ព័ត៌មានអចលនទ្រព្យ
សេដ្ឋកិច្ចវិទូព្យាករ ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ធ្លាក់ចុះទៅ ៤,៦%
អ្នកសេដ្ឋកិច្ចបានរំពឹងថា សេដ្ឋកិច្ចប្រទេសចិននឹងមានកំណើនមធ្យមចំនួន ៤,៦% នៅឆ្នាំ ២០២៤ ទាបជាងកំណើននៅឆ្នាំ២០២៣នេះដែលមានអត្រា ៥,២%។ ការព្យាករថ្មីនេះ ផ្អែកទៅលើល្បឿនងើបឡើងយឺតនៃទីផ្សារអចលនទ្រព្យ និងអត្រាប្រើប្រាស់តិចតួចនៅក្នុងប្រទេសចិន។ ក្នុងចំណោមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចចិនចំនួន ២៥ នាក់ បានឆ្លុះបញ្ចាំងពីសុទិដ្ឋិនិយមពីទិដ្ឋភាពសេដ្ឋកិច្ចចិន ឆ្នាំ២០២៤ ប៉ុន្តែបញ្ជាក់ពីការប្រយ័ត្នប្រយែង ដោយអ្នកជំនាញចំនួន ២៣ នាក់រំពឹងថា កំណើននៅឆ្នាំនេះនឹងស្របទៅនឹងគោលដៅរបស់ទីក្រុងប៉េកាំងបានប្រហែល ៥% នេះបើយោងតាមលទ្ធផលស្ទង់មតិដែលធ្វើឡើងដោយ Nikkei Asia ចុះផ្សាយកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣។ ចំណុចទី១ មានកត្តាជាច្រើនរួមចំណែកដល់ការលើកឡើងនេះ ជាពិសេសការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់ ហើយអ្វីដែលលទ្ធផលនៃការស្ទង់មតិជាមួយអ្នកជំនាញនេះចង់បញ្ជាក់នោះ គឺការបន្តអូសបន្លាយនៃអារម្មណ៍ភ័យខ្លាចទីផ្សារនេះ រហូតដល់ឆ្នាំ២០២៤។ ទីផ្សារអចលនទ្រព្យដែលកំពុងប្រឈមមុខនឹងដំណាក់កាលកែតម្រូវ បានក្លាយទៅជាចំណុចស្នូលនៃក្តីបារម្ភសម្រាប់អ្នកសេដ្ឋកិច្ច អំពីផលប៉ះពាល់របស់វាទៅលើការវិនិយោគ ទំនុកចិត្តពីនិវាសនជន និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់។ លោក Eunice Tan ប្រធានផ្នែកស្រាវជ្រាវឥណទានសម្រាប់អាស៊ីប៉ាស៊ីហ្វិកនៅ S&P Global Ratings ធ្វើការកត់សម្គាល់ថា “អារម្មណ៍ប៉ះទង្គិចនៃវិស័យអចលនទ្រព្យ កំពុងអូសបន្លាយ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលប៉ះពាល់ដល់ការលក់អចលនទ្រព្យឱ្យបន្ថស្ថិតនៅក្នុងរង្វង់មតិអវិជ្ជមាន”។ ខណៈដែលអត្រាកំណើនកាលពីឆ្នាំ […]
អានបន្ថែមរដ្ឋកាត់ដីជិត ៦ហិកតា នៅភាគខាងត្បូងរាជធានីភ្នំពេញឱ្យឧកញ៉ាល្បីឈ្មោះ ២រូប
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីជិត ៦ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យអ្នកឧកញ៉ាល្បី ២រូប ជាកម្មសិទ្ធិ។ នេះបើតាមអនុក្រឹត្យលេខ ២៦២ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ អនុក្រឹត្យនេះបានសម្រេច កាត់ផ្ទៃដីទំហំ ៥៨.១៦៧ម៉ែត្រការ៉េ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល។ ដីដែលបានកាត់ចេញនេះ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយត្រូវធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិឯកជនជូនឈ្មោះលាង ឃុន និងឈ្មោះ ថៃ ជាហួត។
អានបន្ថែមអ្នកជំនាញប្រចាំតំបន់អាស៊ី បញ្ជាក់ពីពេលវេលាជាក់លាក់នៃការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យក្នុងឆ្នាំ២០២៤
