ព័ត៌មានអចលនទ្រព្យ
ផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត
បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។ យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។ ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ […]
អានបន្ថែមក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី គម្រោងទី២ ជាផ្លូវការ
ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។ ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP ព្រមទាំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ បុរីចន្ទគីរី គម្រោងទី២គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ […]
អានបន្ថែមដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល
សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។ ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “គោលដៅនៃការដាក់កំណត់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល”។ ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា គោលដៅថ្មីនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ទៅ ដើម្បីទុករយៈពេលឱ្យអ្នកដែលមានដីធំៗ ចាប់ផ្តើមធ្វើសកម្មភាពប្រើប្រាស់។ បើតាមសម្តេចនាយករដ្ឋមន្រ្តី រដ្ឋលើកលែងពន្ធសម្រាប់ដីមានទំហំចាប់ពី ៥ហិកតាឡើងទៅ មានដូចជា ដីកំពុងបង្កបង្កើនផល ដែលមានការទទួលស្គាល់ពីអាជ្ញាធរវាយតម្លៃ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ និងដីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។
អានបន្ថែមក្រុមហ៊ុនអន្តរជាតិដ៏ល្បីERA ប្រកាសពង្រីកវិសាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូកម្ពុជាក្នុងឆ្នាំ២០២៤
ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម […]
អានបន្ថែមកម្ពុជារំពឹងថា ទីផ្សារភាគហ៊ុនកើនទ្វេដងក្នុងឆ្នាំ ២០២៤ ក្រោយបើកការជួញដូរលើអនឡាញ
ផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយចំនួនគណនីជួញដូរមានការកើនឡើងគួរឲ្យចាប់អារម្មណ៍ គឺប្រមាណ ៣១% នៃអត្រាប្រចាំឆ្នាំ។ គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៣ ចំនួនគណនីជួញដូរសរុប ឈានដល់ ៤៣.៩៧៤ គណនី នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយ CIR នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។។ កំណើនដ៏ច្រើននេះ គឺជាសក្ខីភាពមួយចំពោះចំណាប់អារម្មណ៍ដែលកំពុងកើនឡើងរបស់ប្រទេសនៅក្នុងទីផ្សារភាគហ៊ុន។ នៅពីក្រោយការកើនឡើងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងនិយតករមូលបត្រកម្ពុជា (SERC) និងទីផ្សារមូលបត្រកម្ពុជា (CSX) ដែលបានចាប់ផ្ដើមការវិនិយោគទៅលើការបង្កើតថ្នាលឌីជីថលនិងតំណភ្ជាប់ API ដែលនៅលើទំព័រនោះអ្នកចង់ជួញដូរភាគហ៊ុន អាចបើកគណនីជួញដូរភាគហ៊ុន (បង្កើនអាខោនជួញដូរ) តាមអនឡាញបាន (Investor ID Online and Trading Account Opening Online )។ តំណភ្ជាប់ API បើកផ្លូវថ្មីនេះ ត្រូវបានរៀបចំបង្កើតឡើងដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍នៃការជួញដូរសម្រាប់អ្នកចាប់អារម្មណ៍។ គណនីជួញដូរអនឡាញនេះ ជួយសម្រួល និងពន្លឿនការបើកគណនីជួញដូរ ខណៈពេលដែលផ្តល់ជូនអ្នកចង់ជួញដូរនូវវេទិកាឌីជីថលដែលមានដំណើររលូន និងមានប្រសិទ្ធភាពក្នុងការដាក់ពាក្យសម្រាប់អ្នកប្រើប្រាស់ ទាំងសម្រាប់បង្កើតលេខសម្គាល់វិនិយោគិន និងសម្រាប់ការបង្កើតគណនីជួញដូរ។ នៅពេលដែលព័ត៌មានស្នើសុំបង្កើតគណនីរបស់អ្នកចង់ជួញដូរ ត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់រួចរាល់ដោយក្រុមហ៊ុនមូលបត្រ បន្ទាប់ពីនោះគណនីជួញដូររបស់អ្នកស្នើសុំ នឹងអាចដំណើរបាន ភ្លាមៗ ដែលអនុញ្ញាតអ្នកជួញដូរ […]
