបជាង​ពី​ចំនួន​ដែលធ្លាប់បានប៉ាន់ស្មានកាលពី​ក្នុង​ឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ​ចំនួន​ធ្លាក់​ចុះ​នេះ គឺ​លើស​ពី​ការរំពឹង​ទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពី​មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០ តួលេខទាំងពីរខាងលើ ​នៅតែ​ទាប​ជាងនោះទៅទៀត ដោយកាលណោះ​អត្រា​កំណើនសេដ្ឋកិច្ចសាកល គឺ៣%  នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី០៩ មករា ឆ្នាំ ២០២៤។ ទោះយ៉ាងណាក្តី ការព្យាករ​របស់​អង្គការ​សហប្រជាជាតិនេះ ​គឺមានកម្រិត​ទាប​ជាងការព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ​ក្នុង​ខែតុលា ដោយបានរាយការណ៍​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​ពី​ចំនួន​ដែល​បាន​រំពឹង​ទុក ៣% ក្នុង​ឆ្នាំ២០២៣ មក​នៅ​ត្រឹម២,៩% ក្នុង​ឆ្នាំ ២០២៤។ ចំណែកឯ ​អង្គការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហៅ​កាត់​ថា OECD កាលពី​ចុង​ខែវិច្ឆិកា ឆ្នាំ​មុន បាន​ប៉ាន់ប្រមាណ​ថា កំណើន​សាកល ​ក៏​នឹង​ថយចុះ​ផងដែរ គឺពី​ចំនួន​ដែល​រំពឹង​ទុក គឺ​ពី​២,៩% ក្នុង​ឆ្នាំ ២០២៣ មក​នៅ​ត្រឹម ២,៧% ក្នុង​ឆ្នាំ ​២០២៤។ ចំពោះរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ចំណងជើង​ថា ‍«ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក […]

អាន​បន្ថែម

រដ្ឋមន្ត្រីដែនដី៖ ​សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សា​​ន្ត​សាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍​។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។ នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។ និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន […]

អាន​បន្ថែម