ការប្រុងប្រយ័ត្នក្នុងការវិនិយោគកំពុងផ្ទុះឡើងនៅតាមទីផ្សារអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ចាប់ពីសិង្ហបុរី ដល់កូរ៉េខាងត្បូង ខណៈដែលអ្នកវិនិយោគមានការព្រួយបារម្ភអំពីការកើនឡើងអត្រាការប្រាក់ និងអស្ថិរភាពភូមិសាស្ត្រនយោបាយ។ ទិន្នន័យទីផ្សារពី JLL ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពាណិជ្ជកម្ម និងគ្រប់គ្រងការវិនិយោគឈានមុខគេ បង្ហាញពីការធ្លាក់ចុះ ២២% នៃអត្រាប្រចាំឆ្នាំ នៃសកម្មភាពវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរវាង០៣ខែជាប់ៗគ្នាពី ខែកក្កដាដល់ខែកញ្ញា ២០២៣។ ការធ្លាក់ចុះនេះ តំណាងឱ្យចំនួនសរុបប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ ២០១០ មក គឺជាការបង្ហាញពីបញ្ហាកាន់តែទូលំទូលាយដែលទីផ្សារអចលនទ្រព្យកំពុងប្រឈមមុខ នេះបើយោងតាមបច្ចុប្បន្នភាពទិន្នន័យដែលបានចេញផ្សាយដោយ Nikkei Asia កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣។ ឧទាហរណ៍នៃផលប៉ះពាល់ គឺមានបញ្ជាក់នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗរបស់អាស៊ីមួយចំនួនដូចជាកូរ៉េខាងត្បូង ដែលប្រតិបត្តិការវិនិយោគក្នុងកំឡុងពេលត្រីមាសទី០៣ មានចំនួន ៤,២ ពាន់លានដុល្លារ បង្ហាញពីការធ្លាក់ចុះ ៣៥% ពីឆ្នាំមុន។ ចំណែកឯប្រទេសសិង្ហបុរី បានជួបប្រទះការធ្លាក់ចុះ ១១% នៃអត្រាប្រចាំឆ្នាំ នៃទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្មដែលតម្លៃ ២ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច កំពុងដាក់បន្ទុកលើតម្រូវការអ្នកជួល និងការជួលអគារការិយាល័យសំខាន់ៗ ដែលកំពុងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគ។ យោងតាម MSCI Real Assets កិច្ចព្រមព្រៀងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៣៧% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ […]
អានបន្ថែមរយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់
រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទីបី ដែលមកទស្សនាកម្ពុជា បន្ទាប់ពីថៃ និងវៀតណាម ដោយក្នុងនោះមានភ្ញៀវទេសចរថៃចំនួន ១,៦៥លាននាក់ និងភ្ញៀវទេសចរវៀតណាមចំនួន ៩២០.០៩៣នាក់។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការពីខែមុន នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនកូរ៉េ គ្រោងពង្រីកសាខា E-mart 24 ឱ្យបាន ១00ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២៨