អានបន្ថែមសម្តេចតឿនក្រសួងរៀបចំដែនដី ឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តេចធិបតី មានប្រសាសន៍ថា ពីដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនលើកច្រើនសារហើយដែរ លើការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ។ សម្តេចបញ្ចាក់បន្ថែមថា ក្រសួងរៀបចំដែនដី បានវាស់ក្បាលដីបានប្រមាណ ៧លានក្បាលដី ហើយចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន២លានក្បាលដីហើយដែរ ។ “ដូច្នេះដើម្បីពន្លឿនការងារនេះបន្ថែមទៀត ខ្ញុំក៏បានចារឯកភាពផ្ដល់គោលការណ៍ ប្រើប្រាស់កម្លាំងសរុប ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់រាជធានី-ខេត្ត ឱ្យជួយបំពេញកិច្ចការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចយកទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស” ។
អានបន្ថែមនយោបាយមិនប្រាកដប្រជារបស់ថៃ អាចនឹងជះឥទ្ធិពលដល់វិស័យអចលនទ្រព្យក្នុងប្រទេស
វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេស ដែលដំបូងឡើយត្រូវបានគេរំពឹងថា នឹងត្រូវងើបឡើងវិញពីជំងឺរាតត្បាតក្នុងឆ្នាំ២០២៣នេះ។ បើយោងតាមសារព័ត៌មាន Channel News Asia ភាពមិនប្រាកដប្រជាផ្នែកនយោបាយដែលកំពុងបន្តកើតមានពីការបោះឆ្នោតសកល កាលពីខែឧសភាគឺកំពុងបង្កការរំខាន និងជាភាពភ័យខ្លាចមួយនៅក្នុងទីផ្សារមួយ។ ភាពមិនច្បាស់លាស់នេះ បាននាំឱ្យមានការពន្យារពេលនៃការទិញ-លក់ខុនដូជាច្រើន ជាពិសេសការបើកដំណើរការឡើងវិញនូវសកម្មភាពទាំងអស់ក្នុងទីផ្សារអចលនទ្រព្យ ដោយសារតែអ្នកអភិវឌ្ឍន៍នៅមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តួចផ្តើមគម្រោងថ្មីៗក្នុងអំឡុងវិបត្តិនយោបាយដែលកំពុងបន្ត។ ប្រទេសថៃ មានការពឹងផ្អែកខ្លាំងលើវិស័យអចលនទ្រព្យរបស់ខ្លួន ដែលបានរួមចំណែកប្រមាណ ១០ភាគរយដល់ GDP ក្នុងប្រទេស។ អាស្រ័យហេតុនេះ ការពន្យារពេលទាំងនេះអាចជាកត្តារារាំងដល់ការងើបឡើងវិញក្រោយវិបត្តិកូវិដក្នុងប្រទេសថៃ។ មួយវិញទៀត គួរកត់សម្គាល់ថា ភាគច្រើននៃអ្នកវិនិយោគបរទេសមានការសាទរយ៉ាងខ្លាំង ពិសេសមកពីប្រទេសចិន និងរុស្ស៊ីកំពុងតែគិតគូរពីទស្សនវិស័យរយៈពេលវែង និងពិចារណាលើកត្តាដូចជាអត្រាការប្រាក់ និងការអនុម័តលើកម្ចីទិញផ្ទះ ដើម្បីជួយជំរុញការសម្រេចចិត្តរបស់ពួកគេក្នុងការវិនិយោគ។ រីឯភាគីពាក់ព័ន្ធផ្សេងទៀត ដូចជាវិស័យឧស្សាហកម្មក៏សង្ឃឹមដែរថា រដ្ឋាភិបាលថ្មីនឹងដាក់ចេញវិធានការជំរុញ និងកែសម្រួលគោលនយោបាយទីផ្សារអចលនទ្រព្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនិងនេះដែរ អ្នកជំនាញមកពី CBRE បានបង្ហាញថា នៅពាក់កណ្តាលឆ្នាំ ២០២៣នេះ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបនឹងផលលំបាកច្រើន ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់រយៈពេលយូរ ការស្ទុះងើបឡើងវិញយឺតយ៉ាវនៅក្នុងប្រទេសចិនដីគោក ជាមួយនឹងការធ្លាក់ចុះ ១៥ភាគរយនៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម ប៉ុន្តែក៏មិនភ្លេចដែរថា ការព្យាករណ៍លើទីផ្សារមួយនេះនឹងអាចស្ទុះឡើងវិញនៅក្នុងឆមាសទី១-ឆ្នាំ២០២៤ ពិសេសគឺ វិស័យបដិសណ្ឋារកិច្ច នៅក្នុងទីក្រុងបាងកកតែម្តង។
អានបន្ថែមធនាគារពិភពលោកព្រមានថា GDP របស់កម្ពុជាអាចនឹងធ្លាក់ចុះ ៩% និងអត្រានៃភាពក្រីក្រអាចនឹងកើន ៦% នៅឆ្នាំ ២០៥០ ហេតុអ្វី?
ការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែង និងអាចជាឧបសគ្គដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលរបាយការណ៍ប្រកាសអាសន្នពីធនាគារពិភពលោកបានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលកំពុងកើតមាននៃការប្រែប្រួលអាកាសធាតុ។ របាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា (CCDR) របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយកាលពីថ្ងៃទី ១៦ ខែ ១០ ឆ្នាំ ២០២៣ នេះ បានបង្ហាញពីក្របខណ្ឌយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់បំផុតក្នុងការការពារអនាគតអភិវឌ្ឍន៍របស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពបន្ទាន់នៃការកាត់បន្ថយភាពងាយរងគ្រោះចំពោះផលប៉ះពាល់អាកាសធាតុ ការរៀបចំឡើងវិញនូវគន្លងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអនុសាសន៍ដឹកនាំសេដ្ឋកិច្ចឆ្ពោះទៅរកផ្លូវនិរន្តរភាពបរិស្ថាន។ ខ្លឹមសារសំខាន់របស់របាយការណ៍នេះ គឺទីតាំងរបស់ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវកែងរវាងការអភិវឌ្ឍនិងការប្រែប្រួលអាកាសធាតុ ដោយបានផ្តល់ឧទាហរណ៍ជាទិន្នន័យជាក់ស្តែងនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបានកើតឡើងនិងកើនឡើងគួរឱ្យកត់សម្គាល់មកលើកម្ពុជារួចទៅហើយ។ ដោយមិននិយាយអំពីគ្រោះធម្មជាតិប៉ះពាល់សេដ្ឋកិច្ចកាលពីប៉ុន្មានឆ្នាំមុន គិតត្រឹមតែក្នុងឆ្នាំ ២០១៩មក ឧទាហរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការខាតបង់គិតជាតម្លៃសេដ្ឋកិច្ចចំនួន ១០០លានដុល្លារក្ន ងផលិតកម្មស្រូវ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូត El Nino។ ឧទាហរណ៍មួយទៀត ក្នុងខែកញ្ញា ឆ្នាំ ២០២២ ប្រទេសកម្ពុជា បានជួបនឹងជំនន់ទឹកភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣ ឆ្នាំ ដោយបង្កឲ្យមានទឹកជំនន់រីករាលដាលនៅទូទាំង ១៤ខេត្ត និងប៉ះពាល់ដល់គ្រួសារជាង ៨៥.000គ្រួសារ។ លទ្ធផលបានបង្ខំឲ្យមានការជម្លៀសប្រជាជនចំនួន ៥០០០ គ្រួសារដោយសារការបំផ្លិចបំផ្លាញនៃការបាក់ដី។ “ដើម្បីងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត និងបញ្ហាប្រឈមដែលបង្កឡើងដោយតម្លៃអាហារ និងថ្លៃថាមពលកើនឡើង កម្ពុជាត្រូវតែរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងត្រូវប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះត្រូវដោះស្រាយផលប៉ះពាល់យ៉ាងជ្រាលជ្រៅនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងកាត់បន្ថយការបំភាយកាបូន” នេះជាការបញ្ជក់របស់លោក […]
អានបន្ថែមអ្នកជំនាញបង្ហាញពីការិយាល័យសម័យថ្មីដែលផ្តោតលើកន្លែងធ្វើការ របៀបរស់នៅ និងអភិបាលកិច្ច ESG បញ្ចូលគ្នា
CBRE Cambodia ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យ ថ្មីៗនេះបានរៀបចំព្រឹត្តិការណ៍ផ្តាច់មុខមួយដែលមានឈ្មោះថា “ការបើកបង្ហាញអំពីការិយាល័យនៃសតវត្សទី២១៖ផ្លាស់ប្តូរអនាគតនៃរបៀបរបបធ្វើការ រស់នៅ និងអភិបាលសង្គមបរិស្ថាន” (Unveiling the Office of the 21st Century: Shaping the Future of Work, Lifestyle, and ESG)” នៅ ATOM ក្នុងអគារវឌ្ឍនៈថោវើល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបេសកកម្មចម្បង គឺទាញចំណាប់អារម្មណ៍សង្គមមកយកចិត្តទុកដាក់លើទិដ្ឋភាពផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃកន្លែងធ្វើការបែបសហសម័យ ដោយផ្តោតជាសំខាន់លើអន្តរសកម្មរវាងអនាគតនៃកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈ ការពិចារណាលើរបៀបរបបរស់នៅនៃសង្គមមនុស្សជំនាន់ថ្មី និងក្របខណ្ឌអភិបាលកិច្ចសង្គមបរិស្ថាន (Environmental, and Social Governance)។ ព្រឹត្តិការណ៍នេះ មានរៀបចំជាកិច្ចពិភាក្សាពេញអង្គ ដោយមានការធ្វើបទបង្ហាញ និងការពិភាក្សាជាក្រុមដែលមានវត្តមានពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ និងវាគ្មិនប្រកបដោយចក្ខុវិស័យឆ្នើមៗជាច្រើនរូបទៀត ដែលមានបទពិសោធន៍ពាក់ព័ន្ធនឹងបរិបទ ប្រព័ន្ធអេកូឡូស៊ីនៃកន្លែងធ្វើការសហសម័យនេះ។ កំណើនគួរឱ្យកត់សម្គាល់នៃទីផ្សារអគារការិយាល័យ លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានបំភ្លឺពីការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃទីផ្សារការិយាល័យកម្ពុជាថា “ទីផ្សារការិយាល័យនៅកម្ពុជាមានការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបានកើនឡើងយ៉ាងខ្លាំងពី […]
អានបន្ថែមមកស្វែងយល់ពីអ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ?
រស់នៅក្នុងសហគមន៍មួយ ឬក្នុងប្រទេសមួយ ប្រជាជន ត្រូវបានផ្តល់នូវកម្មសិទ្ធជាម្ចាស់នូវវត្ថុដែលខ្លួនកាន់កាប់ និងអាស្រ័យផល ដែលគេហៅថា ទ្រព្យសម្បត្តិឯកជន។ ទន្ទឹមនឹងនេះ ប្រជាជនខ្លះ ក៏កំពុងតែបានអាស្រ័យផលលើវត្ថុដែលមិនមែនជាទ្រព្យផ្ទាល់ខ្លួន ដែលវត្ថុនេះ ត្រូវបានបម្រើឱ្យជាប្រយោជន៍សាធារណៈ ដែលគេហៅថា ទ្រព្យសម្បត្តិរដ្ឋ។ អ្វីទៅជាទ្រព្យសម្បត្តិឯនជន និងទ្រព្យសម្បត្តិរដ្ឋ? តើប្រជាពលរដ្ឋមានសិទ្ធិជាម្ចាស់លើទ្រព្យសម្បត្តិរដ្ឋបានដែរឬទេ? ទ្រព្យសម្បត្តិឯកជន គឺសំដៅដល់ទ្រព្យទាំងឡាយ ដែលអាចជាចលនវត្ថុ ឬអចលនវត្ថុ ដែលមនុស្ស ឬក្រុមមនុស្សកាន់កាប់ជាកម្មសិទ្ធិតាមរយៈលិខិតស្នាម ឬបណ្ណសម្គាល់សិទ្ធិ អាចបែងចែក លក់ដូរស្របតាមច្បាប់។ ម្ចាស់កម្មសិទ្ធិករនៃទ្រព្យ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង តាមការកំណត់របស់ច្បាប់ជាធរមាន។ (អានបន្ថែម) ដោយឡែក ទ្រព្យសម្បត្តិរដ្ឋ សំដៅលើទ្រព្យទាំងឡាយ ដែលកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ដែលមិនមែនជាកម្មសិទ្ធិឯកជន។ នេះបើតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ទ្រព្យទាំងនេះ អាចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ ភ្នំ ព្រៃឈើ […]
អានបន្ថែម