ក្រុមហ៊ុន Hanlim Architecture Group ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យដ៏លេចធ្លោមួយរបស់ប្រទេសកូរ៉េ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងបើកដំណើរការ ការនាំចូលហាងទំនិញលក់រាយដ៏ធំរបស់កូរ៉េម៉ាក E-mart 24 មកកាន់ទីផ្សារកម្ពុជា។ កិច្ចសហការនេះ គឺជាលទ្ធផលនៃការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Saihan Partners ដែលបានបង្កើតឡើងកាលពីដើមឆ្នាំនេះក្នុងភាពជាដៃគូជាមួយ Hanlim Architectural Group និងក្រុមហ៊ុនលក់រាយឈានមុខនៅកម្ពុជា Saisons Brother Holding Corp នេះបើយោងតាម The Investor កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងផ្លូវការដែលបានចុះហត្ថលេខានៅទីស្នាក់ការកណ្តាលនៃ E-mart 24 ក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទំនើបកម្មទីផ្សារហាងលក់រាយនៅកម្ពុជា។ ដោយមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមមានប្រធានក្រុមហ៊ុន Hanlim Architecture Group លោក Park Jin-sun នាយកប្រតិបត្តិ E-mart លោក Han Chae-yang និងនាយកប្រតិបត្តិ Saihan Partners លោក David Sambo […]
អានបន្ថែមJapan to Transform Cambodian Agriculture with Expansion of Cashew Processing Plant in Preah Vihear
Mirarth Agri Teach Co., Ltd., a Japanese enterprise, has unveiled plans to significantly expand its cashew processing plant in Preah Vihear Province. The ambitious project, discussed during a meeting on December 25, 2023, between His Excellency Dr. Eang Sophalleth, Minister of Environment, and Mr. Sasaki Koji, Executive Director of the Ministry of Ministries, seeks to […]
អានបន្ថែមក្រុមហ៊ុន Aeon ប្រើបច្ចេកវិទ្យា AI ដើម្បីកែលម្អប្រសិទ្ធភាពដឹកជញ្ជូនក្នុងវិស័យពស្តុភារ
ក្រុមហ៊ុន Aeon ដែលជាក្រុមហ៊ុនលក់រាយដ៏លេចធ្លោមួយរបស់ជប៉ុន កំពុងចាប់ផ្តើមការផ្លាស់ប្តូរទិដ្ឋភាពនៃប្រតិបត្តិការដឹកជញ្ជូនទំនិញរបស់ខ្លួន ដោយគ្រោងដាក់ឱ្យប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដើម្បីការបង្កើនប្រសិទ្ធភាពអត្រាផ្ទុកទំនិញ និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូននិងចែកចាយទំនិញ។ គំនិតផ្តួចផ្តើមថ្មីនេះ គ្រោងចាប់ផ្តើមអនុវត្តនៅក្នុងកំឡុងពេលនិទាឃរដូវថ្មីនេះចាប់ពីខែ០៤ ឆ្នាំ ២០២៤តទៅ នៅទូទាំងហាងលក់រាយក្នុងស្រុកប្រមាណ ៣៣.០០០ ដើម្បីជាការឆ្លើយតបចំពោះការរឹតបន្តឹងផ្លូវច្បាប់ថ្មីលើការបន្ថែមម៉ោងរបស់អ្នកបើកបរដឹកជញ្ជូនទំនិញ នេះបើយោងតាម Nikkei Asia ចុះផ្សាយថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។ ការផ្តោតសំខាន់នៃវិធីសាស្រ្តរបស់ក្រុមហ៊ុន Aeon គឺការលើកកម្ពស់អត្រាផ្ទុកសម្រាប់រថយន្តដឹកទំនិញ ដែលមានបំណងកាត់បន្ថយពី ៥% ទៅ ១០% នៃចំនួនរថយន្តដែលបានប្រើប្រាស់សរុប។ តាមរយៈការបង្កើនប្រសិទ្ធភាពអត្រាផ្ទុក ជាពិសេសសម្រាប់ការដឹកជញ្ជូនពេលព្រឹក និងរំលងអធ្រាត្រ ក្រុមហ៊ុន Aeon មានគោលបំណងលុបបំបាត់ការដឹកជញ្ជូនតាមការកំណត់កាលបរិច្ឆេទ ដោយសន្យាថានឹងសម្រួលប្រតិបត្តិការឱ្យបានប្រសើរ និងកាត់បន្ថយពេលវេលាដឹកជញ្ជូនឱ្យបានច្រើនជាងមុន។ លើសពីនេះ ក្រុមហ៊ុន Aeon គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែលម្អការកំណត់ទិសដៅផ្លូវបើកបរ ដែលវិធីសាស្ត្រនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Aeon ចំពោះការច្នៃប្រតិដ្ឋបច្ចេកវិជ្ជាក្នុងការរុករកទិដ្ឋភាពថ្មីនៃការវិវត្តក្នុងវិស័យពស្តុភារ។ ការសម្រេចចិត្តដើម្បីអនុវត្តការផ្លាស់ប្តូរទាំងនេះ ធ្វើឡើងបន្ទាប់ពីគម្រោងសាកល្បងទទួលបានជោគជ័យ ដែលធ្លាប់បានធ្វើឡើងនៅតំបន់ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅពេលដែលវិស័យពស្តុភារកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៃការបន្ថែមម៉ោង ហើយបន្ទាប់ពីទទួលបានជោគជ័យលើកនេះ […]
អានបន្ថែមអ្នកជំនាញប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បង្ហាញពីហានិភ័យថ្មី និងឱកាសសម្រាប់ទីផ្សារអចលនទ្រព្យឆ្នាំ ២០២៤
ខណៈដែលឆ្នាំ ២០២៤ ឆ្នាំនៃក្តីសង្ឃឹមសេរីភាពថ្មីកំពុងខិតជិតមកដល់ ទិដ្ឋភាពអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក កំពុងវិវឌ្ឍដោយរំលេចចេញនូវទិដ្ឋភាពទីផ្សារថ្មីៗមួយចំនួន ដែលទាមទារយុទ្ធសាស្ត្រវិនិយោគថ្មី និងភាពរវៀសរវៃ។ វិនិយោគិនត្រូវផ្តោតយុទ្ធសាស្ត្រលើភាពធន់ ដោយសារទីផ្សារមានលក្ខណៈស្មុគស្មាញជាងមុន ប៉ុន្តែក៏នៅមានឱកាសច្រើនជាងមុនផងដែរ នេះបើយោងតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច នៅ Asian Investor ដែលបានផ្តល់បទវិភាគរួមគ្នា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣។ ទិដ្ឋភាពថ្មីនៃទីផ្សារអចលនទ្រព្យ២០២៤៖ បញ្ហានានានៅក្នុងទីផ្សារ កំពុងវិវឌ្ឍដល់ដំណាក់កាលមួយដែលមានការវាយតម្លៃច្បាស់លាស់ជាងមុន និងកំពុងមានដំណោះស្រាយ ហើយមនោសញ្ចេតនាទីផ្សារ ពោលគឺអារម្មណ៍របស់អ្នកលក់ និងអ្នកទិញកំពុងប្រសើរឡើង ព្រោះហាក់ស៊ាំនឹងស្ថានភាពជាប់ទ្រឹង និងមានបទពិសោធន៍លើទីផ្សារមួយនេះជាងមុន ដែលនេះជាការនាំទៅរកការផ្លាស់ប្តូរនៃសន្ទុះនៅក្នុងទីផ្សារមូលធនទាំងមូលតែម្តង។ លោក Michael O’Brien នៃក្រុមហ៊ុន QIC Real Estate សង្កត់ធ្ងន់ថា “វិនិយោគិនដែលជោគជ័យនឹងក្លាយជាអ្នកដែលចេះត្រងយកឱកាសនិងទាត់ចោលរាល់ការរំខាន ស្គាល់និន្នាការទីផ្សារ និងចេះធ្វើការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែងច្បាស់លាស់ពីហានិភ័យទល់នឹងឱកាស “។ លោកបញ្ជាក់ច្បាស់ថា ការជោគជ័យក្នុងសម័យនេះ តម្រូវឱ្យមានភ្នែករវៀសរវៃ និងស្ទាត់ជំនាញក្នុងសម្របខ្លួនតាមបរិបទថ្មីមួយនេះ។ លោកស្រី Louise Kavanagh, CIO នៃ Nuveen, ព្រមានអំពីការកើនឡើងនៃការចំណាយហិរញ្ញប្បទានទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់ដោយព្យាករណ៍ ពីការត្រលប់មកវិញតិចតួចនៃចំណង់វិនិយោគក្នុងឆ្នាំ ២០២៤។ […]
អានបន្ថែមសេដ្ឋកិច្ចវិទូជប៉ុនព្រមាន៖ ២០២៧ វិបត្តិអចលនទ្រព្យចិនអាចនឹងបន្ត ហើយប្រទេស១៧ទៀតនឹងរងគ្រោះជាមួយ
ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានចេញរបាយការណ៍ព្រមានថ្មី មួយថា ការផ្ទុះឡើងនៃពពុះតម្លៃអចលនទ្រព្យ (property bubble ) អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ផលពិបាកដែលកើតចេញពីការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះវិបត្តិបំណុលអចលនទ្រព្យ នឹងជះឥទ្ធិពលខ្លាំង រហូតដល់ថាអាចនឹងប៉ះពាល់ដល់គោលដៅបង្កើន GDP ទ្វេដងរបស់ប្រទេសចិន នៅឆ្នាំ ២០៣៥ ថែមទៀតផង នេះបើយោងតាម Nikkei Asia ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន JCER ក៏បានគូសបញ្ជាក់អំពីសេណារីយ៉ូផ្សេងៗ ជាមួយនឹងទស្សនវិស័យដ៏អាក្រក់ នៅក្នុងព្រឹត្តិការណ៍នៃពពុះអចលនទ្រព្យ (សំដៅលើពេលវេលាដែលតម្លៃអចលនទ្រព្យហក់ឡើងភ្លាមៗខុសប្រក្រតី) នៅឆ្នាំ ២០២៧ ស្របពេលជាមួយនឹងការបញ្ចប់អាណត្តិទី៣ របស់ប្រធានាធិបតី Xi Jinping ។ របាយការណ៍ដដែលណែនាំថា ការគ្រប់គ្រងមិនត្រឹមត្រូវនៃវិបត្តិសេដ្ឋកិច្ច អាចនាំឱ្យមាន៖ (១) ការយឺតយ៉ាវក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត (២) ប្រាក់យន់ធ្លាក់ចុះ (៣) លំហូរចេញមូលធនកើនឡើង និងលទ្ធភាពនៃអត្រាកំណើនពិតប្រាកដរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះដល់កម្រិតសូន្យនៅឆ្នាំ ២០២៧។ នេះគឺផ្ទុយស្រឡះពីសេណារីយ៉ូមូលដ្ឋាន ដែលបានព្យាករកន្លងមក ថានឹងមានអត្រាកំណើន ៣,២% […]
អានបន្ថែមជប៉ុនជួយកម្ពុជាជាង $១,៣លាន សម្រាប់គម្រោងបោសសម្អាតមីននៅស្ទឹងត្រែង និងបន្ទាយមានជ័យ
រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១,៣៩០,១១៧ ដុល្លារ ដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នៅកម្ពុជា។ នេះបើតាមពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានបែងចែកសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញ ជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថា គម្រោង RSCS ឆ្នាំទី៣ ក្នុងថវិកាជិត៧០ម៉ឺនដុល្លារ ដែលអនុវត្តដោយអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ គម្រោងនេះ នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ៤៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះ គម្រោងនេះ នឹងផ្តល់ការអប់រំអំពីការជៀសវាងពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្តុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម។ ឯកឧត្តម បន្តថា សម្រាប់ថវិកាជិត ៧០ម៉ឺនដុល្លារទៀត នឹងគាំទ្រដល់គម្រោងការស្ថាបនាឡើងវិញនូវការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB ឆ្នាំទី៣ របស់អង្គការ JMAS លើផ្ទៃដី ១៨០ហិកតា និងផ្ទេរវិធីសាស្ត្រក្នុងការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទៅដល់ CMAC។ […]
អានបន្ថែម